31/07/2026 - 21:32

ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ ប្ដូរ​ផ្ដាច់​រៀប​ចំ​ពង្រឹង​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ 

(អ.ឡ​) - មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ ប្ដូរ​ផ្ដាច់​ក្នុង​ការ​រៀប​ចំ​ ពង្រឹង​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ ដើម្បី​ធា​នា​ឱ្យ​ការ​ដំ​ណើរ​ការ​នៃ​ទម្រង់​រដ្ឋ​បាល​ភូមិ​ភាគ​ ២ ថ្នាក់​ ប្រ​ព្រឹត្ត​ទៅ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។ កិច្ច​ចង្អុល​ការ​ ដឹក​នាំ​អំ​ពី​ការ​កែ​ទម្រង់​រដ្ឋ​បាល​ និង​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​របស់​ផ្នែក​អប់​រំ​ ត្រូវ​បាន​អនុ​វត្ត​ទាន់​ពេល​វេលា​ព្រម​ៗគ្នា​ និង​អនុ​លោម​តាម​កិច្ច​ចង្អុល​ការ​របស់​មជ្ឈិម​និង​ទី​ក្រុង​។

លេខា​ធិ​ការ​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​ បាន​ប្រ​កាស​សេច​ក្តី​សម្រេច​និង​ផែន​ការ​ត្រួត​ពិ​និត្យ​ចំ​ពោះ​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ។ រូប​ថត​៖ យ៉ឹងអាង​

នៅ​ថ្ងៃ​ទី​៣១ ខែក​ក្កដា​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ បាន​ទទួល​ស្វាគមន៍​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​ ការ​ងារ​ចលនា​មហា​ជន​របស់​រដ្ឋ​អំ​ណាច​ ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​; ការ​ងារ​លិខិត​ស្នាម​និង​ការ​រក្សា​ទុក​; ការ​ងារ​យុវ​ជន​និង​សម​ភាព​ភេទ​របស់​ទី​ក្រុង​។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២៦ មក​ដល់​បច្ចុប្បន្ន​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​ បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ភារ​កិច្ច​កែ​ទម្រង់​រដ្ឋ​បាល​ស្រប​តាម​ផែន​ការ​ ដោយ​ធា​នា​ល្បឿន​ដំ​ណើរ​ការ​ គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព​; បង្កើន​ការ​អនុ​វត្ត​ផ្លាស់​ប្ដូរ​ឌីជី​ថល​ ក្នុង​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ និង​ការ​គ្រប់​គ្រង​ ដឹក​នាំ​។ មន្ទីរ​បា​នក​សាង​ផែន​ការ​ គម្រោង​ចាត់​តាំង​ពិ​និត្យ​ស្រាវ​ជ្រាវ​ ស្រង់​ស្ថិតិ​ស្តី​ពី​ "ការ​វាស់​ស្ទង់​កម្រិត​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ ចំ​ពោះ​សេ​វា​អប់​រំ​រដ្ឋ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ ឆ្នាំ​២០២៦"។ តាម​រយៈ​នោះ​ មាន​សា​លា​រដ្ឋ​ចំ​នួន​ ៦២៦ ត្រូវ​បាន​ជ្រើស​រើស​ពិ​និត្យ​ស្រាវ​ជ្រាវ​ ដោយ​រូប​ភាព​ពិ​និត្យ​ស្រាវ​ជ្រាវ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​លើ​កម្ម​វិធី​ផ្នែក​ទន់​។

សមា​ជិក​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​ ការ​អនុ​វត្ត​ឌីជី​ថល​ឧប​នីយ​កម្ម​ ក្នុង​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​របស់​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ។ រូប​ថត​៖ យ៉ឹងអាង​

