ប្រចាំការនៃសមាគមអតីតយុទ្ធជនទីក្រុងកឹងធើបានបំផុសចលនាយ៉ាងខ្លាំងក្លាដល់សមាគមគ្រប់ថ្នាក់ ដើម្បីអនុវត្តយុទ្ធនាការប្រឡងប្រណាំងអបអរសាទរការបោះឆ្នោត តំណាងរដ្ឋសភានីតិកាលទី១៦និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់ អាណត្តិកាល២០២៦-២០៣១និងមហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអតីតយុទ្ធជនវៀតណាម លើកទី៨ ។

ស្ពានជនបទអាស្រ័យសមាគមអតីតយុទ្ធជនឃុំផុងដៀងចលនាកសាង។
មកទល់ពេលនេះ សមាគមអតីតយុទ្ធជនគ្រប់ដាប់ថ្នាក់ទីក្រុង បានអនុវត្តទម្រង់ សំណង់និងការងារចំនួន១៦២ ដែលផ្សារភ្ជាប់ជាមួយការងារបោះឆ្នោត កសាងស្ពាន ផ្លូវគមនាគមន៍ គិតអានជីវភាពរបស់សមាជិកនិងប្រជាជន ចេញយុទ្ធនាការសម្អាតបរិស្ថាន កសាងទេសភាពបៃតង ជ្រះ ស្អាត...។ សរុបតម្លៃនៃទម្រង់ សំណង់ និងការងារទាំងនេះមានប្រមាណ៣៦០លានដុង។ ក្រៅពីនោះ កម្មាភិបាល សមាជិកសមាគមអតីតយុទ្ធជន នៅទាំងចូលរួមជាកម្លាំងពលកម្មប្រមាណ១៤.០០០ថ្ងៃ ដើម្បីអនុវត្តសំណង់និងការងារទាំងនេះផងដែរ។
ប្រចាំការនៃសមាគមអតីតយុទ្ធជនទីក្រុងកឹងធើ បានចង្អុលការដល់សមាគមអតីតយុទ្ធជនចំណុះចំនួន១០៥ ឱ្យបង្កើនការងារផ្សព្វផ្សាយពីការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់ថ្នាក់អាណត្តិកាល២០២៦-២០៣១។ គិតមកទល់ពេលនេះ សមាគមអតីតយុទ្ធជនគ្រប់ថ្នាក់ បានធ្វើការផ្សព្វផ្សាយពីការបោះឆ្នោតដល់កម្មាភិបាលនិងសមាជិកអតីតយុទ្ធជនប្រមាណ៣២.០០០នាក់និងប្រជាជនជាង៤៥.០០០នាក់ នៅតាមឃុំ សង្កាត់លើភូមិឋានទីក្រុង៕
យោង baocantho.com.vn-ដាលីន