ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/05/2026 - 10:13

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា ចុះ​ពិ​និត្យ​គម្រោង​ផ្លូវ​ល្បឿន​លឿន ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង 

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា ដឹក​នាំ​ដោយ​លោក​ស្រី ង្វៀង ធី​ភូ​ហា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា និង​លោក​ស្រី ដង​ធី ថាញ​ម៉ាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច និង​ហិ​រញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា បាន​អញ្ជើញ​ចុះ​ពិ​និត្យ​គម្រោង​វិនិ​យោគ​កសាង​ផ្លូវ​ល្បឿន​លឿន ចូវ​ដុក -  កឹង​ធើ - សុក​ត្រាំង ដំ​ណាក់កាល​ទី១។ លោក ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក អង្គ​ភាព​សាង​សង់ និង​ថ្នាក់​ដឹក​នាំ​ឃុំ​តឹង​ហ្វា បាន​ទទួល​និង​ធ្វើ​ការ​ជា​មួយ​គណៈ​ប្រតិ​ភូ។

លោក​ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង ពី​ការ​លំ​បាក​របស់​គម្រោង គឺ​ប្រ​ភព​ផ្គត់​ផ្គង់​សម្ភារៈ​សំ​ណង់​ខ្សាច់ ថ្ម។

គម្រោង​វិនិ​យោគ​កសាង​ផ្លូវ​ល្បឿន​លឿន ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង ដំ​ណាក់​កាល​ទី១ (គម្រោង សមាស​ភាគ​ទី​២ ទី៣ និង​ទី៤ ឆ្លង​កាត់​ភូមិ​សាស្ត្រ​ទី​ក្រុង​កឹ​ងធើ) មាន​កញ្ចប់​ដេញ​ថ្លៃកសាង​ចំ​នួន​១១ (ក្នុង​នោះ មាន​កញ្ចប់​ដេញ​ថ្លៃ​ឈូស​ឆាយ​ពង្រាប​ផ្ទៃ​ដី​ចំ​នួន ១០ និង​កញ្ចប់​ដេញ​ថ្លៃ​ដំ​ឡើង​ប្រ​ព័ន្ធ​សុ​វត្ថិ​ភាព​ចរា​ចរណ៍​ចំ​នួន ១)។ បរិ​មាណ​អនុ​វត្ត​ជាង ១១.​០៧៣ ពាន់​លាន​ដុង សម្រេច​ជិត ៥៦% នៃ​តម្លៃ​កិច្ច​សន្យា។

សរុប​តម្រូវ​ការ​ប្រើ​ប្រាស់​ខ្សាច់​សម្រាប់​ពង្រាប​ទី​ធ្លា ក្នុង​គម្រោង​សមា​សភាគ​ទី​២ ទី​៣ និង ទី៤ មាន​ប្រ​មាណ ១៦,៦៤៩ លាន​ម៉ែត្រ​គុប ក្នុង​នោះ​បរិ​មាណ​ខ្សាច់​ដែល​បាន​ដឹក​មក​ដល់​ការ​ដ្ឋាន​មាន​ប្រ​មាណ ១០,៤៦៩ លាន​ម៉ែត្រ​គុប។ គណៈ​គ្រប់​គ្រង​គម្រោង​វិនិ​យោគ​សាង​សង់​សំ ​ណង់​គមនា​គមន៍​និង​កសិ​កម្ម​ទី​ក្រុង​កឹង​ធើ កំ​ពុង​បន្ត​ធ្វើ​ការ​ជា​មួយ​ខេត្ត​វិញ​ឡុង និង​ខេត្ត​អាង​យ៉ាង ដើម្បី​ធា​នា​ប្រ​ភព​ខ្សាច់​សម្រាប់​ផ្គត់​ផ្គង់​ដល់​ការ​ដ្ឋាន។ សរុប​តម្រូវ​ការ​ប្រើ​ប្រាស់​ថ្ម សម្រាប់​ផ្គត់​ផ្គង់​គម្រោង​សមាស​ភាគ​ទាំង​៣ មាន​ប្រ​មាណ ៤,១៧៦ លាន​ម៉ែត្រ​គុប ក្នុង​នោះ បាន​ដឹក​មក​ប្រ​មូល​ផ្តុំ​និង​ប្រើ​ប្រាស់​ក្នុង​គម្រោង​ប្រ​មាណ ០,៨៥១ លាន​ម៉ែត្រ​គុប។ ម្ចាស់​គម្រោង​និ​ងក្រុម​ហ៊ុន​សាង​សង់ កំ​ពុង​បន្ត​ធ្វើ​ការ​ទាក់​ទង​និង​ចុះ​បញ្ជីត​ម្រូវ​ការ​នៅ​តាម​កន្លែង​យក​ថ្ម​ចំ​ណុះ​ខេត្ត​ដុង​ណាយ និង​ទី​ក្រុង​ហូ​ជី​មិញ ដើម្បី​ធា​នា​ប្រ​ភព សម្ភារៈ​ផ្គត់​ផ្គង់​ដល់​កា​រដ្ឋាន។

គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​នៃ​រដ្ឋ​សភា ជូន​អំ​ណោយ​ដល់​កម្ម​ករ ពល​ករ កំ​ពុង​ធ្វើ​ការ​នៅ​ការ​ដ្ឋាន​ផ្លូវ​ល្បឿន​លឿន។

លោក​ង្វៀង​វ៉ាំង​ហ្វា បាន​ឱ្យ​ដឹង គម្រោង​ដែល​ឆ្លង​កាត់​ភូមិ​សាស្ត្រ​ទី​ក្រុង កំ​ពុង​ប្រ​ឈម​នឹង​បញ្ហា​លំ​បាក​ខាង​ប្រ​ភព​សម្ភារៈ​សំ​ណង់។ អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បា​រម្ភ គឺ​ស្ថាន​ភាព​ខ្វះ​ថ្ម​សម្រាប់​កសាង​នៅ​ពេល​ដែល​កន្លែង​យក​ថ្ម​នៅ​ខេត្ត​អាង​យ៉ាង​បាន​អស់​ធន​ធាន បង្ខំ​ឱ្យ​ក្រុម​ហ៊ុន សាង​សង់​ដឹក ជញ្ជូន​ថ្ម​ពី​ខេត្ត​ដុង​ណាយ​និង​ទី​ក្រុង​ហូ​ជី​មិញ មក​ប្រើ​ប្រាស់​ដោយ​តម្លៃ​ខ្ពស់។ ចំ​ពោះមុខ​ស្ថាន ភាព​នៃ​តម្លៃ​សម្ភារៈ​សំ​ណង់​ប្រែ​ប្រួល​ខ្លាំង បង្ក​ការ​លំ​បាក​ដល់​អង្គ​ភាព​សាង​សង់ ទ​ក្រុង​កឹង​ធើ បាន​រាយ​ការណ៍​ជូន​ក្រ​សួង​សំ​ណង់​និង​ក្រ​សួង​ហិ​រញ្ញ​វត្ថុ ដើម្បី​ធ្វើ​សេនា​ធិ​ការ​ជូន​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល អំ​ពី​យន្ត​ការ​គាំ​ទ្រ​និង​សំ​ណង​តម្លៃ​ឱ្យ​បាន​ទាន់​ពេល ដើម្បី​ធា​នា​វឌ្ឍ​នភាព​គម្រោង។

តាម​រយៈ​ការ​ចុះ​ពិ​និត្យ​ជាក់​ស្តែង និង​ធ្វើ​ការ​ជា​មួយ​មូល​ដ្ឋាន គណៈ​ប្រតិ​ភូ​នៃ​គណៈ​កម្មា​ធិ​ការ​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​រដ្ឋ​សភា បាន​កត់​សម្គាល់​នូវ​សំ​ណើ​របស់​ភូមិ​ភាគ និង​ធ្វើ​ការ​បូក​សរុប របាយ​ការណ៍​ជូន​រដ្ឋ​សភា ក្រ​សួង​និង​ស្ថា​ប័ន​មជ្ឈិម​ពាក់​ព័ន្ធ ដើម្បី​ពិ​និត្យ​និង​ដោះ​ស្រាយ សំ​ដៅ​ធា​នា​វឌ្ឍ​នភាព​គម្រោង៕

                           ម៉ុង​ត្វង - ពេជ្រ​សឿន

ចែករំលែកអត្ថបទ