អគ្គលេខាបក្ស តូឡឹម បានស្នើគណៈកម្មាធិការបក្សគ្របថ្នាក់ អង្គការបក្ស បណ្តាក្រសួង ផ្នែកនិងភូមិភាគនានា ប្រញាប់កសាងកម្មវិធីសកម្មភាព និងផែនការអនុវត្តជាក់ស្តែង; បែងចែកការទទួលខុសត្រូវចំពោះបុគ្គលម្នាក់ៗឱ្យបានច្បាស់លាស់ ព្រមទាំងប្តេជ្ញាកែតម្រូវស្ថាន ភាពគេចវេស រុញទៅរុញមក ឬធ្វើគ្រាន់តែជារូបភាព។

អគ្គលេខាបក្ស តូឡឹម ថ្លែងចង្អុលការក្នុងអង្គសន្និបាត។

តំណាងចូលរួមអង្គសន្និបាតនៅសាលប្រជុំយៀងហុង អាគាររដ្ឋសភា។
គណៈលេខាមជ្ឈិមបក្ស បានចាត់តាំងសន្និបាតទូទាំងប្រទេស សិក្សាស្វែងយល់ បញ្ជ្រាបនិងផ្សព្វផ្សាយសេចក្តីសម្រេចលេខ ៧៩-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ និងសេចក្តីសម្រេចលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។
សន្និបាតបានចាត់តាំងឡើងតាមទម្រង់ផ្ទាល់ ផ្គួបផ្សំជាមួយការផ្សាយបន្តផ្ទាល់តាមប្រព័ន្ធអនឡាញ ដោយតភ្ជាប់ពីចំណុចគោលនៅសាលប្រជុំយៀងហុង អាគាររដ្ឋសភា (ទីក្រុងហាណូយ) ទៅកាន់ចំណុចតភ្ជាប់អនឡាញជាង ២៧,០០០ ទីតាំងនៅតាមគណៈកម្មាធិការបក្សខេត្ត ក្រុង គណៈកម្មាធិការបក្សចំណុះមជ្ឈិម និងគណៈកម្មាធិការបក្សឃុំ សង្កាត់នានា ដោយមានកម្មាភិបាល បក្ខជនចូលរួមជាង ២ លាននាក់។ សន្និបាតបានផ្សាយផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍វៀតណាម វិទ្យុសំឡេងវៀតណាម និងតាមបណ្តាញឌីជីថល ផ្សេងៗផងដែរ។
អញ្ជើញចូលរួមនៅសាលប្រជុំយៀងហុង រួមមាន៖ អគ្គលេខាបក្ស តូឡឹម; ប្រធានរដ្ឋ ឡឿងកឿង; នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាមមិញជិញ; ប្រធានរដ្ឋសភា ត្រឹងថាញម៉ឹង; ប្រចាំការនៃគណៈលេខា ត្រឹងកឹមទូ; រួមជាមួយសមាជិកនៃការិយាល័យនយោបាយ សមាជិកគណៈលេខា សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស; ថ្នាក់ដឹកនាំនៃគណៈ ក្រសួង ផ្នែក អង្គការនយោបាយ-សង្គមមជ្ឈិម....។

