ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

09/03/2026 - 15:55

តាំង​ពិ​ព័រណ៍​សៀវ​ភៅ និង​ដាក់​បង្ហាញ​រូប​ភាព​ឯក​សារ​ក្រោម​ប្រ​ធាន​បទ​អំ​ណរ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ 

ការ​ដាក់​បង្ហាញ​រូប​ភាព​ឯក​សារ​ស្តី​ពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជនគ្រប់​ថ្នាក់​ជា​មួយ​នឹង​ប្រ​ធាន​បទ “ឆន្ទៈ​បក្ស - ទឹក​ចិត្ត​ប្រ​ជា​ជន” ដោយ​មាន​រូប​ភាព ឯក​សារ និង​វត្ថុ​តាំង​ជាង ១៤០ ប្រ​ភេទ។ ការ​តាំង​ពិ​ព័រណ៍ សៀវ​ភៅ “ក្តី​ជំ​នឿ សាមគ្គី​និង​បំ​ណង​ប្រាថ្នា” ក៏ បាន​ឧទ្ទេស​នាម​សៀវ​ភៅ កា​សែត​និង​ឯក​សារ​ចំ​នួន ៣០០ ច្បាប់​ផង​ដែរ។ ការ​ដាក់​បង្ហាញ និង​តាំង​ពិ​ព័រណ៍​សៀវ​ភៅ​នេះ នឹង​ប្រ​ព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី ០១ ខែ​សី​ហា ឆ្នាំ​២០២៦ នៅ​សារ​មន្ទីរ ក្រុង​កឹង​ធើ លេខ ១ ផ្លូវ​ហ្វា​ប៊ិញ សង្កាត់​និញ​កេវ។

     តំ​ណាង​កាត់​ខ្សែ​បូ​សម្ពោធ​ការ​ដាក់​បង្ហាញ​រូប​ភាព​ឯក​សារ និង​តាំង​ពិ​ព័រណ៍​សៀវ​ភៅ។

នៅ​សារ​មន្ទីរ​ក្រុង​កឹង​ធើ មន្ទីរ​វប្ប​ធម៌ កីឡា និង​ទេស​ចរណ៍ បាន​បើក​ពិធី​ដាក់​បង្ហាញ​រូប​ភាព ឯក​សារ​ស្តី​ពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន៖ “ឆន្ទៈ​បក្ស - ទឹក​ចិត្ត​ប្រ​ជា​ជន” និង​តាំង​ពិ​ព័រណ៍​សៀវ​ភៅ “ក្តី​ជំ​នឿ សាម​គ្គី និង​បំ​ណង​ប្រាថ្នា”។

អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នេះ​មាន​លោក ដុង​វ៉ាំង​ថាញ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន និង​ជា​ប្រ​ធាន​គណៈ​កម្មា​ធិការ​បោះ​ឆ្នោត​ក្រុង​កឹង​ធើ; រួម​ជា​មួយ​នឹង​សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស​ក្រុង និង​ថ្នាក់​ដឹក​នាំ​មន្ទីរ ផ្នែក​នា​នា...។

ថ្លែង​ក្នុង​ពិធី​បើក​សម្ពោធ ថ្នាក់​ដឹក​នាំ​នៃ​មន្ទីរ​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ក្រុង​កឹង​ធើ បាន​សង្កត់​ធ្ងន់៖ ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ គឺ​ជា​ព្រឹត្តិ​ការណ៍​នយោ​បាយ​ដ៏​សំ​ខាន់​របស់​ប្រ​ទេស​ជាតិ ជា​ថ្ងៃ​បុណ្យ​ដ៏​ធំ​របស់​ប្រ​ជា​ជន​ទាំង​មូល ដែល​បង្ហាញ​ពី​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​របស់​ប្រ​ជា​ជន។ ការ​ដាក់​បង្ហាញ​រូប​ភាព​និង​តាំង​ពិ​ព័រណ៍​សៀវ​ភៅ​នេះ សំ​ដៅ​ផ្សព្វ​ផ្សាយ​ទូ​លំ​ទូលាយ​អំ​ពី​អត្ថ​ន័យ និង​សារៈ​សំ​ខាន់​នៃ​ការ​បោះ​ឆ្នោត បញ្ជាក់​ពី​តួ​នា​ទី ឋានៈ​របស់​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​អា​ណត្តិ។ ទន្ទឹម​នឹង​នោះ រួម​ចំ​ណែក​អប់រំ​ប្រ​ពៃ​ណី​ស្នេ​ហា​ជាតិ ស្មារតី​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​ពល​រដ្ឋ និង​ពង្រឹង​ក្តី​ជំ​នឿរ​បស់​ប្រ​ជា​ជន​ចំ​ពោះ​ការ​ដឹក​នាំ​របស់​បក្ស និង​មាគ៌ា​អភិវឌ្ឍន៍​របស់​ប្រ​ទេស​ជាតិ។

