01/08/2026 - 20:41

យុវ​ជន​សង្កាត់​វិញ​ចូវ​ព្រួត​ដៃ​ថែ​ទាំ​សុខ​ភាព​សហ​គម​ន៍ 

នា​ព្រឹក​ថ្ងៃ​ទី​ ០១ ខែ​សី​ហា​ ឆ្នាំ​ ២០២៦ សម្ព័ន្ធ​យុវ​ជន​សង្កាត់​វិញ​ចូវ​ បាន​សកម្ម​ចូល​រួម​កម្ម​វិធី​ពិ​និត្យ​ ពិ​គ្រោះ​សុខ​ភាព​ និង​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ ដែល​រៀប​ចំ​ឡើង​ដោយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​វិញ​ចូវ​ និង​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វិញ​ចូវ​ សហ​ការ​ជា​មួ​យស​មា​គម​គាំ​ពារ​អ្នក​ជំងឺ​ក្រី​ក្រ​ក្រុង​កឹង​ធើ ចាត់​តាំង​ឡើង​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ គ្រួ​សា​រគោល​នយោ​បាយ​ អ្នក​វ័យ​ចាស់​ អ្នក​ពិ​ការ​និង​មុខ​សញ្ញា​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​នៅ​លើ​ភូមិ​ឋាន​។

រូប​ភាព​សម្ព័ន្ធ​យុវ​ជន​ ចូល​រួម​ជួយ​ប្រ​ជា​ជន​ពិ​និត្យ​និង​ព្យា​បាល​ជម្ងឺ។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ បរិយាកាស​នៅ​មណ្ឌល​ពិ​និត្យ​ជំងឺ​នៃ​សង្កាត់​វិញ​ចូវ​ មាន​សភាព​យ៉ាង​កុះ​ករ​។ ប្រ​ជា​ជន​រាប់​រយ​នាក់​ ដែល​ភាគ​ច្រើន​ជា​អ្នក​វ័យ​ចាស់​ អ្នក​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ និង​ជន​ជាតិ​ភាគ​តិច​នៅ​លើ​ភូមិ​ឋាន​ បាន​មាន​វត្ត​មាន​ដើម្បី​រង់​ចាំ​ដល់​វេន​ពិ​និត្យ​ជំងឺ​។ រួម​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ដែល​កំ​ពុង​រវល់​ជា​មួយ​ឧប​ករណ៍​វេជ្ជ​សាស្ត្រ​ រូប​ភាព​ដែល​លេច​ធ្លោ​ និង​នាំ​មក​នូវ​អា​រម្មណ៍​កក់​ក្តៅ​បំ​ផុត​នោះ​គឺ​ ពណ៌​អាវ​ខៀវ​របស់​កង​កម្លាំង​សម្ព័ន្ធ​យុវ​ជន​ សង្កាត់​វិញ​ចូវ​។ ពួក​គេ​បាន​ពង្រឹង​នូវ​ស្មារតី​ស្ម័គ្រ​ចិត្ត​ និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍ ឆ្លង​តាម​រយៈ​សកម្ម​ភាព​គាំ​ទ្រ​ជាក់​ស្តែង​ជា​ច្រើន​។ ចាប់​តាំង​ពី​ការ​ណែ​នាំ​ប្រ​ជា​ជន​ធ្វើ​នីតិ​វិធី​ចុះ​ឈ្មោះ​ បំ​ពេញ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​ រហូត​ដល់​ការ​រៀប​ចំ​រង់​ចាំ​ពិ​និត្យ​ ទាំង​អស់​គឺ​បាន​យុវ​ជន​អនុ​វត្ត​យ៉ាង​រលូន​។ ជា​ពិ​សេស​ ចំ​ពោះ​លោក​យាយ​លោក​តា​ដែល​ពិ​បាក​ធ្វើ​ដំ​ណើរ​អ្នក​ពិ​ការ​ ឬ​អ្នក​ទន់​ខ្សោយ​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​មិន​អល់អែក​ក្នុង​ការ​ជួយ​គ្រា​ រុញ​រទេះ​រុញ​ និង​ជំនួយ​ផ្លាស់​ទី​ដោយ​អស់​ពី​ចិត្ត​ទៅ​តាម​តុ​ពិ​និត្យ​ឯក​ទេស​នីមួយៗ​។ ភាព​សកម្ម​រហ័ស​រហួននេះ​ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ជួយ​ឱ្យ​កម្ម​វិធី​ប្រ​ព្រឹត្ត​ទៅ​ដោយ​រៀប​រយ​ សុវត្ថិ​ភាព​ និង​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ពិ​និត្យ​ និង​ព្យា​បាល​ជំងឺ​។

