នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា គណៈចង្អុលការលំហាត់សមយុទ្ធតំបន់ការពារទប់ទល់ខេត្តកាម៉ាវបានចាត់តាំងពិធីបើកលំហាត់សមយុទ្ធតស៊ូក្នុងតំបន់ការពារទប់ទល់សង្កាត់យ៉ារ៉ាយ ឆ្នាំ ២០២៦។ នេះគឺជាទីតាំងចង្អុលការរបស់ខេត្តអំពីលំហាត់សមយុទ្ធតំបន់ការពារទប់ទល់ចំពោះឃុំ សង្កាត់លើភូមិឋានខេត្ត ឆ្នាំ ២០២៦។

សមមិត្តទាំងឡាយក្នុងថ្នាក់ដឹកនាំចូលរួមពិធីបើកលំហាត់សមយុទ្ធតស៊ូក្នុងតំបន់ការពារទប់ទល់សង្កាត់យ៉ារ៉ាយ ឆ្នាំ ២០២៦។
ថ្លែងសុន្ទរកថាបើកពិធីលំហាត់សមយុទ្ធនេះ សមមិត្តង្វៀងហូហាយ បានបញ្ជាក់៖ លំហាត់សមយុទ្ធតស៊ូក្នុងតំបន់ការពារទប់ទល់នៅថ្នាក់ឃុំ សង្កាត់គឺជាខ្លឹមសារហ្វឺកហ្វឺនមានអត្ថន័យជាក់ស្តែង រួមចំណែកត្រួតពិនិត្យគ្រប់ជ្រុងជ្រោយសមត្ថភាពដំណើរការនៃយន្តការដឹកនាំរបស់គណៈកម្មាធិការបក្ស កិច្ចដំណើរការរបស់រដ្ឋអំណាច សមត្ថភាពធ្វើសេនាធិការរបស់គណៈ ផ្នែក អង្គការមហាជន និងសមត្ថភាពចាត់តាំង ចង្អុលការ និងធ្វើសហប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធក្នុងការអនុវត្តភារកិច្ចការពារប្រទេស យោធានៅភូមិភាគ។ លទ្ធផលលំហាត់សមយុទ្ធនេះ គឺជាមូលដ្ឋានដ៏សំខាន់ដើម្បីបន្តបំពេញបន្ថែម និងធ្វើឱ្យសុក្រឹតនូវវិធានការ ផែនការការពារទប់ទល់ ឆ្លើយតបនឹងតម្រូវការភារកិច្ចការពារភូមិភាគក្នុងស្ថានភាពថ្មី។ សមមិត្ត បានសំណូមពរគណៈចាត់តាំង និងកងកម្លាំងចូលរួមលំហាត់សមយុទ្ធបញ្ជ្រាប និងអនុវត្តម៉ឺងម៉ាត់នូវគោលបំណង ផែនការលំហាត់សមយុទ្ធ; ពង្រីកស្មារតីទទួលខុសត្រូវ ចាត់តាំងចង្អុលការស្អិតល្មួត សហប្រតិបត្តិការឯកភាព និងវិនិច្ឆ័យរវៀសរវៃនូវស្ថានការណ៍ត្រូវតាមគោលការណ៍ កៀកជិតនឹងភាពជាក់ស្តែង។ ទន្ទឹមនឹងនោះ ធានាសុវត្ថិភាពដាច់ខាតអំពីមនុស្ស អាវុធ ឧបករណ៍បច្ចេកទេស និងសុវត្ថិភាពចរាចរណ៍មុន ក្នុង និងក្រោយពេលធ្វើលំហាត់សមយុទ្ធ។

ទិដ្ឋភាពកិច្ចប្រជុំដំណើរការយន្តការ
លំហាត់សមយុទ្ធតស៊ូក្នុងតំបន់ការពារទប់ទល់សង្កាត់យ៉ារ៉ាយ ឆ្នាំ ២០២៦ បានចាត់តាំងក្រោមប្រធានបទ៖ ផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធសង្កាត់ទៅក្នុងស្ថានភាពត្រៀមប្រយុទ្ធ; ផ្លាស់ប្តូរភូមិភាគទៅក្នុងស្ថានភាពការពារប្រទេស; ចាត់តាំងត្រៀមបម្រុងនិងលំហាត់សមយុទ្ធការពារទប់ទល់។ ក្នុងតួនាទីជាអង្គភាពធ្វើលំហាត់សមយុទ្ធគំរូរបស់ខេត្ត លទ្ធផលការធ្វើលំហាត់សមយុទ្ធនេះនឹងជាមូលដ្ឋានដើម្បីដកបទពិសោធន៍ ឯកភាពខ្លឹមសារ និងវិធីសាស្រ្តចាត់តាំង រួមចំណែកលើកកម្ពស់គុណភាពធ្វើលំហាត់សមយុទ្ធប្រយុទ្ធក្នុងតំបន់ការពារទប់ទល់ចំពោះឃុំ សង្កាត់នានានៅលើភូមិភាគខេត្តក្នុងពេលខាងមុខ៕
យ្វីអាញ - វិមាន