នៅក្នុងចរន្តនៃយុគសម័យឈានឡើងនៃប្រជាជាតិ ការងារជនជាតិមិនត្រឹមតែជាភារកិច្ចសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃសម័យកាល។ ជាមួយនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីគំនិតគ្រប់គ្រង រហូតដល់សកម្មភាពប្តូរផ្តាច់ បក្សនិងរដ្ឋ កំពុងស្ថាបនានូវតម្លៃថ្មីសម្រាប់តំបន់ជនជាតិភាគតិច។ នៅតំបន់វាលរាបទន្លេគឺវឡុង ជាកន្លែងប្រមូលផ្តុំនូវធាតុខ្លឹមវប្បធម៌ និងស្មារតីម្ចាស់ការនៃជនជាតិខ្មែរ ហ្វា ចាម យុទ្ធសាស្ត្រការងារជនជាតិដំណាក់កាល ២០២១ - ២០៣០ កំពុងក្លាយជាកម្លាំងជំរុញយ៉ាងពិតប្រាកដ ជួយឱ្យតំបន់នេះជម្នះរាល់បញ្ហាប្រឈមឆ្ពោះទៅរកភាពរុងរឿង និងឯកភាពសង្គម។

វិស័យអប់រំនៅតំបន់ជនជាតិភាគតិចបានយកចិត្តទុកដាក់យ៉ាងពិសេស។ រូបថត៖ សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិទីក្រុងកឹងធើ ជូនអំណោយដល់សិស្សដែលសម្រេចស្នាដៃល្អក្នុងពិធីបិទវគ្គបង្រៀនអក្សរខ្មែរ ឱកាសវិស្សមកាល ឆ្នាំ២០២៥។
ចក្ខុវិស័យយុទ្ធសាស្ត្រ និងរបត់ថ្មីនៃរបប
ក្រឡេកមើលឡើងវិញនូវដំណើរអនុវត្តយុទ្ធសាស្ត្រការងារជនជាតិ ដំណាក់កាល ២០២១- ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ចំណុច ដ៏លេចធ្លោបំផុតគឺការផ្លាស់ថ្មីជាមូលដ្ឋានអំពីគំនិតក្នុងការគ្រប់គ្រងរដ្ឋ។ ឆ្នាំ ២០២៥ បានក្លាយជាចំណុចរបត់ប្រវត្តិសាស្ត្រនៅពេលដែល ប្រព័ន្ធរដ្ឋបាលបានសុក្រឹត និងសម្រិតសម្រាំង ដោយការដាក់ឱ្យដំណើរការនូវទម្រង់ក្រសួងជនជាតិនិងសាសនា។ នេះមិនមែនត្រឹមតែជាការរួមបញ្ចូលបែបយន្តសាស្ត្រប៉ុណ្ណោះទេ ថែមទាំងយុទ្ធសាស្ត្រឯកភាពមួយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំក្នុងបរិការណ៍ថ្មី។ ការផ្លាស់ប្តូរនេះបង្ហាញពីចក្ខុវិស័យរបស់បក្ស ក្នុងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងបញ្ហាជនជាតិនិងជំនឿសាសនា - សមាសភាគពីរមិនអាចកាត់ផ្តាច់បាននៅក្នុងធ្លុងមហាសាមគ្គីទូទាំងប្រជាជាតិ។
ជាពិសេស ការធ្វើឱ្យជាក់ច្បាស់ស្មារតីផ្លាស់ ប្តូរឌីជីថលទៅក្នុងតំបន់ជនជាតិភាគតិច បង្កបាននូវការលោតផ្លោះដែលមិនធ្លាប់មាន។ ប្រព័ន្ធមូលដ្ឋានទិន្នន័យជាតិអំពីកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកជាជនជាតិភាគតិច បានកែលម្អ និងកូដនីយកម្មព្រមៗគ្នា ជួយឱ្យការងាររៀបចំផែនការ បណ្តុះបណ្តាលនិងការប្រើប្រាស់ធន ធានមនុស្សប្រកបដោយតម្លាភាព និងវិទ្យាសាស្ត្រ។ នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីបង្រួមគម្លាតអភិវឌ្ឍន៍រវាងតំបន់នានា នាំយកចំណេះដឹងនិងបច្ចេកវិទ្យាទៅដល់គ្រប់ភូមិស្រុក និងតំបន់ដាច់ស្រយាល។
