អត្ថបទទី៣ៈ ឆ្លុះបញ្ចាំងដោយខ្លួនឯង កែតម្រូវដោយខ្លួនឯង
ដើម្បីរឹងប៉ឹងសម្រេចឆ្នើមភារកិច្ច គណៈកម្មាធិការបក្សអង្គការបក្សនៅឃុំ សង្កាត់ទីក្រុងកឹងធើ លើកកម្ពស់ស្មារតីទិតៀននិងស្វ័យទិតៀន ភ្ញាក់រលឹកឃើញការអន់ថយនិងដាក់ចេញបណ្តាវិធានការជម្នះ កែប្រែ។ ទន្ទឹមនោះ បណ្តាគណៈកម្មាធិការបក្ស អង្គការបក្ស អនុវត្តល្អការងារពិនិត្យដើម្បីកែលម្អ ជម្នះទាន់ពេលនូវវិបត្តិ ពិន័យដាច់ណាត់ខុសចន្លោះ ធ្វើឱ្យស្អាតស្អំអង្គការបក្សនិងកងជួរកម្មាភិបាល បក្ខជន។
“ឆ្លុះបញ្ចាំងដោយខ្លួនឯង” ដើម្បី “កែប្រែដោយខ្លួនឯង”
ឆ្លងតាមការពិនិត្យវាយតម្លៃគុណភាពចុងឆ្នាំ២០២៤ សមូហភាពសាខាភូមិធើយហីប B ឃុំដុង ហីប ម៉ឺងម៉ាត់ទទួលស្គាល់នូវវិបត្តិ ដែលមិនទាន់យកចិត្តទុកដាក់ត្រូវកម្រិតការងារនយោបាយ សតិអារម្មណ៍; កម្មាភិបាល បក្ខជននៅរអែងប៉ះទង្គិច គេចវេះក្នុងការទិតៀននិងស្វ័យទិតៀន; ការងារត្រួតពិនិត្យ ការឃ្លាំមើលមិនទាន់អនុវត្តជាញឹកញាប់នូវភារកិច្ច បរិមាណភាគមួយចំនួនដែលគណៈកម្មាធិការបក្សឃុំប្រគល់អនុវត្តនៅយឺត។ រាល់បក្ខជនរបស់សាខាបក្ស ក៏ “ឆ្លុះបញ្ចាំងដោយខ្លួនឯង” និងទទួលស្គាល់ការអន់ថយ ឥរិយាបថខ្ជីខ្ជាមិនសូវថ្លែងយោបល់កសាងសេចក្តីសម្រេចចិត្តរបស់សាខាបក្ខភាគ ជួនខ្វះស្វាហាប់សកម្មក្នុងអនុវត្តភារកិច្ច បក្ខជនមួយចំនួនរៀនសូត្រសេចក្តីសម្រេចចិត្តមិនគ្រប់គ្រាន់។

គណៈប្រតិបត្តិការសាខាបក្សភូមិធើយហីប B ឃុំដុងហីប តែងម៉ឺងម៉ាត់ទទួលស្គាល់បណ្តាការអន់ថយវិបត្តិដើម្បីមានដំណោះស្រាយជម្នះទាន់ពេល។ ឆ្នាំ២០២៥ សាខាបក្សភូមិ បានវាយតម្លៃសម្រេចឆ្នើមភារកិច្ច។
បក្ខជន T.T.O និយាយ៖ “មុននេះ មានពេលខ្ញុំចូលរួមរៀនសូត្រសេចក្តីសម្រេចចិត្តមិនទាន់គ្រប់គ្រាន់ដាច់ណាត់។ ផ្ដើមពីការទទួលស្គាល់ភាពអន់ថយ ឆ្នាំ២០២៥ ខ្ញុំរៀបចំការងារសមស្របចូលរួមរៀនសូត្រសេចក្តីសម្រេចចិត្តគ្រប់គ្រាន់ ប្រជុំសាខាបក្សនិងអនុវត្តល្អបណ្តាភារកិច្ចដែលគណៈប្រតិបត្តិការសាខាបក្សប្រគល់” ។ បក្ខជន N.V.S ចែករំលែក៖ “មានពេលខ្លះខ្ញុំចូលរួមប្រជុំសាខាបក្សមិនបានទៀងទាត់ មិនទាន់សកម្មក្នុងការអនុវត្តភារកិច្ចរបស់បក្ខជន មិនសូវមានយោបល់ក្នុងការកសាងសមូហភាព។ ចាប់ពីដើមឆ្នាំ២០២៥ ដល់សព្វថ្ងៃ ខ្ញុំជម្នះបានការអន់ថយវិបត្តិរបស់ខ្លួន និងបានសាខាបក្សវាយតម្លៃសម្រេចល្អភារកិច្ច”។
