ដើម្បីអនុវត្តល្អការជ្រើសរើស និងអំពាវនាវពលរដ្ឋចូលបម្រើកងទ័ព គណៈបញ្ជាការយោធាឃុំវិញគីម ខេត្តវិញឡុងបានផ្សព្វផ្សាយព្រមៗគ្នានូវវិធានការជាច្រើន សំដៅជ្រើសរើសយុវជនមានគ្រប់ចរិយាសម្បត្តិ សុខភាព កម្រិតវិជ្ជាឆ្លើយតបតាមសំណូមពរកសាងកងទ័ពការពារមាតុភូមិ។

គណៈបញ្ជាការយោធាឃុំវិញគីម ប្រជុំផ្សព្វផ្សាយអនុវត្តការងារជ្រើសយោធិនឆ្នាំ២០២៦។
លោកផាងជីធ្វឹង មេបញ្ជាការរងគណៈបញ្ជាការយោធាឃុំវិញគីម ឱ្យដឹង៖ “រៀងរាល់ឆ្នាំ គណៈបញ្ជាការយោធាឃុំ តែងកសាងផែនការព្យាករណ៍ភាគកម្រិតប្រគល់យោធិន និងពិនិត្យឡើងវិញនូវពលរដ្ឋដែលត្រៀមលក្ខណៈចូលបម្រើកងទ័ព នៅពេលបានប្រគល់ភាគកម្រិត។ រៀងរាល់ឆ្នាំ គណៈបញ្ជាការយោធាឃុំតែងជ្រើសរើសនិងអំពាវនាវពលរដ្ឋចូលបម្រើកងទ័ពសម្រេច និងលើសភាគកម្រិត។ តាមផែនការ ឆ្នាំ ២០២៦ គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ភាគកម្រិតឱ្យឃុំចំនួនយុវជន ៣៥ នាក់ ក្នុងនោះ កងទ័ពមានយុវជន ២៧ នាក់ នគរបាលមានយុវជន ៨ នាក់។ បច្ចុប្បន្ន មានយុវជន ៤១ នាក់ ក្នុងនោះ មានយុវជន ៣៣នាក់ បំពេញកាតព្វកិច្ចយោធា យុវជន ៨ នាក់ បំពេញកាតព្វកិច្ចនគរបាលគ្រប់លក្ខណៈចូលបម្រើកងជួរទ័ពអនុវត្តភារកិច្ចការពារមាតុភូមិ”។
ប្អូនត្រឹងទ្រុងង្វៀង នៅភូមិយង់លើង ឃុំវិញគីម ឱ្យដឹង៖ “ប្អូនបានប្រឡងបញ្ចប់វិទ្យាល័យ កន្លងហើយប្អូនសរសេរលិខិតស្ម័គ្រចិត្តចូលបម្រើ កងទ័ពឆ្នាំ ២០២៦។ ចំពោះប្អូនបានចូលបម្រើជួរកងទ័ពប្រជាជនវៀតណាម ដើម្បីការពារមាតុភូមិគឺជាមោទនភាពដ៏ធំ សម្តែងនូវការទទួលខុសត្រូវរបស់យុវវ័យចំពោះប្រទេសជាតិ”។
លោកផាងជីធ្វឹង ឱ្យដឹងបន្ថែម៖“ ដើម្បីអនុវត្តល្អភារកិច្ចប្រគល់យោធិន ចាប់ពីដើមឆ្នាំ គណៈបញ្ជាការយោធាឃុំ បានធ្វើសេនាធិការជាមួយគណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ អនុវត្តល្អការឃោសនា ចលនានិងចេញបញ្ជាកោះហៅចូលបម្រើកងទ័ពដល់ផ្ទះពលរដ្ឋ។ ទន្ទឹមនឹងនោះ ឃោសនាច្បាប់កាតព្វកិច្ចយោធាដល់ភូមិនីមួយៗ; លើកទឹកចិត្ត សួរសុខទុក្ខជារឿយៗគ្រួសារទាំងឡាយ ដែលមានពលរដ្ឋត្រៀមចូលបម្រើកងទ័ព។ សំដៅធានាគ្រប់ភាគកម្រិត និងគុណភាពប្រគល់យោធិនរៀងរាល់ឆ្នាំ ឃុំបានបង្កើតក្រុមប្រឹក្សាកាតព្វកិច្ចយោធា និងចាត់ភារកិច្ចច្បាស់លាស់ដល់សមាជិកម្នាក់ៗក្នុងក្រុមប្រឹក្សាទទួលបន្ទុកតាមភូមិ ព្រមទាំងចាត់កម្មាភិបាល ដើម្បីពិនិត្យ ក្តាប់ពីស្ថានភាពពលរដ្ឋ ដែលត្រៀមចូលបម្រើកងទ័ព; ចង្អុលការភូមិនានាអនុវត្តល្អនូវបែបបទការងារជ្រើសយោធិន ធានាប្រជាធិបតេយ្យ សមភាព និងសត្យានុមតិ។
ទន្ទឹមនឹងការចលនា ឃោសនាច្បាប់កាតព្វកិច្ចយោធា គោលនយោបាយសមរភូមិក្រោយកងទ័ព ក៏បានក្រុមប្រឹក្សាកាតព្វកិច្ចយោធាយកចិត្តទុកដាក់និងអនុវត្តជារហូត។ ឆ្លងតាមរយៈនោះ គណៈបញ្ជាការយោធាឃុំ រួមជាមួយរដ្ឋអំណាចភូមិភាគ ចាត់តាំងក្រុមការងារទៅសួរសុខទុក្ខ ជូនអំណោយដល់ពលរដ្ឋដែលចេញដំណើរចូលបម្រើកងទ័ព។ ដោយការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់គ្រប់សព្វរបស់ក្រុមប្រឹក្សាកាតព្វកិច្ចយោធាឃុំវិញគីម រៀងរាល់ឆ្នាំការជ្រើសពលរដ្ឋចូលបម្រើកងទ័ព បានចាត់តាំងប្រកបដោយភាពហ្មត់ចត់ ម៉ឺងម៉ាត់សត្យានុម័តិត្រូវតាមការកំណត់៕
សើុងម៉ាល័យ - លីសៀ