ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/03/2026 - 21:23

ទី​ក្រុង​កឹង​ធើ​អនុវត្ត​ការ​ឃោស​នា​បោះ​ឆ្នោត​មាន​ចំ​ណុច​ស្នូល ចំ​ណុច​សំ​ខាន់ និង​មាន​ប្រ​សិទ្ធ​ភាព 

កាន់​តែ​ជិត​ដល់​ថ្ងៃ​ទី ១៥ ខែ​មី​នា ឆ្នាំ ២០២៦ ដែល​ជា​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦ - ២០៣១ បរិ​យា​កាស​អ៊ូ​អរ រីក​រាយ លម្អ​ដោយ​ទង់​ជាតិ​គ្រប​ដណ្ដប់​គ្រប់​ឃុំ សង្កាត់​លើ​ភូមិ​ឋាន​ទី​ក្រុង។ ទី​ក្រុង​កឹង​ធើ​បាន​អនុវត្ត​ល្អ​នូវ​ការ​ងារ​ផ្តល់​ព័ត៌​មាន ឃោស​នា​ទូ​លំ​ទូ​លាយ មាន​ចំ​ណុច​ស្នូល ចំ​ណុច​សំ​ខាន់​ដល់​ប្រ​ជា​ជន​គ្រប់​រូប ដោយ​រូប​ភាព​យ៉ាង​សម្បូរ​បែប។

ការ​ឃោស​នា​ដិត​ដាម​ខ្លឹម​សារ​នៃ​ការ​បោះ​ឆ្នោត។

នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ​មី​នា លោក​ង្វៀង​មិញ​ត្វឹង នា​យក​រង​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ទី​ក្រុង​កឹង​ធើ រួម​ជា​មួយ​អង្គ​ភាព​ពាក់​ព័ន្ធ បាន​ត្រួត​ពិ​និត្យ​ការ​ងារ​ផ្សព្វ​ផ្សាយ ឃោស​នា​ផ្ទាល់​អំ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦ - ២០៣១ នៅ​តាម​សង្កាត់​នា​នា​ក្នុង​មជ្ឈ​មណ្ឌល​ទី​ក្រុង។

ក្រុម​ត្រួត​ពិ​និត្យ​បាន​ធ្វើ​ការ​ពិនិត្យ​មើល​ផ្ទាំង​ប៉ា​ណូ កម្រាល​ព្រំ​ផ្កា បដា ផ្ទាំង​ទស្ស​នីយ​ភាព LED ទង់​ជាតិ និង​ទង់​ឃោស​នា។ល។ នៅ​ចំ​ណុច​ប្រ​សព្វ IC៣ (សង្កាត់​ហឹង​ភូ) នៅ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ (សង្កាត់​និញ​កេវ) នៅ​តំ​បន់​ខាង​មុខ​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​កឹង​ធើ (សង្កាត់​ថើយ​អាង​ដុង) និង​នៅ​តាម​ផ្លូវ​ធំ ​ចំ​ណុះ​សង្កាត់​និញ​កេវ កាយ​ខេ ប៊ិញ​ធ្វី និង​ឡុង​ត្វៀង​ជា​ដើម។

ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ សំ​ណូម​ពរ​ត្រូវ​ធា​នា​សោ​ភណ​ភាព សុ​វត្ថិ​ភាព​ដាច់​ខាត​នៃ​ផ្ទាំង​ប៉ា​ណូ កម្រាល​ព្រំ​ផ្កា...។

ក្រុមត្រួតពិនិត្យផ្សព្វផ្សាយ ឃោសនាផ្ទាល់នៅចំណុចផ្លូវប្រសព្វ IC៣។

ការ​ឃោស​នា​បោះ​ឆ្នោត បាន​ធ្វើ​ឡើង​នៅ​មុខ​ទី​ស្នាក់​ការ​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ។

