ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/06/2026 - 22:17

បន្ត​ការ​លើក​កម្ពស់​លក្ខ​ណៈសុពល​ភាព ប្រ​សិទ្ធ​ភាព​ចំំពោះ​ការ​ងារ​ត្រួត​ពិ​និត្យ​អង្កេត​តាម​ដាន​និង​វិន័យ​ក្នុង​បក្ស​ 

(អ.ឡ​)នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មិថុនា គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​បូក​សរុប​បណ្តោះ​អា​សន្ន​ការ​ងារ​ត្រួត​ពិ​និត្យ អង្កេត​តាម​ដាន​និង​អនុ​វត្ត​វិន័យ​របស់​បក្ស​ក្នុង​៦ខែ​ដើម​ឆ្នាំ ផ្សព្វ​ផ្សាយ​ភារ​កិច្ច​ការ​ងារ​៦ខែ​ចុង​ឆ្នាំ ២០២៦។

កិច្ច​ប្រ​ជុំ​នេះ​បាន​ចាត់​តាំង​ឡើង​ដោយ​ផ្ទាល់​និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ ពី​ទី​តាំង​តភ្ជាប់​បណ្តាញ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ដល់​ទី​តាំង​ភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​ចំ​នួន​១០៣​កន្លែង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ សង្កាត់​នៅ​ក្នុង​ទី​ក្រុង។

អញ្ជើញ​ចូល​រួម​នៅ​ទី​តាំង​តភ្ជាប់​បណ្តា​ញនៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង មាន​លោក​ដុង​វាំង​ថាញ់ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជា​មួយ​នឹង​តំ​ណាង​ថ្នាក់​ដឹក​នាំ​គណៈ​កសាង​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ព្រម​ទាំង​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​បណ្តា​ស្ថា​ប័ន អង្គ​ភាព​ក្រោម​ឱ​វាទ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង។

អ្នក​តំ​ណាង​ចូល​រួម​កិច្ច​ប្រ​ជុំ​នៅ​ទី​តាំង​តភ្ជាប់​បណ្តា​ញសាល​ប្រ​ជុំ​Aនៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ។ 

យោង​តា​មរ​បាយ​ការណ៍​របស់​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ក្នុង​៦​ខែ​ដើម​ឆ្នាំ គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស​ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ផ្សព្វ​ផ្សាយ​អនុ​វត្ត​ល្អ​នូវ​ការ​ងារ​ត្រួត​ពិ​និត្យ អង្កេត​តាម​ដាន​និង​អនុ​វត្ត​វិន័យ​របស់​បក្ស។

ក្នុង​នោះ បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស ចេញ​ផែន​ការ​ត្រួត​ពិ​និត្យ​និង​អង្កេត​តាម​ដាន ឆ្នាំ​២០២៦ រួម​មាន​១២ខ្លឹម​សារ (ខ្លឹម​សារ​ត្រួត​ពិ​និត្យ​ចំ​នួន​៦ ខ្លឹម​សារ​អង្កេត​តាម​ដាន​ចំ​នួន​៦) បាន​ចាត់​ក្រុម​ត្រួត​ពិ​និត្យ​និង​អង្កេត​តាម​ដាន​៣៩/៦៨ក្រុម ចំ​ពោះ​អង្គ​ការ​បក្ស​ចំ​នួន​១៣៣។

គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ដាក់​ចេញ​ផែន​ការ​ត្រួត​ពិ​និត្យ​និង​អង្កេត​តាម​ដាន​លើ​ខ្លឹម​សារ​ចំ​នួន​៧​(ខ្លឹម​សារ​ត្រួត​ពិ​និត្យ​ចំ​នួន​៣ ខ្លឹម​សារ​អង្កេត​តាម​ដាន​ចំ​នួន​៤) បាន​ចាត់​ក្រុម​ត្រួត​ពិ​និត្យ​និង​អង្កេត​តាម​ដាន​ចំ​នួន​១៥/​២៧ក្រុម ចំ​ពោះ​អង្គ​ការ​បក្ស​ចំ​នួន​១៥។ គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ ក៏​បាន​ធ្វើ​ការ​ត្រួត​ពិ​និត្យ​តាម​ប្រ​ធាន​បទ​ចំ​ពោះ​អង្គ​ការ​បក្ស​ចំ​នួន​១៤០និង​បក្ខ​ជន​៤៨៦​រូប។

តាម​រយៈ​ការ​ត្រួត​ពិ​និត្យ បាន​សនិ្នដាន​ថា មាន​អង្គ​ការ​បក្ស​ចំ​នួន​១៤​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ បាន​តម្រូវ​ឱ្យ​ធ្វើ​ការ​ដក​បទ​ពិសោធន៍។ គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់ បាន​ត្រួត​ពិ​និត្យ​អង្គ​ការ​បក្ស​ចំ​នួន​៧២ និង​បាន​សន្និ​ដ្ឋាន​ថា មាន​អង្គ​ការ​បក្ស​ចំ​នួន​២២នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​និង​តម្រូវ​ឱ្យ​ធ្វើ​ការ​ដក​បទ​ពិសោធន៍។

ថ្នាក់​ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ដឹក​នាំ​កិច្ច​ពិភាក្សា។ 

