(អ.ឡ) - នាព្រឹកថ្ងៃទី ១៨ ខែកក្កដា ការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំបូកសរុបបណ្ដោះអាសន្នការងារក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងដាក់ចេញភារកិច្ចសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ លោក ឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំបូកសរុបបណ្ដោះអាសន្នការងារក្នុងរយៈពេល ៦ ខែដើមឆ្នាំ និងដាក់ចេញភារកិច្ចសម្រាប់រយៈពេល ៦ ខែចុងឆ្នាំ ២០២៦ របស់ការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុង។
ក្នុងរយៈពេល ៦ ខែកន្លង កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនៃការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុង បានអនុវត្តល្អនូវបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈស្ថាប័ន ពង្រីកស្មារតីសាមគ្គី តួនាទីនិងការទទួលខុសត្រូវ ម្ចាស់ការក្នុងការធ្វើសេនាធិការ បូកសរុប បម្រើការកិច្ចចង្អុលការ ដឹកនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុង ប្រធាននិងបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ធានាការពារប្រទេសនិងសន្តិសុខនៅលើភូមិឋាន។ ការិយាល័យបានអនុវត្តល្អនូវភារកិច្ចធ្វើសេនាធិការ សម្រេចបានទាន់ពេលវេលានូវបណ្តាកម្មវិធី ផែនការ និងឯកសារចង្អុលការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងសេណារីយ៉ូកំណើនឆ្នាំ ២០២៦ ធ្វើសេនាធិការអនុវត្តបទបញ្ជា សេចក្តីសន្និដ្ឋាន សេចក្តីសម្រេចចិត្ត និងសេចក្តីសម្រេចរបស់មជ្ឈិម គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជនទីក្រុង... ធ្វើសេនាធិការទាន់ពេលវេលាជូនគណៈកម្មាធិការប្រជាជនទីក្រុងចង្អុលការ ដឹកនាំលើបណ្តាវិស័យសេដ្ឋកិច្ចសំខាន់ៗ ផ្តោតលើការតាមដានស្ថានភាពផលិត ការជួញប្រែ របស់អាជីវកម្ម សកម្មភាពឧស្សាហ-ពាណិជ្ជកម្ម នីហរណនិងអាហរណ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព និងសហករណ៍ ការងារគ្រប់គ្រងដីធ្លី ធនធាន និងបរិស្ថាន...

លោកង្វៀងទ្រុងស៊ើង ប្រធានការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងអង្គប្រជុំ។
ចំពោះការងារត្រួតពិនិត្យនីតិវិធីរដ្ឋបាល និងការកែទម្រង់នីតិវិធីរដ្ឋបាល ការិយាល័យបានធ្វើសេនាធិការទាន់ពេលវេលាជូនគណៈកម្មាធិការប្រជាជនទីក្រុងដើម្បីប្រកាសដាក់ប្រើប្រាស់សេចក្តីសម្រេចចំនួន ៧១ ស្តីពីការប្រកាសបញ្ជីនីតិវិធីរដ្ឋបាល សេចក្តីសម្រេចចំនួន ២៩ ស្តីពីការអនុម័តលើដំណើរការផ្ទៃក្នុងដោះស្រាយនីតិវិធីរដ្ឋបាល អនុម័តវិធានការធ្វើឱ្យសាមញ្ញនូវនីតិវិធីរដ្ឋបាលចំនួន ៥ ធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនទីក្រុងក្នុងការកាត់បន្ថយ និងធ្វើឱ្យសាមញ្ញនូវនីតិវិធីរដ្ឋបាលផ្ទៃក្នុងក្នុងប្រព័ន្ធរដ្ឋបាលរដ្ឋ។ ការងារទទួលបែងប្រភេទនិងបញ្ជូនទៅផ្នែកសមត្ថកិច្ចដោះស្រាយរាល់មតិឆ្លុះបញ្ចាំង និងសំណូមពរ ត្រូវបានអនុវត្តទាន់ពេលវេលា ដោយគ្មានសំណុំបែបបទណាដោះស្រាយហួសកាលកំណត់ឡើយ អត្រានៃការពេញចិត្តក្នុងការដោះស្រាយមតិឆ្លុះបញ្ចាំង និងសំណូមពរសម្រេច ១០០%...

លោកឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងចង្អុលកាណ៍ក្នុងអង្គប្រជុំ។
ថ្លែងចង្អុលការក្នុងអង្គប្រជុំ លោកឡេកុងលី បានសំណូមពរឱ្យការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងបន្តដាស់តឿន និងសហការជាមួយបណ្តាមន្ទីរ គណៈ ផ្នែកនានា អនុវត្តឱ្យបានល្អនូវកម្មវិធីការងារឆ្នាំ ២០២៦ របស់គណៈកម្មាធិការប្រជាជនទីក្រុង ធ្វើសេនាធិការអនុវត្តឱ្យបានល្អនូវបណ្តាសេចក្តីសម្រេចចិត្ត កិច្ចចង្អុលការ និងសេចក្តីសន្និដ្ឋានរបស់មជ្ឈិម គណៈកម្មាធិការបក្សទីក្រុង និងបណ្តាខ្លឹមសារបម្រើឱ្យសម័យប្រជុំរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុង គ្រប់គ្រងកម្មវិធីការងារ និងតាមដានភារកិច្ចដែលគណៈកម្មាធិការប្រជាជនទីក្រុងប្រគល់ជូន។ អនុវត្តឱ្យបានល្អនូវរបបព័ត៌មាន និងរបាយការណ៍បម្រើកិច្ចចង្អុលការ ដឹកនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុង ធានាឱ្យព័ត៌មានមានភាពរលូន ទាន់ពេលវេលា និងត្រឹមត្រូវ ចាប់ពីថ្នាក់ទីក្រុងរហូតដល់មូលដ្ឋាន។ បង្កើនការត្រួតពិនិត្យ ដាស់តឿនការអនុវត្តសេចក្តីចង្អុលការដែលគណៈកម្មាធិការប្រជាជនទីក្រុង ប្រធាននិងបណ្តាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងប្រគល់ជូន... ពង្រីកស្មារតីសាមគ្គីភាព ខិតខំបំពេញបានល្អនូវភារកិច្ចដែលបានប្រគល់ជូន ជាពិសេសគឺការអនុវត្តការសម្រិតសម្រាំងដំណើរការផ្ទៃក្នុង; ជំរុញការធ្វើបរិវត្តកម្មឌីជីថលនិងអនុវត្តបច្ចេកវិទ្យាព័ត៌មានឱ្យបានហ្មត់ចត់នៅក្នុងការងារ...៕
ហាវ៉ាំង - សុផន