ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/05/2026 - 21:03

លើក​កម្ពស់​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​ប្រ​ជា​ជន​ 

តាម​ប្រ​សាសន៍​លោក ត្រឹង​វ៉ាំង​អឹង​ លេ​ខា​សា​ខា​បក្ស ប្រ​ធាន​មណ្ឌល​ភូ​គ្វើយ សង្កាត់​កាយ​រ៉ាំង រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌​ ឥរិ​យា​បថ​ហូ​ជី​មិញ កម្មា​ភិ​បាល ​បក្ខ​ជន​សា​ខា​បក្ស​មណ្ឌល​តែង​ជិត​ដិត​នឹង​ប្រ​ជា​ជន យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ពី​ជីវ​ភាព​ប្រ​ជា​ជន។ ផ្ដើម​ពី​ការ​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​ចល​នា​កែ​លម្អ​ទី​ក្រុង និង​ឧបត្ថម្ភ​ការ​រក​ស៊ី​ចិញ្ចឹម​ជី​វិត ទើប​មណ្ឌល​ភូ​គ្វើយ​មិន​មាន​គ្រួ​សារ​ក្រ​ទៀត ទិដ្ឋ​ភាព​មណ្ឌល​អា​ស័យ​ជន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ផ្លាស់​ថ្មី។ ឆ្នាំ​២០២៥ សា​ខា​បក្ស​មាន​កិត្តិ​យស​ទទួល​បាន​កិត្តិ​នាម “សម្រេច​ឆ្នើម​ភារ​កិច្ច”។

ផ្លូវ​គមនា​គមន៍​នៅ​មណ្ឌល​ភូ​គ្វើយ បាន​កសាង​យ៉ាង​សម​រម្យ​ជួយ​ដល់​ការ​ធ្វើ​ដំ​ណើរ​ងាយ​ស្រួល​និង​សុ​វត្ថិ​ភាព។

បណ្តា​ការ​ងារ​ជាក់​ស្តែង​របស់​កម្មា​ភិបាល បក្ខ​ជន សា​ខា​បក្ស​មណ្ឌល​ភូ​គ្វើយ ក្នុង​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ គឺ​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី ដំ​ណាំ​សម្ភារៈ​សាង​សង់ ដើម្បី​រដ្ឋ​វិនិ​យោគ​ក្រាល​បេ​តុង​ដង​ផ្លូវកាយ​ចាន់ ហាង​កង​។ ពូ​ជីម​ថាញ់​កឺ ​ប្រ​ជា​ជន​ក្នុង​មណ្ឌល រៀប​រាប់៖ “ពី​មុន ដង​ផ្លូវ​នេះ​ខូច​ទ្រុឌ​ទ្រោម​ធ្ងន់ ផ្ទៃ​ផ្លូវ​ទាប​ទើប​លិច​ទឹក​ពេល​ទឹក​ជន់។ យល់​ច្បាស់​ពី​ការ​លំ​បាក​របស់​ប្រ​ជា​ជន​ក្នុង​ការ​ធ្វើ​ដំ​ណើរ កម្មា​ភិបាល​ភូមិ​ភាគ ចល​នា​មា​មីង​បរិច្ចាគ​ដី ដំ​ណាំ សម្ភារៈ​សាង​សង់ ដើម្បី​រដ្ឋ​វិនិយោគ​ថវិ​កា​បើក​ទូ​លាយ​ដង​ផ្លូវ​ពី ៣,៥ ម៉ែត្រ​ឡើង ៦ ម៉ែត្រ។ គ្រួ​សារ​ខ្ញុំ​ស្ម័គ្រ​ចិត្ត​រុះ​រើ​របង កាត់​សំ​យាប​ស័ង្ក​សី​ ដើម្បី​បម្រើ​ដល់​ការ​បើក​ផ្លូវ។  ឥ​ឡូវ​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​មុខ​ទំ​និញ​បាន​ងាយ​ស្រួល នរ​ណា​ក៏​សប្បាយ​ចិត្ត”។

