ពិធីបុណ្យនំប្រពៃណីណាមបូលើកទី១៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ជាមួយនឹងសកម្មភាពពិសេសៗជាច្រើន រួមចំណែកលើកតម្កើងតម្លៃនំប្រពៃណីនិងម្ហូបអាហារប្រពៃណីណាមបូ។

សិប្បករនៅកោងស៊ើង (សង្កាត់ប៊ិញធ្វី) ជាមួយនឹងផលិតផលនំអន្សមដូង។
យោងតាមផែនការរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ពិធីបុណ្យនំប្រពៃណីណាមបូលើកទី១៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា(ត្រូវនឹងថ្ងៃទី១០ដល់ថ្ងៃទី១៥ ខែ៣ ចន្ទគតិវៀតណាម)នៅទីលានសង្កាត់ប៊ិញធ្វីនិងមណ្ឌលជិតខាង។ ពិធីបុណ្យនេះស្ថិតក្រោមកិច្ចចង្អុលការរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ; មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍សហការជាមួយមជ្ឈមណ្ឌលជំរុញដំណើរការវិនិយោគ-ពាណិជ្ជកម្មនិងទេសចរណ៍ទីក្រុងកឹងធើ និងស្ថាប័ន អង្គភាព ភូមិភាគនានាដែលជាប់ពាក់ព័ន្ធសហការអនុវត្ត។



នំប្រពៃណីណាមបូដ៏ឈ្ងុយឆ្ងាញ។

ភ្ញៀវទេសចរបរទេសសាកល្បងពិសានំប្រពៃណីណាមបូដ៍ឈ្ងុយឆ្ងាញ។
តាមការគ្រោងទុក ពិធីបុណ្យឆ្នាំនេះ បានចាត់តាំងមានទ្រង់ទ្រាយពី២០០-២៥០ល្វែង រួមមាន៖ ល្វែងនំប្រពៃណី ល្វែងម្ហូបអាហារ ល្វែងផលិតផលទេសចរណ៍ ផលិតផលOCOP ផលិតផលពិសេសប្រចាំតំបន់។ល។ ក្នុងនោះ គ្រោងនឹងចាត់តាំងប្រមាណ៥០ល្វែងសម្រាប់ភ្ញៀវអញ្ជើញដែលជាដៃគូ អង្គការអន្តរជាតិ ស្ថាប័នកិច្ចការបរទេស អគ្គកុងស៊ុល អាជីវកម្មបរទេស។ល។ រួមទាំងខេត្ត ក្រុងនិងមូលដ្ឋាននានា សិប្បករធ្វើនំប្រពៃណីចូលរួមអភិរក្សប្រភេទនំផ្សេងៗនិងចូលរួមប្រឡង។