នៅតំបន់វាលរាបទន្លេគឺវឡុង យុទ្ធសាស្ត្រការងារជនជាតិបានបញ្ជាក់ច្បាស់តាមរយៈកម្មវិធីសកម្មភាពជិតដិតនឹងភាពជាក់ស្តែង បត់បែនស្របតាមលក្ខណៈពិសេសនៃដីធ្លី និងអាកាសធាតុ។ ថ្មីដ្បិតតែឆ្នាំ ២០២៥ តំបន់នេះ ប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុដ៏ស្មុគស្មាញ គ្រោះរាំងស្ងួត និងជ្រាបជាតិប្រៃលើសពីកម្រិតប្រកាសអាសន្នក៏ដោយ ប៉ុន្តែជីវភាពរបស់ជនជាតិភាគតិចនៅតែរក្សាបាននូវស្ថិរភាពអាស្រ័យលើគោលនយោបាយគាំទ្រទាន់ពេលវេលា និងប្រកបដោយចីរភាព។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទតំបន់ជនជាតិភាគតិច នៅភាគនិរតីមានការរីកចម្រើនយ៉ាងខ្លាំង អត្រាឃុំដែលមានផ្លូវរថយន្តចុះទៅដល់មជ្ឈមណ្ឌល បានចាក់កៅស៊ូ ឬបេតុងសម្រេចបាន ៩៩,៨៦។ ស្ពានដែក និងស្ពានយោងបម្រើដល់ជីវភាពរបស់ប្រជាជនក៏បានសាងសង់ឡើង មិនត្រឹមតែជួយបំបាត់ឯកវិថីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកឱកាសសម្រាប់ការដោះដូរពាណិជ្ជកម្ម នាំយកកសិផលរបស់ជនជាតិទៅកាន់ទីផ្សារធំៗដោយផ្ទាល់។ ទន្ទឹមនឹងនោះ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងបណ្តាញអគ្គិសនីជាតិ បានគ្របដណ្តប់ជិត ១០០% នៃគ្រួសារទាំងអស់ បង្កជាបុព្វបទ ដើម្បីមាមីងជនជាតិផ្លាស់ប្តូរវិធីសាស្ត្រផលិតកម្ម អនុវត្តបច្ចេកវិទ្យាស្រោចស្រពសន្សំសំចៃ និងដាំដុះឆ្លាតវៃ។
ចំពោះវិស័យអប់រំ គោលនយោបាយមិនយកតម្លៃសិក្សាទាំងស្រុងសម្រាប់សិស្សានុសិស្ស ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦ នេះ គឺជាទង្វើប្រកបដោយមនុស្សធម៌យ៉ាងជ្រាលជ្រៅ។ គោលនយោបាយនេះ មិនត្រឹមតែជួយ បន្ថយបន្ទុកសេដ្ឋកិច្ចសម្រាប់គ្រួសារជនរួមជាតិខ្មែរ ចាម ប៉ុណ្ណោះទេថែមទាំងធានានូវសិទ្ធិទទួលបានចំណេះដឹងដោយសម្រាប់យុវជនជំនាន់ក្រោយទៀតផង។ លទ្ធផលអត្រាកុមារមត្តេយ្យអាយុ ៥ ឆ្នាំបានទៅសាលារៀននៅក្នុងតំបន់សម្រេចជាង៩៨% ហើយអត្រាសិស្សបញ្ចាប់ការសិក្សានៅគ្រប់កម្រិតតែងសម្រេចក្នុងកម្រិតខ្ពស់ បង្កើតបានជាប្រភពធនធានមនុស្សគុណភាពនៅនឹងកន្លែងសម្រាប់ដំណើរការធ្វើឧស្សាហូបនីយកម្ម និងកសិកម្មជនបទ។
បំណងប្រាថ្នាអភិវឌ្ឍន៍ប្រកបដោយចីរភាព
