ក្រោយរយៈពេល ៣ ថ្ងៃការធ្វើការយ៉ាងមមាញឹក ម៉ឺងម៉ាត់ ទទួលខុសត្រូវ ប្រជាធិបតេយ្យនិងស៊ីជម្រៅ សន្និបាតលើកទី ២ នៃគណៈប្រតិបត្តិការមជ្ឈិមបក្ស នីតិកាលទី XIV បានបញ្ចប់ រាល់ខ្លឹមសារនិងកម្មវិធីដែលបានគ្រោងទុក ហើយបានបិទបញ្ចប់នៅរសៀលថ្ងៃទី ២៥ ខែមីនា នៅរដ្ឋធានីហាណូយ។ អគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញធ្វើជាអធិបតីនិងថ្លែងការណ៍បិទអង្គសន្និបាត។
មជ្ឈិមបានឯកភាពយ៉ាងខ្ពស់ចំពោះបញ្ហាធំៗ និងសំខាន់ៗរបស់បក្សនិងប្រទេសជាតិ ជាពិសេស គឺក្រុមខ្លឹមសារអំពីការងារចាត់តាំងកម្មាភិបាល និងបណ្តាបទបញ្ញត្តិគ្រឹះរបស់បក្ស។

អគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញជាអធិបតី និងថ្លែងការណ៍បិទអង្គសន្និបាត។
*មិនងាករេ “ប្រកាន់ខ្ជាប់គោលការណ៍បួនយ៉ាង” អំពីនយោបាយ និងសតិអារម្មណ៍
ថ្លែងបិទអង្គសន្និបាត អគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់អំពីការងារនយោបាយ និងសតិអារម្មណ៍ ក្នុងបក្ស ការកសាងបក្សអំពីនយោបាយ និងសតិអារម្មណ៍ក្នុងដំណាក់កាលថ្មី គប្បីបន្តយកចិត្តទុកដាក់និងពង្រឹង បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីលើកកម្ពស់សមត្ថភាព លក្ខណៈឈានមុខ លក្ខណៈប្រយុទ្ធ និងសមត្ថភាពដឹកនាំ កាន់អំណាចរបស់បក្ស។
អគ្គលេខាបក្សបានស្នើឱ្យកម្មាភិបាល បក្ខជន ក្នុងទូទាំងបក្ស បន្តជ្រួតជ្រាបយ៉ាងស៊ីជម្រៅ អនុវត្តយ៉ាងម៉ឺងម៉ាត់ និងមិនងាករេ “ប្រកាន់ខ្ជាប់គោលការណ៍បួនយ៉ាង” អំពីនយោបាយនិងសតិអារម្មណ៍។ នោះគឺ៖ ប្រកាន់ខ្ជាប់ អនុវត្តនិងអភិវឌ្ឍប្រកបដោយភាពច្នៃប្រតិដ្ឋនូវលទ្ធិម៉ាក្ស-លេនីន និងសតិអារម្មណ៍ហូជីមិញ; ប្រកាន់ខ្ជាប់ទិសដៅឯករាជ្យប្រជាជាតិនិងសង្គមនិយម; ប្រកាន់ខ្ជាប់មាគ៌ាផ្លាស់ថ្មីរបស់បក្ស; ប្រកាន់ខ្ជាប់នូវរាល់គោលការណ៍ចាត់តាំងនិងសកម្មភាពរបស់បក្ស ដើម្បីកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយមឱ្យបានរឹងមាំ។
ចំពោះទិសដៅកំណើនសេដ្ឋកិច្ច “តួលេខពីរខ្ទង់” អគ្គលេខាបក្សបានបញ្ជាក់ថា នេះគឺជាការទាមទារផ្តើមពីតម្រូវការអភិវឌ្ឍប្រទេសជាតិក្នុងដំណាក់កាលថ្មី និងសេចក្តីប្រាថ្នាឈានឡើងនៃប្រជាជាតិទាំងមូល; មិនទទួលយកកំណើនទាប; ត្រូវអំណត់ព្យាយាមអនុវត្តទិសដៅកំណើនសេដ្ឋកិច្ចខ្ពស់ ចីរភាព និងជាក់ស្តែង។