តាមលោកឡេវ៉ាំងក្វាង លេខាសាខាបក្ស ប្រធានគណៈប្រជាជនភូមិធើយហីបB ឆ្នាំ២០២៥ ទន្ទឹមនឹងជម្នះការអន់ថយរបស់សមូហភាព គណៈប្រតិបត្តិការសាខាបក្ស សំណូមពរបក្ខជនជម្នះវិបត្តិដែលបានលើកឡើង។ តាំងពីនោះ គណៈប្រតិបត្តិការចង្អុលការដឹកនាំអនុវត្តសម្រេច និងផ្លោះបណ្តាបរិមាណភាគបានប្រគល់ គ្មានករណីថមថយ បំពាន។ បក្ខជនទាំងអស់បានវាយតម្លៃសម្រេចល្អភារកិច្ចឡើងទៅ ក្នុងនោះ មានបក្ខជន៥រូបសម្រេចឆ្នើមភារកិច្ច។ សាខាបក្ខភាគបានគណៈកម្មាធិការបក្ស វាយតម្លៃ “សម្រេចឆ្នើមភារកិច្ច”។
នៅសាខាបក្សមណ្ឌលធើយថាញ់ សង្កាត់ធើយឡុង ការ“ឆ្លុះបញ្ចាំងដោយខ្លួនឯង” មានបក្ខជន១៥រូបអនុវត្តមធ្យ័តនិងជារឿយៗ។ លោកង្វៀងវាំងឡាញ់ លេខាសាខាបក្ស ប្រធានមណ្ឌល ឱ្យដឹង៖ “ឆ្នាំ២០២៤ បក្ខជន Đ.M.L អវត្តមានប្រជុំសាខាបក្សច្រើនលើក មូលហេតុមិនសមស្រប អនុវត្តបណ្តាភារកិច្ចបានប្រគល់យឺតយ៉ាវ។ ឯបក្ខជន T.V.D ចូលរួមរៀនសេចក្តីសម្រេចចិត្តមិនមធ្យ័ត លទ្ធផលអនុវត្តភារកិច្ចមិនទាន់ខ្ពស់។ ឆ្លងតាមការធ្វើវិវេចនា បណ្តាបក្ខជនក្នុងសាខាបក្ស ម៉ឺងម៉ាត់រិះគន់ ជួយបក្ខជន Đ.M.L និង T.V.D ឃើញពីភាពអន់ថយរបស់ខ្លួន។ ចាប់ពីដើមឆ្នាំ២០២៥ មកដល់សព្វថ្ងៃ បក្ខជនទាំង២រូបនេះ ជម្នះបានល្អ ហើយបានវាយតម្លៃសម្រេចល្អភារកិច្ច”។
តាមលោកង្វៀងវ៉ាំងឡាញ់ ដោយអនុវត្តមធ្យ័ត ជារឿយៗការងារទិតៀននិងស្វ័យទិតៀន សមូហភាពគណៈប្រតិបត្តិការសាខាបក្សនិងបណ្តាបក្ខជន ជម្នះបានការអន់ថយ។ ឆ្នាំ២០២៥ បណ្តាបក្ខជនបានវាយតម្លៃសម្រេចល្អភារកិច្ច ក្នុងនោះ មានបក្ខជន២រូបសម្រេចឆ្នើមភារកិច្ច។ សាខាបក្សបានគណៈកម្មាធិការបក្សសង្កាត់ វាយតម្លៃ “សម្រេចឆ្នើមភារកិច្ច”។

បក្ខជនសាខាបក្សមណ្ឌលធើយថាញ់ សង្កាត់ធើយឡុង តែងលើកកម្ពស់ស្មារតីទិតៀននិងស្វ័យទិតៀន រាល់លើកនៃការប្រជុំ។
