មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/04/2026 - 09:03

យុទ្ធសាស្ត្រលោតផ្លោះហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍៖ កម្លាំងចលករអភិវឌ្ឍចីរភាពនៅតំបន់វាលរាបទន្លេគឺវឡុង 

តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ ជា​តំ​បន់​សេដ្ឋ​កិច្ច​ដ៏​សំ​ខាន់​នៅ​ភាគ​ខាង​ត្បូង​ មាន​សក្តា​នុពល​ខ្លាំង​លើ​វិស័យ​កសិ​កម្ម​ និង​វា​រី​វប្ប​កម្ម​ កំ​ពុង​ស្ថិត​នៅ​ចំ​ពោះ​មុខ​នៃ​ការ​វិវឌ្ឍន៍​ជា​ប្រ​វត្តិ​សាស្ត្រ។ ការ​អនុ​វត្ត​គម្រោង​ផ្លូវ​ល្បឿន​លឿន​បន្ទាត់​ទទឹង​ បន្ទាត់​បណ្តោយ និង​ការ​បង្កើន​កម្រិត​ផ្លូវ​ជាតិ​សំ​ខាន់ៗ មិន​ត្រឹម​តែ​ជា​អា​ទិ​ភាព​ចម្បង​របស់​រដ្ឋា​ភិ​បាល​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជា​បំ​ណង​ប្រាថ្នា​របស់​ប្រ​ជា​ជន​រាប់​លាន​នាក់​នៅ​ភូមិ​ភាគ​ខាង​លិច​ ដែល​ចង់​បាន​ប្រ​ព័ន្ធ​ដឹក​ជញ្ជូន​មួយ​ដែល​ព្រមៗ​គ្នា​និង​ទំ​នើប។ 

ផ្លូវ​ល្បឿន​លឿន​កឹង​ធើ - កា​ម៉ាវ មាន​ប្រ​វែង​ជិត ១១១ គី​ឡូ​ម៉ែត្រ​ ទំ​ហំ ៤​គន្លង ទទឹង​ផ្លូវ​១៧ ម៉ែត្រ ទុន​វិនិ​យោគ សរុប​ជាង ២៧​.៥០០ ពាន់​លាន​ដុង។

ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង​៖ បន្ទាត់​ទទឹង​ដ៏​សំ​ខាន់​របស់​តំ​បន់​

គម្រោង​ផ្លូវ​ល្បឿន​លឿន​ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង (ដំ​ណាក់​កាល​ទី ១) គឺ​ជា​សំ​ណង់​គមនា​គមន៍​ដ៏​សំ​ខាន់​មួយ​ដែល​បាន​រដ្ឋ​សភា​អនុ​ម័ត​គោល​ការណ៍​វិនិ​យោគ​តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៦០​/២០២២​/QH១៥។ នេះ​គឺ​ជា​ខ្សែ​ផ្លូវ​ល្បឿន​លឿន​បន្ទាត់​ទទឹង​ដំ​បូង​គេ​បង្អស់​នៅ​ភូមិ​ភាគ​ខាង​លិច ដែល​តភ្ជាប់​ច្រក​ទ្វារ​អន្តរ​ជាតិ ជា​មួយ​នឹង​ប្រ​ព័ន្ធ​កំ​ពង់​ផែ​សមុទ្រ។

