(អ.ឡ) នគរបាលទីក្រុងកឹងធើ បានចាត់តាំងឱឡារិកពិធីរំំលឹកខួបអនុស្សាវរីយ៍៨០ឆ្នាំ ទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន (១២/៧/១៩៤៦-១២/៧/២០២៦)។ លោកឧត្តមសេនីយ៍ត្រី ហ្វិញវៀតហ្វា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង នាយកនគរបាលទីក្រុងកឹងធើ ដឹកនាំពិធីនេះ។
អញ្ជើញចូលរួមមាន លោកត្រឹងវ៉ាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្នាក់ដឹកនា អតីតថ្នាក់ដឹកនាំនគរបាលទីក្រុងកឹងធើគ្រប់ដំណាក់កាល ថ្នាក់ដឹកនាំគ្រប់ជំនាន់និងកម្មាភិបាល យុទ្ធជនកងកម្លាំងនគរបាលទីក្រុង…។

អ្នកតំណាងទាំងឡាយចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍។
នៅក្នុងពិធីនេះ អ្នកទាំងឡាយបានរំលឹកឡើងវិញនូវដំណាក់កាល៨០ឆ្នាំកសាង ប្រយុទ្ធនិងការរីកចម្រើនរបស់កងកម្លាំងសន្តិសុខប្រជាជនវៀតណាមនិយាយរួម និងកងកម្លាំងសន្តិសុខនគរបាលទីក្រុងកឹងធើនិយាយដោយឡែក។
ជាផ្នែកមួយនៃកងកម្លាំងសន្តិសុខប្រជាជនវីរភាព ស្នងបន្តប្រវេណីបដិវត្ដន៍ដ៏អង់អាចក្លាហានរបស់បក្ស ចាប់ពីចលនាតស៊ូបដិវត្តន៍របស់មហាជន អស់រយៈកាល៨០ឆ្នាំកន្លង ក្រោមការដឹកនាំរបស់បក្ស បានប្រជាជនគាំទ្រ ឧបត្ថម្ភការពារ កងកម្លាំងសន្តិសុខប្រជាជនកឹងធើ តស៊ូប្រយុទ្ធនិងជាជំហានៗរីកចម្រើនលើគ្រប់វិស័យ មោះមុត អង់អាចក្លាហាន រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម រក្សាភាពសុខសាន្តនិងសុភមង្គលរបស់ប្រជាជន។ ជ្រួតជ្រាបទិសស្លោក"សន្តិសុខម្ចាស់ការ" កងកម្លាំងសន្តិសុខកឹងធើ បានផ្តុំកម្លាំងក្តាប់ច្បាស់ស្ថានភាព ពីចម្ងាយ ពីមូលដ្ឋាន ប្រទះឃើញទាន់ពេល ធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស រដ្ឋអំណាចដោះស្រាយប្រកបដោយប្រសិទ្ធភាពបញ្ហាស្មុគស្មាញដែលពាក់ព័ន្ធដល់ជនជាតិ សាសនា ការប្តឹងតវ៉ា សន្តិសុខនយោបាយផ្ទៃក្នុង សន្តិសុខសេដ្ឋកិច្ច សន្តិសុខវប្បធម៌ សតិអារម្មណ៍ សន្តិសុខបណ្តាញនិងលើវិស័យសំខាន់ៗជាច្រើនទៀត ដោយមិនទុកឱ្យកើនមាន"ចំណុចក្តៅ"។

លោកឧត្តមសេនីយ៍ត្រី ហ្វិញវៀតហ្វា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង នាយកនគរបាលទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍។
ក្រោយពីរួមបញ្ចូល កងកម្លាំងសន្តិសុខនគរបាលទីក្រុងកឹងធើ បានសហការអនុវត្តល្អមុខងារគ្រប់គ្រងរដ្ឋ ម្ចាស់ការសិក្សាស្រាវជ្រាវ ធ្វើសេនាធិការកសាងនិងផ្សព្វផ្សាយអនុវត្តគោលការណ៍និងដំណោះស្រាយសំខាន់ៗ អំពីការធានាសន្តិសុខជាតិ។ ផ្សព្វផ្សាយមានប្រសិទ្ធភាពលើគ្រប់ផ្នែកការងារជំនាញ រក្សាលំនឹងសន្តិសុខនយោបាយ ការពារដាច់ខាតសុវត្ថិភាពមុខសញ្ញាអង្គរក្ស បណ្តាគណៈប្រតិភូអន្តរជាតិអញ្ជើញមកទស្សនកិច្ចនិងធ្វើការនៅភូមិភាគ ការពារសុវត្ថិភាពបណ្តាទិសដៅនិងសំណង់សំខាន់ៗ បណ្តាព្រឹត្តិការណ៍នយោបាយ-សេដ្ឋកិច្ច-សង្គមដែលប្រព្រឹត្តឡើងនៅលើភូមិឋាន។ លទ្ធផលទាំងនោះ បានរួមចំណែកបង្កើតបរិស្ថានវិនិយោគសុវត្ថិភាព សុខសាន្ត ជាទម្រដ៏រឹងមាំដើម្បីទីក្រុងពន្លឿនលឿនអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បញ្ជាក់ពីតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ សង្គមនៃតំបន់វាលរាបទន្លេគឺវឡុង។

