ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/06/2026 - 06:31

ផែន​ការ​កែ​លម្អ​ចំ​ណុច​ខ្វះ​ចន្លោះ​ត្រូវ​តែ​ជាក់​ស្តែង ខ្លឹម​សារ​ច្បាស់​លាស់ និង​ពេល​វេលា​សម្រេច​ច្បាស់​លាស់​ 

(អ.ឡ​) - លោក​ទ្រឿង​កាញ់​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​តម្រូវ​ឱ្យ​បណ្តា​អង្គ​ភាព​ម៉ឺង​ម៉ាត់​ជ្រួត​ជ្រាប និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បាន​ពេញ​លេញ​នូវ​រាល់​ខ្លឹម​សារ​ក្នុង​សេច​ក្តី​ប្រ​កាស​សន្និ​ដ្ឋាន​ការ​ត្រួត​ពិ​និត្យ ព្រម​ទាំង​ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​ស្នូល​ត្រូវ​ប្រ​មូល​ផ្តុំ​ដឹក​នាំ ចង្អុល​ការ​ក្នុង​ពេល​ខាង​មុខ។

ព្រឹក​ថ្ងៃ​ទី ២២ ខែ​មិថុ​នា លោក​ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​ជា​ប្រ​ធាន​ក្រុម​ត្រួត​ពិ​និត្យ​លេខ ៥៩៥ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ដឹក​នាំ​កិច្ច​ប្រ​ជុំ​ប្រ​កាស​សេច​ក្តី​សន្និ​ដ្ឋាន​ការ​ត្រួត​ពិ​និត្យ​ចំ​ពោះ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ទី​ក្រុង​ និង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ឃុំ សង្កាត់៖ តឹង​អាង និញ​កេវ កៃ​ខេ​ ត្រឹង​ដេ គូ​ឡាវ​យ៉ុង អាង​ថាញ អំ​ពី​ការ​អនុ​វត្ត​ភារ​កិច្ច​ស្នូល​ក្នុង​ពេល​កន្លង។ អញ្ជើញ​ចូល​រួម​មា​នប​ណ្តា​សមា​ជិក​នៃ​ក្រុម​ត្រួត​ពិ​និត្យ​លេខ ៥៩៥។

លោក​វរ​សេនីយ៍​ឯក ផាម​ង៉ុក​ក្វាង អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​យោ​ធា​ទី​ក្រុង​ ស្នង​ការ​នយោ​បាយ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។

យោង​តា​មរ​បាយ​ការណ៍​របស់​ក្រុម​ត្រួត​ពិ​និត្យ​ ឆ្លង​តាម​វគ្គ​ត្រួត​ពិ​និត្យ​បង្ហាញ​ថា គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​យោធា​ទី​ក្រុង​និង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ឃុំ សង្កាត់ បាន​ដឹក​នាំ ចង្អុល​ការ ចាត់​តាំង​ស្រាវ​ជ្រាវ រៀន​សូត្រ ជ្រួត​ជ្រាប ឃោស​នា និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​ XIV របស់​បក្ស សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​តំ​ណាង​បក្ខ​ភាគ​ទី​ក្រុង​កឹង​ធើ និង​បក្ខ​ភាគ​គ្រប់​ថ្នាក់​ អា​ណត្តិ​កាល ២០២៥-២០៣០ ដោយ​ម៉ឺង​ម៉ាត់​និង​ទាន់​ពេល។ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​យោធា​ទី​ក្រុង និង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ឃុំ សង្កាត់ បាន​ចង្អុល​ការ​ចាត់​តាំង​និង​សកម្ម​ភាព​របស់​បណ្ដា​ស្ថា​ប័ន អង្គ​ភាព​ពេល​ដំ​ណើរ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​ល្អ​ការ​ពិ​និត្យ​ វាយ​តម្លៃ រៀប​ចំ​ណាត់​ថ្នាក់​គុណ​ភាព​អង្គ​ការ​ចាត់​តាំង​បក្ស បក្ខ​ជន​ និង​សមូហ​ភាព បុគ្គល​កម្មា​ភិបាល​ដឹក​នាំ គ្រប់​គ្រង​បណ្តា​ថ្នាក់ ព្រម​ទាំង​រាល់​លិខិត​បទ​ដ្ឋាន​ពាក់​ព័ន្ធ។

