(អ.ឡ) - កន្លង ១ ឆ្នាំ បន្ទាប់ពីដំណើរការទម្រង់អង្គការរួមនៃប្រព័ន្ធនយោបាយ និងរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ វាយតម្លៃគុណភាព និងប្រសិទ្ធភាពនៃទម្រង់ថ្មី បានបង្ហាញយ៉ាងច្បាស់បំផុតនូវការបន្តរក្សាដំណើរការដោយរលូនរបស់ប្រព័ន្ធនយោបាយ ដោយមិនឱ្យមានការរអាក់រអួលដល់ការដឹកនាំ គ្រប់គ្រង ដឹកនាំនិងបម្រើប្រជាជននិងអាជីវកម្មដោយរលូននិងមានប្រសិទ្ធភាព។
យោងតាមរបាយការណ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងកឹងធើ បន្ទាប់ពីដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់អស់រយៈពេល ១ ឆ្នាំ សមត្ថភាពបម្រើប្រជាជននិងអាជីវកម្ម មានការវិវឌ្ឍជាវិជ្ជមាន តាមរយៈសកម្មភាពរបស់មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលគ្រប់លំដាប់ថ្នាក់។ តាមរយៈនោះ នៅថ្នាក់ឃុំ បានទទួលនិងដោះស្រាយសំណុំបែបបទរដ្ឋបាលជាង ៦៩០.០០០ លើក ក្នុងនោះ អត្រាសំណុំបែបបទដែលបានដោះស្រាយទាន់ពេល និងមុនកាលកំណត់ សម្រេចបានជាង ៩៨%។
នៅសង្កាត់និញកេវ មជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលរដ្ឋសង្កាត់ បានអនុវត្តទម្រង់ "ជំនួយការ AI" បញ្ជរឆ្លាតវៃ និងសហការជាមួយសាកលវិទ្យាល័យកឹងធើ បង្កើតក្រុមការងារ "ប្រជាសិក្សាឌីជីថល" ជាមួយភារកិច្ចណែនាំ និងជំនួយប្រជាជនក្នុងការបំពេញបែបបទរដ្ឋបាល និងសេវារដ្ឋតាមប្រព័ន្ធអនឡាញ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៦ មជ្ឈមណ្ឌលបានទទួលនិងដោះស្រាយសំណុំបែបបទជាង ១៤.០០០ លើក ហើយសំណុំទាំងអស់បានដោះស្រាយទាន់ពេលកំណត់។

ក្រុមការងារអន្តរផ្នែករបស់ក្រសួងយុត្តិធម៌ ចុះត្រួតពិនិត្យស្ថានភាពនៃការគ្រប់គ្រងបែបទរដ្ឋបាលនៅគណៈកម្មាធិការប្រជាជនសង្កាត់និញកេវ និងបានវាយតម្លៃខ្ពស់ចំពោះការបំពាក់សម្ភារៈបរិក្ខារទំនើបរបស់ភូមិភាគ អត្រានៃការទូទាត់តាមប្រព័ន្ធអនឡាញសម្រេចបានក្នុងកម្រិតខ្ពស់។

និស្សិតនៃសាកលវិទ្យាល័យកឹងធើ ជួយណែនាំប្រជាជនបំពេញបែបបទរដ្ឋបាលនៅមជ្ឈមណ្ឌលបម្រើសាវារដ្ឋនៅសង្កាត់និញកេវ។

នៅតាមឃុំ សង្កាត់ ក៏បានអនុវត្តទម្រង់ជាច្រើនសម្រាប់ការដោះស្រាយបែបបទរដ្ឋបាលចល័ត ឬជួយប្រជាជនបំពេញបែបបទរដ្ឋបាលនៅតាមផ្ទះ។ ក្នុងរូប៖ កម្មាភិបាលមជ្ឈមណ្ឌលបម្រើសាវារដ្ឋនៅសង្កាត់សុកត្រាំង ជួយណែនាំបំពេញបែបបទរដ្ឋបាលនៅនឹងគេហដ្ឋានដល់មនុស្សចាស់។

ដើម្បីជួយដល់ភូមិភាគក្នុងការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តបែបបទរដ្ឋបាលបានទាន់ពេល ក្រុមការងារនៃការិយាល័យគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងមជ្ឈមណ្ឌលបម្រើសាវារដ្ឋក្រុងកឹងធើ តែងត្រួតពិនិត្យពីស្ថានភាពនៃការអនុវត្តប្រព័ន្ធដោះស្រាយបែបបទរដ្ឋបាលប្រមូលផ្ដុំរបស់ក្រសួង ផ្នែកនានា។ ក្នុងរូប៖ អ្នកស្រី ឡេស្វឹងហ្វា អនុប្រធានការិយាល័យគណៈកម្មាធិការប្រជាជនក្រុងកឹងធើ និងជានាយិកាមជ្ឈមណ្ឌលបម្រើសេវារដ្ឋក្រុងកឹងធើ រួមជាមួយសមាជិកក្នុងក្រុមការងារ បានចុះពិនិត្យដោយផ្ទាល់សម្ភារៈបរិក្ខារឌីជីថល បម្រើក្នុងការអនុវត្តប្រព័ន្ធដោះស្រាយបែបបទរដ្ឋបាលប្រមូលផ្ដុំរបស់ក្រសួង ផ្នែកនានានៅគណៈកម្មាធិការប្រជាជនឃុំដុងភឿក។

