ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

06/05/2026 - 19:28

គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ពិ​ភាក្សា​និង​ផ្តល់​មតិ​លើ​បញ្ហា​សំ​ខាន់ៗ ដើម្បី​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច - សង្គម 

នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ឧស​ភា គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​អង្គ​សន្និ​បាត​ដើម្បី​ពិ​ភាក្សា​និង​ផ្តល់​មតិ​លើ​បញ្ហា​នា​នា​ដែល​ស្ថិត​ក្នុង​ដែន​ស​មត្ថ​កិច្ច​របស់​ខ្លួន។

លោក​ឡេ​ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង; លោក​ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង; លោក​ទ្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​​ការ​ប្រ​ជា​ជន​ទី​ក្រុង អញ្ជើញ​ជា​អធិប​តី​ក្នុង​អង្គ​សន្និ​បាត។

ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អញ្ជើញ​ជា​អធិប​តី​ក្នុង​អង្គ​សន្និ​បាត។

ក្នុង​សន្និ​បាត​នេះ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​ផ្តល់​មតិលើ​របាយ​ការណ៍​នា​នា​ដែល​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​គណៈ​ចង្អុល​ការ​លេខ ៥៧ របស់​ទី​ក្រុង​ដាក់​ជូន រួម​មាន៖

របាយ​ការណ៍​លេខ ៤២០-​TTr/ĐU ចុះ​ថ្ងៃ​ទី​១០ ខែ​មេ​សា ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ស្តី​ពី​ការ​ដាក់​ជូន​សេចក្តី​ព្រាង​គម្រោង​អភិ​វឌ្ឍន៍​កី​ឡា​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២៦​-២០៣៥។

របាយ​ការណ៍​លេខ ៤៤៤​-TTr/​ĐU ចុះ​ថ្ងៃ​ទី​១៧ ខែ​មេ​សា ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ស្តី​ពី​សេចក្តី​ព្រាង​សេច​ក្តី​សម្រេច​ចិត្ត​ស្តី​ពី​ការ​កសាង​ជន​បទ​ថ្មី ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព និង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម តំ​បន់​ជន​ជាតិ​ភាគ​តិច ដំ​ណាក់​កាល ២០២៦​-២០៣៥ ទី​ក្រុង​កឹង​ធើ។

របាយ​ការណ៍​លេខ ៤៤៦​-TTr/ĐU ចុះ​ថ្ងៃ​ទី​១៧ ខែ​មេ​សា ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ស្តី​ពី​សេចក្តី​ព្រាង​ផែន​ការ​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង អនុ​វត្ត​សេចក្តី​សម្រេច​ចិត្ត​លេខ ៧៩-​NQ/​TW ចុះ​ថ្ងៃ​ទី៦ ខែ​មក​រា ឆ្នាំ​២០២៦ របស់​កា​រិយា​ល័យ​នយោ​បាយ ស្តី​ពី​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​រដ្ឋ។

របាយ​ការណ៍​លេខ ៤៥២​-TTr/​ĐU ចុះ​ថ្ងៃ​ទី​២៨ ខែ​មេ​សា ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ស្តី​ពី​សេចក្តី​ព្រាង​កម្ម​វិធី​សកម្ម​ភាព​របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ទី​ក្រុង ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​សេច​ក្តី​សន្និ​ដ្ឋាន​លេខ ១៨​-KL​/TW ចុះ​ថ្ងៃ​ទី​២ ខែ​មេ​សា ឆ្នាំ​២០២៦ នៃ​សន្និ​បាត​លើក​ទី​២ របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នី​តិ​កាល​ទី ១៤ ស្តី​ពី​ផែន​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ហិ​រញ្ញ​វត្ថុ​ជាតិ និង​ការ​បុល​សង​បំ​ណុល​រដ្ឋ វិនិ​យោគ​រដ្ឋ​រយៈ​ពេល​មធ្យម ៥​ឆ្នាំ ២០២៦​-២០៣០ ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុ​វត្ត​ទិស​ដៅ​ខិត​ខំ​សម្រេច​បាន​នូវ​កំ​ណើន "តួ​លេខ​២​ខ្ទង់"។