ចំ​ពោះ​ការ​ទទួល​និង​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​ល បាន​ចាត់​តាំង​អ្នក​រដ្ឋ​ការ​ចំ​នួន​ ៣ រូប​ (អ្នក​រដ្ឋ​ការ​ពេញ​សិទ្ធិ​ ១ រូប​ និង​អ្នក​រដ្ឋ​ការ​បម្រុង​ចំ​នួន​ ២ រូប​) អនុ​វត្ត​ភារ​កិច្ច​ទទួល​និង​ប្រ​គល់​ឯក​សារ​ដោយ​ផ្ទាល់​នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ទី​ក្រុង​កឹង​ធើ។ រាល់​បែប​បទ​រដ្ឋ​បាល​ដែល​ស្ថិត​ក្រោម​ដែន​សមត្ថ​កិច្ច​របស់​មន្ទីរ​ ត្រូវ​បា​នក​សាង​ដំ​ណើរ​ការ​អនុ​វត្ត​ក្នុង​ផ្ទៃ​ក្នុង​ និង​ដាក់​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​អនុ​ម័ត​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។ បច្ចុប្បន្ន​ ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តា​ល មាន​ដំ​ណើរ​ការ​អនុ​វត្ត​ក្នុង​ផ្ទៃ​ក្នុង​សរុប​ចំ​នួន​ ១០៦ សម្រាប់​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​គ្រប់​គ្រង​ (រួម​មាន​ ៧២ ដំ​ណើរ​ការ​អនុ​វត្ត​ថ្នាក់​ទី​ក្រុង​ និង​ ៣៤ ដំ​ណើរ​ការ​អនុ​វត្ត​ថ្នាក់​ឃុំ​)។ បច្ចុប្បន្ន​ មន្ទីរ​កំ​ពុង​ពិ​និត្យ​ឡើង​វិញ​ កសាង​និង​ដាក់​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​អនុ​ម័ត​ ៦១ ដំ​ណើរ​ការ​អនុ​វត្ត​ក្នុង​ផ្ទៃ​ក្នុង​ដែល​បាន​កែ​សម្រួល​ បំ​ពេញ​បន្ថែម​និង​ជំ​នួស​ (រួម​ទាំង​ថ្នាក់​ទី​ក្រុង​ និង​ថ្នាក់​ឃុំ​)។

សមា​ជិក​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​ ពិ​និត្យ​ការ​ប្រ​កាស​ឱ្យ​ប្រើ​ឯក​សារ​ចង្អុល​ការ​ ដឹក​នាំ​អំ​ពី​ការ​ងារ​ចលនា​មហា​ជន​របស់​រដ្ឋ​អំ​ណាច​ ប្រ​ជា​ធិ​បតេយ្យ​នៅ​មូល​ដ្ឋាន​របស់​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ។ រូប​ថត​៖ យ៉ឹងអាង

ចំ​ពោះ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ក្បាល​ម៉ាស៊ីន​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ បាន​ម្ចាស់​ការក​សាង​គម្រោង​រួម​បញ្ចូល​នូវ​មជ្ឈ​មណ្ឌល​អប់​រំ​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ - អប់​រំ​ប្រ​ចាំ​លើ​ភូមិ​ឋាន​ទី​ក្រុង​; ទន្ទឹម​នឹង​នោះ​ ក៏​បាន​សហ​ការ​ជា​មួយ​មន្ទីរ​មហា​ផ្ទៃ​ ធ្វើ​សេ​នា​ធិ​ការ​ប្រ​កាស​គម្រោង​រៀប​ចំ​រចនា​សម្ព័ន្ធ​ផ្ទៃ​ក្នុង​របស់​ស្ថា​ប័ន​រដ្ឋ​បាល​ និង​អង្គ​ភាព​បុព្វ​ហេ​តុ​រដ្ឋ​។ ជា​មួយ​គ្នា​នេះ​ មន្ទីរ​ក៏​បាន​រៀប​ចំ​ឡើង​វិញ​នូវ​មជ្ឈ​មណ្ឌល​អប់​រំ​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ - អប់​រំ​ប្រ​ចាំ​ ដើម្បី​ផ្តល់​សេ​វា​តាម​តំ​បន់​អន្តរ​ឃុំ​ សង្កាត់​។ ជាក់​ស្តែង​ បាន​រៀប​ចំ​អង្គ​ភាព​ចំ​នួន​ ៣០ រួម​មាន​ មជ្ឈ​មណ្ឌល​អប់​រំ​ប្រ​ចាំ​ចំ​នួន​ ៣ និង​ មជ្ឈ​មណ្ឌល​អប់​រំ​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ - អប់​រំ​ប្រ​ចាំ​ចំ​នួន​ ២៧ ទៅ​ជា​មជ្ឈ​មណ្ឌល​អប់​រំ​បណ្តុះ​បណ្តា​លវិជ្ជា​ជី​វៈ​ - អប់​រំ​ប្រ​ចាំ​ចំ​នួន​ ១៤ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​មន្ទីរ​; រួម​បញ្ចូល​សា​លា​ចំ​នួន​ ២ (សា​លា​តឿ​ងឡាយ​ ខណ្ឌ​និញកេវ​ ចូល​ជា​មួយ​សា​លា​បង្រៀន​កុមារ​ពិ​ការ​ទី​ក្រុង​កឹង​ធើ ហើយ​ប្តូរ​ឈ្មោះ​ជា​សា​លា​អប់​រំ​ពិ​សេស​ទី​ក្រុង​កឹង​ធើ។ ព្រម​ទាំង​បាន​ប្តូរ​ឈ្មោះ​អង្គ​ភាព​ចំ​នួន​ ១៦ (រួម​មាន​សា​លា​រៀន​ចំ​នួន​ ១៥ និង​ មជ្ឈ​មណ្ឌល​ ១)។

