07/07/2026 - 21:37

លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​យោ​ធា​ ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​ 

ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​កឹង​ធើ បន្ត​ធ្វើ​បាន​ល្អ​នូវ​តួ​នា​ទី​ធ្វើ​សេ​នា​ធិ​ការ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ ក្នុង​ការ​ដឹក​នាំ​ ផ្សព្វ​ផ្សាយ​ការ​ងារ​យោ​ធា​ និង​ការ​ពារ​ប្រ​ទេស​គ្រប់​ជ្រុង​ជ្រោយ​។ តាម​រយៈ​នោះ​ អង្គ​ភាព​មិន​ត្រឹម​តែ​សម្រេច​និង​សម្រេច​លើស​នូវ​ភាគ​កម្រិត​នៃ​សេច​ក្តី​សម្រេច​ចិត្ត​ដែល​បាន​ដាក់​ចេញ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ពង្រឹង​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​ និង​កសាង​តំ​បន់​ការ​ពារ​ភូមិ​ភាគ​កាន់​តែ​រឹង​មាំ​ជាង​ទៀត​។

ឡាយ​ហ្វា​គឺ​ជា​ឃុំ​មាត់​សមុទ្រ​។ ហេ​តុ​នោះ​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​តែង​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​កង​កម្លាំង​នគរ​បាល​ និង​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ ផ្សព្វ​ផ្សាយ​ព្រម​ៗគ្នា​នូវ​វិធាន​ការ​រក្សា​លំ​នឹង​អធិប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​។ ក្នុង​ ៦ ខែ​កន្លង​ កង​កម្លាំង​ទាំង​នេះ​សហ​ការ​ចាត់​តាំង​ដោះ​ដូរ​ព័ត៌​មាន​បាន​ ២៤ លើក​ និង​ដើរ​ល្បាត​ពេល​យប់​បាន​ ១៤៥ លើក​ ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​ជាង​ ១.០០០ នាក់​។

កង​សេ​នា​ជន​ឃុំ​ឡាយ​ហ្វា​ចូល​រួម​យុទ្ធ​នា​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​ជា​មួយ​
កងកម្លាំងដទៃទៀត។

អនុ​សេនីយ៍​ឯក​ ឡេវុាំងកឿង​ មេ​បញ្ជា​ការ​រង​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ឡាយ​ហ្វា​ ឱ្យ​ដឹង​៖ “ពេល​ខាង​មុខ​ អង្គ​ភាព​នឹង​បន្ត​ផ្លាស់​ថ្មី​កិច្ច​សហ​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព​ ដោះ​ដូរ​ព័ត៌​មាន​ជា​មួយ​កង​កម្លាំង​នា​នា​ ធា​នា​ភាព​ត្រឹម​ត្រូវ​ ទាន់​ពេល​វេលា​ និង​សម្ងាត់​។ ទន្ទឹម​នឹង​នោះ​ ពង្រឹង​កិច្ច​សហ​ការ​ដើរ​ល្បាត​នៅ​តាម​ភូមិ​សាស្រ្ត​សំ​ខាន់​ៗ ភូមិ​ព្រំ​ដែន​ និង​តំ​បន់​ឆ្នេរ​សមុទ្រ​”។

បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ បាន​ចង្អុល​ការ​ស្ថា​ប័ន​យោ​ធា​គ្រប់​ថ្នាក់​ចាត់​តាំង​បញ្ជ្រាប​ និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​បទ​បញ្ជា​ហ្វឹក​ហ្វឺន​ប្រ​យុទ្ធ​របស់​មេ​បញ្ជា​ការ​យោធ​ភូមិ​ភាគ​ ៩ និង​ផែន​ការ​ហ្វឹក​ហាត់​ប្រ​យុទ្ធ​ ឆ្នាំ​ ២០២៦; ចាត់​តាំង​ហ្វឹក​ហ្វឺន​ បំប៉ន​កម្មា​ភិបាល​តាម​ការ​រៀប​ចំ​ណាត់​ថ្នាក់​; ចាត់​តាំង​ហ្វឹក​ហាត់​ដល់​មុខ​សញ្ញា​មាន​ខ្លឹម​សារ​ ពេល​វេលា​ និង​កម្ម​វិធី​គ្រប់​គ្រាន់​... បញ្ជា​ការ​យោ​ធា​ទី​ក្រុង​បាន​ត្រួត​ពិ​និត្យ​ កសាង​ផែន​ការ​សម​យុទ្ធ​ប្រតិ​បត្តិ​ការ​សឹក​ការ​ពារ​តំ​បន់​របស់​គណៈ​បញ្ជា​ការ​ការ​ពារ​តំ​បន់​ ៣ - ភូ​ឡើយ​; សហ​ការ​ជា​មួយ​កង​ពល​ធំ​លេខ​ ៤ ពិ​និត្យ​ទី​តាំង​កសាង​ដំ​ណាក់​ប្រ​មូល​ផ្តុំ​យោ​ធិន​បម្រុង​កំ​ណែន​សម​យុទ្ធ​ឆ្នាំ​ ២០២៦ ។ ចាត់​តាំង​ហ្វឹក​ហាត់​ត្រៀម​លក្ខ​ណៈប្រ​យុទ្ធ​ដើម​ឆ្នាំ​ ២០២៦ ធា​នា​សុវត្ថិ​ភាព​។