ហេតុដូច្នេះ អគ្គលេខាបក្សបានសំណូមពរឱ្យបណ្តាគណៈ ក្រសួង ផ្នែក ភូមិភាគ ប្រជាជន អាជិវកម្ម គប្បីជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវ “គោលការណ៍ទាំងបួន” ដូចជា៖ កំណើនជាក់ស្តែង ពោលគឺមិនដោះដូរគុណភាព លក្ខណៈឋិតថេរដើម្បីតែល្បឿនកំណើនធម្មតានោះទេ; ប្រកាន់ខ្ជាប់គោលការណ៍ស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ គ្រប់គ្រងអតិផរណា ធានាតុល្យភាពធំៗ; នេះគឺជាលក្ខខណ្ឌដំបូង និងជាសសរស្តម្ភកំណត់សម្រេចនូវសមត្ថភាពដំណើរការប្រកបដោយភាពបត់បែន សុវត្ថិភាពនិងប្រសិទ្ធភាពនៃខឿនសេដ្ឋកិច្ចទាំងមូល។ ទាញយកប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពធនធានដែលមានស្រាប់ ផ្ដោតអាទិភាពលើគម្រោងសំខាន់ៗនិងជំរុញកិច្ចសហប្រតិបត្តិការរដ្ឋ - ឯកជន ដើម្បីបង្កើនប្រសិទ្ធភាពវិនិយោគ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ប្រទេសជាតិ; កំណើនសេដ្ឋកិច្ចខ្ពស់ត្រូវតែធានាបម្រើផលប្រយោជន៍ លើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជននិងយុត្តិធម៌សង្គម។
លើមូលដ្ឋាននៃ “គោលការណ៍ទាំងបួន” នេះ ការអនុវត្តទិសដៅកំណើន “តួលេខពីរខ្ទង់” ត្រូវតែដំណើរការឱ្យបានឯកភាពព្រមៗគ្នានិងប្រកាន់ខ្ជាប់ ជាមួយនឹងកិច្ចចង្អុលការដឹកនាំរបស់មជ្ឈិមបក្ស កិច្ចសហការយ៉ាងជិតស្និទ្ធរវាងគណៈ ក្រសួង ផ្នែក ភូមិភាគ និងប្រព័ន្ធនយោបាយទាំងមូល។
ដើម្បីបង្កើត “កម្លាំងចលករនៃកម្លាំងចលករ” សម្រាប់ការអភិវឌ្ឍ មជ្ឈិមបក្សគប្បីកសាងសេចក្តីសម្រេចចិត្តអំពីទម្រង់អភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មីផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល ដើម្បីឱ្យសន្និបាតមជ្ឈិមលើកទី ៣ នីតិកាលទី XIV ពិនិត្យនិងកំណត់សម្រេច។

- អគ្គលេខាបក្ស តូ ឡឹមថ្លែងការណ៍ក្នុងអង្គសន្និបាត
* នាំប្រទេសជាតិឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
អំពីការងារត្រួតពិនិត្យ ឃ្លាំមើល គ្រប់គ្រងអំណាចនិងតស៊ូបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន អគ្គលេខាបក្ស តូ ឡឹម បានស្នើក្នុងដំណាក់កាលខាងមុខ ចាំបាច់អភិវឌ្ឍន៍ឆាប់រហ័សនិងចីរភាពរបស់ប្រទេសជាតិ ដោយវិធីសាស្ត្រខិតជិតប្រកបដោយលក្ខណៈប្រព័ន្ធផង និងមានជម្រៅយុទ្ធសាស្ត្រផង។ នោះមិនត្រឹមតែជាភារកិច្ចបន្ទាន់ និងជាប្រចាំដើម្បីធ្វើឱ្យប្រព័ន្ធនយោបាយស្អាតស្អំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាលក្ខខណ្ឌគ្រឹះដើម្បីពង្រឹងជំនឿទុកចិត្តរបស់ប្រជាជន ធានាស្ថិរភាពនយោបាយ - សង្គម និងបង្កបរិយាកាសល្អប្រសើរសម្រាប់ការអភិវឌ្ឍ។
