19/06/2026 - 07:23

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កក្ក​ដា តើ​ការ​ពិ​និត្យ​ជំ​ងឺ​ក្រៅ​មន្ទីរ​ពេទ្យ​រំ​លង​ថ្នាក់ នឹង​បាន​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ទូ​ទាត់​ជូន​យ៉ាង​ដូច​ម្ដេច? 

តាម​ការ​ឱ្យ​ដឹង​ពី​នា​យក​ដ្ឋាន​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ ក្រ​សួង​សុខា​ភិ​បាល៖ ចាប់​ពី​ថ្ងៃ​ទី១ ខែ​កក្ក​ដា ឆ្នាំ​២០២៦ អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល នឹង​បាន​មូល​និធិ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ទូ​ទាត់​ជូន​ក្នុង​អត្រា ៥០% ថ្លៃ​ពិ​និត្យ​ជំ​ងឺ​ក្រៅ​មន្ទីរ​ពេទ្យ រំ​លង​ថ្នាក់​ទៅ​តាម​កម្រិត​ទទួល​ក្នុង​វិសាល​ភាព​នៃ​ផល​ប្រ​យោជន៍ ពេល​ទៅ​ពិ​និត្យ​ជំ​ងឺ​នៅ​តាម​មូល​ដ្ឋាន​ពិ​និត្យ​ព្យា​បាល​ជំងឺ​កម្រិត​មូល​ដ្ឋាន ដែល​កាល​ពី​មុន​ថ្ងៃ ទី១ ខែ​មក​រា ឆ្នាំ​២០២៥ ត្រូវ​បាន​ចាត់​ជា​ថ្នាក់​ខេត្ត ជំ​នួស​ឱ្យ​ការ​មិន​ទាន់​បាន​ទូ​ទាត់​ដូច​មុន​នេះ។

ការ​ពិ​គ្រោះ​និង​ពិ​និត្យ​ជំ​ងឺ​ជូន​អ្នក​ជំ​ងឺ។

ក្នុង​នោះ ចំ​ណុច​ថ្មី​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ការ​បើក​ទូ​លាយ​កម្រិត​ទទួល​ផល ចំ​ពោះ​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ដែល​ទៅ​ពិ​និត្យ​ព្យា​បាល ជំងឺ​ខាង​ក្រៅ​ដោយ​ខ្លួន​ឯង ក្នុង​ករណី​មួយ​ចំ​នួន។

ជាក់​ស្តែង អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល នឹង​បាន​មូល​និធិ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ទូ​ទាត់​ជូន ក្នុង​អត្រា ៥០% ថ្លៃ​ពិ​និត្យ​ជំងឺ​ក្រៅ​មន្ទីរ​ពេទ្យ រំលង​ថ្នាក់​ទៅ​តាម​កម្រិត​ទទួល​ក្នុង​វិសាល​ភាព​នៃ​ផល​ប្រ​យោជន៍ នៅ​ពេល​ទៅ​ពិ​និត្យ​ជំ​ងឺ​នៅ​តាម​មូល​ដ្ឋាន​ពិ​និត្យ​ព្យា​បាល​ជំងឺ​កម្រិត​មូល​ដ្ឋាន ដែល​កាល​ពី​មុន​ ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ​២០២៥ ត្រូវ​បាន​ចាត់​ជា​ថ្នាក់​ខេត្ត ជំ​នួស​ឱ្យ​ការ​មិន​ទាន់​បាន​ទូ​ទាត់​ជូន​ដូច​កាល​ពី​មុន។ សេចក្ដី​កំ​ណត់​នេះ រួម​ចំ​ណែក​កាត់​បន្ថយ​បន្ទុក​ថ្លៃ​ពិ​និត្យ​ព្យា​បាល ព្រម​ទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ជាង ដើម្បី​ឱ្យ​ប្រ​ជា​ជន​បាន​ទទួល​សេ​វា​សុខា​ភិ​បាល​នា​នា។

តួ​យ៉ាង ចំ​ពោះ​អ្នក​ជំងឺ​ដែល​មាន​កម្រិត​ទទួល​បាន​ការ​ទូ​ទាត់ ១០០% ថ្លៃ​ពិ​និត្យ​ព្យា​បាល​ជំងឺ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល នៅ​ពេល​ទៅ​ពិ​និត្យ​ជំងឺ​រំលង​ថ្នាក់ ហើយ​មាន​ថ្លៃ​ចំ​ណាយ​សរុប​គឺ ១ លាន​ដុង នៅ​ឯមន្ទីរ​ពេទ្យ​ខេត្ត ដែល​បច្ចុប្បន្ន​ជា​កម្រិត​មូល​ដ្ឋាន​នោះ នឹង​បាន​មូល​និធិ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ទូ​ទាត់​ជូន ៥០០.០០០ ដុង ហើយ​អ្នក​ជំ​ងឺ​ត្រូវ​ចំ​ណាយ​ប្រាក់​ខ្លួន​ឯង ៥០០​.០០០ ដុង។

