សព្វថ្ងៃមណ្ឌល១១ សង្កាត់កាយខេ គ្មាននៅគ្រួសារក្រនិងក្បែរក្រ ដងផ្លូវច្រកល្ហកជាច្រើនបានបង្កើនកម្រិត។ លទ្ធផលនោះជាការខំប្រឹងរបស់សមូហភាពកម្មាភិបាល បក្ខជននិងប្រជាជនក្នុងរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ។ ឆ្នាំ២០២៥ សាខាបក្ខមណ្ឌលបានគណៈកម្មាធិការបក្សសង្កាត់កាយខេ វាយតម្លៃសម្រេចឆ្នើមភារកិច្ច។

ដោយប្រជាជនស្របចិត្តគប់វាល់ រដ្ឋវិនិយោគផ្លូវច្រកជាច្រើន
នៅមណ្ឌល១១បានបង្កើនកម្រិត។
ការងារមួយក្នុងចំណោមការងារលេចធ្លោរបស់កម្មាភិបាលបក្ខជនសាខាបក្សមណ្ឌល១១ ក្នុងឆ្នាំ២០២៥ គឺកិច្ចសហការជាមួយកម្មាភិបាលសង្កាត់ចលនាប្រជាជនគប់វាល់បានជាង៦០០លានដុង ក្រាលបេតុង ចាក់កៅស៊ូផ្លូវច្រក៤ខ្សែ។ តាមលោកម៉ាយវ៉ាំងលុង លេខាសាខាបក្ស ប្រធានមណ្ឌល១១ មុននេះបណ្តាផ្លូវច្រកត្រូវលិចពេលភ្លៀងធំឬទឹកជន់ខ្ពស់ ជះឥទ្ធិពលដល់ជីវភាពរបស់ប្រជាជន។ កម្មាភិបាលមណ្ឌលស្នើនិងបានគណៈកម្មាធិការប្រជាជនខ័ណ្ឌនិញកេវ(ចាស់) បែងថវិកាធ្វើថ្មីប្រព័ន្ធលូ មាត់លូ ប្រជាជនគប់វាល់បេតុង ក្រាលកៅស៊ូផ្ទៃផ្លូវច្រក។
ជាតួយ៉ាង ពេលកម្មាភិបាល បក្ខជនសាខាបក្សមណ្ឌលចលនា ប្រជាជនក្នុងច្រកផ្លូវ៤៩-៥៧ បានស្របមតិគប់វាល់១៦០លានដុង ក្រាលបេតុងផ្ទៃផ្លូវច្រក។ លោកង្វៀងទ្រឿងដូ ប្រជាជនរស់ក្នុងច្រកផ្លូវឱ្យដឹង៖ រាល់ការងារតែងបានកម្មាភិបាលចាត់តាំងប្រជុំពិគ្រោះច្បាស់លាស់ ទើបមាមីងស្របមតិគប់វាល់ប្រាក់បង្កើនកម្រិតផ្លូវ។ យើងខ្ញុំសប្បាយចិត្តណាស់ពេលច្រកផ្លូវបានបង្កើនកម្រិតស្អាតបាត។ ប្រជាជនក្នុងច្រក៩-១៥ ក៏គប់វាល់ជិត១០០លានដុង បង្កើនកម្រិតច្រកផ្លូវនេះដែរ។ លោកផាងគៀងទ្រុង នៅច្រក៩-១៥ និយាយ៖ មុននេះផ្ទៃផ្លូវច្រកទាប លូបង្ហូតទឹកតូច ពេលភ្លៀងធំគឺលិច។ ជាមួយការចលនារបស់កម្មាភិបាល បក្ខជន ស្មារតីសាមគ្គីរួមកម្លាំងរបស់ប្រជាជន ពេលនេះច្រកផ្លូវបានបង្កើនកម្រិតស្អាតបាត ការធ្វើដំណើររបស់មាមីងសុវត្ថិភាពជាង។
ទន្ទឹមនឹងការបង្កើនកម្រិតផ្លូវច្រក កម្មាភិបាល បក្ខជនសាខាបក្សមណ្ឌល ចលនាប្រជាជនដាក់សម្រាមត្រូវម៉ោង ត្រូវកន្លែងកំណត់ សហការចេញទ័ពបង្កើតឡើងវិញសណ្តាប់ធ្នាប់ទីក្រុង អនាម័យសម្អាតដងផ្លូវច្រក។ ទន្ទឹមនោះសហការចលនាមាមីងដាក់កាមេរាសន្តិសុខ ផ្លាស់ថ្មីទង់ជាតិ ចលនាប្រជាជនបម្រុងធុងបង្ការអគ្គិភ័យ។ល។
កម្មាភិបាលបក្ខជនសាខាបក្សមណ្ឌលយកចិត្តទុកដាក់អនុវត្តបណ្តាសកម្មភាពគិតអានជីវភាពប្រជាជន។ ដោយឡែកឆ្នាំ២០២៥ កម្មាភិបាលបក្ខជនចលនារបស់ប្រើប្រាស់តម្លៃជាង៦៦លានដុង ជូនបណ្តាគ្រួសារមានស្ថានភាពលំបាក។ សាខាបក្សចាត់តាំងប្រគល់អំណោយ៨៨ចំណែកដល់បក្ខជនមានអាយុបក្សច្រើន គ្រួសារគោលនយោបាយ អ្នកចូលរួមបដិវត្តរងជាតិពុលគីមី។ល។ គណៈការងាររណៈសិរ្សមណ្ឌលសហការចលនាអំណោយបានច្រើនចំណែក តម្លៃជាង៣៧លានដុង ជូនសិស្សនាឱកាសដើមឆ្នាំសិក្សា បុណ្យទ្រុងធូនិងបណ្តាគ្រួសារមានស្ថានភាពលំបាក។
ក្រៅពីនោះកម្មាភិបាល បក្ខជនឧទ្ទេសនាមប្រជាជនបុលទុនជាង៣ពាន់លានដុងពីធនាគារគោលនយោបាយសង្គមដើម្បីអភិវឧ្ឍសេដ្ឋកិច្ចគ្រួសារនិងរៀនសូត្រ។ មីងង្វៀងធីមីឡង ប្រជាជនមណ្ឌល១១ និយាយ៖ បានឧទ្ទេសនាមបុលទុនអទិភាព គ្រួសារខ្ញុំមានប្រាក់បើកហាងលក់សារពើភ័ណ្ឌ។ តាំងពីនោះចំណូលគ្រួសារមួយថ្ងៃកាន់តែគ្រាន់បើជាង។
តាមលោកម៉ាយវាំងលុង លេខាសាខាបក្សប្រធានមណ្ឌល១១ រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ឥរិយាបថហូជីមិញ បណ្តាការងារដែលមានប្រយោជន៍ដល់ប្រជាជន កម្មាភិបាលបក្ខជនសាខាមណ្ឌលតែងធ្វើជាគំរូ អនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។ បណ្តាសកម្មភាពជាក់ស្តែង មានប្រសិទ្ធភាពរបស់កម្មាភិបាល បក្ខជនបង្កការសាយភាយ “ធ្វើតាម”គំរូអ៊ំក្នុងសហគមន៍រួមចំណែកកសាងមណ្ឌលប្រជាជនតាំងទីលំនៅពីមួយថ្ងៃកាន់តែអភិវឧ្ឍ៕
ថាញធី-ចន្ថា