គម្រោង​នេះ​មាន​ប្រ​វែង​សរុប ១៨៨,២ គី​ឡូ​ម៉ែត្រ។ មុន​ពេល​រួម​បញ្ចូល​ព្រំ​ប្រ​ទល់​រដ្ឋ​បាល ខ្សែ​ផ្លូវ​នេះ​ឆ្លង​កាត់​ខេត្ត​ក្រុង​ចំ​នួន ៤ រួម​មាន៖ អាង​យ៉ាង ទី​ក្រុង​កឹង​ធើ ហូវ​យ៉ាង និង​សុក​ត្រាំង។ បន្ទាប់​ពី​ការ​រួម​បញ្ចូល​រដ្ឋ​បាល គឺ​ឆ្លង​កាត់​ទី​ក្រុង​កឹង​ធើ និង​ខេត្ត​អាន​យ៉ាង។ ជា​មួយ​នឹង​ទុន​វិនិយោគ​សរុប ៤៤​.៦៩១ ពាន់​លាន​ដុង​ គម្រោង​នេះ​ត្រូវ​បាន​បែង​ចែក​ជា ៤ គម្រោង​ ស​មាស​ភាព​ អា​ស្រ័យ​ភូមិ​ភាគ​នី​មួយៗ​ធ្វើ​ម្ចាស់។ តាម​ផែន​ការ​ខ្សែ​ផ្លូវ​ទាំង​មូល​នឹង​សម្រេច​ជា​ស្ថា​ពរ​នៅ​ឆ្នាំ ២០២៦ និង​ដាក់​ឱ្យ​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២៧។ គិត​មក​ទល់​ពេល​នេះ បរិ​មាណ​ការ​ងារ​សាង​សង់​សម្រេច​បាន​ប្រ​មាណ ៤៩% ដោយ​ឡែក​ផ្នែក​ស្ពាន​សម្រេច​បាន​ជាង ៨០% ជា​មួយ​ស្ពាន​ចំ​នួន​ ១០០ កំ​ពុង​សាង​សង់​ព្រម​គ្នា។ កំ​ណាត់​ផ្លូវ​នៅ​ខេត្ត​អាង​យ៉ាង បាន​ឈាន​ដល់​ចំ​ណុច​របត់​សំ​ខាន់​ដោយ​បាន​បើក​ឱ្យ​ចរា​ចរណ៍​បច្ចេក​ទេស​កាល​ពី​ចុង​ឆ្នាំ ២០២៥ កន្លង។

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​សង្កត់​ធ្ងន់ ត្រូវ​តែ​បើក​ឱ្យ​ចរា​ចរណ៍​បច្ចេក​ទេស​នៅ​ថ្ងៃ​ទី​ ៣០ ខែ​មិថុ​នា​ ឆ្នាំ ២០២៦។ ដើម្បី​សម្រេច​បាន​ទិស​ដៅ​នេះ បណ្តា​ក្រុម​ហ៊ុន​ម៉ៅ​ការ​កំ​ពុង​រក្សា​ល្បឿន​ការ​ងារ “៣ វេន ៤ ក្រុម​” ព្រម​ទាំង​ដោះ​ស្រាយ​ការ​លំ​បាក​អំ​ពី​ប្រ​ភព​វត្ថុ​ធាតុ​ដើម​ខ្សាច់​ចាក់​បំ​ពេញ។

ចក្ខុ​វិស័យ​ពង្រីក​ដល់​ ៦ គន្លង​ផ្លូវ៖

ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ដឹក​ជញ្ជូន​រយៈ​ពេល​វែង គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ និង​ខេត្ត​អាង​យ៉ាង បាន​ស្នើ​ទៅ​ក្រ​សួង​សំ​ណង់​នូវ​វិធាន​ការ​ពង្រីក​ខ្សែ​ផ្លូវ​ល្បឿន​លឿន​នេះ ឱ្យ​មាន​ទំ​ហំ​ ៦ គន្លង​ បន្ទាប់​ពី​បញ្ចប់​ដំ​ណាក់​កាល​ទី ១។ ទុន​វិនិ​យោគ​បន្ថែម​រំ​ពឹង​ទុក​មាន​ចំ​នួន​ជិត ៣០​.០០០ ពាន់​លាន​ដុង។ ប្រ​សិន​បើ​បាន​អនុ​ម័ត​គម្រោង​ពង្រីក​នេះ នឹង​អនុ​វត្ត​នីតិ​វិធី​កែ​សម្រួល​នៅ​ត្រី​មាស​ទី ២ ឆ្នាំ​ ២០២៦ បើក​ការ​ដ្ឋាន​នៅ​ដើម​ឆ្នាំ ២០២៧ និង​សម្រេច​នៅ​ចុង​ឆ្នាំ ២០២៩។ ការ​ពង្រីក​នេះ​នឹង​បង្កើន​ទទឹង​ទ្រូង​ផ្លូវ​ពី ១៧ ម៉ែត្រ ទៅ ៣២,​២៥ ម៉ែត្រ មាន​គន្លង​ឈប់​បន្ទាន់​ជាប់​គ្នា ធា​នា​សុ​វត្ថិ​ភាព និង​ល្បឿន​ចរា​ចរណ៍​ល្អ​បំ​ផុត។