ចំ​ពោះ​អ្នក​ជំងឺ​ដែល​មាន​កម្រិត​ទទួល​បាន​ការ​ទូ​ទាត់ ៨០% ថ្លៃ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ​ធា​នា​រ៉ាប់​រង​សុ​ខា​ភិ​បាល នៅ​ពេល​ទៅ​ពិ​និត្យ​ជំងឺ​រំ​លង​ថ្នាក់ មាន​ថ្លៃ​ចំ​ណាយ​សរុប​គឺ ១ លាន​ដុង នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កម្រិត​មូល​ដ្ឋាន នោះ​នឹង​បាន​មូល​និធិ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ទូ​ទាត់​ជូន ៤០០​.០០០ ដុង ចំ​ណែក​អ្នក​ជំងឺ​ត្រូវ​ចំ​ណាយ​ប្រាក់​ខ្លួន​ឯង ៦០០​.០០០ ដុង។

ទន្ទឹម​នឹង​នោះ កម្រិត​ប្រាក់​បៀ​វត្ស​អប្ប​បរ​មា​ត្រូវ​បាន​កែ​សម្រួល​ឡើង​ដល់ ២,៥៣ លាន​ដុង​ក្នុង​មួយ​ខែ ក៏​បាន​យក​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​គិត​គូរ​នូវ​ផល ប្រ​យោជន៍​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ជា​ច្រើន​ទៀត។ អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​នឹង​បាន​ទទួល​ផល ១០០% ថ្លៃ​ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ប្រ​សិន​បើ​ថ្លៃ​ចំ ណាយ​ក្នុង​មួយ​លើក​ទាប​ជាង ១៥% នៃ​កម្រិត​ប្រាក់​បៀ​វត្ស​អប្ប​បរ​មា (គឺ​ទាប​ជាង ៣៧៩​.៥០០ ដុង)។

ព្រម​ជា​មួយ​នោះ អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​ចាប់​ពី ៥ ឆ្នាំ​ជាប់ៗ​គ្នា នឹង​បាន​មូល​និធិ​ទូ​ទាត់​ជូន ១០០% ប្រាក់​ចំ​ណាយ​ក្នុង​វិសាល​ភាព​នៃ​ផល​ប្រ​យោជន៍ នៅ​ពេល​ចំ​នួន​ប្រាក់​ដែល​ត្រូវ​ទូ​ទាត់​ក្នុង​ឆ្នាំ លើស​ពី ៦ ដង​នៃ​កម្រិត​ប្រាក់​បៀ​វត្ស​អប្ប​បរ​មា (ប្រ​ហាក់​ប្រ​ហែល ១៥,​១៨០ លាន​ដុង)។ កម្រិត​ទូ​ទាត់​ចំ​ពោះ​សេវា​បច្ចេក​ទេស​មួយ​ចំ​នួន​ក៏​បាន​កែ​សម្រួល​ផង​ដែរ។ ក្នុង​នោះ ករណី​អ្នក​ចូល​រួម​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ត្រូវ​បាន​គ្រូ​ពេទ្យ​ចេញ​វេជ្ជ​បញ្ជា ឱ្យ​អនុ​វត្ត​សេ​វា​កម្ម​បច្ចេក​ទេស គឺ​មូល​និធិ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល​នឹង​ទូទាត់​ថ្លៃ​ចំ​ណាយ​សរុប​នៃ​បរិក្ខារ​ពេទ្យ​សម្រាប់​ការ​ប្រើ​ប្រាស់​សេវា​កម្ម​បច្ចេក​ទេស​មួយ​លើក​មិន​លើស​ពី ៤៥ ខែ ប្រាក់​បៀ​វត្ស​អប្ប​បរ​មា (ប្រ​ហាក់​ប្រ​ហែល​នឹង ១១៣,​៨៥០ លាន​ដុង)។

អ្នក​ជំងឺ​ធា​នា​រ៉ាប់​រង​សុខា​ភិ​បាល ដែល​មាន​ថ្លៃ​ចំ​ណាយ​សរុប​ក្នុង​ការ​ពិ​និត្យ​ព្យា​បាល​ជំងឺ ១ លើក ក្រោម ១៥% នៃ​កម្រិត​ប្រាក់​បៀ​វត្ស​អប្ប​បរ​មា (ក្រោម ៣៧៩​.៥០០ ដុង) ប្រ​សិន​បើ​ទៅ​ពិ​និត្យ​ព្យា​បាល​ជំងឺ​រំ​លង​ថ្នាក់ គឺ​ត្រូវ​បាន​ទទួល​ផល​ប្រ​យោជន៍​ទៅ​តាម​អត្រា​នៃ​កម្រិត​ទទួល​ផល​ប្រ​យោជន៍​ដែល​បាន​កំ​ណត់​ក្នុង​កថា​ខ័ណ្ឌ​ទី​៤ មា​ត្រា ២២ ច្បាប់​ស្តី​ពី​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ដែល​មាន​កម្រិត ១០០%, ៨០%, ៤០%៕

   យោង៖ vov.vn - ថាច់ធី

ចែករំលែកអត្ថបទ