ជាច្រើនឆ្នាំមកនេះ ដោយបានបក្សនិងរដ្ឋយកចិត្តទុកដាក់អនុវត្តនូវកម្មវិធី គោលនយោបាយជនជាតិ ទិដ្ឋភាពនៅតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហេដ្ឋារចនាសម្ព័ន្ធបានកសាងសមរម្យ ជាជំហានៗឆ្លើយតបទៅនឹងតម្រូវការប្រជុំជីវភាព និងការផលិតរបស់ប្រជាជន។

គ្រួសារបង ដ្វងក្វឹកខើយ នៅសង្កាត់សុកត្រាំង បានកែលម្អជីវភាពអាស្រ័យទម្រង់បណ្ដុះផ្សិតអំបោះ។
ចាប់តាំងពីផ្សព្វផ្សាយអនុវត្តនូវកម្មវិធី គោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ចង្វាក់ជីវភាពតំបន់ជនរួមជាតិខ្មែរមានការរីកចម្រើនជាលំដាប់ ប្រជាជនខិតខំប្រឹងប្រែងពលកម្មផលិត ឈានឡើងធូរធារ។
កន្លងមក គ្រួសារបងដ្វងក្វឹកខើយ នៅសង្កាត់សុកត្រាំង មុខរបរចម្បងគឺធ្វើស្រែ ប៉ុន្តែទិន្នផលទាប មិនអាចដោះស្រាយជីវភាព។ ក្រោយពេលស្វែងយល់ឃើញថា ទម្រង់បណ្ដុះផ្សិតអំបោះនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ បងបានឆ្លៀតប្រើប្រាស់ដីទំនេរក្រោយផ្ទះ រួមផ្សំនឹងប្រភពទុនពីធនាគារគោលនយោបាយ បងខើយក៏បាន “ផ្ដួចផ្ដើម” អនុវត្តទម្រង់បណ្ដុះផ្សិតនេះ។ អាស្រ័យដោយការស្វែងយល់ពីរបៀបបណ្ដុះ និងថែទាំទម្រង់ផ្សិតអំបោះរបស់គ្រួសារបងលូតលាស់ល្អ និងផ្តល់ផលបានទៀងទាត់ តាំងពីនោះ មកជីវភាពក៏បានកែលម្អជាលំដាប់។ បងខើយ ឱ្យដឹង៖ “ជាមួយមេផ្សិត ១០.០០០ កញ្ចប់ ក្រោយរយៈ ពេល ៧០ ថ្ងៃ នឹងប្រមូលផលក្នុងរង្វង់ ៤ ខែ ទទួលបានទិន្នផលជាង ២ តោន ជាមួយតម្លៃឡើងចុះពី ៥០.០០០ ដល់ ៦០.០០០ ដុងក្នុងមួយគីឡូក្រាម។ អាស្រ័យហេតុនោះ ជាមួយការបណ្ដុះផ្សិតក្នុងមួយឆ្នាំ ២ លើក ក្រោយពេលទូទាត់ការចំណាយរួច ខ្ញុំចំណេញបានប្រហែល ១៤០ លានដុង”។ រួមជាមួយការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត ការឧបត្ថម្ភលំនៅ ឋានពីប្រភពទុននៃកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ ក៏បានអនុវត្តប្រកបដោយប្រសិទ្ធភាពនិងទាន់ពេល ជួយដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រលើភូមិឋានទីក្រុង មានផ្ទះសម្បែងលំនឹង ស្ងប់អារម្មណ៍ប្រកបការងាររកស៊ី។ ជាគ្រួសារមួយក្នុងចំណោម ៧៤ គ្រួសារដែលបានឧបត្ថម្ភលំនៅឋាន លោកត្រាកេន នៅឃុំវិញហាយ បានសម្តែងភាពសប្បាយរីករាយ៖ “គ្រួសារខ្ញុំស្ថិតក្នុងក្របខ័ណ្ឌ គ្រួសារក្រីក្រ គ្មានដីបង្កបង្កើនផល ប្រាក់បានមកពីធ្វើការឈ្នួល បានត្រឹមគិតគូរជីវភាពប្រចាំថ្ងៃតែប៉ុណ្ណោះ ហេតុនេះ គ្មាននៅសេសសល់សម្រាប់សាងសង់ឬជួសជុលផ្ទះដែលទ្រុឌទ្រោមបានឡើយ។ ឆ្នាំ ២០២៤ ដោយបានបក្ស និងរដ្ឋអំណាចយកចិត្តទុកដាក់ឧបត្ថម្ភ សាងសង់ផ្ទះ ជួយឱ្យគ្រួសារខ្ញុំមានកន្លែងស្នាក់នៅស្រួលបួល ស្ងប់ចិត្តពលកម្មផលិត”។ តាមរយៈនោះ ដំណាក់កាល ២០២១ - ២០២៥ ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច ជាមួយប្រភពទុន សរុប ១.៥២០.០២៦ លានដុង ក្នុងនោះ គម្រោងទី ១ ដោះស្រាយស្ថានភាពខ្វះលំនៅឋាន ដីសង់លំនៅឋាន ដីផលិត ។ល។ សរុបថវិកាជាង ៣១ ពាន់លានដុង; គម្រោងទី ៣ អភិវឌ្ឍការផលិតកសិ-រុក្ខ កម្មប្រកបដោយចីរភាព ពង្រីកសក្តានុពលនិងឧត្តមភាពរបស់តំបន់នីមួយៗ ដើម្បីផលិតទំនិញតាមខ្សែសង្វាក់តម្លៃ ថវិកាជាង ១៨ ពាន់លានដុង។
“អាស្រ័យដោយផ្សព្វផ្សាយអនុវត្តនូវកម្មវិធីគោលនយោបាយជនជាតិ ប្រជាជនមានធនធានបន្ថែមដើម្បីអភិវឌ្ឍផលិត រួមចំណែកលើកកម្ពស់គុណភាពរស់នៅ ទិដ្ឋភាពជនបទកាន់តែរីកចម្រើនឡើង។ អត្រាគ្រួសារក្រីក្រថយចុះ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ សាលារៀន ដំណាក់សុខាភិបាលបានវិនិយោគរឹងមាំ ផែនមហាសាមគ្គីទូទាំងជនជាតិបានពង្រីក ស្ថានភាព សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមបានរក្សារឹងមាំ” - លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានផ្តល់ព័ត៌មាន៕
ថាញវ៉ាង - ថាច់ធី