នៅថ្ងៃទី ៣ ខែកក្កដា អគ្គសេនាធិការយោធភូមិភាគ ៩ បានចាត់តាំងពិធីអនុស្សាវរីយ៍ ៨០ ឆ្នាំ ទិវាប្រវេណីអគ្គសេនាធិការ និងផ្នែកសេនាធិការនៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ (៥/៧/១៩៤៦ - ៥/៧/២០២៦) និងទទួលគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ១។
ឧត្តមសេនីយ៍ឯក ផាមវុាំងត្រា អតីតសមាជិកការិយាល័យនយោបាយ អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស; មួយអន្លើដោយថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការយោធភូមិភាគ ៩ និងអគ្គសេនាធិការគ្រប់អាណត្តិកាល; ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងខេត្តនានាក្នុងតំបន់យោធភូមិភាគ ៩… បានចូលរួមក្នុងពិធីអនុស្សាវរីយ៍នេះ។

អ្នកតំណាងចូលរួមពិធីអនុស្សាវរីយ៍ ៨០ ឆ្នាំទិវាប្រវេណីអគ្គសេនាធិការ និងផ្នែកសេនាធិការនៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ (៥/៧/១៩៤៦ - ៥/៧/២០២៦)។
.png)
ថ្នាក់ដឹកនាំទីក្រុងកឹងធើ និងអ្នកតំណាងចូលរួមក្នុងពិធីអនុស្សាវរីយ៍។
ក្នុងពិធីនេះ អ្នកតំណាងទាំងឡាយបានរំលឹកឡើងវិញនូវប្រវេណី ៨០ ឆ្នាំកសាង តស៊ូ និងវឌ្ឍនភាពរបស់អគ្គសេនាធិការ និងផ្នែកសេនាធិការនៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគទី ៩។
កន្លងមក ៨០ ឆ្នាំ បន្ទាប់ពីមជ្ឈិមបក្សចេញបទបញ្ជា "តស៊ូកសាងជាតិ" ចាត់តាំងទូទាំងប្រទេសឱ្យទៅជាមូលដ្ឋានសឹកចំនួន ៩ នៅមូលដ្ឋាមសឹកទី ៨ បានចង្អុលការកសាងក្រសួងយោធា និងកសាងគណៈកម្មាធិការសេនាធិការនៅមូលដ្ឋានសឹកទី៩។ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ១៩៤៦ ស្ថាប័នសេនាធិការមូលដ្ឋានសឹកទី ៩ បានបង្កើតឡើង ជំនួសឱ្យគណៈកម្មាធិការសេនាធិការ។ ការកើតឡើងរបស់ស្ថាប័នសេនាធិការដំបូងនៅតំបន់តីណាមបូ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បង្ហាញពីភាពវិវឌ្ឍន៍លោតផ្លោះដ៏សំខាន់អំពីចាត់តាំងកងកម្លាំង និងសិល្បៈយោធារបស់កងទ័ព និងប្រជាជននៅតំបន់វាលរាបទន្លេគឺវឡុង។

ឧត្តមសេនីយ៍ទោ ហូវុាំងថាយ លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយយោធភូមិភាគ ៩ ប្រតិបត្តិតាមការប្រគល់សិទ្ធរបស់ប្រធានរដ្ឋ ជូនគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ ១ ដល់អគ្គសេនាធិការយោធភូមិភាគ៩។
អស់រយៈពេល ៨០ ឆ្នាំកន្លង អគ្គសេនាធិការយោធភូមិភាគ៩ និងស្ថាប័ននានាក្រោមឱវាទក្លាយជាកម្លាំងស្នូលក្នុងការធ្វើសេនាធិការ សំណើដល់គណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩ គណៈកម្មាធិការបក្ស បញ្ជាឱ្យភូមិភាគនានាក្តោបក្តាប់ស្ថានភាព ចាត់តាំងហ្វឹកហ្វឺន កសាងកងកម្លាំង បង្កើតផែនការប្រតិបត្តិការសឹក ធ្វើសហប្រតិបត្តិការស្អិតល្មូត បញ្ជាការរលូន សម្ងាត់ និងដោយចៃដន្យ។ អគ្គសេនាធិការ និងផ្នែកសេនាធិការនៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ បានបង្ហាញច្បាស់នូវតួនាទីជា "ស្ថាប័នក្បាលម៉ាស៊ីន" ជាមជ្ឈមណ្ឌលធ្វើសហប្រតិបត្តិការ បញ្ជាការ រួមចំណែកបង្កើតយុទ្ធជ័យមានអត្ថន័យប្រវត្តិសាស្ត្ររបស់កងកម្លាំងប្រដាប់អាវុធយោធភូមិភាគ៩។

