បច្ចុប្បន្ន ទីក្រុងកឹងធើមានអាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ២១ និងអាជីវកម្មបង្កើតមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន៣។ អាជីវកម្មទាំងនេះ សកម្មភាពលើវិស័យជាច្រើន ដូចជា៖ កសិកម្ម ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ផ្នែកទន់ និងដំណោះស្រាយឌីជីថល ច្នៃម្ហូបអាហារ និងសំណង់។ល។
ថ្ងៃទី ៨ ខែឧសភា មន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទីក្រុងកឹងធើ បានសហការជាមួយនាយកដ្ឋានផ្តើមអាជីព និងអាជីវកម្មបច្ចេកវិទ្យា នាយកដ្ឋានផែនការ - ហិរញ្ញវត្ថុ ចាត់តាំងសិក្ខាសាលាវិទ្យាសាស្ត្រ “អភិវឌ្ឍសក្តានុពលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់អាជីវកម្ម៖ លើកកម្ពស់ប្រសិទ្ធភាពមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងជំរុញអាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា”។
លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ។

អ្នកអ្នកតំណាងចូលរួមក្នុងអង្គសិក្ខាសាលា។

វិស្វករ ហូក្វាងកួ ថ្លែងក្នុងអង្គសិក្ខាសាលា។
សិក្ខាសាលាផ្តោតសំខាន់លើការដោះដូរ ណែនាំនិងធ្វើឱ្យច្បាស់នូវសេចក្តីកំណត់ជាធរមាន។ ក្នុងនោះ អនុក្រឹត្យលេខ ២៦៥/២០២៥/NĐ-CP របស់រដ្ឋាភិបាលបានកំណត់ជាក់ស្តែង និងណែនាំលម្អិតអំពីការបង្កើត និងសកម្មភាពមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់អាជីវកម្ម; អនុក្រឹត្យលេខ ២៦៨/២០២៥/NĐ-CP របស់រដ្ឋាភិបាលកំណត់ច្បាស់អំពីលំដាប់លំដោយ បែបបទផ្តល់វិញ្ញាបនបត្រ ក៏ដូចជាគោលនយោបាយអនុគ្រោះ និងឧបត្ថម្ភ៖ អនុគ្រោះអំពីពន្ធ ឥណទាន ដីធ្លី វិនិយោគនិងយន្តការលើកទឹកចិត្តផ្សេងៗទៀតដល់អាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

លោក សាស្ត្រាចារ្យរង បណ្ឌិត ត្រឹងទ្រុងតឹន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកឹងធើ ថ្លែងក្នុងអង្គសិក្ខាសាលា។
អ្នកតំណាងទាំងឡាយបានដោះដូរ និងពិភាក្សាអំពីបញ្ហាជាច្រើន ក្នុងនោះ ផ្តោតសំខាន់លើតួនាទីគ្រប់គ្រងរដ្ឋក្នុងការជំរុញការធ្វើពាណិជ្ជកម្មលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; បណ្តាបញ្ហាជាក់ស្តែង ការលំបាកក្នុងការគ្រប់គ្រង និងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា; បទពិសោធន៍ជាក់ស្តែង និងដំណោះស្រាយលើកកម្ពស់ប្រសិទ្ធភាពអនុវត្តគោលនយោបាយ; ចងសម្ព័ន្ធរវាងរដ្ឋអំណាច - អាជីវកម្ម - អ្នកវិទ្យាសាស្ត្រ…។

លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ថ្លែងក្នុងអង្គសិក្ខាសាលា។
លោកស្រី ង្វៀងធីង៉ុកឌេប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ឱ្យដឹង៖ បច្ចុប្បន្ន ទីក្រុងមានអាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួន ២១ និងអាជីវកម្មបង្កើតមូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចំនួន៣។ អាជីវកម្មទាំងនេះ សកម្មភាពលើវិស័យជាច្រើន ដូចជា៖ កសិកម្ម ជីវបច្ចេកវិទ្យា បច្ចេកវិទ្យាព័ត៌មាន អភិវឌ្ឍន៍ផ្នែកទន់ និងដំណោះស្រាយឌីជីថល់ ច្នៃម្ហូបអាហារ និងសំណង់ជាដើម។ ឆ្លងតាមរយៈនោះ សន្សឹមៗបង្កើតប្រព័ន្ធអេកូឡូស៊ីអាជីវកម្មវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ផ្សារភ្ជាប់ជាមួយនឹងឧត្តមភាព សក្តានុភាព និងតម្រង់ទិសអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ភូមិភាគ។ គណៈកម្មាធិការប្រជាជនទីក្រុង បានដាក់ឱ្យប្រើផែនការលេខ ៣៣/KH-UBND ស្តីពីការឧបត្ថម្ភអភិវឌ្ឍន៍អាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងកឹងធើ ដល់ឆ្នាំ ២០៣០។ ផែនការកំណត់ច្បាស់នូវទិសដៅ ភារកិច្ច និងចាត់ការងារជាក់ស្តែងដល់មន្ទីរ គណៈ ផ្នែក អង្គភាពជាប់ពាក់ព័ន្ធអនុវត្តព្រមៗគ្នានូវសកម្មភាពឧបត្ថម្ភ៕
ឡែធូ - វិមាន