មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

18/03/2026 - 08:59

គំរូ​អ្នក​មាន​ប្រិយ​ភាព សកម្ម​ចូល​រួម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី 

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​មួយ​តួនា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព លោក​ស៊ើង​សារី នៅ​ឃុំ​វិញ​ភឿក ខេត្ត​កា​ម៉ាវ បាន​ពង្រីក​នូវ​តួនា​ទី​ជា​មជ្ឈ​មណ្ឌល​នៃ​សាមគ្គី​ភាព​របស់​ភូមិ​ស្រុក ហើយ​ក្លាយ​ជា​គំរូ​លេច​ធ្លោ​ក្នុង​ការ​ចូល​រួម​កសាង​ជន​បទ​ថ្មី។

    លោក​ស៊ើង​សារី ។

នៅ​ពេល​សាក​សួរ​អំ​ពី​លោក​សារី លោក​ត្រឹង​ថាញ​ម៉ាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ ឃុំ​វិញ​ភឿក បាន​ឱ្យដឹង៖ លោក​សា​រី មិន​ត្រឹម​តែ​ជា​អ្នក​មាន​ប្រិយ​ភាព​គំរូ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ជួយ​ឧបត្ថម្ភ​មា​មីង​ក្នុង​ភូមិ​ស្រុក​ដោយ​អស់​ពី​ចិត្ត​ទៀត​ផង។ រៀង​រាល់​ឆ្នាំ គាត់​បាន​ចូល​រួម​ជា​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង សម្រាប់​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម និង​កសាង​ភូមិ​ប៊ិញ​តោក B ឱ្យ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​និង​ជន​បទ​ថ្មី​គំរូ។ ពិ​សេស លោក​សា​រី ក៏​បាន​ចែក​ជូន​អង្ករ​ប្រ​មាន ៣,៥ តោន ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​គ្រួ​សារ​ក្រី​ក្រ និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​នៅ​ក្នុង​ភូមិ​ស្រុក។

ដោយ​ទឹក​ចិត្ត​សប្បុ​រស លោក​សា​រី តែង​បង្ក​បាន​ការ​ជឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ស្រុក។ ផ្ដើម​ពី​នោះ លោក​បាន​ខិត​ខំ​ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​អនុវត្ត​លក្ខ​ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ និង​ជន​បទ​ថ្មី​គំរូ នៅ​ភូមិ​ប៊ិញ​តោក B។ ជាក់​ស្តែង លោក​បាន​ជំ​រុញ​ឱ្យ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ជួស​ជុល​ផ្លូវ កាប់​ឆ្ការ​គុម្ពោត​ព្រៃ ព្រម​ទាំង​ដាំ​ផ្កា​លម្អ រួម​ចំ​ណែក​កសាង​ផ្លូវ​បៃ​តង- ជ្រះ - ស្អាត។

លោក ត្រឹង​ថាញ​ម៉ាញ់ បញ្ជាក់៖ “សកម្ម​ភាព និង​ការ​ងារ​របស់​លោក​សារី សុទ្ធ​តែ​នាំ​មក​នូវ​ផល​ប្រ​យោជន៍​សេដ្ឋ​កិច្ច​សម្រាប់​ប្រ​ជា​ជន និង​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​មាន​ភាព​រីកចម្រើន ស្រស់​ស្អាត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​សារី ក៏​បាន​ចលនា​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ក្លា​ហាន​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង និង​រាយ​ការណ៍​អំ​ពី​បទ​ល្មើស ព្រម​ទាំង​ប្តេជ្ញា​លុប​បំ​បាត់​ទម្លាប់​អា​ក្រក់ៗ អបិយ​ជំ​នឿ និង​អំ​ពើ​អា​ក្រក់​ក្នុង​សង្គម។ ដោយ​ការ​រួម​ចំ​ណែក​របស់​លោក​សារី ភូមិ​ប៊ិញ​តោក B បាន​រក្សា​ខ្ជាប់​កិត្តិ​នាម ជា​ភូមិ​មាន​សន្តិ​សុខ សណ្តាប់​ធ្នាប់​និង​សុ​វត្ថិ​ភាព​សង្គម​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់”។ 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ដោយ​មាន​តួនា​ទី​ជា​គ្រូ​ពេទ្យ​ឱសថ​បុ​រាណ លោក​សារី បាន​រៀប​ចំ​ការ​ពិ​និត្យ និង​ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង ដោយ​គិត​ជា​តម្លៃ​សរុប​ជាង ១១០ លាន​ដុង។ លោក​សារី រៀប​រាប់៖  “អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​តែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​បម្រើ​ភូមិ​ស្រុក និង​ជួយ​គាំ​ទ្រ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ ឆ្លង​កាត់​ការ​លំ​បាក។ ឥ​ឡូវ​នេះ ពេល​ឃើញ​មា​មីង ជន​រួម​ជាតិ​ខ្មែរ​មាន​សុខ​ភាព​ល្អ ជីវ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ ហើយ​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន ស្រស់ស្អាត ខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ត​រួម​ចំ​ណែក​ធ្វើ​អំ​ពើ​ល្អៗ​បន្ថែម​ទៀត”។