ទោះ​ជា​យ៉ាង​ណា​ ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​នៅ​តែ​មាន​ចំ​ណុច​ខ្វះ​ខាត​មួយ​ចំ​នួន​ ដូច​ជា​ ការ​ត្រួត​ពិ​និត្យ​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​ក្នុង​ផ្ទៃ​ក្នុង​អង្គ​ភាព​មិន​ទាន់​បាន​អនុ​វត្ត​ជា​ប្រ​ចាំ​; ទម្រង់​មួយ​ចំ​នួន​ និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​នៅ​មាន​កម្រិត​ ដូច្នេះ​ចាំ​បាច់​ត្រូវ​បង្កើត​បន្ថែម​ទម្រង់​ និង​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​នៃ​ការ​កែ​ទម្រង់​រដ្ឋ​បាល​; នៅ​មាន​សំណុំ​ឯក​សា​រដោះ​ស្រាយ​យឺត​ពេល​កំ​ណត់​ ខណៈ​អត្រា​ឌីជី​ថល​ឧប​នីយ​កម្ម​ឯក​សារ​នៅ​មាន​កម្រិត​ទាប​; មិន​ទាន់​បាន​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ក្នុង​ការ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​មិន​ចំ​ណុះ​ព្រំ​ប្រ​ទល់​រដ្ឋ​បាល​; ការ​ដាក់​ស្នើ​អនុ​ម័ត​ផែន​ការ​ម្ចាស់​ការ​ហិរញ្ញ​វត្ថុ​របស់​អង្គ​ភាព​បម្រើ​បុព្វ​ហេ​តុ​រដ្ឋ​ ក្រោម​ឱ​វាទ​អនុ​វត្ត​មិន​ទាន់​ពេល​វេលា​។ ចំ​ពោះ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ និង​គម្រោង​លេខ​ ០៦ ភារ​កិច្ច​មួយ​ចំ​នួន​នៅ​មិន​ទាន់​ធា​នា​បាន​តាម​ល្បឿន​ដំ​ណើរ​ការ​។ សម្ភារៈ​បរិក្ខារ​បម្រើ​ដល់​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​នៅ​ខ្វះ​ខាត​ ចាំ​បាច់​ត្រូវ​មាន​ដំ​ណោះ​ស្រាយ​អនុ​វត្ត​ព្រម​ៗគ្នា​ សំ​ដៅ​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​របស់​ផ្នែក​អប់​រំ​និង​បណ្តុះ​បណ្តា​ល។

លោក​វ៉​ហុង​ឡា​ម នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ក្នុង​ពេល​ក្រុម​ការ​ងារ​ចុះ​ត្រួត​ពិ​និត្យ​។ រូប​ថត​៖ យ៉ឹងអាង​

លោក​វ៉​ហុង​ឡា​ម នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ បាន​ទទួល​យក​មតិ​យោបល់​របស់​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​ ទន្ទឹម​នឹង​នោះ​ បន្ត​ចង្អុល​ការ​អង្គ​ភាព​ក្រោម​ឱ​វាទ​មាន​ដំ​ណោះ​ស្រាយ​ ផែន​ការ​ជម្នះ​ចំ​ណុច​ខ្វះ​ខាត​ ភាព​ខ្វះ​ចន្លោះ​ រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​កែ​ទម្រង់​រដ្ឋ​បាល​ ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​និង​ខ្លឹម​សារ​ផ្សេង​ៗដែល​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​បាន​លើក​ឡើង​។

មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​ កំ​ពុង​ពិ​និត្យ​ឡើង​វិញ​នូវ​បែប​បទ​រដ្ឋ​បាល​ទាំង​អស់​ ដែល​ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ច​គ្រប់​គ្រង​ តាម​រយៈ​នោះ​ លើក​សំណើ​គម្រោង​កាត់​បន្ថយ​ សម្រួល​ដំ​ណើរ​ការ​ សមា​សភាគ​ឯក​សារ​ ធា​នា​សម្រេច​ទិស​ដៅ​កាត់​បន្ថយ​រយៈ​ពេល​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​យ៉ាង​តិច​ ៥០% និង​ការ​ចំ​ណាយ​ក្នុង​ការ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​ ៥០% នៅ​ក្នុង​ឆ្នាំ​ ២០២៦ បើ​ធៀប​នឹង​ឆ្នាំ​ ២០២៤ ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕ 

ក្វឹង​ថា​យ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