ទន្ទឹម​នឹង​លទ្ធ​ផល​សម្រេច​បាន ក្រុម​ត្រួត​ពិ​និត្យ​ក៏​បាន​ចង្អុល​បង្ហាញ​នូវ​ចំ​ណុច​ខ្វះ​ចន្លោះ​មួយ​ចំ​នួន​ដែល​ត្រូវ​កែ​លម្អ។ ចំ​ពោះ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​យោធា​ទី​ក្រុង​ សកម្ម​ភាព​ឃោស​នា​មួយ​ចំ​នួន​នៅ​មាន​លក្ខណៈ​បញ្ចូល​គ្នា មិន​ទាន់​សម្បូរ​បែប​ពិត​ប្រា​កដ ឯ​ការ​តាម​ដាន​វាយ​តម្លៃ​ប្រ​សិទ្ធ​ភាព​ក្រោយ​ពេល​រៀន​សូ​ត្រ​មិន​ទាន់​មាន​តួ​លេខ​ច្បាស់​លាស់។ ម្យ៉ាង​ទៀត នៅ​មាន​ការ​ត្រួត​គ្នា​នូវ​ភារ​កិច្ច​ក្នុង​កិច្ច​ចង្អុល​ការ ដឹក​នាំ​នៃ​គណៈ​បញ្ជា​ការ​ការ​ពារ​តំ​បន់​ជា​មួយ​នឹង​គណៈ​បញ្ជា​ការ​យោ​ធា​ថ្នាក់​ឃុំ។ ការ​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​រវាង​គណៈ​បញ្ជា​ការ​ការ​ពារ​តំ​បន់​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ថ្នាក់​ឃុំ​មិន​ទាន់​ច្បាស់​លាស់ ហើយ​ការ​ចាត់​តាំង​ក្រប​ខ័ណ្ឌ​ស្ថា​ប័ន​យោ​ធា​នៅ​ខ្វះ​មុខ​តំ​ណែង​ជា​ច្រើន​បើ​ប្រៀប​នឹង​តម្រូវ​ការ​ជាក់​ស្តែង។

ចំ​ពោះ​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​បណ្តា​ឃុំ សង្កាត់ កម្ម​វិធី​សកម្ម​ភាព​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​មហា​សន្និ​បាត​បក្ខ​ភាគ​គ្រប់​ថ្នាក់ គប្បី​កំ​ណត់​ពេល​វេលា​ច្បាស់​លាស់ និង​ប្រ​ភព​ធន​ធាន​អនុ​វត្ត។ សាខា​បក្ស​មួយ​ចំ​នួន​ធ្វើ​ឱ្យ​ជាក់​ស្ដែង​សេច​ក្តី​សម្រេច​ចិត្ត​នៅ​យឺត​យ៉ាវ ខ្លឹម​សារ​មិន​ទាន់​ជិត​ដិត​នឹង​ភាព​ជាក់​ស្តែង ការ​ងា​រឃោស​នា​សេច​ក្តី​សម្រេច​ចិត្ត​មិន​ទាន់​សម្បូរ​បែប​និង​ជា​ប្រ​ចាំ។ វិស័យ​មួយ​ចំ​នួន​នៅ​ខ្វះ​ធន​ធាន​មនុស្ស​មាន​វិជ្ជា​ជី​វៈ ជា​ពិ​សេស​គឺ​ការវិ​និយោ​គក​សាង គ្រប់​គ្រង​គម្រោង គ្រប់​គ្រង​នគ​រូប​នីយ​កម្ម និង​ផ្លាស​ប្ដូរ​ឌីជី​ថល។ ល្បឿន​កំ​ណើន​សេដ្ឋ​កិច្ច​របស់​អង្គ​ភាព​មួយ​ចំ​នួន​មិន​ទាន់​សម្រេច​តាម​តម្រូវ​ការ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​ទេស​ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ឌីជី​ថល មូល​ដ្ឋាន​ទិន្ន​ន័យ និង​កម្រិត​តភ្ជាប់​រវាង​បណ្តា​ប្រ​ព័ន្ធ​នៅ​មិន​ទាន់​ព្រមៗ​គ្នា ព្រម​ទាំង​ផ្នែក​ទន់ ប្រ​ប្រ​ព័ន្ធ​ប្រើ​ប្រាស់​រួម​មួយ​ចំ​នួន​ដំ​ណើរ​ការ​មិន​ទាន់​នឹង​នរ។

