21/07/2026 - 21:31

ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ មាន​ប្រ​ធាន​បទ "កឹង​ធើ-ភាព​ស៊ី​សង្វាក់​គ្នា​នៃ​ដង​ព្រែក​ទន្លេ" 

(អ.ឡ​) - ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​លើក​ទី​២ ឆ្នាំ​២០២៦ មាន​ប្រ​ធាន​បទ “កឹង​ធើ-ភាព​ស៊ី​សង្វាក់​គ្នា​នៃ​ដង​ព្រែក​ទន្លេ” បាន​ចាត់​តាំង​ដោយ​ទ្រុង​ទ្រាយ​កម្រិត​ទី​ក្រុង ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​ពេល ៦ ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៦ ដល់​ថ្ងៃ​ទី​៤ ខែ​មក​រា ឆ្នាំ​២០២៧ នៅ​សង្កាត់​និញ​កេវ សង្កាត់​កៃ​ខេ និង​តំ​បន់​ជិត​ខាង។

បើក​ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​ទី​ក្រុង​កឹង​ធើ លើក​ទី​១ ឆ្នាំ​២០២៥។

នេះ​ជា​ព័ត៌​មាន​ក្នុង​ផែន​ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​ទី​ក្រុង​កឹង​ធើ លើក​ទី​២ ឆ្នាំ​២០២៦ ទើប​តែ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ប្រ​កាស​ជា​ផ្លូវ​ការ។

តាម​ផែន​ការ កម្ម​វិធី​បើក​ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​ទី​ក្រុង​កឹង​ធើ ឆ្នាំ​២០២៦ ប្រ​ព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង ២០:០០ ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៦ នៅ​តំ​បន់​ព្រែក​កៃ​ខេ សង្កាត់​កៃ​ខេ។

បន្ទាប់​ពី​កម្ម​វិធី​បើក​ឆាក នឹង​មាន​កម្ម​វិធី​តន្រ្តី​ទឹក ការ​សម្តែង​ដ្រូន​ពន្លឺ និង​ការ​បាញ់​កាំ​ជ្រួច​កម្រិត​ទាប​ដើម្បី​អប​អរ​សា​ទរ។

កម្ម​វិធី Countdown ទទួល​ឆ្នាំ​ថ្មី ២០២៧ បម្រុង​នឹង​ប្រ​ព្រឹត្ត​ឡើង​នៅ​វេលា​ម៉ោង ២០:០០ ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៦ នៅ​សួន​ច្បារ​ទន្លេ​ហូវ សង្កាត់​កៃ​ខេ។

ពិ​ធី​បុណ្យ នឹង​មាន​លំ​ហ​វប្ប​ធម៌ និង​ការ​ឆ្លង​បទ​ពិ​សោធន៍ ដូច​ជា៖ មណ្ឌល​តាំង​ពិ​ព័រណ៌​បង្ហាញ​ឧប​ករណ៍​កសិ​កម្ម និង​នេ​សាទ​នៃ​តំ​បន់​វាល​រាប​ទន្លេ​គីវ​ឡុង ព្រម​ទាំង​កន្លែង​ថត​រូប​អនុ​ស្សាវ​រីយ៍ ឆ្លង​បទ​ពិ​សោធន៍​សិល្បៈ និង​លំ​ហ​ឆ្លង​បទ​ពិ​សោធន៍​ព្រែក​ទន្លេ​តំ​បន់​ខាង​លិច...។

សកម្ម​ភាព​កី​ឡា និង​ការ​ឆ្លង​បទ​ពិ​សោធន៍ មាន​សកម្ម​ភាព​តាំង​ពិ​ព័រណ៌​កី​ឡា និង​សុខ​ភាព; សកម្ម​ភាព​សម្តែង និង​ប្រ​កួត​កី​ឡា​លើ​ផ្ទៃ​ព្រែក (ប្រ​កួត​ទូក​ក្តោង, ដង្ហែ​ក្បួន និង​ប្រ​កួត​ទូក SUP ប្រ​កួត​ទូក​ទម្រង់ ប្រ​កួត​ទូក​ស្មាច់...); សកម្ម​ភាព​ឆ្លង​បទ​ពិ​សោធន៍​លើ​ដង​ព្រែក​ទន្លេ ដូច​ជា​ការ​លេង​កី​ឡា​កម្សាន្ត​និង​ការ​បណ្ដែត​ប្រ​ទីប​លើ​ដង​ព្រែក​ទន្លេ...។

ពិ​ធី​បុណ្យ​ក៏​មាន​សកម្ម​ភាព​ផ្សព្វ​ផ្សាយ ជំ​រុញ​ទេស​ចរណ៍ ផ្សារ​ណាត់ និង​សកម្ម​ភាព​សហ​គមន៍​ចូល​រួម​ការ​ពារ​បរិ​ស្ថាន​ព្រែក​ទន្លេ។

ក្រៅ​ពី​នេះ នៅ​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ពិ​ធី​បុណ្យ​នេះ ក៏​មាន​ទិវា​បង្ហាញ​សម្រស់​អាវ​បា​បា បាន​ចាត់​តាំង​ឡើង​នៅ​ផ្សារ​បណ្ដែត​កៃ​រ៉ាំង សង្កាត់​កៃ​រ៉ាំង។

ពិ​ធី​បុណ្យ​វប្ប​ធម៌​ព្រែក​ទន្លេ​ទី​ក្រុង​កឹង​ធើ ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​និង​ទេស​ចរណ៍ ដែល​ទី​ក្រុង​កឹង​ធើ ចាត់​តាំង​ឡើង​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​សកល ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​លក្ខណៈ​វប្ប​ធម៌​ដ៏​ស្រស់​ស្អាត​នៃ​តំ​បន់​ព្រែក​ទន្លេ រួម​ចំ​ណែក​ធ្វើ​ឱ្យ​រីក​សាយ​ភាយ​នូវ​សក្តា​នុពល​ ឧត្តម​ភាព​និង​ចំ​ណុច​ទាក់​ទាញ​នៃ​វិស័យ​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ៕

 យ្វី​ខូយ-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