គម្រោង​ស្ពាន​ដាយ​ង៉ាយ និង​ការ​បង្កើន​កម្រិត ផ្លូវ​ជាតិ​លេខ ៦០៖ តភ្ជាប់​តំ​បន់​ឆ្នេរ​សមុទ្រ​ភូមិ​ភាគ​ខាង​លិច​

ទន្ទឹម​នឹង​បណ្តា​បន្ទាត់​ផ្លូវ​ល្បឿន​លឿន ការ​បង្កើន​កម្រិត​ផ្លូវ​ជាតិ​លេខ ៦០ និង​ការ​កសាង​ស្ពាន​ដាយ​ង៉ាយ គឺ​ជា​តំណ​ភ្ជាប់​ដែល​មិន​អាច​ខ្វះ​បាន​ ដើម្បី​បង្កើន​បណ្តាញ​ផ្លូវ​គមនា​គមន៍​តាម​តំ​បន់​ឆ្នេរ​សមុទ្រ។ ផ្លូវ​ជាតិ​លេខ ៦០ គឺ​ជា​ខ្សែ​ផ្លូវ​គមនា​គមន៍ “ឆ្អឹង​ខ្នង” តភ្ជាប់​បណ្តា​ខេត្ត​ជាប់​សមុទ្រ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ជា​មួយ​ទី​ក្រុង​ហូ​ជី​មិញ។ នេះ​គឺ​ជា​ផ្លូវ​ដែល​ខ្លី​បំ​ផុត​សម្រាប់​ដឹក​ជញ្ជូន​កសិ​ផល​ និង​ជល​ផល​ពី​ខេត្ត​ត្រា​វិញ​ សុក​ត្រាំង (ចាស់) ទៅ​កាន់​មជ្ឈ​មណ្ឌល​ប្រើ​ប្រាស់​ធំៗ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ស្ថាន​ភាព​ផ្លូវ​ចង្អៀត (មាត់​ដប) ដែល​មាន​ត្រឹម​ ២ គន្លង​នា​ពេល​បច្ចុប្បន្ន​ មិន​អាច​ឆ្លើយ​តប​នឹង​បរិ​មាណ​យាន​យន្ត​ដែល​កើន​ឡើង​ជា​លំ​ដាប់​នោះ​ទេ។

