មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

30/06/2026 - 06:38

ត្រ​កូល​លឺវ – គំ​រូ​ល្អ​សង្វាត​រៀន​សូត្រ​ 

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង ត្រ​កូល​លឺវ នៅ​ភូមិ​តា​ខាវ ឃុំ​កូវ​កែ ខេត្ត​វិញ​ឡុង តែង​បន្ត​លើក​ស្ទួយ​ប្រ​ពៃ​ណី​សង្វាត​រៀន​សូត្រ ជំ​រុញ​ការ​សិក្សា​និង​លើក​ទឹក​ចិត្ត​បញ្ញា​វ័ន្ត។ ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​អប់​រំ​ដែល​បាន​ពូន​ផ្ដុំ​ច្រើន​ជំនាន់​មក​ហើយ ត្រ​កូល​នេះ​បាន​ក្លាយ​ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​ចលនា​កសាង​សង្គម​សិក្សា​រៀន​សូ​ត្រ​នៅ​ភូមិ​ភាគ។

លោក​លឺវ​កៀ (ខាង​ស្តាំ) ជា​មួយ​កូន​ចៅ​ក្នុង​ត្រ​កូល​លឺវ។​

ពេលនិយាយ​ដល់​ត្រ​កូល​លឺវ នៅ​ភូមិ​តា​ខាវ ឃុំ​កូវ​កែ ខេត្ត​វិញ​ឡុង ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​តែង​តែ​ស្គាល់​លោក​លឺវ​កៀ ជា​បុគ្គល​មាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ចំ​ពោះ​វិស័យ​អប់រំ​និង​ចលនា​ជំ​រុញ​ការ​សិក្សា​រៀន​សូ​ត្រ​។ កើត​ក្នុង​គ្រួ​សារ​ដែល​មាន​ប្រ​ពៃ​ ណី​ជា​គ្រូ​បង្រៀន ឪ​ពុក​ជា​គ្រូ​បង្រៀន ម៉្លោះ​ហើយ​គាត់​យល់​ច្បាស់​ពី​តម្លៃ​នៃ​ចំ​ណេះ​ដឹង​ចំ​ពោះ​ជីវ​ភាព។ ឆ្នាំ ១៩៨០ គាត់​បាន​ចូល​បម្រើ​ការ​ងារ​ក្នុង​វិស័យ​អប់​រំ ហើយ​តែង​ខិត​ខំ​សិក្សា​រៀន​សូត្រ​ជា​និច្ច ដើម្បី​បង្កើន​សមត្ថ​ភាព​ជំ​នាញ។ ឆ្នាំ ២០០០ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ និង​បន្ត​លះ​បង់​កម្លាំង​កាយ​ចិត្ត​ក្នុង​បុព្វ​ហេតុ “បណ្ដុះ​បណ្ដាល​មនុស្ស”  រហូត​ដល់​ចូល​និវត្តន៍។ ក្នុង​អំ​ឡុង​ពេល​បំ​ពេញ​ភារ​កិច្ច គាត់​ធ្លាប់​កាន់​តំ​ណែង​ជា​ចាង​ហ្វាង​សា​លា​បឋម​សិក្សា​ហ្វា​អឹង និង​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ចំ​ពោះ​បុព្វ​ហេតុ អប់​រំ​នៅ​ភូមិ​ភាគ។

