ដោយស្មារតីហ៊ានគិត ហ៊ានធ្វើ រួមជាមួយការឧបត្ថម្ភពីធនាគារគោលនយោបាយសង្គម បងស្រីត្រឹងធីកេត នៅភូមិផ្ដៅពេន ឃុំលីវទូ ទីក្រុងកឹងធើ បានវិនិយោគអភិវឌ្ឍន៍ទម្រង់ដាំសណ្តែកដី ជាសន្សឹមៗបង្កើនប្រាក់ចំណូល និងលំនឹងជីវភាពគ្រួសារ។ មិនត្រឹមតែលើកកម្ពស់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងបើកចេញទិសដៅអភិវឌ្ឍន៍ចីរភាព រួមចំណែកបង្កការងារធ្វើ លើកកម្ពស់ប្រសិទ្ធភាពប្រើប្រាស់ដីធ្លី និងរីកសាយភាយស្មារតីឆ្លងកាត់ការលំបាកឈានឡើងក្នុងសមាជិកានារីនៅភូមិភាគទៀតផង។

ទម្រង់ដាំសណ្តែកដីរបស់បងស្រី ត្រឹងធីកេត នៅភូមិផ្ដៅពេន ឃុំលីវទូ ទីក្រុងកឹងធើ។
ផ្សារភ្ជាប់ជាមួយស្រែចម្ការច្រើនឆ្នាំ បងស្រី ត្រឹងធីកេត តែងតែរិះគិតស្វែងរកទិសដៅថ្មីដើម្បីលើកកម្ពស់ប្រាក់ចំណូលគ្រួសារ។ ឆ្នាំ ២០២៤ តាមរយៈក្រុមប្រិតសំចៃនិងបុលទុនដែលគ្រប់គ្រងដោយសមាគមសហព័ន្ធនារីឃុំ បងស្រីបានធនាគារគោលនយោបាយសង្គមឱ្យបុល ៥០ លានដុង ពីកម្មវិធីដោះស្រាយការងារធ្វើ។ ផ្ដើមពីប្រភពទុននេះ បងស្រីបានវិនិយោគកែប្រែដី ជ្រើសរើសពូជមានគុណភាព និងអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនចូលក្នុងផលិត រហូតបង្កើតបានទម្រង់ដាំសណ្តែកដីមានប្រសិទ្ធភាព។ ចាប់តាំងពីរដូវដំបូង ទម្រង់នេះបានបង្ហាញពីប្រសិទ្ធភាពយ៉ាងច្បាស់។ អាស្រ័យអនុវត្តតាមបែបបទបច្ចេកទេស និងម្ចាស់ការបង្ការជំងឺដង្កូវ សណ្តែកដីក៏លូតលាស់ល្អ ផ្តល់ទិន្នផលខ្ពស់ និងនាំមកនូវប្រភពចំណូលស្ថិរភាព។ ឃើញថាទិសដៅនេះសមស្រប ឆ្នាំ២០២៥ បងស្រីបន្តបុលទុន ១០០ លានដុង ដើម្បីពង្រីកផ្ទៃដីឡើង ៣ កុង ព្រមទាំងវិនិយោគប្រព័ន្ធស្រោចស្រព និងលើកកម្ពស់គុណភាពនៃការផលិត។
បងស្រីកេត បានចែករំលែក៖ “បច្ចុប្បន្ន ទម្រង់ដាំសណ្តែកដីរបស់ខ្ញុំសម្រេចបានទិន្នផលជាមធ្យមប្រមាណ ៣,៣ តោន/កុង/រដូវ។ បន្ទាប់ពីទូទាត់ចំណាយរួច ទទួលបានប្រាក់ចំណេញលើផ្ទៃដីសរុបប្រមាណ ៥៥ លានដុងក្នុងមួយឆ្នាំ”។ មិនត្រឹមតែជួយគ្រួសារកែលម្អជីវភាពប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងបង្កការងារធ្វើជាប្រចាំជូនពលករ ០២ នាក់ក្នុងគ្រួសារ និងបង្កការងារតាមរដូវជូនពលករ ២–៣ នាក់ទៀតក្នុងរដូវផលិតនីមួយៗ។ លោកស្រី ទ្រឿងស៊ូតែន តំណាងក្រុមប្រិតសំចៃនិងបុលទុនភូមិផ្ដៅពេន បានវាយតម្លៃ៖ “ទម្រង់ដាំសណ្តែកដីរបស់បងស្រីកេត ជាភ័ស្ដុតាងបង្ហាញឱ្យឃើញពីការប្រើប្រាស់ប្រភពទុនឥណទានគោលនយោបាយមានប្រសិទ្ធភាព។ ទម្រង់នេះមិនត្រឹមតែជួយគ្រួសារអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើ រួមចំណែកកាត់បន្ថយភាពក្រីក្រចីរភាពនៅភូមិភាគ និងគប្បីពង្រីកឱ្យបានទូលំទូលាយទៀតផង”។ មិនត្រឹមតែពូកែធ្វើសេដ្ឋកិច្ច បងស្រីត្រឹងធីកេត នៅទាំងសកម្មចូលរួមចលនា និងសកម្មភាពផ្សេងៗដែលសមាគមសហព័ន្ធនារីបំផុស ព្រមទាំងស្មគ្រចិត្តចែករំលែកបទពិសោធន៍ ចលនាសមាជិកាឱ្យហ៊ានបុលទុន និងផ្លាស់ប្តូរទម្រង់ផលិតសមស្របដើម្បីបង្កើនប្រាក់ចំណូល។

អាស្រ័យអនុវត្តវិទ្យាសាស្ត្របច្ចេកទេស ទម្រង់ដំណាំសណ្តែកដីលូតលាស់ល្អ និងនាំមកនូវទិន្នផលខ្ពស់។
លោកស្រីទ្រឿងកឹមតៀង អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានសមាគមសហព័ន្ធនារីឃុំលីវទូ បានឱ្យដឹង៖ “ផ្ដើមពីប្រសិទ្ធភាពនៃបណ្តាទម្រង់សេដ្ឋកិច្ច ដូចជាគ្រួសារបងស្រីត្រឹងធីកេត សមាគមនឹងបន្តអាទិភាពឧបត្ថម្ភសមាជិកា ពិសេសគឺនារីជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច។ នាពេលខាងមុខ សមាគមនឹងបង្កើនការសហការជាមួយធនាគារគោលនយោបាយសង្គម ដើម្បីជួយសមាជិកាទទួលបានប្រភពទុនបុលអនុគ្រោះ ព្រមទាំងជំរុញការបណ្តុះបណ្តាលមុខរបរ ផ្ទេរបច្ចេកទេស និងពង្រីកទម្រង់ផលិតដែលមានប្រសិទ្ធភាពនិងចីរភាព”។
ជាមួយនឹងស្មារតីព្យាយាម ហ៊ានគិត ហ៊ានធ្វើ ទម្រង់ដាំសណ្តែកដីរបស់បងស្រីត្រឹងធីកេត បានក្លាយជាចំណុចលេចធ្លោនៅភូមិភាគ។ នេះមិនត្រឹមតែជារឿងរ៉ាវធ្វើសេដ្ឋកិច្ចមានប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងរស់រវើកនៃឆន្ទៈឈានឡើងរបស់នារីជនបទ រួមចំណែកកសាងគ្រួសារសម្បូរសប្បាយ សុភមង្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅឃុំលីវទូ៕
ហុងទើ - ថាច់ធី