មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/05/2026 - 06:55

កា​រលះ​បង់​ដោយ​ស្ងៀម​ស្ងាត់​ដើម្បី​ភូមិ​ស្រុក​ 

ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព រយៈ​ពេល​ជាង​១០​ឆ្នាំ លោក​ពូ​គឹម​ស៊ិន កើត​ឆ្នាំ ១៩៥៦ នៅ​ភូមិ​ដូវ​យ៉ុង ឃុំ​ត្រឹង​ដេ ទី​ក្រុង​កឹង​ធើ មិន​ត្រឹម​តែ​សកម្ម​ចលនា​មា​មីង​អនុ​វត្ត​គោលល​ការណ៍ គោលល​មា​គ៌ា​របស់​បក្ស គោលល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ កសាង​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

  លោក​ពូ​ស៊ិន (ខាង​ឆ្វេង) ជា​មួយ​នឹង​ផ្លូវ​នៅ​ភូមិ​យ៉ុង​ជួរ​ដែល​គាត់​ចលនា​កសាង។

ធ្លាប់​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ពោ​ធី​គម្ភីរ​សា​គរ​ដង​ក្តោង ចាប់​ពី​ឆ្នាំ ១៩៨៣ ដល់​ឆ្នាំ ១៩៨៦ ជា​មួយ​ប្រិយ​ភាព​របស់​ខ្លួន ក្រោយ​ពី​លា​ចាក​សិក្ខា​បទ លោក​ពូ​ បាន​បន្ត​ចូល​រួម​ជា​មួយ​ភូមិ​ស្រុក​តាម​រយៈ​សកម្ម​ភាព​សង្គម។ អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ ក្នុង​នាម​ជា​អ្នក​មាន​ប្រិយ​ភាព លោក​ពូ​គឹម​ស៊ិន បាន​ពង្រីក​ល្អ​តួ​នា​ទី​ជា “ស្ពាន​តភ្ជាប់” សកម្ម​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​តាម​សេច​ក្តី​កំ​ណត់ និង​គោល​លន​យោ​បាយ​របស់​រដ្ឋ​ ពិសេស​គឺ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​នៃ​កម្ម​វិធី​ទិស​ដៅ​ជាតិ​។ ជា​មួយ​នឹង​របៀប​និ​យាយ​ស្តី ជិត​ស្និទ្ធ ងាយ​យល់ លោក​ពូ​ បាន​រួម​ចំ​ណែក​ជួយ​មា​មីង​លើក​កម្ពស់​ចំ​ណេះ​ដឹង ជា​ជំ​ហាន​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​និង​ទង្វើ​បន្តិច​ម្តងៗ។ លោក​ពូ​ ថែម​ទាំង​សកម្ម​ចលនា​កសាង​ស្ពាន​និង​ផ្លូវ​ថ្នល់​នៅ​តំបន់​ភូមិ​យ៉ុង​ជួរ បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​កសិ​ផល។

ចាប់​តាំង​ពី​ឆ្នាំ​ ២០០០ មក​ លោក​ពូ​ទទួល​ភារ​កិច្ច​ជា​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ដង​ក្តោង។ រួម​ជា​មួយ​ព្រះ​សង្ឃ លោក​ពូ​ចលនា​មា​មីង​ពុទ្ធ​បរិ​ស័ទ​ឱ្យ​រស់​នៅ​ល្អ បវរ​សាស​នា; ថែ​រក្សា​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ទន្ទឹម​នឹង​នោះ លោក​ពូ​ម្ចាស់​ការ​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​និង​អង្គ​ការ​នា​នា ចាត់​តាំង​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ផ្នត់​រស់​នៅ​អរិយ​ធម៌ រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់ និង​ពង្រីក​ស្មារតី​សាម​គ្គី​ក្នុង​សហ​គមន៍។ លោកពូ​ក៏​ជា​បុគ្គល​ឈាន​មុខ​ក្នុង​ការ​ចលនា​មា​មីង​ចូល រួម​ក្នុង​សកម្ម​ភាព​ប្រឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ និង​កសាង​ជីវ​ភាព​វប្ប​ធម៌​ក្នុង​តំ​បន់​ទៀត​ផង។

រៀង​រាល់​ឆ្នាំ លោក​ពូ​នៅ​ទាំង​ចូល​រួម​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​ដល់​ព្រះ​សង្ឃ និង​កូន​ចៅ​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត។ តាម​លោក​ពូ​ស៊ិន ការ​បង្រៀន​អក្សរ​សាស្ត្រ​ខ្មែរ​មិន​ត្រឹម​តែ​រួម​ចំ​ណែក​អភិ​រក្ស​ភា​សា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​យុវ​ជន​ជំ​នាន់​ក្រោយ​យល់​ច្បាស់​ពី​វប្ប​ធម៌និង​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន​ផង​ដែរ។

យោង​តាម​លោក​ ឡឹម​ហ្វាង​ម៉ូវ នា​យក​មន្ទីរ​ជន​ជាតិ​និង​សាស​នា​ទី​ក្រុង​កឹង​ធើ កង​ជួរ​អ្នក​មាន​ប្រិយ​ភាព គឺ​ជា​កម្លាំង​ស្នូល មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន។ ពួក​គាត់​មិន​ត្រឹម​តែ​ជា​ស្ពាន​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​និង​ជន​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រួម​ចំ​ណែក​ដល់​ការ​ពង្រឹង​ផែន​មហា​សាមគ្គី​ជន​ជាតិ ថែ​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌ និង​ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ក្នុង​ភូមិ​ភាគ​ទៀត​ផង។

ដោយ​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ លោក​ពូ​គឹម​ស៊ិន បាន​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​កត់​សម្គាល់ និង​ជូន​បណ្ណ​សរ​សើរ​ លិ​ខិត​សរ​សើរ​ជា​ច្រើន។ នេះ​មិន​ត្រឹម​តែ​ជា​ការ​កត់​សម្គាល់​ដ៏​សក្តិ​សម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​កម្លាំង​ចិត្ត​ដើម្បី​លោក​ពូ​បន្ត​រួម​ចំ​ណែក​ដល់​សហ​គមន៍៕

                                     ហុង​ទឺ-មេ​ងលី​

ចែករំលែកអត្ថបទ