វាយតម្លៃលើសមិទ្ធផល និងទិសដៅក្នុងពេលខាងមុខ ថ្នាក់ដឹកនាំក្រសួងជនជាតិនិងសាសនា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរវិធីសាស្ត្រខិតជិតក្នុងការងារជនជាតិ។ អនុរដ្ឋមន្ត្រី ណុងធីហា ក្រសួងជនជាតិនិងសាសនា បានបញ្ជាក់៖ “ការងារជនជាតិក្នុងស្ថានភាពថ្មី មិនអាចឈប់ត្រឹមតែការគាំទ្រដោយអសកម្មនោះទេ ចាំបាច់ផ្លាស់ប្តូរទៅជាការបង្កឱកាស។ យើងត្រូវដាស់ភ្ញោកឱ្យខ្លាំងក្លានូវកម្លាំងផ្ទៃក្នុងនិងស្មារតីម្ចាស់ការឈានឡើងរបស់មាមីងជនជាតិ។ គណៈកម្មាធិការរដ្ឋអំណាចគ្រប់ថ្នាក់ ជាពិសេសគឺនៅតំបន់វាលរាបទន្លេគឺវឡុង គប្បីយកចិត្តទុកដាក់ជំរុញផ្លាស់ប្តូរឌីជីថលក្នុងវិស័យអប់រំ សុខាភិបាល និងសេដ្ឋកិច្ចព្រំដែន។ ទន្ទឹមនឹងនោះ យកចិត្តទុកដាក់ជាពិសេសចំពោះការអភិរក្សអត្តសញ្ញាណវប្បធម៌ ផ្សារភ្ជាប់ជាមួយនឹងអភិវឌ្ឍន៍ទេសចរណ៍សហគមន៍ ប្រែក្លាយបេតិកភណ្ឌឱ្យទៅជាទ្រព្យសម្បត្តិ ដើម្បីជនជាតិអាចរស់នៅនិងធ្វើមានលើទឹកដីរបស់ខ្លួន។

ជ្រុងមួយនៃមជ្ឈមណ្ឌលឃុំទ្រីតូង ខេត្តអាងយ៉ាង។
ថ្នាក់ដឹកនាំក្រសួងក៏បានកត់សម្គាល់ផងដែរថា ការឯកភាពរបស់ប្រជាជនគឺជាខ្នាតវាស់វែងខ្ពស់បំផុតនៃគោលនយោបាយ។ ហេតុដូច្នោះ ការអនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន ការស្តាប់មតិយោបល់បំណងប្រាថ្នារបស់អ្នកមុខ អ្នកការសាសនា និងអ្នកមានប្រិយភាពក្នុងសហគមន៍ គឺជាកត្តាសំខាន់ដើម្បីរក្សាស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
ថ្វីដ្បិតតែសម្រេចបានលទ្ធផលវិជ្ជមានក៏ដោយ ប៉ុន្តែបញ្ហាបន្ថយភាពក្រីក្រប្រកបដោយចីរភាព នៅតំបន់ជនជាតិភាគតិច ជាពិសេសគឺនៅតំបន់វាលរាបទន្លេគឺវឡុង នៅតែមានបញ្ហាដែលត្រូវដោះស្រាយ។ គម្លាតរវាងអ្នកមាននិងអ្នកក្រ និងភាពលើសខ្វះគ្នានៃប្រាក់ចំណូលមធ្យម រវាងតំបន់ជនជាតិភាគតិចនិងទីក្រុង នៅតែជាបញ្ហាប្រឈមដ៏ធំ។ ស្ថានភាពប្រែប្រួលអាកាសធាតុពិបាកប៉ាន់ស្មាន កំពុងគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរាប់ពាន់គ្រួសារ។ ទន្ទឹមនឹងនោះ កម្លាំងអានុភាពអមិត្តនៅតែបន្តឆ្លៀតឱកាស បញ្ហាជនជាតិនិងសាសនា ដើម្បីឃោសនាព័ត៌មានអាក្រក់ ញុះញង់បំបែកបំបាក់។
