ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/05/2026 - 20:50

កម្មា​ភិ​បាល បក្ខ​ជន​ទូ​ទាំង​ទី​ក្រុង សិក្សា​រៀន​សូត្រ បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​មជ្ឈិម​លើក​ទី ២ 

ថ្ងៃ​ទី ៥ ខែ​ឧស​ភា គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​សន្និ​បាត​សិក្សា​រៀន​សូត្រ បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​សេចក្តី​សម្រេច​សន្និ​បាត​លើក​ទី ២ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី XIV ជូន​កម្មា​ភិ​បាល និង​បក្ខ​ជន​ទូ​ទាំង​ទី​ក្រុង។ សន្និ​បាត​បាន​ចាត់​តាំង​ឡើង​តាម​ទម្រង់​ផ្ទាល់ និង​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ពី​សាល​ប្រ​ជុំ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ទៅ​កាន់​ចំ​ណុច​តភ្ជាប់​នា​នា​នៅ​តាម​ស្ថា​ប័ន អង្គ​ភាព ឃុំ សង្កាត់ ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង។

អ្នក​តំ​ណាង​ចូល​រួម​នៅ​សាល​ប្រ​ជុំ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ។

លោក ដុង​វ៉ាំង​ថាញ ស​មា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង អញ្ជើញ​ចូល​រួម​និង​មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត។

ក្នុង​អង្គ​សន្និ​បាត កម្មា​ភិ​បាល បក្ខ​ជន បាន​សិក្សា​រៀន​សូត្រ បញ្ជ្រាប​និង​ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​សំ​ខាន់ៗ​រួម​មាន៖ បទ​ប្បញ្ញតិ​ស្តី​ពី​ការ​អនុ​វត្ត​លក្ខន្តិកៈ​បក្ស; សេចក្តី​សម្រេច​ស្តី​ពី​ការ​ផ្លាស់​ថ្មី លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល​និង​វិ​ន័យ​បក្ស និង​បទ​ប្បញ្ញតិ​ស្តី​ពី​ការ​ងារ​នយោ​បាយ និង​សតិ​អា​រម្មណ៍​ក្នុង​បក្ស; សេចក្តី​សម្រេច​ស្តី​ពី​ការ​បន្ត​ពង្រឹង​ការ​ដឹក​នាំ​របស់​បក្ស​ចំ​ពោះ​ការ​ងារ​បង្ការ​និង​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ និង​ភាព​អវិជ្ជ​មាន​ក្នុង​ដំ​ណាក់​កាល​ថ្មី និង​សេចក្តី​សន្និ​ដ្ឋាន​លេខ ១៨ របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នី​តិ​កាល​ទី XIV ស្តី​ពី​ផែន​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម ហិ​រញ្ញ​វត្ថុ​ជាតិ ការ​បុល​និង​សង​បំ​ណុល​រដ្ឋ ការ​វិនិ​យោគ​រយៈ​ពេល​មធ្យម ៥ ឆ្នាំ (២០២៦​-២០៣០) ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អនុវត្ត​ទិស​ដៅ​ខិត​ខំ​សម្រេច​ឱ្យ​បាន​កំ​ណើន​សេដ្ឋ​កិច្ច "តួ​លេខ ២ ខ្ទង់"។