ក្រោយ​ពី​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០១៧ គាត់​នៅ​តែ​បន្ត​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​សង្គម។ គាត់​ធ្លាប់​កាន់​តំ​ណែង​ជា​ប្រ​ធាន​សមា​គម​ជំ​រុញ​ការ​សិក្សា ឃុំ​ហ្វា​អ៊ឹង (ចាស់) និង​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន រួម​ជាតិ​ខ្មែរ។ បច្ចុប្បន្ន គាត់​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សម្បូរ​រង្សី ហើយ​បន្ត​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ ជំ​រុញ​ការ​សិក្សា​នៅ​ភូមិ​ភាគ​ផង​ដែរ។ តាម​លោក​លឺវ​កៀ ប្រ​ពៃ​ណី​សង្វាត​រៀន​សូត្រ​របស់​ត្រ​កូល​បាន​រក្សា និង​បន្ត​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់។ គ្រួ​សារ​របស់​គាត់​មាន​បង​ប្អូន ៩ នាក់ សុទ្ធ​តែ​បម្រើ​ការ​ក្នុង​វិស័យ​ អប់​រំ។ ផ្ដើម​ពី​គំ​រូ​ពី​ជំនាន់​មុន កូន​ចៅ​ជំនាន់​ក្រោយ​តែង​ចាត់​ទុក​ការ​សិក្សា​ជា​មាគ៌ា​សម្រាប់​កសាង​អនា​គត​និង​សាង​អា​ជីព​។ រហូត​មក​ទល់​បច្ចុប្បន្ន ត្រ​កូល លឺវ មាន​សមា​ជិក ២០ នាក់​ជា​គ្រូ​បង្រៀន។ មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​កូន​ចៅ​ក្នុង​ត្រ​កូល​ប៉ុណ្ណោះ​ទេ លោក​លឺវ​កៀ នៅ​ទាំង​សកម្ម​ក្នុង​ការ​ចលនា​សប្បុ​រស​ជន​ឧបត្ថម្ភ​សៀវ​ភៅ​សិក្សា សិក្ខូប​ករណ៍ អង្ករ ថវិកា និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេងៗ ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភាព​លំ​បាក។ អំ​ណោយ​ទាំង​នេះ ទោះ​បី​មិន​មាន​តម្លៃ​ធំ​ធេង​ក៏​ដោយ ប៉ុន្តែ​បាន​រួម​ចំ​ណែក​ជួយ​ប្អូនៗ​មាន​លក្ខណៈ​បន្ត​ការ​សិក្សា​រៀន​សូត្រ។​

លោក​ថាច់​ង៉ឹង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ភូមិ​តា​ខាវ ឱ្យ​ដឹង​៖ “លោក​លឺវ​កៀ គឺ​ជា​គំ​រូ​ដ៏​លេច​ធ្លោ​ក្នុង​ចលនា​ជំ​រុញ​ការ​សិក្សា​នៅ​ភូមិ​ភាគ​។ សកម្ម​ភាព​ជាក់​ស្តែង​របស់​គាត់​បាន​រួម​ចំ​ណែក​រីក​សាយ​ភាយ​នូវ​ស្មារតី​សង្វាត​រៀន​សូត្រ​ក្នុង​សហ​គមន៍ ហើយ​បាន​ប្រ​ជា​ជន​គោ​រព​ស្រ​ឡាញ់​និង​យក​តម្រាប់​តាម”។

ដោយ​សារ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ ជំ​រុញ​ការ​សិក្សា​ លោក​លឺវ​កៀ​និង​ត្រ​កូល​លឺវ បាន​ទទួល​លិ​ខិត​សរ​សើ​រនិង​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​ពី​គ្រប់​លំ​ដាប់​ថ្នាក់។ នៅ​ឆ្នាំ ២០១៨ ត្រ​កូល​នេះ​បាន​ទទួល​កិត្តិ​នាម “ត្រ​កូល​សង្វាត​រៀន​សូត្រ” ថ្នាក់​មូល​ដ្ឋាន។ កិត្តិ​នាម​នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ដ៏​សក្តិ​សម​ចំ​ពោះ​ប្រ​ពៃ​ណី​សង្វាត​រៀន​សូត្រ​ដែល​បាន​ថែ​រក្សា​បន្ត​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់ ព្រម​ទាំង​ជា​កម្លាំង​ចិត្ត​លើក​ទឹក​ចិត្ត​ឱ្យ​កូន​ចៅ​បន្ត​ខិត​ខំ​រៀន​សូត្រ និង​រួម​ចំ​ណែក​កសាង​មាតុ​ភូមិ​ឱ្យ​កាន់​តែ​រីក​ចម្រើន​ថែម​ទៀត៕

      ទីទុយ​

ចែករំលែកអត្ថបទ