មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/07/2026 - 21:37

ការ​ប្តេជ្ញា​ចិត្ត​របស់​ស្ត្រី​ខ្មែរ​ក្នុង​ការ​រក្សា​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ 

ជា​ជន​ជាតិ​ខ្មែរ​ គ្រួ​សារ​ផ្សារ​ភ្ជាប់​នឹង​របរ​ត្បាញ​បន្ទោះ​ ដូច្នេះ​ បង​ស្រី​ទ្រឿង​ធី​បាត់​ធ្វី​ នា​យិការ​សហ​ករណ៍​ត្បាញ​ផ្តៅ​និង​ឫស្សី​ធ្វី​ត្វៀក នៅ​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ តែង​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​យក​ផលិត​ផល​ពី​ឫស្សី​ទៅ​ឆ្ងាយ​។ ជា​ច្រើន​ឆ្នាំ​ស្វែង​រក​ទី​ផ្សារ​ បង​ធ្វី​ក៏​សម្រេច​បាន​នូវ​ក្តី​ស្រមៃ​ គឺ​នាំ​យក​ផលិត​ផល​ទៅ​កាន់​ពិ​ភព​លោក​ ព្រម​ទាំង​រក្សា​បាន​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ទៀត​ផង​។

កើត​និង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​ដែល​ផ្សារ​ភ្ជាប់​នឹង​របរ​ត្បាញ​បន្ទោះ​ប្រ​ពៃ​ណី​ជា​ច្រើន​ជំ​នាន់​ នៅ​តំ​បន់​ជន​បទ​បាក​លីវ​ (បច្ចុប្បន្ន​ជា​ខេត្ត​កាម៉ាវ) ដូច្នេះ​ បង​ស្រី​ធ្វី​យល់​ច្បាស់​ពី​ជីវ​ភាព​ ក៏​ដូច​ជា​ដំ​ណាក់​កាល​នីមួយៗ​ ដើម្បី​បង្កើត​បាន​ផលិត​ផល​ដែល​ធ្វើ​ពី​ឫស្សី​។ បង​ស្រី​ធ្វី​ ឱ្យ​ដឹង​៖ "កាល​ពី​កុមារ​ ខ្ញុំ​បាន​យាយ​តា​ ឪ​ពុក​ម្តាយ​បង្រៀន​ត្បាញ​កន្ត្រ​ក កញ្ជើ​និង​សម្ភារៈ​ប្រើ​ប្រាស់​ពី​ឫស្សី​ ម្ល៉ោះហើយ​ ធ្វើ​យូរ​ៗទៅ​កាន់​តែ​ពេញ​ចិត្ត​ផ្សារ​ភ្ជាប់​នឹង​របរ​នេះ​។ ឆ្នាំ​២០០១ ខ្ញុំ​បើក​មូល​ដ្ឋាន​អា​ជីវ​កម្ម​ផលិត​ផល​ផ្តៅ​និង​ឫស្សី​ កាល​នោះ​ ផលិត​ផល​ប្លា​ស្ទីក​មាន​ប្រៀប​ជាង​ ធ្វើ​ឱ្យ​ផលិត​ផល​ត្បាញ​ពី​ផ្តៅ​និង​ឫស្សី​ជួប​ការ​លំ​បាក​ច្រើន​ ដូច្នេះ​ ត្រូវ​បោះ​បង់​បង្វែរ​មក​ធ្វើ​អា​ជី​កម្ម​លើ​វិស័យ​ផ្សេង​ៗជា​ច្រើន​"។

បង​ស្រី​ទ្រឿង​ធី​បាត់​ធ្វី ​(កណ្តា​ល) កំ​ពុង​ឧទ្ទេស​នាម​ពី​ផលិត​ផល​សិប្ប​កកម្ម​របស់​សហ​ករណ៍​។