មាន​ប្រ​សាសន៍​ក្នុង​អង្គ​សន្និ​បាត លោក ដុង​វ៉ាំង​ថាញ បាន​សង្កត់​ធ្ងន់៖ សន្និ​បាត​នេះ​សំ​ដៅ​បន្ត​អនុ​វត្ត​ឱ្យ​បាន​ព្រម​គ្នា និង​ទាន់​ពេល​វេលា ធា​នា​កម្មា​ភិបាល និង​បក្ខ​ជន​ទាំង​អស់​ក្នុង​ទី​ក្រុង បាន​រៀន​សូត្រ និង​បញ្ជ្រាប​យ៉ាង​ពេញ​លេញ​នូវ​រាល់​សេច​ក្តី​សម្រេច​បទ​ប្បញ្ញតិ និង​សេច​ក្តី​សន្និ​ដ្ឋាន​របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស នីតិ​កាល​ទី XIV។ ទន្ទឹម​នឹង​នោះ បាន​ស្នើ​គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស កម្មា​ភិ​បាល​និង​បក្ខ​ជន​ទាំង​អស់ គប្បី​យល់​ឱ្យ​បាន​ស៊ី​ជម្រៅ​អំ​ពី​អត្ថ​ន័យ និង​សារៈ​សំ​ខាន់​នៃ​សេចក្តី​សម្រេច​បទ​ប្បញ្ញតិ និង​សេចក្តី​សន្និ​ដ្ឋាន​របស់​មជ្ឈិម ដោយ​ចាត់​ទុក​ថាជា​តម្រូវ​ការ​នយោ​បាយ​ចាំ​បាច់ និង​ជា​មូល​ដ្ឋាន​ដើម្បី​ឯក​ភាព​សតិ​អា​រម្មណ៍ និង​សកម្ម​ភាព​ក្នុង​បក្ខ​ភាគ​ទី​ក្រុង​ទាំង​មូល។ ការ​សិក្សា​រៀន​សូត្រ​មិន​បញ្ឈប់​ត្រឹម​តែ​ទទួល​យក​នូវ​ខ្លឹម​សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុវត្ត​ជាក់​ស្តែង ការ​ឆ្លុះ​បញ្ចាំង​ខ្លួន​ឯង ការ​កែ​លម្អ​ខ្លួន​ឯង ការ​លើក​កម្ពស់​សមត្ថ​ភាព​នយោ​បាយ និង​ស្មារ​តី​ទទួល​ខុស​ត្រូវ។ ផ្អែក​លើ​មូល​ដ្ឋាន​នោះ រាល់​គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស និង​កម្មា​ភិ​បាល បក្ខ​ជន​ទាំង​អស់ ត្រូវ​ម្ចាស់​ការ​ក្នុង​ការ​ធ្វើ​ឱ្យ​ក្លាយ​ជា​សកម្ម​ភាព​ជាក់​ស្តែង រួម​ចំ​ណែក​បង្ក​ការ​វិវត្តន៍​យ៉ាង​ច្បាស់​ក្រ​ឡែត ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ជូន។

លោក ដុង​វ៉ាំង​ថាញ  សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង មាន​ប្រ​សាសន៍​ចង្អុល​ការ​ក្នុង​អង្គ​សន្និ​បាត។

យោង​តាម​ប្រ​សាសន៍​របស់​អនុ​លេ​ខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ក្រុង បណ្តា​សេចក្តី​សម្រេច​បទ​ប្បញ្ញតិ សេច​ក្តី​សន្និ​ដ្ឋានរបស់​មជ្ឈិម​បាន​ដាក់​ចេញ​នូវ​តម្រូវ​ការ​យ៉ាង​ខ្ពស់​ចំ​ពោះ​បក្ខ​ភាគ​ទី​ក្រុង។ ហេតុដូច្នេះ​ហើយ រាល់​គណៈ​កម្មា​ធិ​ការ​បក្ស​និង​អង្គ​ការ​បក្ស ត្រូវ​ចាត់​តាំង​ផ្សព្វ​ផ្សាយ​យ៉ាង​ហ្មត់​ចត់ អនុ​វត្ត​ប្តូរ​ផ្តាច់​និង​ព្រមៗ​គ្នា ដើម្បី​បង្ក​ឱ្យ​មាន​ការ​វិវត្តន៍​យ៉ាង​ច្បាស់​ក្រ​ឡែត សម្រេច​បាន​នូវ​ទិស​ដៅ​ដែល​មជ្ឈិម​និង​ទី​ក្រុង​បាន​ដាក់​ចេញ។ ក្រោយ​អង្គ​សន្និ​បាត​នេះ គណៈ​កម្មា​ធិ​ការ​បក្ស អង្គ​ការ​បក្ស ត្រូវ​ចាប់​ផ្តើម​អនុ​វត្ត​ភ្លាម​ដោយ​ស្មារតី​ប្តេជ្ញា​ចិត្ត​ខ្ពស់ សកម្ម​ភាព​ប្តូរ​ផ្តាច់ និង​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង៕

អាញយុង - វ៉ាន់តឹន

ចែករំលែកអត្ថបទ