នៅទីក្រុងកឹងធើ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ បានចាត់តាំងសន្និសីទស្តីពីការ"អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ"។

សិស្សសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ
សម្តែងរបាំឆៃយ៉ាំ។
តាមក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ការចាត់តាំងសិន្និសីទដើម្បីវាយតម្លៃពីតថភាពនិងស្នើឱ្យមានដំណោះស្រាយយុទ្ធសាស្ត្រក្នុងការអភិរក្សនិងពង្រីកវប្បធម៌ ផ្សារភ្ជាប់នឹងសន្តិសុខនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ អង្គសន្និសីទនេះ មានការចូលរួមពីថ្នាក់ដឹកនាំភូមិភាគនា នា ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ក្រុមអ្នកវិទ្យាសាស្ត្រ អ្នកជំនាញការក្នុងវិស័យជាតិពន្ទុវិទ្យា បេតិកភណ្ឌនិងទេសចរណ៍។ ពិសេស អង្គសន្និសីទក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃខ្មែរ អ្នកមុខអ្នកការសាសនា ប្រធានគណៈប្រជាជនភូមិ អនុសង្កាត់ អ្នកមានប្រិយភាពក្នុងសហគមន៍និងតំណាងនិស្សិតខ្មែរគំរូឆ្នើម។
បណ្តាបទអន្តរាគមន៍នៅក្នុងសន្និសីទគឺផ្តោតលើការពិនិត្យឡើងវិញ និងវាយតម្លៃលើគ្រប់ជ្រុងជ្រោយអំពីតថភាពនៃការអភិរក្សវប្បធម៌ ផ្តើមពីនោះ ដើម្បីកំណត់តម្លៃខ្លឹមសារដែលត្រូវផ្តល់អាទិភាពការពារ។ ទន្ទឹមនឹងនោះ សន្និសីទក៏បានផ្តោតលើការវិភាគអំពីប្រព័ន្ធគោលនយោ បាយជនជាតិ សាសនាដែលកំពុងអនុវត្តជាធរមាន ផ្តើមពីនោះ លើកស្នើកែប្រែ បំពេញបន្ថែមនូវគោលនយោបាយឱ្យសមស្រប ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងនៅមូលដ្ឋាន។ ចំណុចលេចធ្លោមួយទៀតនៅក្នុងសន្និសីទ គឺពិភាក្សាអំពីវិធីសាស្ត្រកៀរគរការចូលរួមរបស់សិប្បករ អ្នកមុខអ្នកការសាសនានិងអ្នកមានប្រិយភាពក្នុងការថែរក្សាអត្តសញ្ញាណ ឧទ្ទេសនាមទម្រង់អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព។
ទីក្រុងកឹងធើជាភូមិភាគមួយក្នុងចំណោមភូមិភាគដែលមានជនរួមជាតិខ្មែររស់នៅកុះករ មានអត្តសញ្ញាណវប្បធម៌ដ៏ពិសេស។ ទីក្រុងមានទម្រង់និងរបៀបធ្វើល្អៗជាច្រើនក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍និងរបររកស៊ីចិញ្ចឹមជីវិតរបស់ប្រជាជននៅភូមិភាគ។
ជាភូមិភាគដែលបានជ្រើសចាត់តាំងសន្និសីទដ៏សំខាន់នេះ ទីក្រុងកឹងធើបានផ្តោតលើការ ងាររៀបចំធានាបានល្អបំផុត បង្កជាចំណាប់អារម្មណ៍ចំពោះអ្នកតំណាងទាំងឡាយ។ ទីក្រុង កឹងធើចូលរួមបទអន្តរាគមន៍នៅក្នុងសន្និសីទអំពីភាពជាក់ស្តែងនៃការងារអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅភូមិភាគ ពិសេសគឺក្នុងការចាត់តាំងពិធីបុណ្យប្រពៃណី។ ជាពិសេស ទីក្រុងនឹងចាត់តាំងដំណើរទៅទស្សនាកិច្ចសិក្សាជាក់ស្តែងពីទម្រង់ អភិរក្សវប្បធម៌ខ្មែរដ៏លេចធ្លោនៅភូមិភាគ ដើម្បីអ្នកតំណាងមានមូលដ្ឋានវាយតម្លៃលើប្រ សិទ្ធភាពនៃការផ្សព្វផ្សាយនៅមូលដ្ឋាន ប្រមូលទិន្នន័យបញ្ជាក់សម្រាប់បម្រើដល់ការកសាងរបាយការណ៍និងលើកស្នើគោលនយោបាយ។
តាមផែនការរបស់មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ក្រុមសិល្បៈខ្មែររៀបចំកម្មវិធីសម្តែងសិល្បៈអំណរសន្និសីទ ឧទ្ទេសនាមពីទម្រង់សិល្បៈនិងលក្ខណៈវប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិខ្មែរ។ បណ្ណល័យទីក្រុងសហការជាមួយសារមន្ទីរទីក្រុងរៀបចំកន្លែងតាំងពិព័រណ៌រូបថត សៀវភៅនិងផលិតផលវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ផលិតផលទេសចរណ៍។ សៀវភៅល្អៗពោលអំពីជនរួមជាតិខ្មែរនឹងបានដាក់បង្ហាញ រួមជាមួយវណ្ណកម្មរូបថតដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌ខ្មែរនៅទីក្រុងកឹងធើ ពិសេសគឺការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំភូមិភាគចំពោះការងារអភិរក្សនិងពង្រីកតម្លៃវប្បធម៌ខ្មែរ។
សន្និសីទស្តីពីការ"អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ"គឺជាសកម្មភាពធ្វើឱ្យជាក់ស្តែងនូវស្មារតីនៃសេចក្តីសម្រេចចិត្តលេខ៨០-NQ/TW របស់ការិយាល័យនយោ បាយអំពីការអភិវឌ្ឍវប្បធម៌វៀតណាម។ផ្តើមពីការអភិរក្សពិធីបុណ្យ សិល្បៈប្រពៃណី ភាសា អក្សរ រហូតដល់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ លើកកម្ពស់ជីវភាពស្មារតីជូនជនរួមជាតិខ្មែរ ទាំងអស់នេះបានរួមចំណែកបញ្ជាក់ពីតួនាទីរបស់វប្បធម៌ដូចជាប្រភពកម្លាំងផ្ទៃក្នុងដ៏សំខាន់ ពូនជ្រំផែនមហាសាមគ្គីជនជាតិក្នុងយុគសម័យថ្មី៕
យ្វីខោយ-មុនី