គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ទើបចេញផែនការលេខ ២៦/KH-MTTQ-BTT ស្តីពីការចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ដើម្បីចលនាបោះឆ្នោត។

ថ្នាក់ដឹកនាំសង្កាត់និញកេវ ចុះពិនិត្យទីតាំងចាត់តាំងសន្និបាត ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVIតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ ដើម្បីចលនាបោះឆ្នោត។
តាមផែនការចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ដល់ថ្ងៃទី ១៣ ខែមីនា គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង សហការជាមួយគណៈកម្មាធិការប្រជាជន គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ និងនៅតាមអង្គភាពបោះឆ្នោត ដើម្បីចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីបេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ទីក្រុង អាណត្តិកាល ២០២៦-២០៣១ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ ដឹកនាំសហការជាមួយគណៈកម្មាធិការប្រជាជនស្មើថ្នាក់ ចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីបេក្ខជនឈរឆ្នោតតំណាងថ្នាក់របស់ខ្លួននៅតាមអង្គភាពបោះឆ្នោត។
កម្មវិធីនៃសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត រួមមានខ្លឹមសារសំខាន់ៗដូចជា ប្រកាសមូលហេតុ ឧទ្ទេសនាមតំណាង ឧទ្ទេសនាមនិងអានប្រវត្តិរូបសង្ខេបរបស់បេក្ខជនឈរឆ្នោតតាមលំដាប់លំដោយនៃបញ្ជីឈ្មោះបេក្ខជនដែលបានប្រកាសនិងបិទផ្សាយជាសាធារណៈ បេក្ខជនឈរឆ្នោតរាយការណ៍ជូនម្ចាស់ឆ្នោតអំពីកម្មវិធីសកម្មភាពដែលបានគ្រោងទុក ប្រសិនបើបានជាប់ឆ្នោតជាតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់។ បន្ទាប់មកម្ចាស់ឆ្នោតលើកឡើងមតិគោលបំណងរបស់ខ្លួនជូនចំពោះបេក្ខជន បេក្ខជនឈរឆ្នោតនិងម្ចាស់ឆ្នោតផ្តោះប្តូរពីបញ្ហានានាដែលចាប់អារម្មណ៍ដូចគ្នា តំណាងបេក្ខជនឈរឆ្នោតថ្លែងពិភាក្សា ទទួលយកការផ្តល់មតិយោបល់និងថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត...។
ការចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីបង្កលក្ខណៈដល់បេក្ខជនឈរឆ្នោតតំណាងរដ្ឋសភា នីតិកាលទី XVI និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល ២០២៦-២០៣១ បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីរាយការណ៍អំពីកម្មវិធីសកម្មភាពដែលខ្លួនបានគ្រោងទុក ប្រសិនបើជាប់ឆ្នោត បង្កលក្ខណៈដើម្បីម្ចាស់ឆ្នោតបានជួបជាមួយបេក្ខជនឈរឆ្នោត និងកាន់តែយល់ច្បាស់ពីបេក្ខជន ផ្អែកលើមូលដ្ឋានទាំងនោះ ម្ចាស់ឆ្នោតនិងធ្វើការពិចារណា ជ្រើសរើស បោះឆ្នោតជូនបុគ្គលដែលមានសមត្ថភាពគ្រប់គ្រាន់ធ្វើជាតំណាងរដ្ឋសភា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង សំណូមពរឱ្យការចាត់តាំងសន្និបាតជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ត្រូវតែមានការសហការយ៉ាងជិតស្និទ្ធរវាងគ្រប់ថ្នាក់ គ្រប់ផ្នែកដែលជាប់ពាក់ព័ន្ធនិងបេក្ខជនឈរឆ្នោត ត្រូវប្រព្រឹត្តទៅជាសាធារណៈ ប្រជាធិបតេយ្យ សមភាពក្នុងស្មារតីស្ថាបនា បង្កឱ្យមានបរិយាកាសផ្លាស់ប្តូរច្បាស់លាស់ រីករាយរវាងបេក្ខជនឈរឆ្នោតនិងម្ចាស់ឆ្នោត។ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ សហការជាមួយគណៈកម្មាធិការប្រជាជនស្មើថ្នាក់នៅកន្លែងចាត់តាំងសន្និបាត ដើម្បីរៀបចំទីតាំងឱ្យបានហ្មត់ចត់និងប្រកាសជូនដំណឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈនៅតំបន់ដែលចាត់តាំងសន្និបាត ដើម្បីម្ចាស់ឆ្នោតមានលក្ខណៈអញ្ជើញមកចូលរួម ទន្ទឹមនឹងនោះ សហការធានាឱ្យបានល្អផ្នែកខាងសន្តិសុខសណ្តាប់ធ្នាប់នៅតាមទីតាំងជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត។