ការងារត្រួតពិនិត្យ ឃ្លាំមើល គ្រប់គ្រងអំណាច និងតស៊ូបង្ការ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមានក្នុងពេលខាងមុខគប្បីអនុវត្តដោយការប្តេជ្ញាចិត្តនយោបាយខ្ពស់ សកម្មភាពម៉ឺងម៉ាត់ អំណត់ព្យាយាម ជាប្រចាំនិងបន្តបន្ទាប់។ ចាត់វិធានការតឹងរ៉ឹង រាល់ការបំពានធានាគោលការណ៍ “មិនមានតំបន់ហាមឃាត់ មិនមានការលើកលែង” ប៉ុន្តែទន្ទឹមនឹងនោះ ត្រូវជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវលក្ខណៈមនុស្សធម៌ ការគោរពច្បាប់និងទិសដៅអភិវឌ្ឍន៍។ ក្នុងនោះ ត្រូវបង្កើត និងដំណើរការប្រកបដោយប្រសិទ្ធភាពនូវយន្តការ ការពារកម្មាភិបាលដែលសកម្ម ច្នៃប្រតិដ្ឋ ហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវដើម្បីផលប្រយោជន៍រួម។ បែងចែកច្បាស់លាស់រវាងការបំពានដែលបង្កឡើងដោយការស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន ជាមួយនឹងកំហុសឆ្គងក្នុងដំណាក់ការសាកល្បងផ្លាស់ថ្មី។
ដើម្បីធានាការការពារប្រទេស សន្តិសុខ កិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិក្នុងដំណាក់កាលថ្មី អគ្គលេខាបក្សបានបញ្ជាក់ច្បាស់ មិនត្រឹមតែរក្សាឱ្យបានរឹងមាំនូវអធិបតេយ្យភាពជាតិ ព្រំដែន កោះសមុទ្រ និងដែនអាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាបរិយាកាសសន្តិភាព ការពាររបប ការពារជំនឿទុកចិត្តសង្គម ការពារលំហអាវកាសបណ្តាញ ការពារទិន្នន័យការពារសរសៃឈាមសេដ្ឋកិច្ច និងផលប្រយោជន៍នៃការអភិវឌ្ឍយុទ្ធសាស្ត្ររបស់ប្រទេសជាតិ ។ អគ្គលេខាបក្សសំណូមពរ គប្បីយល់ឱ្យបានពេញលេញ នេះគឺជាភារកិច្ចយុទ្ធសាស្ត្រជាប្រចាំ សំខាន់ស្នូល យូរអង្វែងនិងម៉ឺងម៉ាត់របស់បក្សទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូល និងប្រព័ន្ធនយោបាយទាំងមូល។
ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់ជាពិសេស និងពង្រឹងយ៉ាងខ្លាំងក្លានូវ “ជំហរយុទ្ធសាស្រ្តទឹកចិត្តប្រជាជន” កសាងយុទ្ធសាស្រ្ត ការពារប្រទេស ទូទាំងប្រជាជន ផ្សារភ្ជាប់ជាមួយយុទ្ធសាស្រ្តសន្តិសុខប្រជាជននៅលើភូមសាស្រ្តនីមួយៗ ជាពិសេស គឺតំបន់យុទ្ធសាស្ត្រព្រំដែន កោះសមុទ្រ ទីក្រុងធំៗ មជ្ឈមណ្ឌលសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងលំហអាវកាសបណ្តាញ។ នេះគឺជាការរួមបញ្ចូលគ្នារវាង “ជំហរ” និង “កម្លាំង”, រវាងការការពារប្រទេសជាមួយនឹងការការពារសង្គម, រវាងការការពារអធិបតេយ្យភាពទឹកដី ជាមួយនឹងការការពារគ្រឹះសតិអារម្មណ៍ ការពារស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។
អគ្គលេខាបក្សសង្ឃឹមថា ទូទាំងបក្ស ទូទាំងប្រជាជន និងទូទាំងកងទ័ពយើង ចូរធ្វើសកម្មភាពតាមគោលលំនាំ៖ ម្ចាស់ការយុទ្ធសាស្ត្រ - ប្រកាន់ខ្ជាប់ពីរទិសដៅយុទ្ធសាស្ត្រ ១០០ ឆ្នាំ -រួមកម្លាំង ស្រុះស្រួល ប្តេជ្ញាចិត្ត ប្តូរផ្តាច់ដើម្បីជីវភាពសម្បូរសប្បាយ និងសុភមង្គលរបស់ប្រជាជន៕
ង្វៀងហុងឌេប