ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/04/2026 - 21:50

ក្រុមត្រួតពិនិត្យលេខ ៦០១ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ធ្វើការនៅសង្កាត់ប៊ិញធ្វី 

នៅ​ព្រឹក​ថ្ងៃ​ទី ២៣ ខែ​មេ​សា ក្រុម​ត្រួត​ពិ​និត្យ​លេខ ៦០១ របស់​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ ដឹក​នាំ​ដោយ​លោក ឡេ​តឹង​ធូ សមា​ជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ការ​នៅ​សង្កាត់​ប៊ិញ​ធ្វី អំ​ពី​ស្ថាន​ភាព​អនុ​វត្ត​ភារ​កិច្ច​សំ​ខាន់ៗ​ក្នុង​ឆ្នាំ ២០២៦។

 ទិដ្ឋ​ភាព​ក្នុង​សម័យ​ធ្វើ​ការ

បច្ចុប្បន្ន បក្ខ​ភាគ​សង្កាត់​ប៊ិញ​ធ្វី មាន​អង្គ​ការ​បក្ស​ក្រោម​ចំ​ណុះ​ចំ​នួន ៥១ ដោយ​មាន​បក្ខ​ជន ៣.៦០០ នាក់។ ការ​ងារ​បញ្ជ្រាប រៀន​សូត្រ និង​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​ចិត្ត​សម្រេច​បាន​អត្រា​ខ្ពស់ ដោយ​មាន​កម្មា​ភិ​បាល បក្ខ​ជន​ចូល​រួម​ជាង ៩៩%; ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន សមា​ជិក​សមា​គម​ជាង ៩៣% និង​ប្រ​ជា​ជន​បាន​ឃោស​នា​ផ្សព្វ​ផ្សាយ​ជាង​៨៥%។ បន្ទាប់​ពី​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់ ប្រ​ព័ន្ធ​ចាត់​តាំង​បាន​ធ្វើ​ឱ្យ​រឹង​មាំ​ព្រមៗ​គ្នា ដោយ​មាន​ស្ថា​ប័ន​ជំ​នាញ​ចំ​នួន​ ៣ មជ្ឈ​មណ្ឌល​បម្រើ​រដ្ឋ​បាល​រដ្ឋ​ចំ​នួន ១ និង​អង្គ​ភាព​បុព្វ​ហេតុ​នា​នា។ ការ​កំ​ណែ​ទម្រង់​រដ្ឋ​បាល និង​ផ្លាស់​ប្តូរ​ឌី​ជី​ថល​មាន​ការ​វិវឌ្ឍន៍​ជា​វិជ្ជ​មាន។ សង្កាត់​បាន​ទទួល​ឯក​សារ​នីតិ​វិធី​រដ្ឋ​បាល​ជិត ៣.២០០ ក្នុង​នោះ ឯក​សារ​ទាំង​អស់​បាន​ដោះ​ស្រាយ​អន​ឡាញ ហើយ​អត្រា​ឌី​ជី​ថល​សម្រេច​ជាង ៩៨%។ ការ​ទទួល​ពល​រដ្ឋ​បាន​រក្សា​ជា​ប្រ​ចាំ ហើយ​ករណី​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​សង្កាត់​បាន​ដោះ​ស្រាយ​ដាច់​ស្រេច គ្មាន​កំ​ណក​ស្ទះ។ ចំ​ពោះ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧-​NQ/TW ភូមិ​ភាគ​បាន​សម្រេច​ភារ​កិច្ច​ចំ​នួន ១២៨ ក្នុង​ចំ​ណោម​ភារ​កិច្ច ១៥៤ ហើយ​ខ្លឹម​សារ​ដែល​នៅ​សល់​កំ​ពុង​អនុ​វត្ត​ត្រូវ​តាម​ដំ​ណើរ​ការ។

ក្នុង​ឱកាស​ធ្វើ​ការ​នេះ តំ​ណាង​ទាំង​ឡាយ​បាន​ដោះ​ដូរ ធ្វើ​ឱ្យ​ច្បាស់​លាស់​ពី​ការ​លំ​បាក​មួយ​ចំ​នួន ដូច​ជា៖ ការ​ប្រើ​ប្រាស់​សៀវ​ភៅ​បង្កាន់​ដៃ​បក្ខ​ជន​អេ​ឡិច​ត្រូ​និច​ចំ​ពោះ​កម្មា​ភិ​បាល​ចូល​និវត្តន៍; ភាព​មិន​ទាន់​សម​ស្រប​ក្នុង​ការ​វាយ​តម្លៃ​បក្ខ​ជន​ចុង​ឆ្នាំ​នៅ​តាម​សា​ខា​បក្ស​ក្នុង​តំ​បន់; ការ​ជំ​ពាក់​ជំ​ពិន​ក្នុង​ការ​បង្កើត​សមា​គម​ដែល​បក្ស និង​រដ្ឋ​ប្រ​គល់​ភារ​កិច្ច; ការ​ខ្វះ​ចន្លោះ​អំ​ពី​ធន​ធាន​មនុស្ស​បម្រើ​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថល; វិធាន​ការ​ទាក់​ទាញ​វិនិ​យោគ និង​រៀប​ចំ​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក​តាម​មុខ​តំ​ណែង​ការ​ងារ។

លោក ឡេ​តឹង​ធូ សមា​ជិក​គណៈ​អចិ​ន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្ម​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​ថ្លែង​ក្នុង​សម័យ​ធ្វើ​ការ។

ថ្លែង​សុន្ទ​រក​ថា​បញ្ចប់​ក្នុង​សម័យ​ធ្វើ​ការ លោក ឡេ​តឹង​ធូ បាន​សំ​ណូម​ពរ​ភូមិ​ភាគ​កត់​សម្គាល់​នូវ​មតិ​រួម​យោ​បល់​ឱ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ឱ្យ​សុ​ក្រឹត​នូវ​របាយ​ការណ៍; បន្ត​ពង្រឹង​ភាព​ជា​អ្នក​ដឹក​នាំ ចង្អុល​ការ​រៀន​សូត្រ បញ្ជ្រាប និង​ផ្សព្វ​ផ្សាយ​សេច​ក្តី​សម្រេច​ចិត្ត​ព្រមៗ​គ្នា​ពី​សង្កាត់​រហូត​ដល់​សា​ខា​បក្ស។ ធ្វើ​ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល​ជា​ប្រ​ចាំ ដើម្បី​ដោះ​ស្រាយ​ការ​លំ​បាក​ឱ្យ​បាន​ទាន់​ពេល​វេ​លា​ក្នុង​ការ​ដំ​ណើរ​ការ​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់។ ចាត់​ភារ​កិច្ច​ច្បាស់​លាស់ ផ្សារ​ភ្ជាប់​នឹង​អ្នក​ដឹក​នាំ​ទទួល​ខុស​ត្រូវ; កំ​ណត់​ផែន​ទី​បង្ហាញ​ផ្លូវ​អនុ​វត្ត​ទៅ​តាម​ដំ​ណាក់​កាល​នី​មួយៗ; លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ឃោស​នា; ជំ​រុញ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​វិ​ទ្យា​ផ្លាស់​ប្តូរ​ឌី​ជី​ថល; អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ឌី​ជី​ថល; កៀរ​គរ​និង​ប្រើ​ប្រាស់​ប្រ​ភព​ធន​ធាន​មាន​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម​នៅ​ភូមិ​ភាគ៕

ង្វៀង​តិន - វិមាន

ចែករំលែកអត្ថបទ