លោក​ទ្រឿង​កាញ់​ត្វៀង​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​ជា​ប្រ​ធាន​ក្រុម​ត្រួត​ពិ​និត្យ មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​ការណ៍​បញ្ចប់​កិច្ច​ប្រ​ជុំ លោក​ទ្រឿង​កាញ់​ត្វៀង បាន​សំ​ណូម​ពរប​ណ្តា​អង្គ​ភាព​ត្រូវ​ម៉ឺង​ម៉ាត់​ជ្រួត​ជ្រាប​និង​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ឱ្យ​បាន​គ្រប់​សព្វ​រាល់​ខ្លឹម​សារ​ក្នុង​សេច​ក្តី​ប្រ​កាស​សន្និ​ដ្ឋាន​ការ​ត្រួត​ពិ​និត្យ ព្រម​ទាំង​ចាត់​ទុក​នេះ​ជា​ភារ​កិច្ច​ស្នូល​ដែល​ត្រូវ​ប្រ​មូល​ផ្តុំ​ដឹក​នាំ ចង្អុល​ការ​ក្នុង​ពេល​ខាង​មុខ។ បណ្តា​អង្គ​ភាព​ត្រូវ​ប្រ​ញាប់​កសាង​ផែន​ការ​កែ​លម្អ​រាល់​ចំ​ណុច​ខ្វះ​ខាត​ដែល​បាន​ចង្អុល​បង្ហាញ។ ផែន​ការ​កែ​លម្អ​ត្រូវ​តែ​ជាក់​ស្តែង ខ្លឹម​សា​រកា​រងា​រច្បាស់​លាស់ ដំ​ណោះ​ស្រាយ​អនុ​វត្ត ព្រម​ទាំង​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ដល់​សមូហ​ភាព បុគ្គល​ម្នាក់ៗ ដោយ​កំ​ណត់​ពេល​វេលា​អនុ​វត្ត​សម្រេច​ច្បាស់​លាស់ និង​លទ្ធ​ផល​ដែល​សម្រេច​បាន។ មន​ត្រូវ​ទុក​ឱ្យ​មាន​ស្ថាន​ភា​ពក​សាង​ផែន​ការ​គ្រាន់​តែ​ជា​បែប​បទរួម​ៗ ឬ​យឺត​យ៉ាវ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត។ តាម​រយៈ​នោះ ត្រូវ​បង្កើន​ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល​ការ​អនុ​វត្ត​ផែន​ការ​កែ​លម្អ ព្រម​ទាំង​ត្រួត​ពិ​និត្យ​ឡើង​វិញ​ជា​ប្រ​ចាំ និង​វាយ​តម្លៃ​លទ្ធ​ផល​អនុ​វត្ត​ ដើម្បី​កែ​សម្រួល បំ​ពេញ​បន្ថែម​ដំ​ណោះ​ស្រាយ​ឱ្យ​បាន​សម​ស្រប ដោយ​ធានា​រាល់​ចំ​ណុច​ខ្វះ​ចន្លោះ​ត្រូវ​បាន​កែ​លម្អ​ពិត​ប្រា​កដ​និង​មាន​ប្រ​សិទ្ធ​ភាព៕

អាញ​យ៉ុង - ថា​ច់ធី​

ចែករំលែកអត្ថបទ