ឆ្នាំ​នេះ​ ទី​ក្រុង​កឹង​ធើ មាន​ឃុំ​ សង្កាត់​ចំ​នួន​ ២៦ ចាត់​តាំង​សម​យុទ្ធ​ប្រតិ​បត្តិ​ការ​សឹក​ក្នុង​តំ​បន់​ការ​ពារ​។ បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ - ស្ថា​ប័ន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​សម​យុទ្ធ​របស់​ទី​ក្រុង​ បាន​ធ្វើ​សេ​នា​ធិ​ការ​ដល់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ដាក់​ឱ្យ​ប្រើ​នូវ​ឯក​សា​រដឹក​នាំ​ បង្កើត​គណៈ​ចង្អុល​ការ​សម​យុទ្ធ​ឃុំ​ សង្កាត់​; ផ្សព្វ​ផ្សាយ​ផែន​ការ​សម​យុទ្ធ​ប្រតិ​បត្តិ​ការ​សឹក​នៅ​ឃុំ​ សង្កាត់​ក្នុង​តំ​បន់​ការ​ពារ​; ចង្អុល​ការ​ឃុំ​ សង្កាត់​ធ្វើ​បាន​ល្អ​ការក​សាង​ឯក​សារ​សម​យុទ្ធ​ មូល​ដ្ឋាន​ប្រ​យុទ្ធ​សន្មតិ​ ធា​នា​ការ​សម​យុទ្ធ​ត្រូវ​តាម​ផែន​ការ​... ក្នុង​នោះ​ ចង្អុល​ការ​សង្កាត់​កៃ​រុាំងចាត់​តាំង​សម​យុទ្ធ​មុន​ ធ្វើ​ជា​គំ​រូ​ដើម្បី​អង្គ​ភាព​ផ្សេង​ទៀត​ទស្សនា​ និង​រៀន​សូ​ត្រ​បទ​ពិសោធន៍​។

កង​សេ​នា​ជន​ឃុំ​ឡាយ​ហ្វា​ដើរ​ល្បាត​ជា​មួយ​នគរ​បាល​ឃុំ​ ចូល​រួម​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​។​