មួយ​រយៈ​ពេល​ក្រោយ​មក​ ពេល​អ្នក​ប្រើ​ប្រាស់​មាន​ស្មារតី​វិល​មក​ប្រើ​ប្រាស់​ផលិត​ផល​ផ្តៅ​ឫស្សី​ ដើម្បី​ការ​ពា​រប​រិស្ថាន​ បង​ស្រី​ធ្វី​ក៏​បាន​ត្រ​ឡប់​មក​ចាប់​យក​របរ​តម្បាញ​ឫស្សី​ ហើយ​គាត់​បាន​ជ្រើស​រើស​ស្រុក​កំ​ណើត​ជី​តា​ខាង​ឪ​ពុក​នៅ​ខេត្ត​សុក​ត្រាំង ​(ចាស់​) បច្ចុប្បន្ន​ជា​ទី​ក្រុង​កឹង​ធើដើម្បី​កសាង​អា​ជីព​។ ពេល​សង្កេត​ឃើញ​ពី​សក្តា​នុភាព​នៅ​ធ្វឹង​ហ្វា​ មា​មីង​ខ្មែរ​មាន​ប្រ​ពៃ​ណី​ត្បាញ​បន្ទោះ​ឫស្សី​ ឫស្សី​ពក​ជា​ប្រ​ភព​វត្ថុ​ធា​តុ​ដើម​ដែល​មាន​ស្រាប់​នៅ​ភូមិ​ភាគ​ គាត់​ក៏​បាន​សម្រេច​ចិត្ត​វិនិយោគ​។ ឆ្នាំ​២០២៣ ពេល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ​បង​ស្រី​ក៏​បង្កើត​សហ​ករណ៍​ត្បាញ​ផ្តៅ​និង​ឫស្សី​ធ្វី​ត្វៀក ដើម្បី​ធ្វើ​ទំនិញ​សិប្ប​កម្ម​និង​កសាង​សំ​ណង់​ពី​ឫស្សី​តាម​តម្រូវ​ការ​របស់​អតិថិ​ជន​។ ទិស​ដៅ​របស់​បង​ស្រី​ធ្វី គឺ​អភិវឌ្ឍ​មុខ​របរ​ កសាង​ខ្សែ​សង្វាក់​តភ្ជាប់​ប្រ​មូល​ទិញ​និង​ប្រើ​ប្រាស់​បណ្តា​ផលិត​ផល​សិប្ប​កម្ម​ដល់​ប្រ​ជា​ជន​ក្នុង​តំ​បន់​។ បង​ស្រី​ធ្វី​ ឱ្យ​ដឹង​៖ "ខ្ញុំ​សង្កេត​ឃើញ​នៅ​ធ្វឹង​ហ្វា​មាន​វត្ថុ​ធា​តុ​ដើម​ស្រាប់​ មាន​កម្លាំង​កម្ម​ករ​ដែល​មាន​ចំ​ណេះ​ជំ​នាញ​ ប៉ុន្តែ​មុខ​របរ​នេះ​កំ​ពុង​រង​ការ​បាត់​បង់​បន្តិច​ម្តង​ៗ។ ដោយ​សារ​ពី​មុន​ ផលិត​ផល​ដែល​មា​មីង​ធ្វើ​បាន​សំ​ខាន់​គឺ​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ដូច្នេះ​ វា​មិន​ទាន់​មាន​ការ​ច្នៃ​ប្រ​តិដ្ឋ​និង​អភិវឌ្ឍ​ពិត​ប្រាកដ​នៅ​ឡើយ​។ ក្រោយ​ពី​សិក្សា​រៀន​សូ​ត្រ​ពី​តំ​បន់​ផ្សេង​ៗអស់​រយៈ​កាល​ជា​ច្រើន​ឆ្នាំ​ ខ្ញុំ​គិត​ថា​ដើម្បី​រក្សា​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ក្នុង​សម័យ​ទំនើប​នេះ​ ផលិត​ផល​ត្រូវ​សម្បូរ​បែប​ មាន​ម៉ូដប្លែក​ៗ បង្កើត​ចេញ​នូវ​ផលិត​ផល​ថ្មី​ៗជា​និច្ច​។ ហេ​តុ​នេះ​ ចាប់​តាំង​ពី​បង្កើត​សហ​ករណ៍​មក​ ខ្ញុំ​បាន​ណែ​នាំ​មា​មីង​ធ្វើ​សម្ភារៈ​សិប្ប​កម្ម​ដែល​មាន​ម៉ូដសម្បូរ​បែប​និង​ប្លែក​ៗ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​លក់​ចេញ​"។