ឧត្តមសេនីយ៍ទោហូវុាំងថាយ លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយយោធភូមិភាគ ៩ ប្រតិបត្តិតាមការប្រគល់សិទ្ធរបស់ប្រធានរដ្ឋ ជូនគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ ១ ដល់អគ្គសេនាធិការយោធភូមិភាគ៩។
ជំនួសមុខគណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩ ឧត្តមសេនីយ៍ទោ ហូវុាំងថាយ លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយយោធភូមិភាគ ៩ បានស្ងើចសរសើរនិងអបអរសាទរចំពោះស្នាដៃ និងរង្វាន់ដ៏ថ្លៃថ្នូរដែលកម្មាភិបាល យុទ្ធជនអគ្គសេនាធិការសម្រេចបានក្នុងអំឡុង ៨០ ឆ្នាំកន្លង។ សំណូមពរបក្ខភាគ បញ្ជាការនៃអគ្គសេនាធិការ និងផ្នែកសេនាធិការនៃកងកម្លាំងប្រដាប់អាវុធយោធភូមិភាគ ៩ បន្តបញ្ជ្រាបឱ្យបានជ្រាលជ្រៅ ផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្ត បទបញ្ជារបស់បក្ស រដ្ឋ គណៈកម្មាធិការយោធាមជ្ឈិម និងក្រសួងការពារប្រទេសអំពីភារកិច្ចយោធា ការពារប្រទេស; ម្ចាស់ការស្រាវជ្រាវ ក្តោបក្តាប់ ព្យាករណ៍ស្ថានភាពបានប្រាកដច្បាស់ ធ្វើសេនាធិការត្រូ ចំទាន់ពេលវេលា និងមានប្រសិទ្ធភាព មិនទុកឱ្យបាត់ម្ចាស់ការចៃដន្យក្នុងរាល់ស្ថានការណ៍ទេ។ យកចិត្តទុកដាក់គិតគូរកសាងបក្ខភាគស្អាតស្អំ រឹងមាំ គំរូ ស្ថាប័នសេនាធិការរឹងមាំគ្រប់ជ្រុងជ្រោយ "គំរូ ឆ្នើម"; កសាងកងជួរកម្មាភិបាលមានភាពអង់អាចខាងនយោបាយរឹងប៉ឹង ចរិយាសម្បត្តិល្អ កម្រិតវិជ្ជាឯកទេសស៊ីជម្រៅ របៀបធ្វើការប្រកបដោយវិទ្យាសាស្ត្រ ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។

ឧត្តមសេនីយ៍ទោ ហូវុាំងថាយ ជូនទង់ប្រឡងប្រណាំងរបស់គណៈកម្មាធិការបក្ស អគ្គមេបញ្ជាការដ្ឋានយោធភូមិភាគ ៩ ដល់អគ្គសេនាធិការ។
អគ្គសេនាធិការយោធាភូមិភាគ ៩ តែងផ្លាស់ថ្មី លើកកម្ពស់គុណភាពហ្វឹកហ្វឺន ហ្វឹកហាត់ ត្រៀមប្រយុទ្ធ កសាងកងកម្លាំងរៀបរយ ជំរុញអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង បញ្ជាការ និងចាត់ការ; កសាងប្រព័ន្ធស្វ័យប្រវត្តិកម្មបញ្ជាការមានភាពស៊ីសង្វាក់គ្នា ទំនើប មានសុពលភាព ប្រសិទ្ធភាព ឆ្លើយបតបនឹងតម្រូវការសង្គ្រាមបច្ចេកវិទ្យាខ្ពស់។ សហការស្អិតល្មួតជាមួយកងកម្លាំង និងគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ កសាងខឿនការពារប្រទេសទូទាំងប្រជាជន ក្បួនយុទ្ធសាស្រ្តសង្គ្រាមប្រជាជនរឹងមាំ; ពង្រីកកម្លាំងចម្រុះនៃទូទាំងប្រព័ន្ធនយោបាយក្នុងការកសាងតំបន់ការពារ រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិឋានតំបន់យោធភូមិភាគ៩។
ឧត្តមសេនីយ៍ទោ ហូវុាំងថាយ លេខាគណៈកម្មាធិការបក្ស ស្នងការនយោបាយយោធភូមិភាគ ៩ ប្រតិបត្តតាមការប្រគល់សិទ្ធរបស់ប្រធានរដ្ឋ ជូនគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ ៣ ដល់ឧត្តមសេនីយ៍ត្រី ជីមថុងញឹក សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ៩។
ក្នុងឱកាសនេះ ឧត្តមសេនីយ៍ត្រី ជីមថុងញឹក សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគ ៩ មានកិត្តិយសបានប្រធានរដ្ឋជូនគ្រឿងឥស្សរិយយសការពារមាតុភូមិចំណាត់ថ្នាក់លេខ៣៕
ផាមទ្រុង - វិមាន