31/07/2026 - 15:09

ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​គ្រប់​ជ្រុង​ជ្រោយ​ លើក​កម្ពស់​សមត្ថ​ភាព​ដល់​ប្រ​ព័ន្ធ​សុខា​ភិបាល​ក្នុង​តំ​បន់​ 

(អ.ឡ​) - រសៀល​ថ្ងៃ​ទី​ ៣០ ខែក​ក្កដា​ មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​សីទ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​វិជ្ជា​ជី​វៈ​និង​ការ​ផ្ទេរ​បច្ចេក​ទេស​ រវាង​មូល​ដ្ឋាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​នា​នា​លើ​ភូមិ​ឋាន​ទី​ក្រុង​ ដំ​ណាក់​កាល​ ២០២៦-២០៣០។

ថ្លែង​ការណ៍​ក្នុង​ពិ​ធី​បើក​សន្និ​សីទ​ លោក​សា​ស្ត្រា​ចារ្យ​រង​ បណ្ឌិត​ វេជ្ជ​បណ្ឌិត​ ហ្វាង​ក្វឹក​កឿង​ នា​យក​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ មាន​ប្រ​សាសន៍​ បន្ទាប់​ពី​ការ​រៀប​ចំ​និង​បញ្ចូល​អង្គ​ភាព​រដ្ឋ​បាល​ឡើង​វិញ​  ផ្នែក​សុខា​ភិបាល​ទី​ក្រុង​ប្រ​ឈម​នឹង​ការ​លំ​បាក​មិន​តិច​នោះ​ទេ​ ពិ​សេស​ប្រ​ព័ន្ធ​សុខា​ភិបាល​មូល​ដ្ឋាន​នៅ​ខ្វះ​ខាត​មូល​ដ្ឋាន​សម្ភារៈ​បរិក្ខារ​វេជ្ជ​សាស្ត្រ​និង​ធន​ធាន​មនុស្ស​។ អា​ស្រ័យ​ហេ​តុ​នេះ​ មន្ទីរ​សុខា​ភិបាល​បាន​ដាក់​ចេញ​គោល​ការណ៍​ឱ្យ​អង្គ​ភាព​ក្នុង​ប្រ​ព័ន្ធ​គាំ​ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​គ្រប់​ជ្រុង​ជ្រោយ​ ពង្រីក​សក្តា​នុភាព​របស់​មន្ទីរ​ពេទ្យ​ថ្នាក់​លើ​ មិន​ឈប់​ត្រឹម​ការ​ផ្ទេរ​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ​។ កម្ម​វិធី​គាំ​ទ្រ​ រួម​មាន​៖ ចែក​រំលែក​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​; លើក​កម្ពស់​ឥរិយាបថ​ និង​របៀប​បម្រើ​សេ​វា​ថែ​ទាំ​អ្នក​ជំងឺ​; តម្រង់​ទិស​អភិវឌ្ឍ​ន៍សេ​វា​សុខា​ភិបាល​ថ្មី​ៗ; ជួយ​គាំ​ទ្រ​តាម​រយៈ​វិធី​សាស្ត្រ​ "ចាប់​ដៃ​បង្ហាត់​ដោយ​ផ្ទាល់​" ដល់​មជ្ឈ​មណ្ឌល​សុខា​ភិបាល​និង​មន្ទីរ​ពេទ្យ​ថ្នាក់​ក្រោម​។

អង្គ​ភាព​ទាំង​ឡាយ​បាន​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​វិជ្ជា​ជី​វៈ​ និង​ការ​ផ្ទេរ​បច្ចេក​ទេស​គ្រប់​ជ្រុង​ជ្រោយ​ ដំ​ណាក់​កាល​ ២០២៦ -២០៣០។

នា​យក​មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង​ នៅ​ពេល​ខាង​មុខ​ បណ្តា​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​ គ្រោង​នឹង​ប្ដូរ​ឈ្មោះ​ទៅ​ជា​មន្ទីរ​ពេទ្យ​តំ​បន់​ ដូច្នេះ​តម្រូវ​ឱ្យ​មាន​ការ​ពង្រឹង​សមត្ថ​ភាព​ព្យា​បាល​យ៉ាង​ខ្លាំង​  បន្ត​រក្សា​ទិស​ដៅ​កសាង​ប្រ​ព័ន្ធ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​សុខា​ភិបាល​ឯក​ទេស​កម្រិត​ខ្ពស់​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺ​វឡុង​។

នៅ​ពេល​ខាង​មុខ​ មន្ទីរ​សុខា​ភិបាល​ទី​ក្រុង​កឹង​ធើ នឹង​បន្ត​អនុ​វត្ត​ផែន​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ ពី​អង្គ​ភាព​នា​នា​ថ្នាក់​ទី​ក្រុង​ ទៅ​កាន់​បណ្ដាញ​ដំ​ណាក់​សុខា​ភិបាល​ ព្រម​ទាំង​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ផ្សេង​ៗនៅ​ទី​ក្រុង​ហូជី​មិញ​។ ថ្នាក់​ដឹក​នាំ​មន្ទីរ​សុខា​ភិបាល​ ក៏​បាន​ស្នើ​ឱ្យ​មន្ទីរ​ពេទ្យ​និង​មជ្ឈ​មណ្ឌល​សុខា​ភិបាល​តំ​បន់​ ប្រ​ញាប់​បូក​សរុប​និង​រៀប​ចំ​បញ្ជី​សម្ភារៈ​បរិក្ខារ​វេជ្ជ​សាស្ត្រ​ដែល​ចាំ​បាច់​ផ្ញើ​មក​មន្ទីរ​សុខា​ភិបាល​ ដើម្បី​បញ្ចូល​ក្នុង​ផែន​ការ​ទិញ​សម្ភារៈ​បរិក្ខារ​ភ្លាម​ៗក្នុង​ឆ្នាំ​២០២៦។ 

អ្នក​តំ​ណាង​ចូល​រួម​សន្និ​សីទ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​វិជ្ជា​ជី​វៈ​និង​ការ​ផ្ទេរ​បច្ចេក​ទេស​ រវាង​មូល​ដ្ឋាន​ពិ​និត្យ​និង​ព្យា​បាល​ជំងឺ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​ ដំ​ណាក់​កាល​ ២០២៦-២០៣០។ រូប​ថត​៖ ធូសឿង​

ក្នុង​ក្រប​ខ័ណ្ឌ​នៃ​កម្ម​វិធី​ គណៈ​ចាត់​តាំង​ពិ​ធី​ចុះ​ហត្ថ​លេខា​លើ​អនុ​ស្សរណៈ​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្នែក​វិជ្ជា​ជី​វៈ​គ្រប់​ជ្រុង​ជ្រោយ​ រវាង​អង្គ​ភាព​ផ្ទេរ​បច្ចេក​ទេស​និង​អង្គ​ភាព​ទទួល​បច្ចេក​ទេស​។

ស្រប​ក្នុង​ឱ​កាស​នេះ​ អង្គ​ភាព​ឧបត្ថម្ភ​បាន​ប្រ​គល់​ម៉ាស៊ីន​វាស់​មុខ​ងារ​សួត​ ចំ​នួន​ ៦ គ្រឿង​ដែល​បំ​ពាក់​បច្ចេក​វិទ្យា​បញ្ញា​សិប្ប​និម្មិត រួម​ចំ​ណែក​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ព្យា​បាល​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​តាម​មូល​ដ្ឋាន​សុខា​ភិបាល​៕

ធូសឿង​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