នំរមៀតហ្គកុង(ដុងថាប)។

នំបាញ់តឹមង៉ាងយឿ(កាម៉ាវ)។

ភ្ញៀវទេសចរកំពុងទស្សនាសិប្បករបង្ហាញពីរបៀបធ្វើនំតាវសា(កឹងធើ)។
អញ្ជើញចូលរួមក្នុងពិធីបុណ្យនេះ គឺជាសិប្បករធ្វើនំប្រពៃណី និងម្ហូបអាហារដែលបានទទួលស្គាល់ក្នុងព្រឹត្តិការណ៍និងពិធីបុណ្យផ្សេងៗដែលបានចាត់តាំងនៅខេត្ត ក្រុងនានា ម្ចាស់អាជីវកម្ម មូលដ្ឋានផលិតវត្ថុអនុស្សាវរីយ៍ ផលិតផលពិសេសប្រចាំតំបន់ ផលិតផលOCOP ផលិតច្នៃពីផ្លែឈើនិងកសិផលជាដើម។
ពិធីបុណ្យគ្រោងនឹងបើកពិធីនៅវេលាម៉ោង២០ ថ្ងៃទី២៦ ខែមេសា ផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍កាសែតនិងវិទ្យុ ទូរទស្សន៍ទីក្រុងកឹងធើ។
ពិធីបុណ្យមានសកម្មភាពពិសេសៗជាច្រើន៖
ទីតាំងដាក់បង្ហាញ “អភិរក្សនំប្រពៃណីណាមបូ” ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ជាមួយនឹងសកម្មភាពលេចធ្លោ ដូចជា៖ ការតាំងបង្ហាញសិល្បៈតុបតែងម្ហូបអាហារ ការសម្តែងបង្ហាញឡើងវិញនូវបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិរបរធ្វើនំក្រៀបធ្វឹងហឹង(សិប្បករធ្វើនិងហាលនំក្រៀប) សម្តែងបង្ហាញនិងណែនាំពីរបៀបធ្វើនំប្រពៃណីណាមបូ តាំងបង្ហាញរូបភាពតាមប្រធានបទនំប្រពៃណី វត្ថុធាតុដើមនិងឧបករណ៍ធ្វើនំប្រពៃណី។
- សកម្មភាពផ្សព្វផ្សាយទេសចរណ៍ទីក្រុងកឹងធើនិងភូមិភាគនានា៖ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។ ខ្លឹមសារគឺការចាត់តាំងទីកន្លែងផ្សព្វផ្សាយ ឧទ្ទេសនាមពីសក្តានុភាព ផលិតផលទេសចរណ៍របស់ភូមិភាគ តាំងបង្ហាញ ឧទ្ទេសនាមធ្វើអាជីវកម្មជើងទេសចរណ៍ ផលិតផល សេវាទេសចរណ៍ក្នុងក្របខ័ណ្ឌពិធីបុណ្យ។
- សកម្មភាពធ្វើអាជីវកម្មម្ហូបអាហារបម្រើភ្ញៀវទស្សនាកម្សាន្ត៖ ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ដោយមានការចូលរួមពីសិប្បករ ឈ្មួញ មូលដ្ឋានលក់នំប្រពៃណីនិងនំផ្សេងៗជាច្រើនប្រភេទ ម្ហូបអាហារ ផលិតផលពិសេសប្រចាំតំបន់ ផលិតផលOCOP ផលិតផលពាណិជ្ជកម្ម ផលិតផលវត្ថុអនុស្សាវរីយ៍...។
- សកម្មភាពលេងកម្សាន្ត នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា រួមមានល្បែងប្រជាប្រិយ ឆ្លងកាត់ពិសោធន៍នៃការរស់នៅតាមបែបសម័យដើម។
- ពិធីប្រឡងធ្វើនំប្រពៃណី ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា រួមមានខ្លឹមសារប្រឡងនិងការសម្តែងបង្ហាញពីរបៀបធ្វើនំប្រពៃណី។
- កម្មវិធីសិល្បៈនិងការសម្តែងបង្ហាញម៉ូដក្រោមប្រធានបទ “ព្រែកទន្លេតីដូ”នៅរាត្រីថ្ងៃទី២៧ ខែមេសា។
- សម្តែងតន្ត្រី acoustic តាមដងផ្លូវនិងសិល្បៈប្រពៃណី ចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី៣០ ខែមេសា។
- កម្មវិធីបូកសរុបនិងបិទពិធីបុណ្យ គ្រោងនឹងធ្វើឡើងនៅវេលាម៉ោង១៩ ថ្ងៃទី១ ខែឧសភា។

សកម្មភាពជាច្រើន ក្នុងការអភិរក្សនិងផ្សព្វផ្សាយនំប្រពៃណីត្រូវបានអនុវត្ត។ ក្នុងរូបថត៖ សិប្បករនៅឃុំញ៉ើងអាយ បង្ហាញពីរបៀបធ្វើនំក្រៀបបំពងក្នុងព្រឹត្តិការណ៍នៅទីក្រុងកឹងធើ។

សិប្បករជនជាតិចាមបង្ហាញពីរបៀបធ្វើនំប្រពៃណី។
ពិធីបុណ្យនំប្រពៃណីណាមបូ បានទីក្រុងចាត់តាំងតាមកាលកំណត់ប្រចាំឆ្នាំនៅក្នុងឱកាសបុណ្យខួបរំលឹកវិញ្ញាណក្ខ័ន្ធក្សត្រហ៊ុងវឿង រួមចំណែកក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ម្ហូបអាហារវៀតណាមនិយាយរួម និងនំប្រពៃណីណាមបូនិយាយដោយឡែក; ផ្សព្វផ្សាយនំប្រពៃណីណាមបូដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។ ទន្ទឹមនឹងនោះ បង្កលក្ខណៈដើម្បីសិប្បករ អាជីវកម្មចងសម្ព័ន្ធ សហការជំរុញដំណើរការវិនិយោគ ជាជំហានៗបង្កផ្លាកយីហោនំប្រពៃណីណាមបូ; ពង្រឹងការចងសម្ព័ន្ធរវាងខេត្តក្រុងនានាក្នុងតំបន់និងទូទាំងប្រទេសក្នុងការជំរុញដំណើរការពាណិជ្ជកម្ម ទេសចរណ៍; ផ្សព្វផ្សាយបណ្តាផលិតផលម្ហូបអាហារ ផលិតផលពិសេសប្រចាំតំបន់ រួមចំណែកជំរុញការអភិវឌ្ឍទេសចរណ៍៕
ឌាំងហ្វិញ-មុនី
| ចែករំលែកអត្ថបទ |
|
ពាក្យគន្លឹះនាយក៖ ហ្វិញហ្វាងម៉េន
លិខិតអនុញាតលេខ ៧៨៩/GP- BTTTTអាស្រ័យក្រសួងព័ត៌មាននិងសារគមនាគមន៍ផ្តល់នូវថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ សង្កាត់និញកេវ ក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម: quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព "សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពី websiteនេះ។
