គណៈចង្អុលការ ៥១៥ របស់ទីក្រុងកឹងធើ បានចាត់តាំងបញ្ជូនអដ្ឋិធាតុយុទ្ធជនពលីចំនួន ៦៧០ ទៅពិនិត្យវាយតម្លៃ ADN នៅវិទ្យាស្ថានកោសល្យវិច្ច័យយោធានៃនាយកដ្ឋានពេទ្យយោធាក្រសួងការពារប្រទេស។

អ្នកតំណាងអុជធូបនៅបន្ទប់រក្សាទុកសំណាកអដ្ឋិធាតុយុទ្ធជនពលី។
លោកស្រី ង្វៀងធីង៉ុកឌេប សមាជិកគណៈកម្មាធិការបក្ស អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងកម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធទីក្រុងបានអញ្ជើញចូលរួមក្នុងពិធីនេះ។
មុននោះ នៅថ្ងៃទី ៨ ខែមិថុនា គណៈចង្អុលការ ៥១៥ របស់ទីក្រុង បានប្រារព្ធពិធីដាក់កម្រងផ្កា អុជធូប និងដំណើរការយកសំណាកអដ្ឋិធាតុយុទ្ធជនពលីដែលខ្វះព័ត៌មាននៅទីបញ្ចុះ សពយុទ្ធជនពលីទីក្រុងកឹងធើ។
ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងមន្ទីរ គណៈ ផ្នែកទីក្រុង គោរពទីបញ្ចុះសពយុទ្ធជនពលីនៅទីក្រុងកឹងធើ។
នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីអនុវត្ត “យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរក ប្រមូលនិងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី” អាស្រ័យ គណៈចង្អុលការជាតិ ៥១៥ បំផុសចលនា។ ក្រោយរយៈ ពេលជិត ១ ខែ ក្រុមយកសំណាកបានជីកផ្នូរយុទ្ធជនដែល ខ្វះព័ត៌មានចំនួន ៨០៧ នៅទីបញ្ចុះសពយុទ្ធជនពលីទីក្រុងកឹងធើ; ក្នុងនោះ សំណាកអដ្ឋិធាតុយុទ្ធជនចំនួន ៦៧០ គ្រប់លក្ខណៈដើម្បីយកទៅពិនិត្យវាយតម្លៃ ADN។
តាមគណៈចង្អុលការជាតិ ៥១៥ យោធភូមិភាគ ខេត្ត និងក្រុងនានា កំពុងកសាងផែនការ បង្កើតក្រុមយកសំណាក ប្រគល់ និងឌីជីថលកម្មព័ត៌មានលើសំណាកអដ្ឋិធាតុយុទ្ធជនពលី និងចាត់តាំងធ្វើមុន ដើម្បីដកបទពិសោធន៍ចង្អុលការអនុវត្តយកសំណាក និងប្រគល់សំណាកអដ្ឋិធាតុយុទ្ធជនពលីនៅលើភូមិភាគ... ដើម្បីអនុវត្ត “យុទ្ធនាការ ៥០០ ថ្ងៃយប់ ជំរុញការស្វែងរកប្រមូលនិងកំណត់អត្តសញ្ញាណ អដ្ឋិធាតុយុទ្ធជនពលី”។ មកដល់ពេលនេះ ទូទាំងប្រទេស បង្កើតក្រុមយកសំណាកបានចំនួន ២៩៧ ក្រុម មានចំនួនកងទ័ពចូលរួម ៣.៦១៥ នាក់; យោធភូមិភាគទាំង ៧ បានចាត់តាំងធ្វើមុនសម្រេចរួចរាល់ យកសំណាកអដ្ឋិធាតុយុទ្ធជនពលីបានចំនួន ១៣.៨៤២…៕
ផាមទ្រុង - វិមាន