លោកឧត្តមសេនីយ៍ត្រី ហ្វិញវៀតហ្វា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង នាយកនគរបាលទីក្រុងកឹងធើ ជូនលិខិតសរសើរនិងរង្វាន់ដល់សមូហភាពនិងបុគ្គលដែលសម្រេចបានស្នាដៃល្អក្នុងចលនាប្រឡងប្រណាំងអំណរខួបអនុស្សាវរីយ៍៨០ឆ្នាំ ទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន។
ជាមួយនឹងយុទ្ធជ័យដ៏ពិសេស កងកម្លាំងសន្តិសុខកឹងធើ បានបក្ស រដ្ឋ គ្រប់គណៈផ្នែកប្រទានកិត្តិនាមដ៏ខ្ពង់ខ្ពស់ជាច្រើន សមូហភាពចំនួន២១ បុគ្គល៩នាក់ បានប្រទានកិត្តិនាមវីរកងកម្លាំងប្រដាប់អាវុធប្រជាជននិងរង្វាន់រាប់រយពាន់ទម្រង់ផ្សេងៗទៀត។
ថ្លែងការណ៍ក្នុងពិធីនេះ លោកង្វៀងវ៉ាំងហ្វា ស្ងើចសរសើរចំពោះស្នាដៃ យុទ្ធជ័យដែលកងកម្លាំងសន្តិសុខនគរបាលទីក្រុងសម្រេចបាន ស័ក្តិសមនឹងការទំនុកចិត្តរបស់ប្រជាជន។

លោកង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងពិធី។
អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង សំណូមពរកងកម្លាំងសន្តិសុខនគរបាលទីក្រុង គប្បីបន្តការពង្រីកតួនាទីស្នូលក្នុងការក្តោបក្តាប់ស្ថានភាព ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការប្រជាជនទីក្រុងដោះស្រាយមានប្រសិទ្ធភាពចំពោះបញ្ហាដែលពាក់ព័ន្ធដល់សន្តិសុខជាតិ មិនទុកឱ្យអសកម្ម ចៃដន្យនៅរាល់សភាពការណ៍។ ភ្ជាប់ភារកិច្ចការពារសន្តិសុខនឹងទិសដៅអភិវឌ្ឍឆាប់រហ័ស ប្រកបដោយចីរភាពរបស់ទីក្រុង ការពារបរិស្ថានវិនិយោគ ផ្លាស់ប្តូរឌីជីថល ទិន្នន័យ បណ្តាតម្លៃវប្បធម៌ បេតិកភណ្ឌ ព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសសំខាន់ៗ ពង្រីកកម្លាំងចម្រុះនៃប្រព័ន្ធនយោបាយ ពង្រឹងកិច្ចសហការជាមួយមន្ទីរ គណៈ ផ្នែកនិងភូមិភាគនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារតស៊ូប្រយុទ្ធការពារសន្តិសុខជាតិ។ បន្តកសាងកងកម្លាំងសន្តិសុខស្អាតស្អំ រឹងមាំ រៀបរយ ជំនាញ ទំនើប ផ្សារភ្ជាប់ជិតស្និទ្ធនឹងប្រជាជន ឆ្លើយតបទៅនឹងតម្រូវការ ភារកិច្ចក្នុងស្ថានភាពថ្មី...។

ថ្នាក់ដឹកនាំនគរបាលទីក្រុងកឹងធើ ជូនលិខិតសរសើរនិងរង្វាន់ដល់បុគ្គលដែលសម្រេចបានស្នាដៃក្នុងចលនាប្រឡងប្រណាំងអំណរខួបអនុស្សាវរីយ៍៨០ឆ្នាំ ទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន។

ថ្នាក់ដឹកនាំទីក្រុងកឹងធើ រួមជាមួយអ្នកតំណាងទាំងឡាយថតរូបអនុស្សាវរីយ៍នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍។
ស្របក្នុងឱកាសនេះដែរ មានសមូហភាពនិងបុគ្គលជាច្រើនដែលបង្កើតបានស្នាដៃឆ្នើមក្នុងចលនាប្រឡងប្រណាំងអំណរខួបអនុស្សាវរីយ៍៨០ឆ្នាំ ទិវាប្រពៃណីកងកម្លាំងសន្តិសុខប្រជាជន បាននាយកនគរបាលទីក្រុងកឹងធើជូនលិខិតសរសើរ៕
កេវជិញ-មុនី