និយាយ​អំ​ពី​ស្មារតី​អស់​ពី​ចិត្ត​របស់​យុវ​ជន​នៅ​ភូមិ​ភាគ​ សម​មិត្ត​ ឡឹម​ ធី​ង៉ុកហឹង​ – លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​វិញ​ចូវ​ បាន​ឱ្យ​ដឹង​៖ “ថ្ងៃ​នេះ​ សហ​ការ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ សម្ព័ន្ធ​យុវ​ជន​សង្កាត់​វិញ​ចូវ​បាន​ចេញ​យុទ្ធ​នា​ការ​ជំនួយ​កង​កម្លាំង​ចូល​រួម​ណែ​នាំ​ប្រ​ជា​ជន​ចុះ​ឈ្មោះ​ពិ​និត្យ​ រៀប​ចំ​ជួរ​ ជំនួយ​អ្នក​ជំងឺ​ អ្នក​វ័យ​ចាស់​ ទៅ​កាន់​កន្លែង​ពិ​និត្យ​ជំងឺ​ និង​ទទួល​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​”។

សង្កាត់​វិញ​ចូវ​ គឺ​ជា​ភូមិ​ភាគ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ ម៉្លោះ​ហើយ​ការ​ពន្យល់​ និង​បក​ប្រែ​ក្នុង​ដំ​ណើរ​ការ​ពិ​និត្យ​ជំងឺ​ ក៏​ជួប​ការ​លំ​បាក​ច្រើន​ដែរ​ ដោយ​សារ​អ៊ំំពូ​មីង​អាយុ​ច្រើន​មិន​សូវ​យល់​ភា​សា​វៀត​ណាម​។ ដោយ​ក្តាប់​បាន​នូវ​ “ចំ​ណុច​រាំង​ស្ទះ​” នេះ​ សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ដែល​ជា​ជន​ជាតិ​ខ្មែរ​នៅ​ក្នុង​ភូមិ​ភាគ​ បាន​ពង្រីក​គុណ​សម្បត្តិ​របស់​ខ្លួន​ ក្លាយ​ជា​អ្នក​បក​ប្រែ​ដោយ​ចៃ​ដន្យ ប៉ុន្តែ​បាន​ក្លាយ​ជា​ដៃ​ស្តាំក្នុង​ការ​ជំនួយ​បក​ប្រែ​ភា​សា​វៀត​ – ខ្មែរ​។ ពួក​គាត់​បាន​អត់​ធ្មត់​ឈរ​នៅ​ជិត​តុ​ពិ​និត្យ​ ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នូវ​សំណួរ​ជំ​នាញ​ពី​គ្រូ​ពេទ្យ​ រួច​ប្រើ​ប្រាស់​ភា​សា​កំ​ណើត​យ៉ាង​សាមញ្ញ​ ជិត​ស្និទ្ធ​ ដើម្បី​ពន្យល់​បន្ត​ជូន​មា​មីង​។ ផ្ទុយ​ទៅ​វិញ​ ការ​ឈឺ​ចាប់​ និង​រោគ​សញ្ញា​ទាំង​ឡាយ​ដែល​អ្នក​វ័យ​ចាស់​ពិ​ពណ៌​នា​ជា​ភា​សា​ខ្មែរ​ ក៏​បាន​យុវ​ជន​បក​ប្រែ​ត្រ​ឡប់​ទៅ​វិញ​យ៉ាង​រលូន​ និង​ច្បាស់​លាស់​ ជួយ​ឱ្យ​គ្រូ​ពេទ្យ​ងាយ​ស្រួល​ក្តាប់​បាន​ព័ត៌​មាន​។ ចែក​រំលែក​អំ​ពី​ការ​ងារ​ដែល​មាន​ន័យ​នេះ​ សម​មិត្ត​ យឿង​ កែវ​យ៉ា – លេខា​សាខា​សម្ព័ន្ធ​យុវ​ជន​មណ្ឌល​ដាយ​បាយ​ សង្កាត់​វិញ​ចូវ​ បាន​ឱ្យ​ដឹង​ដោយ​រីក​រាយ​៖ “បាន​ចូល​រួម​ជួយ​ប្រ​ជា​ជន​ ខ្ញុំ​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​ និង​មាន​កិត្តិ​យស​ណាស់​ដែល​បាន​ជួយ​មា​មីង​បក​ប្រែ​ភា​សា​ខ្មែរ​ជា​មួយ​ក្រុម​គ្រូ​ពេទ្យ​ដែល​ចូល​រួម​ពិ​និត្យ​ជំងឺ​”។