គំរូ​អ្នក​មាន​ប្រិយ​ភាព សកម្ម​ចូល​រួម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ជា​មួយ​តួនា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព លោក​ស៊ើង​សារី នៅ​ឃុំ​វិញ​ភឿក ខេត្ត​កា​ម៉ាវ បាន​ពង្រីក នូវ​តួ​នា​ទី​ជា​មជ្ឈ​មណ្ឌល​នៃ​សាមគ្គី​ភាព​របស់​ភូមិស្រុក ហើយ​ក្លាយ​ជា​គំ​រូ​លេច​ធ្លោ​ក្នុង​ការ​ចូល​រួម​កសាង​ជន​បទ​ថ្មី។

នៅ​ពេល​សាក​សួរ​អំ​ពី​លោក​សារី លោក​ត្រឹង​ថាញ​ម៉ាញ់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ររណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​វិញ​​ភឿក បាន​ឱ្យ​ដឹង៖ លោក​សារី មិន​ត្រឹម​តែ​ជា​អ្នក​មាន​ប្រិយ​ភាព​គំរូ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ជួយ​ឧបត្ថម្ភ​មា​មីង​ក្នុង​ភូមិ​ស្រុក ដោយ​អស់​ពី​ចិត្ត​ទៀត​ផង។ រៀង​រាល់​ឆ្នាំ គាត់​បាន​ចូល​រួម ជា​ទឹក​ប្រាក់​រាប់​រយ​លាន​ដុង សម្រាប់​សកម្ម​ភាព​សុខុ​មាល​ភាព​សង្គម និង​កសាង​ភូមិ​ប៊ិញ​តោក B ឱ្យ​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ និង​ជន​បទ​ថ្មី​គំរូ។ ពិ​សេស លោក​សារី ក៏​បាន​ចែក​ជូន​អង្ករ​ប្រ​មាណ ៣,៥ តោន​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួយ​គ្រួ​សារ​ក្រីក្រ និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង​នៅ​ក្នុង​ភូមិ​ស្រុក។

ដោយ​ទឹក​ចិត្ត​សប្បុ​រស លោក​សារី តែង​បង្ក​បាន​ការ​ជឿ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​នៅ​ក្នុង​ភូមិ​ស្រុក។ ផ្ដើម​ពី​នោះ លោក​បាន​ខិត​ខំ​ចលនា​ប្រ​ជា​ជន​ព្រួត​ដៃ​អនុវត្ត​លក្ខ​ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ និង​ជន​បទ​ថ្មី​គំរូ នៅ​ភូមិ​ប៊ិញ​តោក B។ ជាក់​ស្តែង លោក​បាន​ជំ​រុញ​ឱ្យ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​យ៉ាង​សកម្ម ក្នុង​ការ​ជួស​ជុល​ផ្លូវ កាប់​ឆ្ការ​គុម្ពោត​ព្រៃ ព្រម​ទាំង​ដាំ​ផ្កា​លម្អ រួម​ចំ​ណែក​កសាង​ផ្លូវ​ឱ្យ​បៃ​តង - ជ្រះ - ស្អាត ។