ស្ពាន​ដាយ​ង៉ាយ - និមិត្ត​រូប​នៃ​ការ​តភ្ជាប់​ប្រ​វត្តិ​សាស្ត្រ៖

គម្រោង​វិនិ​យោគ​កសាង​ស្ពាន​ដាយ​ង៉ាយ លើ​ផ្លូវ​ជាតិ​លេខ ៦០ គឺ​ជា​សំ​ណង់​ដ៏​សំ​ខាន់​ក្នុង​គោល​បំ​ណង​លុប​បំ​បាត់​ការ​បែង​ចែក​រវាង​ខេត្ត​វិញ​ឡុង និង​ទី​ក្រុង​កឹង​ធើ។ ទុន​វិនិ​យោគ សរុប​សម្រាប់​ដំ​ណាក់​កាល​ទី ១ មាន​ចំ​នួន​ជាង ៧.៩៦២ ពាន់​លាន​ដុង ពី​ថវិ​កា​រដ្ឋ។ ប្រ​វែង​សរុប​នៃ​ខ្សែ​ផ្លូវ​គឺ ២៧,​៤៤ គី​ឡូ​ម៉ែត្រ ក្នុង​នោះ ផ្នែក​ស្ពាន​មាន​ប្រ​វែង ៣,៤២ គី​ឡូ​ម៉ែត្រ (រួម​មាន ស្ពាន​ដាយ​ង៉ាយ ១ និង​ដាយ​ង៉ាយ ២)។ គម្រោង​ចាប់​ផ្តើម​អនុ​វត្ត​តាំង​ពី​ឆ្នាំ​២០២៣ រំ​ពឹង​ថា​នឹង​សម្រេច ហើយ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ​២០២៨។ កា​រក​សាង​សម្រេច​ស្ពាន​ដាយ​ង៉ាយ និង​ការ​បង្កើន​កម្រិត​កំ​ណាត់​ផ្លូវ​ជាតិ​លេខ ៦០ នឹង​ជួយ​កាត់​បន្ថយ​ចម្ងាយ​ផ្លូវ​ប្រ​ហែល ៧០ គី​ឡូ​ម៉ែត្រ សម្រាប់​ការ​ធ្វើ​ដំ​ណើរ​ពី​ខេត្ត​កា​ម៉ាវ ទៅ​ទី​ក្រុង​ហូជី​មិញ បើ​ធៀប​នឹង​ការ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ជាតិ​លេខ ១ ជួយ​សន្សំ​សំ​ចៃ​ថ្លៃ​ដឹក​ជញ្ជូន និង​ពេល​វេលា​យ៉ាង​ច្រើន។

ទិស​ដៅ​តភ្ជាប់​បន្ទាត់​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ជើង​-ត្បូង​

កិច្ច​ចង្អុល​ការ​ដ៏​ម៉ឺង​ម៉ាត់​បំ​ផុត​របស់​នា​យក​រដ្ឋ​មន្ត្រី គឺ​ត្រូវ​តែ​សម្រេច​គម្រោង​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ - កា​ម៉ាវ យឺត​បំ​ផុត​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​មក​រា ឆ្នាំ ២០២៦ ដែល​មាន​ប្រ​វែង​សរុប ១១១ គី​ឡូ​ម៉ែត្រ ទំ​ហំ ៤ គន្លង ទទឹង​មុខ​កាត់ ១៧ ម៉ែត្រ និង​ទុន​វិនិ​យោគ​សរុប​ជាង ២៧.​៥០០ ពាន់​លាន​ដុង។ នេះ​គឺ​ជា​បំ​ណែក​ចុង​ក្រោយ ដើម្បី​តភ្ជាប់​ខ្សែ​ផ្លូវ​ល្បឿន​លឿន ជើង​-ត្បូង ទាំង​មូល ចាប់​ពី​ខេត្ត​ឡាង​ស៊ើង រហូត​ដល់​ចុង​ប៉ូច កា​ម៉ាវ។ ការ​តភ្ជាប់​ដោយ​រលូន​នេះ នឹង​លុប​បំ​បាត់​របាំង​ភូមិ​សាស្ត្រ បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​”អភិ​វឌ្ឍ”។