នៅតាមមជ្ឈមណ្ឌលបម្រើសេវារដ្ឋថ្នាក់ឃុំ បានបំពាក់គ្រប់សព្វមូលដ្ឋានសម្ភារៈនិងបរិក្ខារឌីជីថល ដើម្បីបម្រើប្រជាជនក្នុងការអនុវត្តបែបទរដ្ឋបាល។ ក្នុងរូប៖ ប្រជាជនស្វែងយល់អំពីដំណើរការអនុវត្តសេវារដ្ឋតាមប្រព័ន្ធអនឡាញ តាមរយៈបញ្ជរទំនើប នៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋនៅសង្កាត់ដាយថាញ់។

ឃុំ សង្កាត់ជាច្រើន បានម្ចាស់ការវិនិយោគបំពាក់បរិក្ខារឌីជីថល សំដៅបង្កើនគុណភាពនៃការបម្រើប្រជាជននិងអាជីវកម្ម ព្រមទាំងជំរុញការផ្លាស់ប្ដូរឌីជីថលលើគ្រប់វិស័យ ក្នុងនោះមានភារកិច្ចកសាងរដ្ឋអំណាចអេឡិចត្រូនិក។ ក្នុងរូប៖ គណៈកម្មាធិការប្រជាជនឃុំឡាយហ្វា សហការជាមួយការិយាល័យតំណាងរបស់ក្រុមហ៊ុនភាគហ៊ុន MISA នៅទីក្រុងកឹងធើ បានដាក់បង្ហាញរ៉ូបូតទទួលភ្ញៀវបំពាក់បច្ចេកវិទ្យា AI ដើម្បីបម្រើប្រជាជនក្នុងការស្វែងរកព័ត៌មានអំពីបែបបទរដ្ឋបាល។

/នៅតាមឃុំ សង្កាត់ ក៏បានបង្កើតក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ជាង ១.៩០០ ក្រុម សហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជនថ្នាក់ឃុំ ដើម្បីជួយប្រជាជនក្នុងការផ្លាស់ប្ដូរឌីជីថល។ ក្នុងរូប៖ កម្មាភិបាល អ្នករដ្ឋការឃុំថើយហឹង បានចុះទៅកាន់ភូមិឋានប្រជាជនរស់នៅ ដើម្បីណែនាំប្រជាជនអំពីការដំឡើងកម្មវិធីឌីជីថល និងការប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញ។

ទីក្រុងក៏បានចាត់ ប្តូរមុខតំណែង បញ្ជូនទៅបំពេញបេសកកម្ម និងបង្កើនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ២៨៣ នាក់ ពីថ្នាក់ទីក្រុងមកថ្នាក់ឃុំ ដើម្បីជំនួយដល់ថ្នាក់ឃុំដោះស្រាយការងារថ្មី ការងារលំបាក ការងារដែលទាមទារជំនាញវិជ្ជាជីវៈខ្ពស់ ទន្ទឹមនឹងនោះ ជួយដល់កម្មាភិបាលថ្នាក់ក្រុង ក្ដាប់ស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ដើម្បីលើកកម្ពស់គុណភាពនៃការធ្វើសេនាធិការគោលនយោបាយ។ ក្នុងរូប៖ លោកឡឹមវ៉ាំងតឹង (ឈរនៅកណ្តាល) អនុលេខាប្រចាំការគណៈកម្មាធិការបក្សឃុំវិញថាញ់ (ជាកម្មាភិបាលបានចាត់បញ្ជូនពីថ្នាក់ទីក្រុងមកបំពេញការងារនៅថ្នាក់ឃុំ) បានចុះសួរសុខទុក្ខនិងស្វែងយល់អំពីការលំបាក និងបញ្ហាប្រឈមរបស់គ្រួសារធ្វើអាជីវកម្មមួយលើភូមិឋាន។

ថ្នាក់ដឹកនាំនៃអង្គការមហាជននៅថ្នាក់ឃុំ បានពន្លឿនការរៀបចំអង្គការ ជា"កម្លាំងជំនួយ" របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ក្នុងការផ្សព្វផ្សាយ ឃោសនាអំពីគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ប្រជាជន។ ក្នុងរូប៖ សមាគមកសិករឃុំវីធ្វីផ្សព្វផ្សាយអំពីការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ដល់ប្រជាជន។

អង្គការនយោបាយ-សង្គមនានា ប្រញាប់លំនឹងអង្គការតាមទម្រង់ថ្មី ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំងស្នេហាជាតិ។ ក្នុងរូប៖ សម្ព័ន្ធយុវជនទីក្រុងកឹងធើ - សមាគមសហព័ន្ធយុវជនវៀតណាមទីក្រុងកឹងធើ សហការជាមួយរដ្ឋអំណាចសង្កាត់វិញចូវ ចាត់តាំងពិនិត្យជំងឺភ្នែកជូនប្រជាជនលើភូមិឋានសង្កាត់។

អង្គការសម្ព័ន្ធយុវជនថ្នាក់ឃុំទាំង ១០៣ បានបង្កើតក្រុម "ប្រជាសិក្សាឌីជីថល" ដែលមានសមាជិកជាង ៦.៥០០ នាក់ បានចែកវេនប្រចាំការនៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋថ្នាក់ឃុំដើម្បីជំនួយដល់ប្រជាជន។ ក្នុងរូប៖ ក្រុម "ប្រជាសិក្សាឌីជីថល" របស់សម្ព័ន្ធយុវជនឃុំកើ-ដ កំពុងជួយណែនាំប្រជាជនអនុវត្តសេវារដ្ឋតាមប្រព័ន្ធអនឡាញ នៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋរបស់ឃុំ៕
ក្វឹកថាយ - ពេជ្រសឿន