(អ.ឡ) នាថ្ងៃទី៣ ខែកក្កដា គណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម បានសហការជាមួយវិទ្យាស្ថាននយោបាយជាតិហូជីមិញ ចាត់តាំងកិច្ចប្រជុំទូទាំងប្រទេសហ្វឹកហាត់ការងារឃោសនាអប់រំនិងប្រជាចលនា ឆ្នាំ២០២៦ កិច្ចប្រជុំនេះ បានចាត់តាំងឡើងដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញដល់ទីតាំងតភ្ជាប់បណ្ដាញក្នុងទូទាំងប្រទេស។
អញ្ជើញចូលរួមកិច្ចប្រជុំនៅទីតាំងតភ្ជាប់បណ្តាញនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ មានថ្នាក់ដឹកនាំគណៈកម្មាភិបាល បុគ្គលិកស្ថាប័នគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សទីក្រុង តំណាងរណសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយ-សង្គមទីក្រុង និងគ្រប់មន្ទីរ ផ្នែកដែលពាក់ព័ន្ធ តំណាងថ្នាក់ដឹកនាំ និងបុគ្គលិកធ្វើសេនាធិការការងារឃោសនាអប់រំនិងប្រជាចលនា(ឃោសនាអប់រំ)នៃគណៈកម្មាធិការបក្សក្រោមឱវាទគណៈកម្មាធិការបក្សទីក្រុង។ កិច្ចប្រជុំបានតភ្ជាប់បណ្ដាញដល់បណ្ដាឃុំ សង្កាត់ទាំងអស់។

លោកផាមតឹកថាំង សមាជិកគណៈប្រតិបត្តិការមជ្ឈិបក្ស អនុប្រធានប្រចាំការនៃគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ថ្លែងការណ៍បើកកិច្ចប្រជុំ។ រូបថត៖ daidoanket.vn
ថ្លែងការណ៍ក្នុងកិច្ចប្រជុំ លោកផាមតឹកថាំង សមាជិកគណៈប្រតិបត្តិការមជ្ឈិបក្ស អនុប្រធានប្រចាំការនៃគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម ឱ្យដឹង៖ កិច្ចប្រជុំទូទាំងប្រទេសហ្វឹកហាត់ការងារឃោសនាអប់រំនិងប្រជាចលនា ឆ្នាំ២០២៦ គឺជាឱកាសដើម្បីកងជួរកម្មាភិបាលទូទាំងផ្នែក សិក្សាស្រាវជ្រាវ ដោះដូរ ចែករំលែកបទពិសោធន៍ជាក់ស្តែង ឯកភាពលើវិធីសាស្ត្រនិងវិធានការចាត់តាំងអនុវត្តភារកិច្ច។ ប្រធានបទនីមួយៗបានផ្សារភ្ជាប់រវាងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង មិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបើកបង្ហាញគោលគំនិត វិធីសាស្ត្រនិងរបៀបចាត់តាំងអនុវត្ត ដើម្បីកម្មាភិបាលអនុវត្តមានប្រសិទ្ធភាពទៅក្នុងការងារជាក់ស្តែង អ្នករបាយការណ៍ឆ្លៀតពេលដោះដូរ ឆ្លើយបំភ្លឺនូវបញ្ហាប្រឈមពីមូលដ្ឋាន។សិក្ខាមទាំងអស់ ត្រូវពង្រីកស្មារតីទទួលខុសត្រូវ ស្រាវជ្រាវឯកសារ សកម្មក្នុងការដោះដូរ ពិភាក្សានិងចែករំលែកបទពិសោធន៍ពីការងារជាក់ស្តែង។

អ្នកតំណាងទាំងឡាយចូលរួមកិច្ចប្រជុំនៅទីតាំងតភ្ជាប់បណ្តាញនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ។ រូបថត៖ ង៉ុកក្វៀង
អនុប្រធានប្រចាំការនៃគណៈកម្មាធិការឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម សំណូមពរ ក្រោយពីកិច្ចប្រជុំ ស្ថាប័នឃោសនាអប់រំនិងប្រជាចលនាគ្រប់លំដាប់ថ្នាក់ ត្រូវប្រញាប់ធ្វើឱ្យជាក់ច្បាស់ខ្លឹមសារទាំងឡាយទៅជាកម្មវិធីផែនការនិងដំណោះស្រាយសមស្របនឹងការអនុវត្តជាក់ស្តែងរបស់ភូមិភាគនិងអង្គភាពនីមួយៗ។ ពង្រីកតួនាទីនៃបណ្តាស្ថាប័នសារព័ត៌មាន សារគមនាគមន៍ កងជួរអ្នករបាយការណ៍ ឃោសនិក សហការីក្តាប់មតិសាធារណៈក្នុងសង្គម បង្កជាកម្លាំងចម្រុះក្នុងការផ្តល់ព័ត៌មាន ឃោសនា រួមចំណែកលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការងារឃោសនាអប់រំនិងប្រជាចលនា។

អ្នកតំណាងទាំងឡាយចូលរួមកិច្ចប្រជុំនៅទីតាំងតភ្ជាប់បណ្តាញនៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ។ រូបថត៖ ង៉ុកក្វៀង
ក្នុងរយៈពេលមួយថ្លៃកន្លះ កម្មាភិបាលទទួលបានការផ្សព្វផ្សាយបណ្តាប្រធានបទ៖ ពង្រីកតួនាទីរបស់សារព័ត៌មាន បោះពុម្ពផ្សាយក្នុងការងារឃោសនាអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤របស់បក្ស និងសេចក្តីសម្រេចចិត្តមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់។ ផ្លាស់ថ្មីការងារប្រជាចលនាឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងស្ថានភាពថ្មី។ វិធីសាស្ត្រ បំណិនចង្អុលការ កំណត់ទិសដៅការឃោសនាក្នុងស្ថានភាពថ្មី។ ការងារឃោសនាអប់រំនិងប្រជាចលនានៅថ្នាក់ឃុំក្នុងបរិការណ៍ថ្មី។ ការងារឃោសនាអប់រំនិងប្រជាចលនារបស់បក្សលើវិស័យវប្បធម៌-សិល្បៈ។ ការងារឃោសនាអប់រំនិងប្រជាចលនារបស់រណៈសិរ្សមាតុភូមិវៀតណាម បណ្តាអង្គការនយោបាយសង្គម បណ្តាសមាគមមហាជននិងការងារចលនាជនជាតិវៀតណាមនៅប្រទេសក្រៅតាមស្មារតីនៃសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤របស់បក្ស។ បំណិនការងារប្រជាចលនា សាសនានិងជនជាតិ។ ការងារឃោសនាផ្ទាល់មាត់ សកម្មភាពអ្នករបាយការណ៍ ឃោសនិករបស់បក្សនិងព័ត៌មានកិច្ចការបរទេសក្នុងស្ថានភាពថ្មី។ បណ្តាបញ្ហារួមអំពីការត្រួតពិនិត្យ អង្កេតតាមដានការងារឃោសនាអប់រំនិងប្រជាចលនានៅថ្នាក់ខេត្ត ថ្នាក់ឃុំក្នុងបរិកាណ៍នាពេលបច្ចុប្បន្ន៕
ង៉ុកក្វៀង-មុនី