មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/03/2026 - 06:48

ធ្វើ​ឱ្យ​សុក្រឹត​គមនា​គមន៍ ដើម្បី​កសាង​ជន​បទ​ថ្មី 

កំ​ណត់​ច្បាស់​ការ​អភិវឌ្ឍ​គមនា​គមន៍ គឺ​ជា​លក្ខ​ឋាន​មួយ​ក្នុង​ចំ​ណោម​លក្ខ​ឋាន​ដ៏​សំ​ខាន់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី រួម​ចំ​ណែក​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច - សង្គម ច្រើន​ឆ្នាំ​កន្លង ឃុំ​ឡុង​វិញ ខេត្ត​វិញ​ឡុង បាន​ម្ចាស់​ការ​កៀរ​គរ ផ្គួប​បញ្ចូល​នូវ​ប្រ​ភព​កម្លាំង​ជា​ច្រើន ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ប្រ​ព័ន្ធ​គមនា​គមន៍​ជន​បទ​ជា​បណ្តើរៗ​នៅ​លើ​ភូមិ​ឋាន។

ផ្លូវ​ជន​បទ​ថ្មី​នៅ​ភូមិ​កៃ​កូយ ឃុំ​ឡុង​វិញ។

ពី​មុន ប្រ​ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ​របស់​ឃុំ​ឡុង​វិញ​មិន​ទាន់​បាន​កសាង​ព្រមៗ​គ្នា និង​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ដឹក​ជញ្ជូន​ទំ​និញ​របស់​កសិ​ករ​នោះ​ទេ។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ ភូមិ​ភាគ​បាន​កសាង​ផែន​ការ​អភិវឌ្ឍន៍​គមនា​គមន៍​ជន​បទ ដោយ​ផ្អែក​លើ​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី។ ទិស​ដៅ​គឺ​ដើម្បី​ធ្វើ​ឱ្យ​រឹង​មាំ​ផ្លូវ​ជន​បទ​ទាំង​អស់​រហូត​ដល់​ភូមិ​នា​នា និង​ផ្តុំ​កម្លាំង​បើក​ទូ​លាយ ព្រម​ទាំង​ធ្វើ​ឱ្យ​រឹង​មាំ​ផ្លូវ​តាម​វាល​ស្រែ ទំ​នប់ ដើម្បី​បម្រើ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ការ​ផលិត​របស់​ប្រ​ជា​ជន។

លោក ឡឹម​វុាំង​ក្វាង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ឡុង​វិញ ឱ្យ​ដឹង៖ “ឃុំ​បាន​កំ​ណត់​ច្បាស់​ការ​អភិ​វឌ្ឍ​គមនា​គមន៍​គឺ​ជា​ភារ​កិច្ច​មួយ​ក្នុង​ចំ​ណោម​ភារ​កិច្ច​ដ៏​សំ​ខាន់ បង្ក​កម្លាំង​ជំ​រុញ​ដល់​ការ​អនុវត្ត​លក្ខ​ឋាន​ផ្សេងៗ​ទៀត​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ ក្នុង​អា​ណត្តិ​កាល ២០២០​-២០២៥ ភូមិ​ភាគ​កៀរ​គរ​បាន​ប្រ​ភព​ទុន​ជា​ច្រើន​ពី​មជ្ឈិម ភូមិ​ភាគ សប្បុ​រស​ជន និង​ប្រ​ជា​ជន​រួម​វិ​ភាគ​ទាន ផ្តើម​ពី​នោះ សំ​ណង់​គមនា​គមន៍​ជា​ច្រើន​បាន​វិនិ​យោគ​កសាង ដូច​ជា៖ ខ្សែ​ទឹក​សម្រាប់​កប៉ាល់​ចំ​ណុះ​ធំ​ចូល​ទន្លេ​ហូវ ដំ​ណាក់​កាល ២ ស្ពាន​ជន​បទ​នៅ​ភូមិ​វុង​តាវ ផ្លូវ​ជន​បទ​ពី​ភូមិ​ឡា​ហ្គី - វ៉ាម​រ៉ាច់-ក ផ្លូវ​បេ​តុង​ខាង​ជើង​ភូមិ​យ៉ុង​បាង និង​សំ​ណង់​ផ្លូវ​បេ តុង​នៅ​តាម​ភូមិ​នា​នា ដូច៖ ភូមិ​សម​ជួរ សំ​ពោង​សក់​ធំ កិញ​ដាវ - សែវ​បុង យ៉ុង​បាង កៃ-ក - សម​ជួរ​។ល។ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង ១.៤៨៤ ពាន់​លាន​ដុង រួម​ចំ​ណែក​ធ្វើ​ឱ្យ​សុក្រឹត​បណ្តាញ​គមនា​គមន៍ បម្រើ​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ការ​ផលិត​របស់​ប្រ​ជា​ជន​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព។ បច្ចុប្បន្ន ឃុំ​បាន​សម្រេច​លក្ខ​ឋាន​អំពី​គមនា​គមន៍ ក្នុង​ការ​កសាង​ជន​បទ​ថ្មី”។

លោក គឹម​ង៉ុក​ចឿង នៅ​ភូមិ​កៃ​កូយ ឱ្យ​ដឹង៖ “កាល​មិន​ទាន់​កសាង​ឃុំ​ជន​បទ​ថ្មី ផ្លូវ​ជន​បទ​ភាគ ច្រើន​សុទ្ធ​តែ​ជា​ផ្លូវ​ដី បន្ទាប់​ពី​បំ​ផុស​ចលនា​កសាង​ជន​បទ​ថ្មី ផ្លូវ​ដី​ពី​មុន​នោះ​បាន​ជំ​នួស​ដោយ​ផ្លូវ​បេ​តុង ផ្លូវ​កៅ​ស៊ូ​ដ៏​រឹង​មាំ​តភ្ជាប់​ពី​ភូមិ​នា​នា​ដល់​មជ្ឈ​មណ្ឌល​ឃុំ ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក និង​ដឹក​ជញ្ជូន​ទំ​និញ​មាន​ភាព​ងាយ​ស្រួល​ទាំង​ប្រាំង​វស្សា។ ក្រៅ​ពី​នោះ ការ​កសាង​ជន​បទ​ថ្មី​របស់​ឃុំ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន ជួយ​ឱ្យ​ប្រ​ជា​ជន​អនុវត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស គោល​នយោ​បាយ ច្បាប់​របស់​រដ្ឋ និង​អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម សេដ្ឋ​កិច្ច​-សង្គម​កាន់​តែ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ”។

អា​ស្រ័យ​អនុ​វត្ត​ព្រមៗ​គ្នា​នូវ​វិធាន​ការ​អភិវឌ្ឍន៍​គម​នា​គមន៍​ជន​បទ​ក្នុង​អំ​ឡុង​ច្រើន​ឆ្នាំ​កន្លង មក​ទល់​ពេល​នេះ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​នៅ​ឃុំ​ឡុង​វិញ ជា​សារ​វន្ត​បាន​សម្រេច​រួច​រាល់ រួម​ចំ​ណែក​ជំ​រុញ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម លើក​កម្ពស់​ជីវ​ភាព​របស់​ប្រ​ជា​ជន។ បច្ចុប្បន្ន ឃុំ​បាន​សម្រេច​លក្ខ​ឋាន​គមនា​គមន៍ និង​បាន​សម្រេច​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​គំរូ​ទាំង​៥​លក្ខ​ឋាន៕

                              សើុង​ម៉ា​ល័យ-វិមាន

ចែករំលែកអត្ថបទ