ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/03/2026 - 12:29

រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេ​សា នឹង​អនុ​វត្ត​រួច​រាល់​ការ​ពង្រាប​ផ្ទៃ​ដី​ផ្នែក​សំ​ណង់​កើន​បន្ថែម​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ-កា​ម៉ាវ 

លោក ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ សំ​ណូម​ពរ​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍​មូល​និធិ​ដី​ទី​ក្រុង សហ​ការ​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​មេ​សា ឆ្នាំ​២០២៦ នឹង​អនុ​វត្ត​រួច​រាល់​ការ​ពង្រាប​ផ្ទៃ​ដី បង្ក​លក្ខណៈ​ដំ​ណើរ​ការ​សាង​សង់​ស្ថា​នីយ​បង់​ប្រាក់​ដើម្បី​យក​ថ្លៃ​សេ​វា​ផ្លូវ​ល្បឿន​លឿន​នៅ​ក្នុង​ខែ​មិថុ​នា​ ឆ្នាំ​២០២៦។ 

នៅ​ព្រឹក​ថ្ងៃ​ទី ១០ ខែ​មី​នា លោក​ង្វៀង​វ៉ាំង​ហ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​មន្ទីរ គណៈ ផ្នែក​មួយ​ចំ​នួន​របស់​ទី​ក្រុង​និង​ឃុំ សង្កាត់​នា​នា មាន​កិច្ច​ប្រ​ជុំ​ធ្វើ​ការ​ជា​មួយ​គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រ​ឈម​ក្នុង​ការ​ពង្រាប​ផ្ទៃ​ដី​សម្រាប់​ផ្នែក​សំ​ណង់​កើន​បន្ថែម ចំ​ណុះ​គម្រោង​ចំ​នួន ២ ស​មាស​ភាគ​ផ្លូវ​ល្បឿន​លឿន​កំ​ណាត់​កឹង​ធើ- ហូវ​យ៉ាង​និង​កំ​ណាត់​ហូវ​យ៉ាង - កា​ម៉ាវ (ផ្លូវ​ល្បឿន​លឿន​ខាង​ជើង - ខាង​ត្បូង)។

លោក ង្វៀង​វ៉ាំង​ហ្វា​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។

យោង​តាម​គណៈ​គ្រប់​គ្រង​គម្រោង​មី​ធ្វឹង ដង​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ-កា​ម៉ាវ បាន​ដាក់​ឱ្យ​ដំ​ណើរ​ការ។ បណ្តា​បញ្ហា​លំ​បាក​ជាប់​ទាក់​ទិន​ដល់​ការ​ពង្រាប​ផ្ទៃ​ដី​គម្រោង​សមាស​ភាគ​ផ្លូវ​ល្បឿន​លឿន​កំ​ណាត់​កឹង​ធើ- ហូវ​យ៉ាង រួម​មាន៖ ទី​តាំង​ពង្រីក​ថ្មី​មួយ​ចំ​នួន​ដែល​បាន​ប្រ​គល់​បង្គោល​ព្រំ​ឈូស​ឆាយ​ពង្រាប​ផ្ទៃ​ដី ត្រូវ​ការ​ផ្ទៃ​ដី​បន្ថែម​ដើម្បី​សាង​សង់​ប្រ​ព័ន្ធ​ចរា​ចរណ៍​ទំ​នើប (ចំ​ណុច​ប្រ​សព្វ TS) ស្ថា​នីយ​បង់​ប្រាក់​ផ្លូវ​ល្បឿន​លឿន ស្ថា​នីយ​ថ្លឹង​រថ​យន្ត (ភាគ​ច្រើន​ស្ថិត​នៅ​ត្រង់​ចំ​ណុច​ប្រ​សព្វ IC2, IC3, IC4​និង IC5​លើ​ភូមិ​ឋាន​សង្កាត់​ហឹង​ភូ ឃុំ​ដុង​ភឿក ថាញ់​ហ្វា​ តឹង​ប៊ិញ​និង​វី​ធ្វី); កើន​បន្ថែម​ប្រ​ឡាយ​ទឹក​ស្រោច​ស្រព​និង​ផ្លូវ​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន។ ប៉ុន្តែ មក​ទល់​ពេល​នេះ ចំ​ពោះ​ទី​តាំង​ដែល​កើន​បន្ថែម​ទាំង​នេះ មិន​ទាន់​បាន​ផ្តល់​សច្ចា​នុម័ត​នៅ​ឡើយ…។