ថ្នាក់ដឹកនាំ និងកម្មាភិបាលស្នូលរបស់ទីក្រុងចូលរួមសន្និបាតនៅចំណុចតភ្ជាប់អនឡាញសាលប្រជុំនៃគណៈកម្មាធិការបក្សក្រុងកឹងធើ។
នៅចំណុចតភ្ជាប់អនឡាញនៃសាលប្រជុំគណៈកម្មាធិការបក្សក្រុងកឹងធើ រួមមាន៖ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សក្រុង ឡេក្វាងទុង; សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនក្រុង ដុងវុាំងថាញ; រួមជាមួយនឹងសមាជិកប្រចាំការគណៈកម្មាធិការបក្ស ក្រុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង សមាជិកគណៈប្រតិបត្តិការបក្ខភាគក្រុង; ថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែកនិងអង្គការនយោបាយ-សង្គមរបស់ទីក្រុង....។
សន្និបាតបានស្តាប់សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនា អប់រំនិងប្រជាចលនាមជ្ឈិម លោក ត្រិនវុាំងក្វៀក របាយការណ៍អំពីប្រធានបទ “ខ្លឹមសារសំខាន់ៗ និងស្នូលនៃសេចក្តីសម្រេចលេខ ៨០-NQ/TW ចុះថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ របស់ការិយាល័យ នយោបាយ ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម”។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម លោក ង្វៀងថាញងី របាយការណ៍ អំពីប្រធានបទ “ខ្លឹមសារសំខាន់ៗនិងស្នូលនៃសេចក្តីសម្រេចលេខ ៧៩-NQ/TW ចុះថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ”។
ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃរដ្ឋាភិបាល លោក ង្វៀងហ្វាប៊ិញ ធ្វើរបាយការណ៍អំពីប្រធានបទ “កម្មវិធីសកម្មភាពអនុវត្តសេចក្តីសម្រេចលេខ ៧៩-NQ/TW និងសេចក្តីសម្រេចលេខ ៨០-NQ/TW របស់ការិយាល័យនយោបាយ”។
ថ្លែងបូកសរុបនិងចង្អុលការក្នុងសន្និបាត អគ្គលេខាបក្ស តូឡឹម បានសង្កត់ធ្ងន់៖ សេចក្តីសម្រេចទាំងពីរនេះ មិនត្រឹមតែជាក្រុមភារកិច្ចពីរទន្ទឹមគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគ្រោងសម្ព័ន្ធនៃការអភិវឌ្ឍដ៏ឯកភាពមួយជំនួយនិងលើកស្ទួយគ្នាទៅវិញទៅមក។ ក្នុងនោះ សេចក្តីសម្រេចលេខ ៧៩- NQ/TW បង្កើតនូវកម្លាំងផ្ទៃក្នុងផ្នែកសម្ភារៈ ដើម្បីឱ្យប្រទេសជាតិរក្សាបាននូវស្ថិរភាពរឹងមាំ ម្ចាស់ការលើតុល្យភាពធំៗ និងលើកកម្ពស់សមត្ថភាព ស្វ័យភាពជាតិ; ចំណែកសេចក្តីសម្រេចលេខ ៨០-NQ/TW បង្កើតនូវការខិតខំអំពីស្មារតី ដើម្បីបំប៉នសមត្ថភាព ជំនឿទុកចិត្ត និងកម្លាំងផ្ទៃក្នុងរបស់ប្រជាជាតិ។
អគ្គលេខាបក្សបានស្នើ បន្ទាប់ក្រោយពីសន្និបាតលើកនេះ គណៈកម្មាធិការបក្ស អង្គការបក្ស បណ្តាក្រសួង ផ្នែកនិងភូមិភាគនានា ត្រូវប្រញាប់កសាងកម្មវិធីសកម្មភាព និងផែនការអនុវត្តជាក់ស្តែង; បែងចែកការងារច្បាស់លាស់និងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ ជាពិសេសគឺការទទួលខុសត្រូវរបស់អ្នកដឹកនាំ ប្តេជ្ញាកែតម្រូវស្ថានភាព គេចវេស រុញទៅរុញមក ឬធ្វើគ្រាន់តែជារូបភាព។ គណៈកម្មាធិការបក្សគ្រប់ថ្នាក់ អង្គការបក្ស ផ្នែក ស្ថាប័ន និងអង្គភាព ត្រូវបំប្លែងគោលការណ៍នៃសេចក្តីសម្រេចទាំងពីរនេះឱ្យទៅជាកម្មវិធីសកម្មភាព និងផែនការអនុវត្តឱ្យបានច្បាស់លាស់ ទាំងពេលវេលាទាំងការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ។ កម្មាភិបាល បក្ខជនម្នាក់ៗ គប្បីលើកកម្ពស់ស្មារតី ទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេច ដើម្បីធានាសេចក្តីសម្រេចបានស៊ីជម្រៅ ទៅក្នុងជីវភាពជាក់ស្តែង។ ក្នុងត្រីមាសទី១ គណៈកម្មាធិការបក្សគ្រប់ថ្នាក់ និងអង្គការបក្សនានា ត្រូវបង្ហើយការផ្សព្វផ្សាយ និងបញ្ជ្រាបសេចក្តីសម្រេចទាំងពីរនេះដល់កម្មាភិបាលនិងបក្ខជន ព្រមទាំងចាត់តាំងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព។
អគ្គលេខាបក្សមានជំនឿយ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងការប្តូរផ្តាច់ ក្នុងទូទាំងប្រព័ន្ធនយោបាយនិងសង្គម រួមជាមួយនឹងស្មារតីសាមគ្គី និងសេចក្តីប្រាថ្នាចង់ឈានឡើង សេចក្តីសម្រេចទាំងពីរនឹងឆាប់បានស៊ីជម្រៅទៅក្នុងជីវភាព បង្កការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត ដើម្បីរួមចំណែកកសាងប្រទេសវៀតណាមអភិវឌ្ឍន៍ឆាប់រហ័ស ប្រកបដោយចីរភាព ឯករាជ្យ ម្ចាស់ការខ្លួនឯងក្នុងដំណាក់កាលថ្មី...។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាមជ្ឈិម លោក ត្រិនវុាំងក្វៀក ថ្លែងមតិទទួលយកនូវរាល់មតិចង្អុលការរបស់អគ្គលេខាបក្ស។ លោក ក៏បានស្នើ បន្ទាប់ក្រោយពីអង្គសន្និបាតនេះ គណៈកម្មាធិការបក្ស និងអង្គការបក្សគ្រប់លំដាប់ថ្នាក់ គប្បីធ្វើឱ្យជាក់ស្តែង និងបំពេញនូវខ្លឹមសារចង្អុល ការរបស់អគ្គលេខាបក្សទៅក្នុងកម្មវិធីសកម្មភាព; ច្បាមខ្ជាប់សេចក្តីណែនាំលេខ ១១-HD/BTGDVTW ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីការសិក្សាស្វែងយល់បញ្ជ្រាបនិងផ្សព្វផ្សាយអនុវត្តបណ្តាសេចក្តីសម្រេចរបស់ការិយាល័យនយោបាយ (សេចក្តីសម្រេចលេខ ៧៩ និង៨០); បន្តចាត់តាំងការបញ្ជ្រាប និងផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចទាំងពីរនេះឱ្យបានខ្លាំងក្លាព្រមៗ គ្នា ច្នៃប្រតិដ្ឋនិងមានប្រសិទ្ធភាព៕
អាញយុង - វ៉ាន់តឹន