ទន្ទឹម​នឹង​ការវិ​និយោគ​និង​ការ​ប្តេជ្ញា​ចិត្ត​នាំ​យក​ផលិត​ផល​ទៅ​ឆ្ងាយ​ ក្រៅ​ពី​ការ​ប្រើ​ប្រាស់​សមា​ជិក​ដែល​មាន​ចំ​ណេះ​ជំ​នាញ​ បង​ស្រី​ធ្វី​នៅ​ទាំង​វិនិយោគ​លើ​ឧប​ករណ៍​ទំនើប​ៗជា​ច្រើន​ ដើម្បី​បង្កើត​ផលិត​ផល​សិប្ប​កម្ម​ដ៏​ស្រស់​ស្អាត​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទី​ផ្សារ​។ ផលិត​ផល​សិប្ប​កម្ម​របស់​សហ​ករណ៍​ត្បាញ​ផ្តៅ​និង​ឫស្សី​ រួម​មាន​៖ ជាល​ កញ្ឆេ កន្ត្រ​កសម្រាម​នៅ​ភោជនីយ​ដ្ឋាន​ កៅ​អី​ សម្ភារៈ​ដាក់​អា​ហារ​ ប្រ​អប់​ដាក់​ក្រ​ដាស​។ល។ មក​ទល់​នឹង​ពេល​នេះ​ សហ​ករណ៍​មាន​ផលិត​ផល​ជាង​៧០០ប្រ​ភេទ​លក់​ក្នុង​ប្រ​ទេស​និង​នាំ​ចេញ​ទៅ​ប្រ​ទេស​ក្រៅ​ មាន​ដូច​៖ ប្រ​ទេស​ចិន​ ថៃ​ កម្ពុជា​ ស្វី​ស អា​មេ​រិក​។ល។ ដើម្បី​មាន​ផលិត​ផល​គ្រប់​សម្រាប់​ផ្គត់​ផ្គង់​ដល់​ទី​ផ្សារ​ បង​ស្រី​ធ្វី​បាន​ចង​សម្ព័ន្ធ​ជា​មួយ​ប្រ​ជា​ជន ​៧០ គ្រួ​សារ​នៅ​ភូមិ​ភាគ​ និង​មា​មីង​ជាង ​២០០ នាក់​ នៅ​បណ្តា​ខេត្ត​ជិត​ខាង ​ដើម្បី​រួម​គ្នា​ធ្វើ​ទំនិញ​សិប្ប​កម្ម​។ របរ​ត្បាញ​ផ្តៅ​និង​ឫស្សី​សម​ស្រប​គ្រប់​វ័យ​ ទាំង​ស្រី​និង​ប្រុស​ ដូច្នេះ​ បង​ស្រី​ធ្វី​តែង​បង្ក​លក្ខ​ណៈល្អ​បំ​ផុត​ ដើម្បី​ប្រ​ជា​ជន​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​។ អា​ស្រ័យ​ហេ​តុ​នេះ​ គ្រួ​សារ​ខ្មែរ​ជា​ច្រើន​មាន​ប្រ​ភព​ចំ​ណូល​បន្ថែម​ រួម​ចំ​ណែក​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។ បង​ស្រី​ថា​ច់ធី​ហាំង​ ផ្សារ​ភ្ជាប់​នឹង​របរ​ជាង​២០ឆ្នាំ​ ឱ្យ​ដឹង​៖ "ចាប់​តាំង​ពី​ចូល​រួម​ក្នុង​សហ​ករណ៍​ ខ្ញុំ​មិន​បា​រម្ភ​ពី​ការ​ស្វែង​រក​វត្ថុ​ធា​តុ​ដើម​ ហើយ​លែង​បា​រម្ភ​ពី​ទំនិញ​លក់​មិន​បាន​ ព្រោះ​ផលិត​ផល​ដែល​ធ្វើ​បាន​សុទ្ធ​តែ​បាន​សហ​ករណ៍​ធា​នា​ទិញ​។ អា​ស្រ័យ​ហេ​តុ​នេះ​ ទើប​ខ្ញុំ​មាន​ប្រាក់​ចំ​ណូល​បន្ថែម​ និង​ថែ​រក្សា​បាន​មុខ​របរ​របស់​ឪ​ពុក​ម្តាយ​បន្សល់​មក​។ ក្រៅ​ពី​នោះ​ បង​ស្រី​ធ្វី​ នៅ​ទាំង​ជួយ​បង្រៀន​របរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​យុវ​ជន​និង​បង​ប្អូន​នា​រី​ដែល​មាន​ស្ថាន​ភាព លំ​បាក​ ដើម្បី​អ្នក​ណា​ក៏​មាន​មុខ​របរ​ មាន​ប្រាក់​ចំ​ណូល​បន្ថែម​"។