ទីក្រុងកឹងធើ មាន១.០៩៥ អង្គការមូលដ្ឋានបក្ស ១.៨៨០ សាខាបក្ស (ភូមិ អនុសង្កាត់ មណ្ឌល) ២៧បក្ខភាគចំណុះ ១.៩២៨ សាខាបក្ស ចំណុះគណៈកម្មាធិការបក្សមូលដ្ឋាន បក្ខជន១១៥.៣៤៧រូប នៅ១០៣ឃុំ សង្កាត់។ លើកកម្ពស់ស្មារតីទិតៀននិងស្វ័យទិតៀន គណៈកម្មាធិការបក្សគ្រប់ថ្នាក់ អង្គការបក្សពង្រីកបានគុណសម្បត្តិ ជម្នះវិបត្តិទាន់ពេល ធ្វើឱ្យអង្គការបក្សមួយថ្ងៃកាន់តែស្អាតស្អំ រឹងប៉ឹង។
ម៉ឺងម៉ាត់វិនិច្ឆ័យការខុសឆ្គង
ឆ្នាំ២០២៤ បក្ខជន គ្រូបង្រៀនមួយចំនួនរបស់សាលាបឋមសិក្សាទ្រឿងស្វឹង២ ឃុំទ្រឿងស្វឹង ប្រព្រឹត្តបំពានត្រូវពិន័យដល់កម្រិតត្រូវបណ្ដេញចេញពីកងជួរបក្សចំពោះបក្ខជន១រូប ដើម្បីវិនិច្ឆ័យត្រូវតាមសេចក្តីកំណត់របស់ច្បាប់។ ករណីនេះនៅតែជាក្តីកង្វល់និងមេរៀនរបស់បក្ខជន គ្រូបង្រៀនសាលាបឋមសិក្សាទ្រឿងស្វឹង២។
តាមលោកង្វៀងវាំងធៀក អនុលេខាសាខាបក្ស ចាងហ្វាងរងសាលា កើតមានករណីបំពាន គឺកម្មាភិបាល បក្ខជនគ្រូបង្រៀនខ្វះបំប៉ន លត់ដំ លក្ខណសម្បត្តិ សីលធម៌ ផ្នត់រស់នៅ។ ទន្ទឹមនោះ ដោយសាខាបក្សមិនទាន់ធ្វើល្អការងារនយោបាយ សតិអារម្មណ៍; ធ្វេសប្រហែសក្នុងការងារត្រួតពិនិត្យ; មិនអនុវត្តល្អការងារទិតៀននិងស្វ័យទិតៀន ដើម្បីលើកឡើងគុណវិបត្តិនិងរារាំងទាន់ពេល។
ចាប់ពីឆ្នាំ២០២៥ដល់សព្វថ្ងៃ សាខាបក្សរឹតបន្តឹងច្បាប់វិន័យ ពិន័យ; បង្កើនការឃោសនា អប់រំតាមសេចក្តីកំណត់របស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ អនុវត្តមធ្យ័តលក្ខន្តិកៈធ្វើការ ច្បាប់អនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន លើកកម្ពស់ស្មារតីទិតៀននិងស្វ័យទិតៀនក្នុងប្រជុំក្នុងប្រជុំជីវភាពក្រុមជំនាញ បង្កើនត្រួតពិនិត្យ។ កន្លងពីនោះ រកឃើញការអន់ថយវិបត្តិ កែប្រែទាន់ពេល មិនទុកឱ្យកើតមានករណីបំពាន។