គម្រោង​សមាស​ភាគ​ផ្លូវ​ល្បឿន​លឿន​កំ​ណត់​ហូវ​យ៉ាង-កា​ម៉ាវ ពង្រាប​ផ្ទៃ​ដី​កើន​បន្ថែម​នៅ​ក្នុង​បរិ​វេណ​ស្ថា​នីយ​បង់​ប្រាក់ ស្ថា​នីយ​ថ្លឹង​រថ​យន្ត​ត្រង់​ចំ​ណុច​ប្រ​សព្វ IC6​ឈូស​ឆាយ​ពង្រាប​ផ្ទៃ​ដី​ពង្រីក​ផ្លូវ​ខេត្ត​លេខ ៩៣០ តភ្ជាប់​ទៅ​នឹង​ចំ​ណុច​ប្រ​សព្វ​IC6​កើន​បន្ថែម​ប្រ​ឡាយ​ទឹក​ស្រោច​ស្រព​និង​ផ្លូវ​ប្រ​សព្វ​។ល។ គណៈ​គ្រប់​គ្រង​គម្រោង ស្នើ​ទៅ​ទី​ក្រុង​ឱ្យ​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​អនុ​វត្ត និង​ប្រ​គល់​ផ្ទៃ​ដី​សម្រាប់​ផ្នែក​សំ​ណង់​កើន​បន្ថែម​ចំ​ណុះ​គម្រោង​ផ្លូវ​ល្បឿន​លឿន​កឹង​ធើ- កា​ម៉ាវ​ឱ្យ​បាន​ឆាប់ ដើម្បី​បម្រើ​ការ​សាង​សង់​ប្រ​ព័ន្ធ​ចរា​ចរណ៍​ទំ​នើប ស្ថា​នីយ​បង់​ប្រាក់ ស្ថា​នីយ​ថ្លឹង​រថ​យន្ត​។ល។ ផ្លូវ​ល្បឿន​លឿន​គ្រោង​នឹង​យក​ថ្លៃ​សេ​វា​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២៦។

ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​ លោក ង្វៀង​វ៉ាំង​ហ្វា​បញ្ជាក់ ផ្លូវ​ល្បឿន​លឿន​កឹង​ធើ- កា​ម៉ាវ គឺ​ជា​គម្រោង​មួយ​ដ៏​សំ​ខាន់​របស់​ជាតិ ភូមិ​ភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង ពិ​សេស​គឺ​ក្នុង​ការ​ងារ​ឈូស​ឆាយ​ពង្រាប​ផ្ទៃ​ដី​សាង​សង់​ផ្លូវ​សំ​ខាន់​អនុ​វត្ត​រួច​រាល់។ ផ្នែក​សំ​ណង់​កើន​បន្ថែម គឺ​ជា​សំ​ណង់​បន្ទាប់​បន្សំ​សម្រាប់​ផ្លូវ​ល្បឿន​លឿន ស្ថិត​ក្រៅ​ឯក​សារ​ដែល​បាន​ប្រ​គល់​តាំង​ពី​ដំ​បូង ផ្នែក​នេះ ទើប​តែ​ប្រ​គល់​បង្គោល​ពង្រាប​ផ្ទៃ​ដី​នៅ​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​២០២៥។ មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍​មូល​និធិ​ដី​ទី​ក្រុង សហ​ការ​ជា​មួយ​ម្ចាស់​វិនិ​យោគ​និង​ភូមិ​ភាគ​នា​នា ដើម្បី​ពន្លឿន​ល្បឿន​ដំ​ណើរ​ការ​រហូត​ដល់​ថ្ងៃ​៣០ ខែ​មេ​សា ឆ្នាំ​២០២៦ នឹង​អនុ​វត្ត​រួច​រាល់​ការ​ពង្រាប​ផ្ទៃ​ដី​ផ្នែក​សំ​ណង់​កើត​បន្ថែម ដើម្បី​បង្ក​លក្ខណៈ​ដំ​ណើរ​ការ​សាង​សង់​ស្ថា​នីយ​បង់​ប្រាក់ ដើម្បី​យក​ថ្លៃ​សេ​​វា​ផ្លូវ​ល្បឿន​លឿន​នៅ​ក្នុង​ខែ​មិថុ​នា ឆ្នាំ​២០២៦។ទន្ទឹម​នឹង​នោះ ក្នុង​ដំ​ណើរ​ការ​សាង​សង់​ប្រ​សិន​បើ​មាន​បញ្ហា​លំ​បាក​ជាប់​ទាក់​ទិន ម្ចាស់​វិនិ​យោគ​ត្រូវ​ផ្តល់​ព័ត៌​មាន​ទៅ​ទី​ក្រុង​ជា​បន្ទាន់​សហ​ការ​ជា​មួយ​មូល​ដ្ឋាន​ដើម្បី​ដោះ​ស្រាយ ប្រ​ញាប់​អនុ​វត្ត​រួច​រាល់​ផ្នែក​សំ​ណង់​ផ្លូវ​ល្បឿន​លឿន​តាម​កិច្ច​ចង្អុល​ការ​របស់​នា​យក​រដ្ឋ​មន្ត្រី៕

អាញ​ខ្វា-មុនី​

ចែករំលែកអត្ថបទ