*បើក​ទិស​ដៅ​អភិវឌ្ឍ​ទេស​ចរណ៍​សហ​គម​ន៍

មិន​បង្អង់​ត្រឹម​ផលិត​សិប្ប​កម្ម​ បង​ស្រី​ធ្វី​នៅ​ទាំង​នាំ​មុខ​ក្នុង​ការ​នាំ​យក​ផលិត​ផល​ឫស្សី​ពក​ទៅ​តុ​បតែង​ខាង​ក្នុង​ផ្ទះ​ សំ​ណង់​ផ្ទះ​ឫស្សី​ homestay, resort…ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។ ទន្ទឹម​នឹង​នោះ​ សហ​ករណ៍​នៅ​ទាំង​កសាង​ទម្រង់​ទេស​ចរណ៍​ឆ្លង​បទ​ពិសោធន៍​ភូមិ​របរ​ ដើម្បី​ភ្ញៀវ​បាន​ត្បាញ​សម្ភារៈ​សាមញ្ញ​ៗដោយ​ផ្ទាល់​ដៃ​ ស្វែង​យល់​ពី​វប្ប​ធម៌​ខ្មែរ​ ម្ហូប​អា​ហារ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ភាគ​ខាង​លិច​ បំ​ផុត​គឺ​មុខ​ម្ហូប​ពិ​សេស​ៗ របស់​មា​មីង​ខ្មែរ​នៅ​តំ​បន់​ជន​បទ​ធ្វឹង​ហ្វា​។ បង​ស្រី​ធ្វី​ ចែក​រំលែក​៖ "សព្វ​ថ្ងៃ​ ក្រៅ​ពី​ការ​អភិវឌ្ឍ​ភូមិ​របរ​ ខ្ញុំ​កំ​ពុង​វិនិយោគ​អភិវឌ្ឍ​ទេស​ចរណ៍​សហ​គម​ន៍ផ្សារ​ភ្ជាប់​នឹង​ការ​ថែ​រក្សា​វប្ប​ធម៌​។ ពី​ព្រោះ​ នៅ​ទី​នេះ​មាន​ភាព​ងាយ​ស្រួល​គឺ​មាន​វត្ត​ខ្មែរ​ស្រស់​ស្អាត​ជា​ច្រើន​ រឿង​ព្រេង​ពី​ស្រះ​ទេវ​តា​ ពិ​ធី​បុណ្យ​ផ្សេង​ៗ មាន​ក្លឹប​សិល្បៈ​របាំ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ម្ហូប​អា​ហារ​ដែល​មា​នល​ក្ខណៈ​ពិ​សេស​របស់​ជន​ជាតិ​ទាំង​៣ កិញ ខ្មែរ​ ហ្វា​…"។