នៅសង្កាត់ថូកណូក ឆ្នាំ២០២៥ មានបក្ខជន៣រូប ប្រព្រឹត្តបំពានត្រូវបានពិន័យយ៉ាងតឹងរ៉ឹង។ ក្នុងនោះ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សសង្កាត់ប្រតិបត្តិពិន័យដោយរូបភាពបណ្តេញចេញពីកងជួរបក្ស ចំពោះបក្ខជននៅសាខាបក្សមណ្ឌលឡុងថាញ់២ ដោយបទល្មើសក្នុងរឿងក្តីព្រហ្មទណ្ឌ “ក្លែងបន្លំក្នុងការងារទទួលសូកប៉ាន់” ត្រូវចាប់នៅហាណូយ។ សាខាបក្សសាលាបឋមសិក្សាធើយធ្វឹង១ ពិន័យដោយរូបភាពព្រមានចំពោះបក្ខជន១រូប ជាគណនេយ្យដោយតម្លើងប្រាក់ខែដោយខ្លួនឯង ក្នុងរយៈពេលត្រូវពិន័យមិនទាន់ឆ្លងតាមចាងហ្វាងសាលា។ សាខាបក្សសាលាបឋមសិក្សាធើយធ្វឹង៣ អនុវត្តពិន័យបក្ខជន១រូប ជាគ្រូបង្រៀនដោយរូបភាពស្តីបន្ទោស បំពានកត់ចម្លង គំនិតផ្ដួចផ្ដើមនិងបទពិសោធន៍ របស់មិត្តរួមអាជីពដែលសម្រេចរង្វាន់ ដើម្បីធ្វើជា គំនិតផ្ដួចផ្ដើមនិងបទពិសោធន៍របស់ខ្លួន។
លោកង្វៀងក្វឹកហឹង ប្រធានគណៈត្រួតពិនិត្យនៃគណៈកម្មាធិការបក្សសង្កាត់ថូកណូក វិភាគ៖ មូលហេតុបណ្តាលឱ្យបំពានខាងលើគឺបក្ខជនមិនធ្វើជាគំរូ ខ្វះសមត្ថភាព មិនឆ្លុះបញ្ចាំងដោយខ្លួនឯង កែប្រែខ្លួនឯង។ ជាមួយស្មារតីមិនបិទបាំង ប្តេជ្ញាធ្វើតម្លាភាពកងជួរ គណៈអចិន្ត្រៃយ៍គណៈត្រួតពិនិត្យនៃគណៈកម្មាធិការបក្សសង្កាត់និងបណ្តាសាខាបក្សដាច់ណាត់ពិន័យតាមសេចក្តីកំណត់របស់បក្ស។ កន្លងពីនោះ រួមចំណែកដាស់តឿនចំពោះបណ្តាបក្ខជនមានការអន់ថយវិបត្តិ ត្រូវឆ្លុះបញ្ចាំងដោយខ្លួនឯង កែប្រែខ្លួន រក្សាមធ្យ័តច្បាប់វិន័យ ពិន័យរបស់បក្ស។
អណត្តិកាល ២០២០-២០២៥ គណៈកម្មាធិការបក្ស សាខាបក្សនិងគណៈត្រួតពិនិត្យគ្រប់ថ្នាក់ទីក្រុងកឹងធើ អនុវត្តពិន័យ៥៣អង្គការបក្សបំពាន និង២.២០៤បក្ខជនបំពាន ក្នុងនោះ ភាគច្រើនបក្ខជនបំពានការងារនៅឃុំ សង្កាត់។
***
ការមធ្យ័តឆ្លុះបញ្ចាំងដោយខ្លួនឯង កែតម្រូវដោយខ្លួនឯង និងដាច់ណាត់ពិន័យបំពានបាននិងកំពុងគប់វាល់លើកកម្ពស់ការយល់ដឹងស្មារតីភារៈ បង្ការថមថយ ភាពអសកម្មពីក្នុងកម្មាភិបាល បក្ខជន។ តាំងពីនោះ កសាងសមូហភាពគណៈកម្មាធិការបក្ស អង្គការបក្សសាមគ្គី ឯកភាព; លើកកម្ពស់សមត្ថភាពដឹកនាំ សម្រេចល្អភារកិច្ចបានប្រគល់; រួមចំណែកកសាងបក្ខភាគឃុំ សង្កាត់មួយថ្ងៃកាន់តែស្អាតស្អំ រឹងមាំ៕
អាញ់យុង-ចន្ថា