ក្រោយ​ពី​ដង​ផ្លូវ​បាន​បង្កើន​កម្រិត បើក​ទូ​លាយ កម្មា​ភិ​បាល បក្ខ​ជន​សា​ខា​បក្ស​មណ្ឌល ចល​នា​សប្បុ​រស​ជន​ឧបត្ថម្ភ​ថវិ​កា​ដើម្បី​ផ្លាស់​ទង់​ជាតិ​ថ្មី និង​ធ្វើ​បន្ថែម​ដង​ទង់​ជាតិ ៣០ ដើម​ទៀត។ ក្នុង​នោះ កម្មា​ភិ​បាល បក្ខ​ជន​ធ្វើ​ជា​ស្នូល​ក្នុង​ការ​ដំ​ឡើង​ដង​ទង់​ជាតិ​ថ្មី សំ​ដៅ​កាត់​បន្ថយ​ថវិកា​ជួល​ពល​ករ និង​មិន​បាច់​ចល​នា​ប្រ​ជា​ជន​រួម​វិភាគ​ទាន​ច្រើន។​

រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ ឥរិ​យា​បថ​ហូជី​មិញ គណៈ​កម្មា​ធិ​ការ​សា​ខា​បក្ស​ដឹក​នាំ​គណៈ​ប្រ​ជា​ជន គណៈ​ការ​ងារ​រណ​សិរ្ស សា​ខា​សមា​គម​មណ្ឌល យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន។  ចាប់​ពី​ឆ្នាំ​២០២៥ មក​ដល់​ពេល​នេះ ភូមិ​ភាគ​ចល​នា​បាន​អង្ករ​ជិត ៥ តោន សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​សរុប​តម្លៃ​ជាង ៣០ លាន​ដុង ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្បែរ​ក្រ​មាន​ស្ថាន​ភាព​លំ​បាក; សហ​ការ​សាង​សង់​ផ្ទះ​បាន ២ ខ្នង​ជូន​ប្រ​ជា​ជន។

ទន្ទឹម​នឹង​នោះ សហ​ការ​ឧទេ្ទស​នាម​បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​បាន​បុល​ទុន​អា​ទិ​ភាព​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​សម្រាប់​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច រៀន​សូត្រ។ ​អ្នក​មីង​ដិញ​ធី​ធ្វី ចែក​រំលែក៖ “គ្រួ​សារ​ខ្ញុំ​មាន​ដី​ស្រែ ៤ កុង។ បាន​កម្មា​ភិ​បាល​មណ្ឌល​ឧទេ្ទស​នាម​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម គ្រួ​សារ​ខ្ញុំ​កែ​ប្រែ​ដី លើក​រង ទិញ​កូន​ពូជ ជី ថ្នាំ​សម្រាប់​ដាំ​ខ្នុរ ក្រូច​ឆ្មា; ព្រម​ជា​មួយ​នោះ ខ្ញុំ​លក់​ភេសជ្ជៈ​និង​ផ្លែ​ឈើ​នៅ​ផ្ទះ​។ល។ ផ្ដើម​ពី​នោះ ជីវ​ភាព​គ្រួ​សារ​ក៏​គ្រាន់​បើ​ជាង​មុន”។

លោក​ត្រឹង​វ៉ាំង​អឹង លេខា​សា​ខា​បក្ស ប្រ​ធាន​មណ្ឌល​ភូ​គ្វើយ អះ​អាង៖ “ការ​រៀន​សូត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍ សីល​ធម៌ ឥរិ​យា​បថ​ហូ​ជី​មិញ បាន​ជំ​រុញ​កម្មា​ភិ​បាល បក្ខ​ជន​មណ្ឌល លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​ដើម្បី​ប្រ​យោជន៍​របស់​ប្រ​ជា​ជន។ ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​គណៈ​កម្មា​ធិ​ការ​សា​ខា​បក្ស​និង​បន្ត​ដឹក​នាំ​កម្មា​ភិបាល បក្ខ​ជន ចល​នា​ប្រ​ជា​ជន​ចូល​រួម​កែ​លម្អ​ទី​ក្រុង ឧបត្ថម្ភ​បណ្តា​គ្រួ​សារ​លំ​បាក ឈាន​ឡើង​ក្នុង​ជីវ​ភាព​និង​ប្តេជ្ញា​មិន​ទុក​ឱ្យ​គ្រួ​សារ​ណា​ក្រ​ឡើង​វិញ។ តាម​រយៈ​នោះ រួម​ចំ​ណែក​កសាង​សា​ខា​បក្ស​សម្រេច​ល្អ​ភារ​កិច្ច មណ្ឌល​អា​ស័យ​ជន​អរិយ​ធម៌ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រ​ជា​ជន”៕​

ងុកគ្វៀង​ - ចន្ថា​

 

ចែករំលែកអត្ថបទ