បើក​លំ​ហ​អភិ​វឌ្ឍន៍​ថ្មី​

បណ្តា​គម្រោង​ផ្លូវ​ល្បឿន​លឿន និង​ការ​បង្កើន​កម្រិត​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង មិន​មែន​ត្រឹម​តែ​ជា​ផ្លូវ​បេ​តុង ឬ​ផ្លូវ​កៅ​ស៊ូ​ប៉ុណ្ណោះ​ទេ។ វា​ជា​កូន​សោ ដើម្បី​៖ ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​ប្រ​ព័ន្ធ​ឡូ​ជី​ស្ទីក (Logistics) តភ្ជាប់​ដោយ​ផ្ទាល់​នូវ​តំ​បន់​វត្ថុ​ធាតុ​ដើម​ជា​មួយ​ប្រ​ព័ន្ធ​កំ​ពង់​ផែ​សមុទ្រ (ពិ​សេស​គឺ​ កំ​ពង់​ផែ​ត្រឹង​ដេ) ជួយ​កាត់​បន្ថយ​សម្ពាធ​លើ​ខ្សែ​ផ្លូវ​នា​បច្ចុប្បន្ន​ និង​កាត់​បន្ថយ​ថ្លៃ​ដឹក​ជញ្ជូន​ទំ​និញ​នាំ​ចេញ។ ទន្ទឹម​នឹង​នោះ ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ពេល​កសាង​រួច​នឹង​អូស​ទាញ បណ្តា​មណ្ឌល​ឧស្សា​ហកម្ម​ មណ្ឌល​ទី​ក្រុង​ និង​សេ​វា​កម្ម​ឱ្យ​រីក​ចម្រើន​តាម​ បង្ក​បាន​ជា​មូល​និ​ធិ​ដី​ និង​លំ​ហ​សេដ្ឋ​កិច្ច​ថ្មី​សម្រាប់​ភូមិ​ភាគ​នា​នា​ដូច​ជា អាង​យ៉ាង វិញ​ឡុង និង​ទី​ក្រុង​កឹង​ធើ។

ការវិ​និយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គម​នា​គមន៍​តភ្ជាប់​តំ​បន់ បង្ក​ការ​ប្រ​ទាក់​ក្រ​ឡា​គ្នា​យ៉ាង​ជិត​ស្និទ្ធ​រវាង​បន្ទាត់​ទទឹង (ចូវ​ដុក - កឹង​ធើ - សុក​ត្រាំង) និង​បន្ទាត់​បណ្តោយ (កឹង​ធើ - កា​ម៉ាវ) ជួយ​ឱ្យ​ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​រវាង​បណ្តា​ខេត្ត​ក្នុង​តំ​បន់​ និង​ជា​មួយ​ទី​ក្រុង​ហូជី​មិញ​ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​ពេល​ណាៗ​ទាំង​អស់។ ជា​មួយ​នឹង​ការ​វិ​និយោគ​ថវិកា​ដ៏​ច្រើន​រហូត​ដល់​រាប់​រយ​ពាន់​លាន​ដុង និង​កិច្ច​ចង្អុល​ការ​ដ៏​ម៉ឺង​ម៉ាត់ ពី​មជ្ឈិម​រហូត​ដល់​ភូមិ​ភាគ រូប​ភាព​ផ្លូវ​គមនា គមន៍​នៃ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​កំ​ពុង​តែ​លេច រូប​រាង​ឡើង​ជា​សន្សឹមៗ។ ខ្សែ​ផ្លូវ​ល្បឿន​លឿន ទំ​នើបៗ និង​ស្ពាន​ធំៗ​ឆ្លង​កាត់​ទន្លេ មិន​ត្រឹម​តែ​ជួយ​កាត់​បន្ថយ​ចម្ងាយ​ភូមិ​សាស្ត្រ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជួយ​បើក​ចរន្ត​សេដ្ឋ​កិច្ច ញ៉ាំង​ភូមិ​ភាគ​ខាង​លិច​ក្លាយ​ជា​តំ​បន់​ដែល​មាន​ភាព​រស់​រវើក សម្បូរ​សប្បាយ​និង​អភិ​វឌ្ឍ​ប្រ​កប​ដោយ​ចីរ​ភាព ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង៕    

                                      អត្ថ​បទ៖សុ​ផន

ចែករំលែកអត្ថបទ