ខ្លឹមសារនេះបានកំណត់នៅក្នុងសេចក្តីសម្រេចចិត្តលេខ ៦៦.២២/២០២៦/NQ-CP ស្តីពីការអភិវឌ្ឍពលរដ្ឋឌីជីថល។ សេចក្តីសម្រេចចិត្តនេះ មានសុពលភាពចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៧។ ពលរដ្ឋទទួលបានគោលនយោបាយលើកលែង កាត់បន្ថយការបង់កម្រៃ ពេលប្រើប្រាស់សេវារដ្ឋតាមប្រព័ន្ធអនឡាញ និងគោលនយោបាយផ្សេងៗទៀតតាមបទប្បញ្ញត្តិច្បាប់។

សេចក្តីសម្រេចចិត្ត លេខ ៦៦.២២/២០២៦/NQ-CP កំណត់ច្បាស់ ពលរដ្ឋត្រូវសម្រេចការរួមបញ្ចូលព័ត៌មាននិងក្រដាសស្នាមជាមូលដ្ឋានចំនួន ៥ ប្រភេទលើកម្មវិធី VNeID។
សេចក្តីសម្រេចចិត្តបានកំណត់ច្បាស់ ពលរដ្ឋ ដែលរួមបញ្ចូលព័ត៌មាននិងក្រដាស ស្នាមជាមូលដ្ឋានលើកម្មវិធី VNeID និងអនុវត្តបែបបទរដ្ឋបាល ឆ្លើយតបតាមលក្ខខណ្ឌដែលបានកំណត់ ត្រូវបានលើកលែងឬកាត់បន្ថយកម្រៃស្មើនឹងបែបបទរដ្ឋបាលនោះ។ បញ្ជីក្រដាសស្នាមនិងព័ត៌មានចាំបាច់របស់ពលរដ្ឋដែលរួមបញ្ចូល ធ្វើបច្ចុប្បន្នភាពលើកម្មវិធីកំណត់អត្តសញ្ញាណជាតិ (VNeID) ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធ I ដែលបានប្រកាសឱ្យប្រើប្រាស់ភ្ជាប់ជាមួយសេចក្តីសម្រេចចិត្តនេះ។
តាមរយៈនោះ ក្នុងវិស័យអត្រានុកូលដ្ឋាន ក្រសួងយុតិ្តធម៌គ្រប់គ្រងការផ្តល់ក្រដាសស្នាម ព័ត៌មាន រួមមាន៖ លិខិតកំណើត លិខិតចុះបញ្ជីអាពាហ៍ពិពាហ៍ ព័ត៌មានប្រវត្តិរូបនីតិឯកជន។
ក្នុងវិស័យធនាគារ ធនាគារជាតិគ្រប់គ្រងការផ្តល់ ក្រដាសស្នាម ព័ត៌មាន រួមមាន៖ ព័ត៌មានកាតធនាគារ គណនីទូទាត់ប្រាក់ កាបូបអេឡិចត្រូនិក គណនីប្រាក់ចល័ត។
ក្នុងវិស័យសុខុមាលភាពសង្គម ក្រសួងនគរបាល គ្រប់គ្រងការផ្តល់ក្រដាសស្នាម រួមមាន៖ ព័ត៌មានគណនីសុខុមាលភាពសង្គម។
ក្នុងវិស័យគ្រប់គ្រងមធ្យោបាយចរាចរណ៍ផ្លូវគោក ក្រសួងនគរបាលគ្រប់គ្រងការផ្តល់ក្រដាសស្នាម រួមមាន៖ ប័ណ្ណបើកបរ វិញ្ញាបនបត្រចុះបញ្ជីយានយន្ត។
ក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យា ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គ្រប់គ្រងការផ្តល់ក្រដាសស្នាម រួមមាន៖ ព័ត៌មានលេខទូរស័ព្ទចល័ត។
ក្នុងវិស័យពិនិត្យ ព្យាបាលជំងឺ ក្រសួងសុខាភិបាល គ្រប់គ្រងការផ្តល់ក្រដាសស្នាម រួមមាន៖ សៀវភៅសុខភាពអេឡិចត្រូនិក។
ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ក្រសួងអប់រំនិងបណ្តុះបណ្តាលគ្រប់គ្រងការផ្តល់ក្រដាសស្នាម រួមមាន៖ ព័ត៌មានសញ្ញាបត្រ វិញ្ញាបនបត្រក្នុងប្រព័ន្ធអប់រំជាតិ។
ក្នុងវិស័យដីធ្លី ក្រសួងកសិកម្មនិងបរិស្ថាន គ្រប់គ្រងការផ្តល់ក្រដាសស្នាម រួមមាន៖ វិញ្ញាបនបត្រសិទ្ធិប្រើប្រាស់ដី កម្មសិទ្ធិទ្រព្យសម្បត្តិភ្ជាប់ជាមួយដី។
ក្នុងវិស័យពន្ធដារ ក្រសួងហិរញ្ញវត្ថុ គ្រប់គ្រងការផ្តល់ក្រដាសស្នាម រួមមាន៖ ព័ត៌មានលេខកូដពន្ធបុគ្គល។
សេចក្តីសម្រេចចិត្តបានកំណត់ច្បាស់អំពីកម្មវិធី កំណត់អត្តសញ្ញាណជាតិ បានអភិវឌ្ឍនិងបើកទូលាយដើម្បីផ្តល់ភាពងាយស្រួលឌីជីថលដល់ពលរដ្ឋ ដោយមានមុខងារសំខាន់ៗជាច្រើន។
ក្នុងនោះ ការចូលប្រើប្រាស់ទិន្នន័យឌីជីថលរបស់ពលរដ្ឋ កំណត់អត្តសញ្ញាណនិងបញ្ជាក់អេឡិចត្រូនិក ការផ្តល់សេវាបញ្ជាក់ហត្ថលេខាឌីជីថលសហគមន៍សម្រាប់បុគ្គលដោយឥតគិតថ្លៃ បម្រើការអនុវត្តសេវារដ្ឋតាមប្រព័ន្ធអនឡាញ បែបបទរដ្ឋបាល ជាមូលដ្ឋានគ្រឹះជំនួយដល់ការអនុវត្តសេវារដ្ឋតាមប្រព័ន្ធអនឡាញ និងដាក់ឯកសារបែបបទរដ្ឋបាលលើបរិស្ថានអេឡិចត្រូនិក ចងសម្ព័ន្ធគណនីទូទាត់ប្រាក់ កាបូបអេឡិចត្រូនិក កាតធនាគារ គណនីប្រាក់ចល័តលើកម្មវិធីកំណត់អត្តសញ្ញាណជាតិ ដើម្បីជំនួយដល់ការទូទាត់ប្រាក់សេវារដ្ឋ ទូទាត់ប្រាក់សុខុមាលភាពសង្គមនិងប្រតិបត្តិការទូទាត់ស្របច្បាប់ផ្សេងៗទៀត។ ព្រមទាំងផ្តល់នូវប្រព័ន្ធទំនាក់ ទំនងផ្លូវការធានាសុវត្ថិភាព រក្សាការសម្ងាត់និងមានប្រសិទ្ធភាពរវាងប្រជាជននិងរដ្ឋ ប្រជាជននិងអាជីវកម្ម ប្រជាជននិងប្រជាជន។
ស្ថាប័នគ្រប់គ្រង ប្រតិបត្តិការប្រព័ន្ធកំណត់អត្តសញ្ញាណនិងបញ្ជាក់អេឡិចត្រូនិក គ្រប់គ្រង អភិវឌ្ឍកម្មវិធីកំណត់សញ្ញាណជាតិ គឺនាយកដ្ឋាននគរបាលគ្រប់គ្រងរដ្ឋបាលអំពីសណ្តាប់ធ្នាប់សង្គម ក្រសួងនគរបាល។
ប្រព័ន្ធកំណត់អត្តសញ្ញាណនិងបញ្ជាក់អេឡិចត្រូនិក កម្មវិធីកំណត់អត្តសញ្ញាណជាតិ ត្រូវបានវិនិយោគនិងប្រតិបត្តិការធានាលក្ខណៈបន្តបន្ទាប់រលូន ឆ្លើយតបទៅនឹងតម្រូវការដោះស្រាយប្រតិបត្តិការក្នុងបរិមាណដ៏ច្រើន។
ការប្រើប្រាស់គណនីកំណត់អត្តសញ្ញាណអេឡិចត្រូនិក សេវាបញ្ជាក់អេឡិចត្រូនិកក្នុងការអនុវត្តបែបបទរដ្ឋបាល សេវារដ្ឋតាមប្រព័ន្ធអនឡាញមានតម្លៃគតិយុត្តិបញ្ជាក់ពីតួអង្គដែលអនុវត្តទទួលព្រមលើការប្រតិបត្តិការបែបបទនោះ៕
យោង៖ laodong.vn - មុនី