វត្ត​មាន​និង​ជំនួយ​ទាន់​ពេល​វេលា​នៃ​កង​កម្លាំង​សម្ព័ន្ធ​យុវ​ជន​ មិន​ត្រឹម​តែ​ជួយ​ក្រុម​គ្រូ​ពេទ្យ​ពន្លឿន​ល្បឿន​ការ​ងារ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​បាន​នាំ​មក​នូវ​អា​រម្មណ៍​កក់​ក្តៅ​ និង​ទំនុក​ចិត្ត​ដាច់​ខាត​សម្រាប់​ប្រ​ជា​ជន​ដែល​មក​ពិ​និត្យ​ជំងឺ​។ អ្នក​មីង​ ថា​ច់ ធី​ចន្ថា​ នៅ​សង្កាត់​វិញ​ចូវ​ បាន​ឱ្យ​ដឹង​៖ “ខ្ញុំ​មិន​សូវ​ស្ទាត់​ភា​សា​វៀត​ណាម​ទេ​ ពេល​គ្រូ​ពេទ្យ​និយាយ​ ខ្ញុំ​យល់​មិន​អស់​ឡើយ​ ប៉ុន្តែ​នៅ​ពេល​បាន​ក្មួយ​ៗសមា​ជិក​យុវ​ជន​ជួយ​បក​ប្រែ​ជា​ភា​សា​ខ្មែរ​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​បាន​យល់​ច្បាស់​ពី​ស្ថាន​ភាព​សុខ​ភាព​របស់​ខ្លួន​”។

តាម​រយៈ​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​នេះ​ យុវ​ជន​សង្កាត់​វិញ​ចូវ​ បន្ត​អះ​អាង​ពី​តួ​នា​ទី​ស្នូល​ ស្ម័គ្រ​ចិត្ត​ តែង​តែ​ឈាន​មុខ​ និង​រួម​ដំ​ណើរ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​សកម្ម​ភាព​ដើម្បី​ជីវ​ភាព​សហ​គម​ន៍។ ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​សម្ព័ន្ធ​យុវ​ជន​ មិន​ត្រឹម​តែ​រួម​ចំ​ណែក​ផ្ទាល់​ដល់​ភាព​ជោគ​ជ័យ​នៃ​ព្រឹត្តិ​ការណ៍​សុខា​ភិបាល​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ផ្សព្វ​ផ្សាយ​សារ​យ៉ាង​ខ្លាំង​ក្លា​អំ​ពី​ស្មារតី​សាមគ្គី​ជន​ជាតិ​ អំ​ពី​មនោ​សញ្ចេតនា​ស្រ​ឡាញ់​មនុស្ស​ជាតិ​ និង​ការ​ទទួល​ខុស​ត្រូវ​របស់​យុវ​ជន​ក្នុង​យុគ​សម័យ​ថ្មី​៕

ថា​ញ់ហុង​ - វ៉ា​ន់តឹន​

ចែករំលែកអត្ថបទ