វិថី​ក្រុង​កឹង​ធើ តុប​តែង​លម្អ​ដោយ​ទង់​ជាតិ ឆ្ពោះ​ដល់​ទិវា​បុណ្យ​ធំ។

ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ សំ​ណូម​ពរ​អង្គ​ភាព​ក្រោម​ចំ​ណុះ​ជំ​រុញ​ជាង​ទៀត​នូវ​ការ​ឃោស​នា​បោះ​ឆ្នោត ធា​នា​មាន​ចំ​ណុច​ស្នូល ចំ​ណុច​សំ​ខាន់ ដោយ​រូប​ភាព​យ៉ាង​សម្បូរ​បែប បង្ក​បរិ​យា​កាស​សប្បាយ​រីក​រាយ​ក្នុង​ប្រ​ជា​ជន។ ក្នុង​ដំ​ណើរ​អនុ​វត្ត គប្បី​ផ្តោត​សំ​ខាន់​ធា​នា​សុវត្ថិ​ភាព​ដាច់​ខាត មាន​សោ​ភណ​ភាព និង​ទេស​ភាព​ទី​ក្រុង។

បដា​ឃោស​នា​នៅ​មុខ​ទី​ស្នាក់​ការ​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង​កឹង​ធើ។

ត្រួត​ពិ​និត្យ​ការ​ឃោស​នា​នៅ​មុខ​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ​កឹង​ធើ។

តាម​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ ការ​ឃោស​នា​បាន​អង្គ​ភាព​ផ្តោត​សំ​ខាន់​អនុ​វត្ត​ក្នុង​ពេល​មុន ក្នុង​និង​ក្រោយ​ការ​បោះ​ឆ្នោត។ ដោយ​រូប​ភាព​យ៉ាង​សម្បូរ​បែប ដូច​ជា​ឃោស​នា​ផ្ទាល់ តុប​តែង​ទេស​ភាព​តាម​ដង​វិថី​ក្រុង ចង​ទង់​ជាតិ​បញ្ឈរ ទង់​លម្អ​ច្រើន​ពណ៌ ចង្កោម​ទង់​ជាតិ ចង្កោម​និមិត្ត​រូប​ និង​រូប​ភាព​ផ្សេងៗ​ទៀត​សម​ស្រប​នៅ​តាម​ទី​តាំង​សំ​ខាន់​នី​មួយៗ​ដូច​ជា រង្វង់​មូល​ដង​ផ្លូវ​ក្នុង​មជ្ឈ​មណ្ឌល ចំ​ណុច​ផ្លូវ​ប្រ​សព្វ និង​ច្រក​ផ្លូវ​ចេញ​ចូល​មជ្ឈ​មណ្ឌល​ទី​ក្រុង។

ខ្លឹម​សារ​ឃោស​នា​ច្បាម​តាម​ការ​ណែ​នាំ ទិស​ដៅ​នយោ​បាយ និង​ឧត្តម​គតិ​របស់​ស្ថា​ប័ន​សមត្ថ​កិច្ច ធា​នា​ជា​និរន្តរ៍ និង​ជា​ប្រ​ចាំ។

ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ ត្រួត​ពិនិត្យ​ការ​ត្រៀម​បម្រុង​បើក​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ។

 

មមា​ញឹក​ត្រៀម​បម្រុង​ការ​តាំង​ពិ​ព័រណ៍​សៀវ​ភៅ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍ បាន​ត្រួត​ពិនិត្យ​ការ​ត្រៀម​បម្រុង​បើក​តាំង​ពិ​ព័រណ៍​ប្រ​ធាន​បទ​អំ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន "ឆន្ទៈ​បក្ស - ទឹក​ចិត្ត​ប្រ​ជា​ជន" និង​តាំង​ពិ​ព័រណ៍​សៀវ​ភៅ "ក្តី​ជំ​នឿ សាមគ្គី​ភាព និង​សេចក្តី​ប្រាថ្នា" នៅ​សារ​មន្ទីរ​ទី​ក្រុង​កឹង​ធើ។ ព្រឹត្តិ​ការណ៍​នេះ​នឹង​បើក​នៅ​ថ្ងៃ​ទី ៤ ខែ​មីនា​ខាង​មុខ និង​អូស​បន្លាយ​ដល់​ថ្ងៃ​ទី ១ ខែ​សី​ហា ឆ្នាំ ២០២៦៕

យោង៖ baocantho.com.vn -ប្រែ​សម្រួល៖ វិមាន

ចែករំលែកអត្ថបទ