ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

08/07/2026 - 22:16

ឃុំ​ឡុង​ភូ​ ហ្វឹក​ហាត់​បំ​ណិន​ឌីជី​ថល​ឱ្យ​ក្រុម​បច្ចេក​ទ្យាឌីជី​ថល​សហ​គម​ន៍ 

នៅ​ព្រឹក​ថ្ងៃ​ទី​ ៨ ខែក​ក្កដា​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​សីទ​ហ្វឹក​ហាត់​បំ​ណិន​ឌីជី​ថល​ដល់​សមា​ជិក​នៃ​ក្រុម​ឌីជី​ថល​សហ​គម​ន៍ចំ​នួន​ ១៤ ក្រុម​នៅ​លើ​ភូមិ​ឋាន​ឃុំ​ ដើម្បី​បង្កើន​សមត្ថ​ភាព​ក្នុង​ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ និង​បំ​ណិន​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​មូល​ដ្ឋាន​។

អ្នក​តំ​ណាង​ចូល​រួម​សន្និ​សីទ​ហ្វឹក​ហាត់​។

ចូល​រួម​សន្និ​សីទ​ហ្វឹក​ហ្វឹននេះ​ មាន​សិក្ខា​កាម​ចំ​នួន​ ១៨០ នាក់​ នៃ​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍នៅ​បណ្តា​ភូមិ​លើ​ភូមិ​ឋាន​ឃុំ​។ នៅ​ក្នុង​សន្និ​សីទ​ សិ​ក្ខាកាម​ត្រូវ​បាន​ណែ​នាំ​អំ​ពី​ការ​អនុ​វត្ត​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​  ប្រើ​ប្រាស់​មុខ​ងារ​ Zalo OA នៃ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ថ្នាក់​ឃុំ​ បំ​ណិន​សរ​សេរ​ដំណឹង​និង​អត្ថ​បទ​ផ្សព្វ​ផ្សាយ​ ណែ​នាំ​រួម​បញ្ចូល​ប្រ​ភេទ​ក្រ​ដាស​ស្នាម​ផ្សេង​ៗ ដំ​ណើរ​ការ​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក​កម្រិត​ ២ បំ​ណិន​ចូល​រួម​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ពេល​ចូល​រួម​បណ្តា​ញ​សង្គម​ ណែ​នាំ​អំ​ពី​ការ​ទិញ​និង​ការ​ដោះ​ដូរ​នៅ​លើ​ទី​ផ្សារ​ពា​ណិ​ជ្ជកម្ម​អេឡិច​ត្រូ​និក...។ តាម​រយៈ​សន្និ​សីទ​វគ្គ​ហ្វឹក​ហាត់​នេះ​ សិក្ខា​កាម​នៃ​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ ក៏​បាន​បំ​ពាក់​បន្ថែម​នូវ​ចំ​ណេះ​ដឹង​ និង​បំ​ណិន​ចាំ​បាច់​នា​នា​ ដើម្បី​បន្ត​ការ​ផ្សព្វ​ផ្សាយ​ និង​ជួយ​ដល់​ប្រ​ជា​ជន​បាន​កៀក​ជិត​ ប្រើ​ប្រាស់​ប្រ​សិទ្ធ​ភាព​នូវ​មូល​ដ្ឋាន​គ្រឹះ​ឌីជី​ថល​ សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ក៏​ដូច​ជា​ឧប​ករណ៍​ប្រើ​ប្រាស់​ឌីជី​ថល​សម្រា​ប់់បម្រើ​ជីវ​ភាព​រស់​នៅ​។ ទន្ទឹម​នឹង​នោះ​ ពង្រីក​តួ​នា​ទី​របស់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ក្នុង​ការ​នាំ​យក​បច្ចេក​វិទ្យា​ឌីជី​ថល​ឱ្យ​កាន់​តែ​ខិត​ជិត​នឹង​ប្រ​ជា​ជន​ រួម​ចំ​ណែក​ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ចាប់​ពី​មូល​ដ្ឋាន​។

ថ្លែង​ការណ៍​នៅ​ក្នុង​សន្និ​សីទ​ សម​មិត្ត​ ឡឹម​ទៀង​ថា​ច់ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​សង្កត់​ធ្ងន់​៖ ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ គឺ​ជា​កម្លាំង​ស្នូល​ ជា​អ្នក​នាំ​យក​នូវ​គោល​ការណ៍​ គោ​លន​យោ​បាយ​ស្តី​ពី​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ទៅ​ដល់​គ្រួ​សារ​ប្រ​ជា​ជន​នីមួយៗ​ ជួយ​ឱ្យ​ប្រ​ជា​ជន​បាន​កៀក​ជិត​ និង​ប្រើ​ប្រាស់​ស្ទាត់​ជំ​នាញ​នូវ​បណ្តា​មូល​ដ្ឋាន​គ្រឹះ​ឌីជី​ថល​ សេ​វា​កម្ម​ឌីជី​ថល​ និង​បង្កើត​បាន​បំ​ណិន​ឌីជី​ថល​សម្រាប់​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។ ហេ​តុ​ដូច្នេះ​ សន្និ​សីទ​នេះ​មាន​អត្ថ​ន័យ​យ៉ាង​សំ​ខាន់​ មិន​ត្រឹម​តែ​បំ​ពាក់​នូវ​ចំ​ណេះ​ដឹង​ និង​បំ​ណិន​បច្ចេក​វិទ្យា​ឌីជី​ថល​សម្រាប់​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ឱ​កាស​ដើម្បី​ឯក​ភាព​ក្នុង​ការ​យល់​ដឹង​ លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​ផ្លាស់​ប្តូរ​ឌីជី​ថល​នៅ​មូល​ដ្ឋាន​ រួម​ចំ​ណែក​កសាង​រដ្ឋា​ភិបាល​ឌីជី​ថល​ អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​ឌីជី​ថល​ និង​សង្គម​ឌីជី​ថល​ចាប់​ពី​មូល​ដ្ឋាន​តទៅ​។

យ្វី​អាញ​-ត្រឹង​រ៉ូន​

ចែករំលែកអត្ថបទ