រយៈពេលជាង ២២ ឆ្នាំកន្លង លោកគ្រូលីខែន បានផ្សារភ្ជាប់នឹងការងារបង្រៀនភាសាខ្មែរនៅសាលាបឋមសិក្សាថាមដូងទី៤ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ សម្រាប់លោកគ្រូ ក្តីរីករាយនិងជាកិត្តិយសដ៏ធំបំផុត គឺបានរួមចំណែកចែករំលែកភាសា និងអក្សរសាស្ត្រដល់កូនចៅជនរួមជាតិខ្មែរ។ ដោយការអស់ពីចិត្ត និងភាពឆ្លាតវៃ លោកតែងតែស្វែងរកនិងផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន រួមចំណែកជួយឱ្យសិស្សឆាប់យល់រៀនសូត្របានល្អ។

លោកគ្រូ លីខែន កំពុងបង្រៀនវិញ្ញាសាភាសាខ្មែរ។
ក្រោយពីបញ្ចប់ការសិក្សាផ្នែកគរុកោសល្យ បឋមសិក្សានៅឆ្នាំ ២០០៤ លោកគ្រូ លីខែន ចាប់ផ្តើមចូលប្រកបការនៅសាលាបឋមសិក្សាថាមដូងទី៤។ ក្នុងអំឡុងពេលបង្រៀន លោកគ្រូបានបន្តការសិក្សាដើម្បីបង្កើនចំណេះដឹងជំនាញផ្នែកអក្សរសាស្ត្រខ្មែរនៅសកលវិទ្យាល័យត្រាវិញ។
ដោយផ្សារភ្ជាប់ជាមួយអាជីពបង្រៀនជាច្រើន ឆ្នាំ លោកគ្រូតែងមានស្មារតីច្នៃប្រតិដ្ឋនៅក្នុងមេរៀន មិនរារែកក្នុងការផ្លាស់ថ្មី រវៀសរវៃអនុវត្តវិធីសាស្រ្តបង្រៀនផ្សេងៗ ធ្វើឱ្យមេរៀនកាន់តែជិតដិត ងាយយល់ និងបង្កភាពទាក់ទាញដល់សិស្ស។
ការលះបង់របស់លោកគ្រូខែន ចំពោះវិស័យអប់រំបាននាំមកនូវសមិទ្ធផលដ៏លេចធ្លោ ដែលជាក្តីមោទនៈដល់សាលារៀននិងសិស្សានុសិស្សជំនាន់ក្រោយ។ លោកបានណែនាំផ្ទាល់ដល់សិស្សពូកែៗជាច្រើនផ្នែកភាសាខ្មែរ ជួយប្អូនៗឱ្យសម្រេចបានស្នាដៃខ្ពស់ក្នុងការប្រឡង (ថ្នាក់ស្រុក និងខេត្ត)។ លោកគ្រូ បានក្លាយជាគំរូដ៏ភ្លឺស្វាងដើម្បីអ្នកគ្រប់គ្នាយកតម្រាប់តាមដោយបង្ហាញពីស្មារតី “សីលធម៌ ការសិក្សាដោយខ្លួនឯង និងភាពច្នៃប្រតិដ្ឋ”។ លោកគ្រូខែន ចែករំលែក៖ “សាលាបានផ្តល់លក្ខណៈឱ្យខ្ញុំសិក្សាដើម្បីមានចំណេះដឹងកាន់តែខ្ពស់។ ទន្ទឹមនឹងនោះ ក៏អាស្រ័យការជំនួយពីមិត្តរួមការងារនិងអ្នកជិតខាងផងដែរ។ សង្ឃឹមថា នឹងមានកូនចៅជនរួមជាតិខ្មែរស្ទាត់ជំនាញខាងភាសា អក្សរសាស្ត្រកាន់តែច្រើន ដើម្បីរួមគ្នាអភិរក្សនិងពង្រីកអត្តសញ្ញាណ វប្បធម៌ជនជាតិ “។
អ្នកគ្រូ ម៉ាប៊ិញតឹម ចាងហ្វាងរងសាលា ឱ្យដឹង៖ “លោកគ្រូលីខែន មិនត្រឹមតែជាអ្នកផ្ទេរចំណេះដឹងប៉ុណ្ណោះទេ នៅទាំងជាអ្នកបំផុស ក្តីស្រឡាញ់អក្សរសិល្ប៍ខ្មែរដល់សិស្ស។ ម៉ោងបង្រៀនរបស់លោកគ្រូមិនត្រឹមតែបង្រៀនពីចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីបទពិសោធន៍ពោរពេញដោយគំនិតច្នៃប្រតិដ្ឋ ជួយសិស្សឱ្យស្វែងយល់ភាពស្រស់ស្អាតនៃមុខវិជ្ជាសិក្សា និងពង្រីកអស់ពីលទ្ធភាពការច្នៃប្រតិដ្ឋរបស់ខ្លួន”។
គំរូអំពីលោកគ្រូ លីខែន ហាក់ដូចជាការដឹងគុណយ៉ាងជ្រាលជ្រៅ លើកតម្កើងការរួមចំណែក ដ៏ធំធេងរបស់លោកគ្រូចំពោះបុព្វហេតុអប់រំ។ លោក គ្រូមិនត្រឹមតែជាគ្រូបង្រៀនគំរូប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការបំផុសគំនិតការលើកទឹកចិត្តដើម្បីសិស្សគ្រប់ជំនាន់ និងមិត្តរួមការងារខិតខំដោយឥតឈប់ឈរនិងលត់ដំខ្លួន ដើម្បីក្លាយជាអ្នកមានប្រយោជន៍ដល់សង្គម៕
ដាលីន-មេងលី