យុទ្ធសាស្ត្រការងារជនជាតិក្នុងស្ថានភាពថ្មី មិនត្រឹមតែជាផែនការសេដ្ឋកិច្ច - សង្គមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបញ្ជាក់អំពីចំណងសាមគ្គីភាពរវាងបក្ស និងប្រជាជន។ ក្រោមការដឹកនាំយ៉ាងជិតស្និទ្ធរបស់ក្រសួងជនជាតិនិងសាសនា និងការចូលរួមក្នុងទូទាំងប្រព័ន្ធនយោបាយ យើងទាំងអស់គ្នាមានជំនឿយ៉ាងមុតមាំថា តំបន់ជនជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង និងទូទាំងប្រទេសនឹងបន្តឈានឡើងយ៉ាងខ្លាំងក្លា។ ភូមិស្រុកប្រកបដោយសុខសន្តិភាព វាលស្រែធំទូលាយ និងស្នាមញញឹមដ៏ស្រស់បំព្រងរបស់កូនចៅជនជាតិភាគតិច គឺជាភស្តុតាងដ៏រស់រវើកបំផុតសម្រាប់ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយជនជាតិដែលយើងកំពុងអនុវត្តក្នុងយុគសម័យថ្មី។

ផ្លូវគមនាគមន៍នៅតំបន់ជនជាតិភាគតិចមានភាពរីកចម្រើន ងាយស្រួលដល់ការធ្វើដំណើរនិងការជួញដូររបស់ប្រជាជន។ រូបថត៖ ជ្រុងមួយនៃផ្លូវគមនាគមន៍ជនបទនៅភូមិថើយទ្រឿង ឃុំកើ-ដ ទីក្រុងកឹងធើ។
ដើម្បីដោះស្រាយបញ្ហាខាងលើ យុទ្ធសាស្ត្រ ក្នុងដំណាក់កាល ២០២៦-២០៣០ គប្បីផ្ដោតលើសសរស្តម្ភសំខាន់ៗចំនួន ៣។ ទីមួយ គឺបង្ហើយហេដ្ឋារចនាសម្ព័ន្ធឌីជីថល នាំយកអ៊ីនធឺណិតល្បឿនលឿន និងចំណេះដឹងផ្នែកពាណិជ្ជកម្មអេឡិចត្រូនិកទៅដល់គ្រប់ភូមិ ស្រុក ដើម្បីឱ្យមាមីងជនជាតិអាចលក់កសិផល OCOP តាមរយៈបណ្តាញឌីជីថល។ ទីពីរ គឺលើកកម្ពស់គុណភាពសុខាភិបាលមូលដ្ឋាន ធានា ១០០% ជនជាតិបានខិតជិតសេវាថែទាំសុខភាពទំនើប និងប័ណ្ណធានារ៉ាប់រងសុខាភិបាល។ ទីបី គឺជំរុញការផ្សព្វផ្សាយច្បាប់ លើកកម្ពស់ការប្រុងប្រយ័ត្ន និងកសាងយុទ្ធសាស្រ្តទឹកចិត្តប្រជាជនឱ្យបានរឹងមាំ។
យុទ្ធសាស្ត្រការងារជនជាតិក្នុងស្ថានភាពថ្មី មិនត្រឹមតែជាផែនការសេដ្ឋកិច្ច - សង្គមប៉ុណ្ណោះទេ ប៉ុន្តែគឺជាពាក្យបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធដូចសាច់និងឈាមរវាងបក្សនិងប្រជាជន។ ជាមួយនឹងកិច្ចចង្អុលការយ៉ាងជិតដិតពីក្រសួងជនជាតិនិងសាសនា និងការចូលរួមក្នុងទូទាំងប្រព័ន្ធនយោបាយ យើងមានជំនឿយ៉ាងមុតមាំថា តំបន់ជនជាតិភាគតិចនៅវាលរាបទន្លេគឺវឡុង ក៏ដូចជាក្នុងទូទាំងប្រទេស នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លា។ ភាពសុខសាន្តក្នុងភូមិ ស្រុក វាលស្រែធំទូលាយនិងស្នាមញញឹមដ៏ស្រស់បំព្រងរបស់កូនចៅមាមីងជនជាតិ គឺជាសក្ខីភាពដ៏រស់រវើកបំផុតសម្រាប់ភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៃគោលនយោបាយជនជាតិ ដែលយើងកំពុងអនុវត្តក្នុងយុគសម័យថ្មី៕
ថាញឡុង - វ៉ាន់តឹន
| ចែករំលែកអត្ថបទ |
|
នាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។

ពាក្យគន្លឹះ