រសៀលថ្ងៃទី១០ ខែមិថុនា បេក្ខជនជាង ៣៤.២០០ រូប នៅទីក្រុងកឹងធើ (ក្នុងនោះមានបេក្ខជនមធ្យមសិក្សាចំណេះទូទៅជាង ២៩.៤០០ រូប បេក្ខជនអប់រំជាប្រចាំជិត ៣.០០០ រូប និងបេក្ខជនស្វ័យរិនជាង ១.៨០០ រូប) ទៅកាន់មណ្ឌលប្រឡងនានា ដើម្បីធ្វើបែបបទប្រឡង កែតម្រូវទិន្នន័យខុសឆ្គង (បើមាន) និងស្តាប់ការផ្សព្វផ្សាយលក្ខន្តិកៈ កាលវិភាគលម្អិតនៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦។
ខាងក្រោមនេះ គឺជារូបភាពមួយចំនួន អ្នកសារព័ត៌មាននៃកាសែតនិងវិទ្យុ-ទូរទស្សន៍កឹងធើ កត់សម្គាល់ ការងារត្រៀមបង្រុងសម្រាប់សម័យប្រឡងនៅទីក្រុង បានសម្រេចរួចរាល់។

ការងារចាត់តាំងសម្រាប់សម័យប្រឡង បានផ្សព្វផ្សាយអនុវត្តហ្មត់ចត់ ដោយការយកចិត្តទុកដាក់របស់គណៈចង្អុលការសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាចំណេះទូទៅ ឆ្នាំ២០២៦ ទីក្រុងកឹងធើ កិច្ចសហការនៃបណ្តាមន្ទីរ គណៈ ផ្នែក និងសាលារៀននានានៅលើភូមិឋាន ដើម្បីព្រួតដៃគ្នាជួយដល់បេក្ខជន កម្មាភិបាល និងលោកគ្រូ-អ្នកគ្រូ...។ ក្នុងរូបថត៖ គណៈប្រតិភូរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាល ដឹកនាំដោយអនុរដ្ឋមន្ត្រី ឡេហ្វឹង បានអញ្ជើញមកត្រួតពិនិត្យ និងធ្វើការជាមួយគណៈចង្អុលការក្នុងសម័យប្រឡងទីក្រុង និងវាយតម្លៃខ្ពស់ចំពោះការងារចាត់តាំងសម័យប្រឡងនៅទីក្រុងកឹងធើ។

លោកង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ប្រធានគណៈចង្អុលការប្រឡងសញ្ញាបត្រមធ្យមសិក្សចំណេះទូទៅ ឆ្នាំ២០២៦ ទីក្រុងកឹងធើ ពិនិត្យមូលដ្ឋានសម្ភារៈមុនពេលប្រឡងនៅតំបន់ហូវយ៉ាង (ចាស់) នារសៀលថ្ងៃទី៩ ខែមិថុនា។

កងកម្លាំងនគរបាលទីក្រុងកឹងធើ និងនគរបាលភូមិភាគ ពិនិត្យឧបករណ៍ពន្លត់អគ្គិភ័យ នៅមណ្ឌលប្រឡងសាលាវិទ្យាល័យ ង្វៀងម៊ិញក្វាង (សង្កាត់ង៉ាបៃ)។

សមាគមជំរុញការសិក្សាទីក្រុងកឹងធើ សហការជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលទីក្រុង ចាត់តាំងជូនអាហារូបករណ៍ដល់សិស្សថ្នាក់ទី១២ ក្នុងសម័យប្រឡងនេះ។

សម្ព័ន្ធយុវជនទីក្រុងនិងសមាគមនិស្សិតទីក្រុងកឹងធើ អនុវត្តកម្មវិធី "ជំនួយកម្លាំងក្នុងសម័យប្រឡង" ដើម្បីជួយដល់បេក្ខជន។

ដើម្បីជួយសិស្សានុសិស្សស៊ាំនឹងដំណើរការ លំដាប់លំដោយនៃវិញ្ញាសាប្រឡង រយៈពេលធ្វើមេរៀន រូបភាពប្រឡង និងបទប្បញ្ញត្តិពាក់ព័ន្ធនានា មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុង បានចាត់តាំងសម័យប្រឡងសាកល្បងឆ្នាំ២០២៦។

ការងាររំលឹកមេរៀន បានផ្នែកអប់រំទីក្រុងចង្អុលការអនុវត្តហ្មត់ចត់។ ក្នុងរូបថត៖ សិស្សសាលាវិទ្យាល័យ ផាងវ៉ាំងទ្រី កំពុងមមាញឹករំលឹកមេរៀន និងត្រៀមបម្រុងឱ្យបានល្អសម្រាប់សម័យប្រឡង៕
ប៊ិចគៀង - សហការី - ត្រឹងរ៉ូន