តាម​រយៈ​ការ​ត្រួត​ពិ​និត្យ​និង​អង្កេត​តាម​ដាន ក្នុង​៦ខែ​ដើម​ឆ្នាំ គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់ បាន​អនុ​វត្ត​ពិ​ន័យ​អង្គ​ការ​បក្ស​ចំ​នួន​៥ និង​បក្ខ​ជន​១០៥រូប ដែល​ប្រព្រឹត្ត​ល្មើស​លើ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត បទ​បញ្ជា បទ​ប្បញត្តិ សេច​ក្តី​សន្និ​ដ្ឋាន​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ ប្រ​ការ​ដែល​បក្ខ​ជន​មិន​ត្រូវ​ធ្វើ ខ្វះ​ការ​ទទួល​ខុស​ត្រូវ​ធ្វេស​ប្រ​ហែស​ក្នុង​ការ​ដឹក​នាំ​គ្រប់​គ្រង លក្ខណ​សម្បត្តិ​សីល​ធម៌​រស់​នៅ ពុក​រលួយ មាន​ចេត​នា​ធ្វើ​ឱ្យ​ខុស បំ​ពាន​លើ​គោល​ការណ៍​ប្រ​ជា​ធិប​តេយ្យ...។

លោក​ដុង​វាំង​ថាញ់ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ចង្អុល​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។ 

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​ដុង​វាំង​ថាញ់  សំ​ណូម​ពរ នា​ពេល​ខាង​មុខ គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់ បន្ត​ការ​ចាត់​តាំង​ផ្សព្វ​ផ្សាយ អនុ​វត្ត​ផែន​ការ​ត្រួត​ពិ​និត្យ​និង​អង្កេត​តាម​ដាន ឆ្នាំ​២០២៦ បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ព្រមៗ​គ្នា​រវាង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​និង​អង្គ​ការ​បក្ស ស្ថា​ប័ន អង្គ​ភាព​ក្នុង​ការ​អនុ​វត្ត​ភារ​កិច្ច ដើម្បី​លើក​កម្ពស់​សុពល​ភាព ប្រ​សិទ្ធ​ភាព​នៃ​ការ​ងារ​ត្រួត​ពិ​និត្យ អង្កេត​តាម​ដាន​និង​ការ​អនុ​វត្ត​វិន័យ​របស់​បក្ស។ លើក​កម្ពស់​ការ​យល់​ដឹង តួ​នា​ទី ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់ អង្គ​ការ​បក្ស គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​ដឹក​នាំ ចង្អុល​ការ​ផ្សព្វ​ផ្សាយ​និង​ចាត់​តាំង​អនុ​វត្ត​ការ​ងារ​ត្រួត​ពិ​និត្យ អង្កេត​តាម​ដាន​និង​ការ​អនុ​វត្ត​វិន័យ​របស់​បក្ស​ ផ្សារ​ភ្ជាប់​នឹង​ការ​ទទួល​ខុស​ត្រូវ​ធ្វើ​ជា​គំ​រូ​និង​អនុ​វត្ត​ប្រ​ការ​ដែល​បក្ខ​ជន​មិន​ត្រូវ​ធ្វើ។ គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិ​និត្យ​ជា​ប្រ​ចាំ ដើម្បី​ក្តោ​បក្តាប់​ស្ថាន​ភាព ប្រ​ទះ​ឃើញ បង្ការ​ទប់​ស្កាត់​និង​ព្រមាន​រាល់​ចំណុច​ខ្វះ​ចន្លោះ កំ​ហុស​របស់​អង្គ​ការ​បក្ស​និង​បក្ខ​ជន។

លោក​ដុង​វាំង​ថា​ញ់ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សំ​ណូម​ពរ​ដល់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​ បន្ត​ការ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ផែន​ការ​ត្រួត​ពិ​និត្យ​និង​អង្កេត​តាម​ដាន ឆ្នាំ​២០២៦។

អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង សំ​ណូម​ពរ​គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ដើម្បី​ប្រ​កាស​សេច​ក្តី​សន្និ​ដ្ឋាន​នៃ​ការ​អង្កេត​តាម​ដាន​ឱ្យ​បាន​ឆាប់​តាម​សេច​ក្តី​កំ​ណត់ ព្រម​ទាំង​ដាស់​តឿន​អង្គ​ការ​បក្ស​ដែល​បាន​ត្រួត​ពិ​និត្យ ប្រ​ញាប់​កសាង​ផែន​ការ​ជម្នះ​ចំ​ណុច​ខ្វះ​ចន្លោះ​ដែល​បាន​ដាក់​ចេញ។ គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់ គប្បី​បន្ត​ការ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ១១-NQ/TU ចុះ​នៅ​ថ្ងៃ​ទី​១៩ ខែ​មី​នា ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អំ​ពី​ការ​លើក​កម្ពស់​លក្ខ​ណៈសុពល​ភាព ប្រ​សិទ្ធ​ភាព​ចំ​ពោះ​ការ​ងារ​ត្រួត​ពិ​និត្យ អង្កេត​តាម​ដាន​និង​ការ​អនុ​វត្ត​វិន័យ​ក្នុង​បក្ស របស់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​គណៈ​កម្មា​ធិ​ការ​ត្រួត​ពិ​និត្យ​គ្រប់​លំ​ដាប់​ថ្នាក់៕

អាញ​យុង​-មុនី​

ចែករំលែកអត្ថបទ