របាយ​ការណ៍​លេខ ៤៦០​-TTr​/ĐU ចុះ​ថ្ងៃ​ទី​៤ ខែ​ឧស​ភា ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង សុំ​មតិ​កំ​ណត់​ទិស​ដៅ​ចាត់​តាំង​អនុ​វត្ត​គម្រោង​មណ្ឌល​ក្រុង និង​មណ្ឌល​តាំង​ទី​លំ​នៅ​ថ្មី​ហឹង​ភូ - ឡូត៍​លេខ ៣D សង្កាត់​ហឹង​ភូ ទី​ក្រុង​កឹង​ធើ។

របាយ​ការណ៍​លេខ ៤៦៣​-TTr/ĐU ចុះ​ថ្ងៃ​ទី​៥ ខែ​ឧស​ភា ឆ្នាំ​២០២៦ របស់​គណៈ​កម្មា​ធិ​ការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង សុំ​មតិ​យល់​ព្រម​លើ​គោល​ការណ៍​វិនិ​យោគ​គម្រោង​វិនិ​យោគ​សាង​សង់ និង​ធ្វើ​អា​ជីវ​កម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ​មណ្ឌល​ឧស្សា​ហកម្ម​ដាយ​ង៉ាយ។

របាយ​ការណ៍​លេខ ០១-​TTr​/BCĐ ចុះ​ថ្ងៃ​ទី​១៣ ខែ​មេ​សា ឆ្នាំ​២០២៦ របស់​គណៈ​ចង្អុល​ការ​លេខ ៥៧ ទី​ក្រុង​ស្តី​ពី​ការ​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ស្តី​ពី​ការ​ជំ​រុញ​ការ​កសាង​យន្ត​ការ និង​គោល​នយោ​បាយ​ពិ​សេស​ឆ្នើម ដើម្បី​ជំ​រុញ​ការ​អភិ​វឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃប្រ​តិដ្ឋ និង​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល ទី​ក្រុង​កឹង​ធើ និង​គម្រោង​របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ស្តី​ពី​ការ​អភិ​វឌ្ឍ​កង​ជួរ​កម្មា​ភិ​បាល​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​ទី​ក្រុង​កឹង​ធើ ដំ​ណាក់​កាល ២០២៦-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​២០៤៥។

លោក​ទ្រឿង​កាញ់​ត្វៀង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង ថ្លែង​ការណ៍​ក្នុង​អង្គ​សន្និ​បាត។

ថ្លែង​ការណ៍​ក្នុង​អង្គ​សន្និ​បាត គណៈ​ប្រ​ចាំ​ការ និង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​សំ​ណូម​ពរ​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង និង​គណៈ​ចង្អុល​ការ​លេខ ៥៧ ទី​ក្រុង ចង្អុល​ការ​ដល់​ស្ថា​ប័ន​ជំ​នាញ​នា​នា ត្រួត​ពិ​និត្យ​ឱ្យ​បាន​ហ្មត់​ចត់​នូវ​បទ​ប្បញ្ញត្តិ​បច្ចុប្បន្ន ដើម្បី​ធ្វើ​សេ​នា​ធិ​ការ​ឱ្យ​បាន​ត្រឹម​ត្រូវ ធា​នា​បណ្តា​សេចក្តី​សម្រេច​ចិត្ត គម្រោង​កម្ម​វិធី និង​ឯក​សារ​នា​នា​ដែល​បាន​ប្រ​កាស​ឱ្យ​ប្រើ គឺ​ស្រប​តាម​ច្បាប់ និង​ចាត់​តាំង​អនុ​វត្ត​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់៕

អាញ​យ៉ុង- សុផន

ចែករំលែកអត្ថបទ