ឋានៈតួនាទីនិងការទទួលខុសត្រូវរបស់តំណាងក្រុមប្រឹក្សាប្រជាជន
តំណាងក្រុមប្រឹក្សាប្រជាជន គឺជាអ្នកតំណាងឱ្យឆន្ទៈ មតិគោលបំណងរបស់ប្រជាជននៅភូមិភាគ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម្ចាស់ឆ្នោត ស្ថិតក្រោមការត្រួតពិនិត្យរបស់ម្ចាស់ឆ្នោត ជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាប្រចាំ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ឆ្នោត។
តំណាងក្រុមប្រឹក្សាប្រជាជន មានភារកិច្ចផ្សព្វផ្សាយនិងចលនាប្រជាជនឱ្យអនុវត្តរដ្ឋធម្មនុញ្ញនិងច្បាប់ គោលនយោបាយរបស់រដ្ឋ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជន លើកទឹកចិត្តប្រជាជនឱ្យចូលរួមក្នុងការគ្រប់គ្រងរដ្ឋ តំណាងក្រុមប្រឹក្សាប្រជាជនសមភាពក្នុងការពិភាក្សានិងសម្រេចលើបញ្ហានានាដែលស្ថិតក្នុងភារកិច្ចនិងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជន។
តំណាងក្រុមប្រឹក្សាប្រជាជន មានការទទួលខុសត្រូវក្នុងការចូលរួមឱ្យបានពេញលេញនៅរាល់សម័យប្រជុំនិងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាប្រជាជន ចូលរួមការពិភាក្សានិងបោះឆ្នោតសម្រេចលើបញ្ហានានាដែលស្ថិតក្នុងភារកិច្ចនិងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រជាជន ប្រសិនមិនបានចូលរួមក្នុងសម័យប្រជុំនិងកិច្ចប្រជុំ ត្រូវមានមូលហេតុច្បាស់លាស់និងរាយការណ៍ជាមុនជូនប្រធានអង្គប្រជុំ។ ចំពោះករណីដែលមិនបានចូលរួមសម័យប្រជុំបន្តបន្ទាប់ពេញមួយឆ្នាំ ដោយគ្មានមូលហេតុត្រឹមត្រូវ គណៈប្រចាំការក្រុមប្រឹក្សាប្រជាជន ត្រូវរាយការណ៍ជូនក្រុមប្រឹក្សាប្រជាជន ដើម្បីដកតំណែងតំណាងក្រុមប្រឹក្សាប្រជាជនរូបនោះ។
តំណាងក្រុមប្រឹក្សាប្រជាជនត្រូវមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយម្ចាស់ឆ្នោតនៅកន្លែងដែលខ្លួនបំពេញភារកិច្ចជាអ្នកតំណាង ស្ថិតក្រោមការត្រួតពិនិត្យរបស់ម្ចាស់ឆ្នោតទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតជាប្រចាំ ដើម្បីស្វែងយល់ពីមតិគោលបំណងរបស់ម្ចាស់ឆ្នោត ប្រមូលព័ត៌មាននិងឆ្លុះបញ្ចាំងឱ្យបានត្រឹមត្រូវ អំពីមតិគោលបំណងនិងការលើកសំណើររបស់ម្ចាស់ឆ្នោតជូនក្រុមប្រឹក្សាប្រជាជន ស្ថាប័ននិងអង្គការនានាដែលជាប់ពាក់ព័ន្ធ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ម្ចាស់ឆ្នោត។ ក្រោយពីសម័យប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាប្រជាជន តំណាងក្រុមប្រឹក្សាប្រជាជន ត្រូវទៅជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីរាយការណ៍អំពីលទ្ធផលនៃសម័យប្រជុំ ផ្សព្វផ្សាយពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជននិងចលនាប្រជាជនអនុវត្តនូវសេចក្តីសម្រេចទាំងនោះ។
តំណាងក្រុមប្រឹក្សាប្រជាជន មានការទទួលខុសត្រូវក្នុងការទទួលប្រជាជនតាមសេចក្តីកំណត់នៃច្បាប់។ នៅពេលទទួលពាក្យបណ្តឹងតវ៉ា ការចោទប្រកាន់ សំណើរ និងការឆ្លុះបញ្ចាំងរបស់ពលរដ្ឋ តំណាងក្រុមប្រឹក្សាប្រជាជន មានភារកិច្ចសិក្សាស្រាវជ្រាវ ណែនាំពលរដ្ឋផ្ញើពាក្យបណ្តឹង ការចោទប្រកាន់ សំណើរ និងការឆ្លុះបញ្ចាំងទាំងនោះ ទៅកាន់ស្ថាប័ន អង្គការឬបុគ្គលដែលមានសមត្ថកិច្ចដោះស្រាយឱ្យបានត្រឹមត្រូវ។ ក្នុងករណីចំបាច់ តំណាងក្រុមប្រឹក្សាប្រជាជនអាចបញ្ជូនពាក្យបណ្តឹងដោយផ្ទាល់ឬតាមរយៈគណៈប្រចាំការក្រុមប្រឹក្សាប្រជាជនស្មើថ្នាក់ ទៅកាន់ស្ថាប័ន អង្គការ អង្គភាពដែលមានសមត្ថកិច្ចដោះស្រាយនិងតាមដាន ពន្លឿនការដោះស្រាយ។
(យោងតាមសំណួរ ចម្លើយអំពីការបោះឆ្នោត-ក្រុមប្រឹក្សាបោះឆ្នោតជាតិ)
ង៉ុកក្វៀង-មុនី