ភូមិពពុះទឹក ឃុំម៉ីហឿង ទីក្រុងកឹងធើ ជាភូមិមានជនរួមខ្មែររស់នៅច្រើនកុះករ ស្រូបអត្រា ៨៨,៤%។ ផ្ដើមពីតំបន់នៅជួបលំបាកខ្លាំង បច្ចុប្បន្ន ភូមិពពុះទឹកមានការផ្លាស់ថ្មីយ៉ាងច្បាស់ក្រឡែត ជាជំហានឈានឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌និងសង្គម។

ផ្លូវគមនាគមន៍ជនបទនៅភូមិពពុះទឹក បានរដ្ឋវិនិយោគកសាងធំទូលាយ។
កាលពីមុន ជីវភាពបស់ប្រជាជននៅភូមិនេះមានការលំបាកខ្លាំងណាស់។ មាមីងភាគច្រើនរស់នៅដោយរបរកសិកម្មនិងចិញ្ចឹមសត្វ ម៉្លោះហើយប្រាក់ចំណូលមិនលំនឹង។ ផ្លូវគមនាគមន៍តូចចង្អៀត ការធ្វើដំណើរទៅមកលំបាក ពិសេសនៅរដូវវស្សា។ ភាគច្រើនជាផ្ទះបណ្ដោះអាសន្ន លក្ខណៈជីវភាពនៅមានកម្រិត ហើយការរៀនសូត្ររបស់កុមារមិនទាន់បានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយអាស្រ័យសេដ្ឋកិច្ចគ្រួសារលំបាក។ រយៈពេលប៉ុន្មានឆ្នាំនេះ ជាមួយនឹងការយកចិត្តទុកដាក់របស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់និងការរួមកម្លាំងរបស់ប្រជាជន ភូមិពពុះទឹកបានផ្លាស់ប្តូរយ់ាងច្រើន។ ផ្លូវគមនាគមន៍ជនបទបានចាក់បេតុងរួចរាល់ បើកធំទូលាយ ការធ្វើដំណើរទៅមក និងដឹកជញ្ជូនទំនិញងាយស្រួលជាង។ អគ្គិសនី ទឹកស្អាតបានវិនិយោគព្រមៗគ្នា ឆ្លើយតបបានតម្រូវការរស់នៅរបស់ប្រជាជន។ ផ្ទះថ្មីជាច្រើនបានសាងសង់ ជំនួសឱ្យផ្ទះចាស់ទ្រុឌទ្រោម។ ជីវភាពសេដ្ឋកិច្ចរបស់ប្រជាជនបានប្រសើរឡើងគួរឱ្យកត់សម្គាល់ អាស្រ័យអនុវត្តវិទ្យាសាស្ត្រ បច្ចេកទេសក្នុងការផលិត ផ្លាស់ប្តូររចនាសម្ព័ន្ធពូជដំណាំ សត្វចិញ្ចឹមសមស្របទៅនឹងលក្ខណៈភូមិភាគ។
អ្នកស្រី ត្រឿងធីថាវ ប្រធានគណៈប្រជាជនភូមិពពុះទឹក ឱ្យដឹង៖ “រយៈពេលប៉ុន្មានឆ្នាំនេះ ទិដ្ឋភាពជនបទរបស់ភូមិបានផ្លាស់ប្តូរពិតប្រាកដ។ ផ្លូវគមនាគមន៍បានវិនិយោគ ផ្ទះនៅបានបង្កើនកម្រិត ជីវភាពរបស់ប្រជាជនបានប្រសើរឡើងជាលំដាប់។ ប្រជាជនសកម្មចូលរួមបរិច្ចាគដី ដើមឈើធ្វើផ្លូវ រួមជាមួយរដ្ឋអំណាចរក្សាទេសភាព អនាម័យបរិស្ថាន រួមចំណែកកសាងតំបន់ប្រជាជនរស់នៅកាន់តែស្រស់ស្អាត”។
ព្រះតេជគុណ ឡឹមវណ្ណី ព្រះចៅអធិការវត្តពពុះទឹក មានថេរដីកា៖ “រយៈពេលប៉ុន្មានឆ្នាំនេះ ជីវភាពរបស់ប្រជាជននៅក្នុងភូមិមានការផ្លាស់ប្ដូរជាវិជ្ជមានច្រើន។ ផ្លូវគមនាកមន៍បានវិនិយោគ ការធ្វើដំណើរទៅមក ដោះដូរពាណិជ្ជកម្មមានភាពងាយស្រួលជាង រួមចំណែកលើកកម្ពស់ជីវភាពនិងការផលិតរបស់ប្រជាជន។ ជនរួមជាតិខ្មែរនៅភូមិស្រុក កាន់តែចាប់អារម្មណ៍ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ដោយផ្តោតលើការសិក្សារៀនសូត្រ ពលកម្មនិងរក្សាជីវភាពវប្បធម៌ប្រពៃណី”។
លទ្ធផលដែលសម្រេចបានបង្ហាញពីការរួមគ្នារវាងរដ្ឋអំណាចមូលដ្ឋាននិងប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិច។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានកែលម្អនិងជីវភាពជាជំហានបានលើកកម្ពស់ ភូមិពពុះទឹក បន្តខិតខំឆ្ពោះទៅការអភិវឌ្ឍលំនឹង បង្កើនគុណភាពការរស់នៅប្រជាជន៕
ដាលីន-ទីទុយ