លោក ត្រឹង​ថាញ​ម៉ាញ់ បញ្ជាក់៖ “សកម្ម​ភាព និង​ការ​ងារ​របស់​លោក​សា​រី សុទ្ធ​តែ​នាំ​មក​នូវ​ផល​ប្រ​យោជន៍​សេដ្ឋ​កិច្ច​សម្រាប់​ប្រ​ជា​ជន និង​រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​ឱ្យ​មាន​ភាព​រីក​ចម្រើន ស្រស់ស្អាត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​សា​រី ក៏​បាន​ចលនា​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​មាន​ភាព​ក្លា​ហាន​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង និង​រាយ​ការណ៍​អំ​ពី​បទ​ល្មើស ព្រម​ទាំង​ប្តេជ្ញា​លុប​បំ​បាត់​ប្រ​ពៃ​ណី​អា​ក្រក់ៗ អបិយ​ជំ​នឿ និង​អំ​ពើ​អា​ក្រក់​ក្នុង​សង្គម។ ដោយ​ការ​រួម​ចំ​ណែក​របស់​លោក​សារី ភូមិ​ប៊ិញ​តោក B បាន​រក្សា​ខ្ជាប់​កិត្តិ​នាម​ជា​ភូមិ​មាន​សន្តិ​សុខ សណ្តាប់​ធ្នាប់​និង​សុវត្ថិ​ភាព​សង្គម​ច្រើន​ឆ្នាំ​ជាប់ៗ​គ្នា”។ 

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ដោយ​មាន​តួនាទី​ជា​គ្រូ​ពេទ្យ​ឱសថ​បុរាណ លោក​សារី បាន​រៀប​ចំ​ការ ពិ​និត្យ និង​ព្យា​បាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ សម្រាប់​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ក្រី​ក្រ និង​មនុស្ស​ចាស់​គ្មាន​ទី​ពឹង ដោយ​មាន​តម្លៃ​សរុប​ជាង ១១០ លាន​ដុង។ លោក​សា​រី រៀប​រាប់៖  “អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ខ្ញុំ​តែង​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ដើម្បី​បម្រើ​ភូមិ​ស្រុក និង​ជួយ​គាំ​ទ្រ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ ឆ្លង​កាត់​ការ​លំ​បាក។ ឥឡូវ​នេះ ពេល​ឃើញ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​មាន​សុខ​ភាព​ល្អ ជីវ​ភាព​កាន់​តែ​ល្អ​ប្រ​សើរ ហើយ​ភូមិ​ស្រុក​កាន់​តែ​រីក​ចម្រើន ស្រស់​ស្អាត ខ្ញុំ​កាន់​តែ​មាន​កម្លាំង​ចិត្ត​បន្ត​រួម​ចំ​ណែក​ធ្វើ​អំ​ពើ​ល្អៗ​បន្ថែម​ទៀត”។

ដោយ​មាន​តួនាទី​ជា​អ្នក​មាន​ប្រិយ​ភាព លោក​សារី បាន​ផ្សព្វ​ផ្សាយ​ចលនា​មា​មីង​ជន​រួម​ជាតិ​ខ្មែរ អនុ​វត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ និង​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។ មាន​ការ​ប្រុង​ប្រ​យ័ត្ន និង​តស៊ូ​ប្រ​ឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​រាល់​ការ​អត្ថា​ធិប្បាយ​មូល​បង្កាច់​របស់​អានុ​ភាព​អមិត្ត​ពី​ខាង​ក្រៅ។ ដោយ​សារ​ការ​រួម​ចំ​ណែក មិន​ចេះ​នឿយ​ហត់ នៅ​ឆ្នាំ ២០២៣ លោក​សា​រី មាន​កិត្តិ​យស​បាន​ខេត្ត​កា​ម៉ាវ ជ្រើស​រើស​ចូល​រួម​ក្នុង​កម្ម​វិធី​ស្ងើច​សរ​សើរ​និង​លើក​តម្កើង​គំរូ​ឆ្នើម ដែល​ជា​អ្នក​មាន​ប្រិយ​ភាព​ក្នុង​ជន​ជាតិ​ភាគ​តិច​ទូ​ទាំង​ប្រ​ទេស៕

                              យ៉ី​អាញ់-ពេជ្រ​សឿន

ចែករំលែកអត្ថបទ