តំ​ណាង​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បើក​សម្ពោធ និង​អុជ​ធូប​រំលឹក​គុណ​លោក​ប្រ​ធាន​ហូ​ជី​មិញ ក្នុង​បរិ​វេណ​សារ​មន្ទីរ​ក្រុង​កឹង​ធើ។

ការ​ដាក់​បង្ហាញ​រូប​ភាព​ឯក​សារ​ស្តី​ពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន ក្រោម​ប្រ​ធាន​បទ “ឆន្ទៈ​បក្ស - ទឹក​ចិត្ត​ប្រ​ជា​ជន” ដោយ​មាន​រូប​ភាព ឯក​សារ និង​វត្ថុ​តាំង​ជាង ១៤០ ប្រ​ភេទ។ តាំង​បង្ហាញ​ឧទ្ទេស​នាម​រូប​ភាព លេច​ធ្លោ​មួយ​ចំ​នួន​អំពី​លោក​ប្រ​ធាន​ហូ​ជី​មិញ ជា​មួយ​នឹង​ការ​ងារ​បោះ​ឆ្នោត; ការ​បោះ​ឆ្នោត​ជា​សកល​លើក​ដំ​បូង បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា អា​ណត្តិ​ទី ១ រហូត​មក​ទល់​បច្ចុប្បន្ន និង​បោះ​ឆ្នោត​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់​នៅ​ក្រុង​កឹង​ធើ។ ក្រៅ​ពី​នេះ ក៏​មាន​វត្ថុ​តាង​ប្រ​វត្តិ​សាស្ត្រ ជា​ច្រើន​គ្រប់​សម័យ​កាល ដូច​ជា រូប​ភាព​ផ្សព្វ​ផ្សាយ​ការ​បោះ​ឆ្នោត ប័ណ្ណ​តំ​ណាង​រដ្ឋ​សភា និង​ប័ណ្ណ​បោះ​ឆ្នោត​ជា​ដើម។

ការ​តាំង​ពិ​ព័រណ៍​សៀវ​ភៅ “ក្តី​ជំ​នឿ សាម​គ្គី និង​បំ​ណង​ប្រាថ្នា” បាន​ឧទ្ទេស​នាម​សៀវ​ភៅ កា​សែត និង​ឯក​សារ​ចំ​នួន ៣០០ ច្បាប់ អំ​ពី​លោក​ប្រ​ធាន​ហូ​ជី​មិញ ជា​មួយ​នឹង​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា​គ្រប់​អា​ណត្តិ; បណ្តា​ឯក​សារ​ស្តី​ពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់។ ពិ​ធី​តាំង​ពិ​ព័រណ៍ ថែម​ទាំង​ផ្តល់​នូវ​ឯក​សារ​ជា​ច្រើន​ណែ​នាំ​ផ្សព្វ​ផ្សាយ​អំពី​ការ​បោះ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី XVI និង​ការ​បោះ​ឆ្នោត តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១។

ការ​ដាក់​បង្ហាញ​រូប​ភាព និង​តាំង​ពិ​ព័រណ៍ សៀវ​ភៅ​នេះ នឹង​ប្រ​ព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី ០១ ខែសី​ហា ឆ្នាំ​២០២៦ នៅ​សារ​មន្ទីរ​ក្រុង​កឹង​ធើ លេខ ១ ផ្លូវ​ហ្វា​ប៊ិញ សង្កាត់​និញ​កេវ៕

                     ដាំង​ហ្វិញ​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