ទន្ទឹម​នឹង​នោះ​ បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ធ្វើ​សេ​នា​ធិ​ការក​សាង​គម្រោង​ ផែន​ការ​យោ​ធា​ និង​ការ​ពារ​ប្រ​ទេស​ ដំ​ណាក់​កាល​ ២០២៦ - ២០៣០; ទទួល​យក​សំ​ណង់​មូល​ដ្ឋាន​ប្រ​យុទ្ធ​តំ​បន់​សមរ​ភូមិ​ក្រោយ​ ២;  ត្រួត​ពិ​និត្យ​ ដំ​ឡើង​ផែន​ការក​សាង​សំ​ណង់​ប្រ​យុទ្ធ​បណ្តុំកន្លែង​ការ​ពារ​តាម​មាត់​សមុទ្រ​តំ​បន់​ត្រឹង​ដេ; កំ​ណត់​ទី​តាំង​បោះ​ទ័ព​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ សង្កាត់​... បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ ចង្អុល​ការ​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​ដំ​ណើរ​ការ​ជ្រើស​រើស​ និង​ក៏​ហៅ​ប្រ​ជា​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ឆ្នាំ​ ២០២៦ ចាត់​តាំង​ប្រ​គល់​កង​ទ័ព​សម្រេច​ ១០០% នៃ​ភាគ​កម្រិត​; ទទួល​ និង​ហ្វឹក​ហាត់​យុទ្ធ​ជន​ថ្មី​សម្រេច​បាន​លទ្ធ​ផល​ពូ​កែ​ ធា​នា​សុវត្ថិ​ភាព​ដាច់​ខាត​; ចាត់​តាំង​ចុះ​ឈ្មោះ​កាតព្វ​កិច្ច​យោ​ធា​លើក​ដំ​បូង​ដល់​ពល​រដ្ឋ​អាយុ​ ១៧ ឆ្នាំ​យ៉ាង​ស្អិត​ល្មួត​ និង​ត្រូវ​តាម​ច្បាប់​...។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្តោះ​អា​សន្ន​ការ​ងារ​យោ​ធា​ ការ​ពារ​ប្រ​ទេស​ក្នុង​ ៦ ខែ​ដើម​ឆ្នាំ​ ២០២៦ លោក​ ត្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បញ្ជាក់​៖ កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​ ពង្រីក​បាន​ល្អ​នូវ​តួ​នា​ទី​ជា​ស្នូល​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច​យោ​ធា​ និង​ការ​ពារ​ប្រ​ទេស​នៅ​ភូមិ​ភាគ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​។ ស្ថា​ប័ន​យោ​ធា​គ្រប់​ថ្នាក់​បាន​ម្ចាស់​ការ​សហ​ការ​ធ្វើ​សេ​នា​ធិ​ការ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​ដឹក​នាំ​ ចង្អុល​ការ​អនុ​វត្ត​ភារ​កិច្ច​គ្រប់​គ្រង​រដ្ឋ​មាន​ប្រ​សិទ្ធ​ភាព​អំ​ពី​យោ​ធា​ និង​ការ​ការ​ពារ​ប្រ​ទេស​; រក្សា​របប​ប្រ​ចាំ​ការ​ត្រៀម​ប្រ​យុទ្ធ​បាន​យ៉ាង​ម៉ឺង​ម៉ាត់​; ម្ចាស់​ការ​ក្តោ​បក្តាប់​ស្ថាន​ភាព​ភូមិ​សាស្រ្ត​ មិន​ទុក​ឱ្យ​បាត់​ភាព​ម្ចាស់​ការ​ ដោយ​ចៃ​ដន្យក្នុង​រាល់​ស្ថាន​ការណ៍​។ កិច្ច​សហ​ការ​រវាង​កង​កម្លាំង​យោ​ធា​ នគរ​បាល​ និង​កង​កម្លាំង​សមត្ថ​កិច្ច​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ និង​ស្អិត​ល្មួត​ជាង​ទៀត​; ធ្វើ​សេ​នា​ធិ​ការ​វិនិច្ឆ័យ​បាន​ល្អ​នូវ​បញ្ហា​កើត​មាន​ផ្តើម​ពី​មូល​ដ្ឋាន​បាន​ទាន់​ពេល​វេលា​ រួម​ចំ​ណែក​រក្សា​លំ​នឹង​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​  ធា​នា​សុវត្ថិ​ភាព​ភូមិ​សាស្រ្ត​និង​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ទី​ក្រុង​។

លោក​ ត្រឿង​កាញ់​ត្វៀង​ សំ​ណូម​ពរ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​ បន្ត​ដឹក​នាំ​ សហ​ការ​ធ្វើ​សេ​នា​ធិ​ការ​ដល់​ក្រុម​ប្រឹក្សា​កាតព្វ​កិច្ច​យោ​ធា​ទី​ក្រុង​ដឹក​នាំ​ និង​ចង្អុល​ការ​អនុ​វត្ត​បាន​ល្អ​ការ​ជ្រើស​រើស​ និង​ក៏​ហៅ​ពល​រដ្ឋ​ចូល​បម្រើ​កង​ទ័ព​ឆ្នាំ​ ២០២៧; លើក​កម្ពស់​គុណ​ភាព​ហ្វឹក​ហាត់​ សម​យុទ្ធ​ សមត្ថ​ភាព​ត្រៀម​ប្រ​យុទ្ធ​; ធ្វើ​សេ​នា​ធិ​ការ​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការក​សាង​តំ​បន់​ការ​ពារ​ វិនិយោ​គក​សាង​សំ​ណង់​ការ​ពារ​ប្រ​ទេស​ដែល​មា​នល​ក្ខណៈ​ប្រើ​ប្រាស់​បាន​ពីរ​យ៉ាង​ និង​គ្រប់​គ្រង​ដី​ធ្លី​ការ​ពារ​ប្រ​ទេស​បាន​ហ្មត់​ចត់​... យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​បាន​ល្អ​នូវ​គោ​លន​យោ​បា​យស​មរ​ភូមិ​ក្រោយ​កង​ទ័ព​ ចលនា​ "តប​ស្នង​សង​គុណ​" ការ​ងារ​ប្រ​មូល​សំ​ណាក​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ទៅ​ពិ​និត្យ​វាយ​តម្លៃ​ ADN និង​ស្វែង​រក​ ប្រ​មូល​អដ្ឋិ​ធា​តុ​យុទ្ធ​ជន​ពលី​ និង​ចាត់​តាំង​សកម្ម​ភាព​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​ប្រ​ជា​ជន​ ឆ្នាំ​ ២០២៧ ដោយ​ភាព​ជាក់​ស្តែង​...៕

ផាម​ទ្រុង​ - វិមាន​

ចែករំលែកអត្ថបទ