មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/05/2026 - 06:06

តំ​បន់​ជន​បទ​ឡាយ​ហ្វា​មាន​ភាព​រីក​ចម្រើន 

ជា​មួយ​នឹង​ការ​អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អំ​ពី​ការ​កសាង​ជន​បទ​ថ្មី​នៅ​តំ​បន់​ជន​បទ​ឃុំ​ឡាយហ្វា ​ទីក្រុង​កឹង​ធើ កំ​ពុង​មាន​ការ​ផ្លាស់​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ គួរ​កត់​សម្គាល់​នោះ​គឺ ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក​កម្ពស់​យ៉ាង​ជាក់​ស្តែង។

ផ្លូវបេតុងជនបទនៅឃុំឡាយហ្វា បានកសាងរឹងមាំជួយឱ្យមាមីងដឹកទំនិញទៅ
មកមានភាពងាយស្រួយ។

លោក​ថាច់​ចន្ទ​សា​វណ្ណ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡាយ​ហ្វា មាន​ប្រ​សាសន៍៖ “ឡាយ​ហ្វា ជា​ឃុំ​មួយ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ ស្រូប​អត្រា​ជាង ៧០% នៃ​ចំ​នួន​ប្រ​ជា​ជន​ នៅ​ពេល​អនុ​វត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី ឃុំ​បាន​រួម​បញ្ជួល​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ជា​ច្រើន។ នៅ​ឆ្នាំ ២០២៥ ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​ការ​វិនិ​យោគ​ទុន​រដ្ឋ​ជាង ៤ ពាន់​លាន​ដុង ក្នុង​នោះ អនុ​វត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ជាង ៣,៩ ពាន់​លាន​ដុង និង​ទុន​បដិ​ភាគ​បំ​ពេញ​បន្ថែម​ក្នុង​ទិស​ដៅ​ពី​ថវិ​កា​ទី​ក្រុង ៧៩ លាន​ដុង។ អា​ស្រ័យ​ជំ​រុញ​ការ​ផ្សព្វ​ផ្សាយ​ប្រ​ជា​ជន​បាន​យល់​និង​ព្រួត​ដៃ​អនុ​វត្ត​នូវ​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី។ មាន​គ្រួ​សារ​ជា​ច្រើន​បាន​បរិច្ចាគ​ដី​ដើម្បី​ពង្រីក​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ជា​គំរូ​ដូច​គម្រោង​ពង្រីក​បណ្តាញ​ផ្កត់​ផ្គង់​ទឹក​ស្អាត​ប្រើ​ប្រាស់​ប្រ​មូល​ផ្ដុំ​នៅ​ភូមិ​ព្រៃ​ជាប់ B និង​ភូមិ​ស៊ុង​ធំ B ដែល​មាន​ប្រ​វែង​ជាង ៦,៣ គី​ឡូ​ម៉ែត្រ សម្រាប់​បម្រើ​ការ​ប្រើ​ប្រាស់​ជាង ២០៧ គ្រួ​សារ។ នៅ​ពេល​ខាង​មុខ ឃុំ​នឹង​បន្ត​ពង្រីក​ការ​ផ្កត់​ផ្គង់​ទឹក​ស្អាត​នៅ​ភូមិ​ឡាយ​ហ្វា A ស៊ាវ​កុក ស៊ាវ​ស៊ូ ដើម្បី​ធា​នា​ប្រ​ភព​ទឹក​ស្អាត​សម្រាប់​ប្រ​ជា​ជន​ប្រើ​ប្រាស់”។

ទន្ទឹម​នឹង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ឃុំ​ឡាយ​ហ្វា ក៏​បាន​វិនិ​យោគ​យ៉ាង​ខ្លាំង​ក្លា។ តាម​ផ្លូវ​ជន​បទ​បាន​បង្កើន​កម្រិត​និង​ក្រាល​បេ​តុង បង្ក​លក្ខណៈ​ងាយ​ស្រួយ​ដល់​ការ​ធ្វើ​ដំ​ណើរ​និង​ជួញ​ដូរ​ទំ​និញ។ ប្រ​ព័ន្ធ​ផ្គត់​ផ្គង់​អគ្គិ​សនី​និង​ទឹក​ស្អាត​ប្រើ​ប្រាស់ បាន​ពង្រីក​ដើម្បី​បំ​ពេញ​តម្រូវ​ការ​របស់​ប្រ​ជា​ជន។ បង​ហ្វិញ​ឌិន នៅ​ភូមិ​ឡាយ​ហ្វា A ឃុំ​ឡាយ​ហ្វា ឱ្យ​ដឹង៖ “កាល​ពី​មុន ផ្លូវ​មុខ​ផ្ទះ​របស់​ខ្ញុំ​ជា​ផ្លូវ​ដី ឥ​ឡូវ​បាន​រដ្ឋ​កសាង​ផ្លូវ​កៅ​ស៊ូ​រឹង​មាំ ជួយ​ប្រ​ជា​ជន​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​កសិ​ផល។ គ្រួ​សារ​ខ្ញុំ​បាន​ជំ​នួយ​ប្រាក់​កម្ចី​អនុ​គ្រោះ ដើម្បី​វិនិ​យោគ​ដាំ​ដំ​ណាំ​ប្រ​ចាំ​ឆ្នាំ។ អា​ស្រ័យ​ប្រ​កប​ការ​ងារ​មាន​ប្រ​សិទ្ធ​ភាព និង​បាន​ឈ្មួញ​ចុះ​ទិញ​ដល់​កន្លែង ទើប​ជីវ​ភាព​បាន​ប្រ​សើរ​ជាង​មុន”។

ទន្ទឹម​នឹង​នោះ ការ​ងារ​កសាង​ជន​បទ​ថ្មី​នៅ​ឡាយ​ហ្វា សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​ស្ងើច​សរ​សើរ។ អា​ស្រ័យ​ការ​ព្រួត​ដៃ រួម​ចិត្ត​រួម​គំ​និត​របស់​ប្រ​ព័ន្ធ​នយោ​បាយ​និង​ប្រ​ជា​ជន ទើប​សម្រេច​បាន​លក្ខ​ឋាន កសាង​ជន​បទ​ថ្មី។ ទិដ្ឋ​ភាព​ជន​បទ​សម​រម្យ ស្អាត​បាត ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​អំ​ពី​ការ​ការ​ពារ​បរិ​ស្ថាន សន្តិ​សុខ និង​សណ្តាប់​ធ្នាប់​បាន​រក្សា​ខ្ជាប់។

ជា​មួយ​នឹង​សមិទ្ធ​ផល​ដែល​សម្រេច​បាន​ ឃុំ​ឡាយ​ហ្វាកំ​ពុង​បន្ត​ដាក់​ចេញ​នូវ​ទិស​ដៅ​នៅ​ពេល ​ខាង​មុខ សំ​ដៅ​អភិ​វឌ្ឍន៍​ប្រ​កប​ដោយ​ចីរ​ភាព លើក​កម្ពស់​គុណ​ភាព​ជីវ​ភាព​របស់​ប្រ​ជា​ជន និង​ក្លាយ​ជា​តំ​បន់​ជន​បទ​សម្បូរ​សប្បាយ​ស្រស់​ស្អាត​និង​ស៊ី​វិល័យ៕

                                    លិន​ដា-ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