ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/03/2026 - 21:23

បំ​ផុស​ចលនា​ប្រ​ឡង​ប្រ​ណាំង​អប​អរ​សា​ទរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១ 

ព្រឹក​ថ្ងៃ​ទី ២ ខែ​មី​នា គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ បាន​បើក​យុទ្ធ​នា​ការ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​កំ​ពូល ដើម្បី​អប​អរ​សា​ទរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី ១៦ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១; អប​អរ​សា​ទរ​ខួប​អនុ​ស្សាវ​រីយ៍​លើក​ទី ១៣៦ ឆ្នាំ ទិវា​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ (១៩​/៥/​១៨៩០​-១៩/​៥/​២០២៦)។

លោក ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ; លោក​ត្រឹង​វ៉ាំង​ហ្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង; លោក​ស្រី ម៉ាធី​ទើយ សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង អនុ​ប្រ​ធាន​គណៈ​ប្រ​ចាំ​ការ​នៃ​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ផង​ដែរ។

លោក​ទ្រឿង​កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទី​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​និង​ថ្នាក់​ដឹក​នាំ​គណៈ​បញ្ជា​ការ​យោ​ធា​ទី​ក្រុង​កឹង​ធើ បាន​អញ្ជើញ​ចូល​រួម​ជា​អធិប​តី ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ប្រ​ឡង​ប្រ​ណាំង​រវាង​តំ​ណាង​ស្ថា​ប័ន និង​អង្គ​ភាព​នា​នា។

យុទ្ធ​នា​ការ​ប្រ​ឡង​ប្រ​ណាំង​ចំ​ណុច​កំ​ពូល ប្រ​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មី​នា ដល់​ថ្ងៃ​ទី ១៩ ខែ​ឧសភា ក្រោម​ប្រ​ធាន​បទ៖ “សាម​គ្គី​ភាព ប្រ​ជា​ធិប​តេយ្យ ទទួល​ខុស​ត្រូវ សម្រេច​ឆ្នើម​ភារ​កិច្ច​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​សភា នី​តិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១”។

បណ្ដា​ស្ថា​ប័ន អង្គ​ភាព​ចំ​ណុះ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង ចុះ​ឈ្មោះ​ប្រ​ឡង​ប្រ​ណាំង​បណ្តា​ខ្លឹម​សារ​រួម​មាន៖ អប់រំ ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិបាល យុទ្ធ​ជន​នៃ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ ឱ្យ​អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​បណ្ដា​បទ​បញ្ជា​សេច​ក្ដី​សម្រេច​ចិត្ត បទ​បញ្ញត្តិ និង​ការ​ណែ​នាំ​របស់​ថ្នាក់​លើ អំ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំ​ណាង​រដ្ឋ​ស​ភា នីតិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១; អនុ​វត្ត​ល្អ​នូវ​ការ​ងារ​អប់រំ​នយោ​បាយ សតិ​អា​រម្មណ៍ លើក​កម្ពស់​ការ​យល់​ដឹង និង​ការ​ទទួល​ខុស​ត្រូវ​ដល់​កម្មា​ភិបាល យុទ្ធ​ជន ក្នុង​ការ​ងារ​បោះ​ឆ្នោត; អនុ​វត្ត​បាន​ល្អ​នូវ​ការ​ងារ​បុគ្គ​លិក​កម្មា​ភិបាល​ដែល​ចូល​រួម​ឈរ​ឆ្នោត​តំ​ណាង​រដ្ឋ​សភា នីតិ​កាល​ទី ១៦ និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​ថ្នាក់ អា​ណត្តិ​កាល ២០២៦​-២០៣១ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​រៀប​ចំ​ផែន​ការ​កម្មា​ភិ​បាល...។

កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ទី​ក្រុង​បន្ត​ជ្រួត​ជ្រាប និង​ផ្សព្វ​ផ្សាយ​អនុវត្ត​គ្រប់​ជ្រុង​ជ្រោយ​រាល់​ផែន​ការ ភារ​កិច្ច​យោ​ធា​ការ​ពារ​ជាតិ ឆ្នាំ​២០២៦; កសាង​ធ្វើ​ឱ្យ​សុក្រឹត​រាល់​ឯក​សារ វិធាន​ការ​ត្រៀម​ប្រ​យុទ្ធ​ការ​ពារ​ការ​បោះ​ឆ្នោត; គួប​ផ្សំ​ស្អិត​ល្មួត​រវាង​ការ​កសាង​គណៈ​កម្មា​ធិការ​បក្ស អង្គ​ការ​ចាត់​តាំង​បក្ស​ឱ្យ​បាន​ស្អាត​ស្អំ រឹង​មាំ ជា​គំរូ ជា​មួយ​នឹង​ការ​កសាង​ស្ថា​ប័ន អង្គ​ភាព​រឹង​មាំ​លើ​គ្រប់​វិស័យ “ជា​គំរូ​ឆ្នើម”។ ជំ​រុញ​ការ​អនុវត្ត​ចលនា​ប្រ​ឡង​ប្រ​ណាំង “វិ​ស័យ​ភស្តុ​ភារ​កង​ទ័ព​អនុវត្ត​តាម​ដំ​បូន្មាន​របស់​អ៊ំ​ហូ”, “អង្គ​ភាព​គ្រប់​គ្រង​ហិ​រញ្ញ​វត្ថុ​បាន​ល្អ” និង​យុទ្ធ​នា​ការ “គ្រប់​គ្រង ប្រើ​ប្រាស់​អា​វុធ គ្រឿង​បំ​ពាក់​បច្ចេក​ទេស​បាន​ល្អ ជាប់​ធន់ មាន​សុ​វត្ថិ​ភាព សន្សំ​សំ​ចៃ និង​សុ​វត្ថិ​ភាព​ចរា​ចរណ៍”៕

ប្រភព÷ baocantho.com.vn - សុ​ផន

 

ចែករំលែកអត្ថបទ