លោក​ស្រី​ត្រឹង​ធី​ហាំង​ អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ (ខាង​ស្តាំ) កំ​ពុង​ទស្សនា​ទំនិញ​សិប្ប​កម្ម​របស់​សហ​ករណ៍​ត្បាញ​ផ្តៅ​ឫស្សី​ធ្វី​ត្វៀក។

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ដ៏​លេច​ធ្លោ​ក្នុង​ការ​អភិ​រក្ស​របរ​ប្រ​ពៃ​ណី​ និង​ឧបត្ថម្ភ​បង​ប្អូន​នា​រីក​សាង​អា​ជីព​ បង​ស្រី​ទ្រឿង​ធី​បាត់​ធ្វី​ បាន​ទទួល​ស្គាល់​ជា​សិប្ប​ករ​ថ្នាក់​ជាតិ​ក្នុង​វិស័យ​ត្បាញ​ផ្តៅ​និង​ឫស្សី​។ បង​ស្រី​ធ្វី​ ក៏​ទទួល​បាន​រង្វាន់​លេខ​១ក្នុង​ពិ​ធី​ប្រឡង​នា​រី​ផ្តើម​អា​ជីព​ ពង្រីក​សក្តា​នុភាព​ក្នុង​ស្រុក​ថ្នាក់​ជាតិ​ រង្វាន់​ពិ​សេស​ក្នុង​ពិ​ធី​ប្រឡង​នា​រី​ផ្តើម​អា​ជីព​ថ្នាក់​តំ​បន់​ ផលិត​ផល​ជា​ច្រើន​របស់​សហ​ករណ៍​សម្រេច​ OCOP ជា​ផលិត​ផល​ជន​បទ​ឆ្នើម​ថ្នាក់​ខេត្ត​និង​ថ្នាក់​តំ​បន់​។ លោក​ស្រី​ត្រឹង​ធី​ហាំង​ អនុ​ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើ បញ្ជាក់​៖"បង​ស្រី​ទ្រឿង​ធី​បាត់​ធ្វី​ ជា​នា​រី​មាន​គោល​ជំ​ហរ​ មាន​ការ​ច្នៃ​ប្រ​តិដ្ឋ​និង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ថែ​រក្សា​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​។ សហ​ករណ៍​របស់​បង​ស្រី​ធ្វី​ មិន​ត្រឹម​តែ​បង្ក​លក្ខ​ណៈបង្កើន​ប្រាក់​ចំ​ណូល​ដល់​បង​ប្អូន​នា​រី​ខ្មែរ​ ថែម​ទាំង​រក្សា​របរ​ប្រ​ពៃ​ណី​ដោយ​ផ្អែក​លើ​វត្ថុ​ធា​តុ​ដើម​ដែល​មាន​ស្រាប់​។ ក្រៅ​ពី​នោះ​ បង​ស្រី​ធ្វី​នៅ​ទាំង​តុ​បតែង​សម្ភារៈ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ សាង​សង់​ផ្ទះ​ពី​ឫស្សី​បង្ក​ជា​ចំ​ណុច​ពិ​សេស​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។ នា​ពេល​ខាង​មុខ​ សមា​គម​សហ​ព័ន្ធ​នា​រី​ទី​ក្រុង​កឹង​ធើនឹង​បង្ក​លក្ខ​ណៈល្អ​បំ​ផុត​ ដើម្បី​ឱ្យ​បង​ស្រី​ធ្វី​បាន​បង្ខិត​ជិត​ប្រ​ភព​ទុន​សម្រាប់​អភិវឌ្ឍ​ទេស​ចរណ៍​សហ​គម​ន៍ ថែ​រក្សា​ភូមិ​របរ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​និង​ផ្សព្វ​ផ្សាយ​ពី​ផលិត​ផល​ត្បាញ​ផ្តៅ​និង​ឫស្សី​ដល់​ភ្ញៀវ​ទេស​ចរ​ក្នុង​និង​ក្រៅ​ប្រ​ទេស​"៕

យ្វី​អាញ​-មុនី​

ចែករំលែកអត្ថបទ