ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/02/2026 - 10:20

កសាងបក្ខភាគឃុំ សង្កាត់ ផ្ទឹមស្មើភារកិច្ច ជំនឿមុតមាំឈានចូលយុគសម័យថ្មី 

អត្ថបទទី២: រឹងប៉ឹងពីរាល់បក្ខជននិងអង្គការបក្ស

កសាងបក្សរឹងប៉ឹងពីមូលដ្ឋានចាប់ផ្តើមពីរាល់បក្ខជននិងអង្គការបក្សជាកូនសោរដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធរបស់បក្ស។ ជ្រួតជ្រាបពាក្យប្រៀនប្រដៅ “បក្សមាំគឺសាខាបក្ខភាគល្អ។ សាខាបក្ខភាគល្អគឺបក្ខជនតែងល្អ” របស់ប្រធានហូជីមិញ គណៈកម្មាធិការបក្សសាខាបក្សនៅទីក្រុងកឹងធើប្រមូលផ្តុំលើកកម្ពស់កងជួរបក្ខជននិងបណ្តាសាខាបក្សផ្សាភ្ជាប់ការងារកសាងកែតម្រូវបក្សដោយការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍សីលធម៌ឥរិយា​បឋ​ហូជី​មិញ​។ កន្លងពីនោះមានគំរូកម្មាភិបាលបក្ខជនឆ្នើម អង្គការបក្សឆ្នើមជាច្រើន។

លោកឡេក្វាងទុងសមាជិកមជ្ឈិមបក្សលេខាគណៈកម្មាធិការបក្សទីក្រុងជូនប័ណ្ណសរសើរដល់បក្ខភាគទាំងឡាយ“សម្រេចឆ្នើមភារកិច្ច”ឆ្នាំ២០២៥។

បក្ខជនគំរូ

នៅបុន្មានថ្ងៃដើមឆ្នាំ២០២៦ ភូមិថើយទ្រុង ឃុំកើដ យើងខ្ញុំឃើញភាពសប្បាយរីករាយរបស់ជីវភាពថ្មីកំពុងសាយ​ភាយ​ពេលទិដ្ឋភាពបណ្តាតំបន់អាស័យជនផ្លាស់ថ្មី ផ្ទះប្រជាជនជាប់ៗគ្នា ផ្លូវថ្នល់ធំទូ លាយស្រឡះស្រឡំ។ មុននេះបណ្តាដងផ្លូវក្នុងភូមិតូចចង្អៀតខូចខាត ការធ្វើដំ​ណើរតែងជួបលំ បាក។

ពីបំណងស្របច្បាប់របស់ប្រជាជនលោកកាវវាំងលៀង លេខាសាខាបក្សប្រធានគណៈប្រ​ជា​ជន​ភូមិ ធើយទ្រុង ដាក់ចេញគោលការណ៍ចលនាប្រជាជនបរិច្ចាកដីដើម្បីបើកទូលាយ និងចាកបេតុង បណ្តាដងផ្លូវសរុបប្រវែងជាង​៣០០០ម។ លោកលៀងចលនាឪពុកបង្កើតគឺលោកកាវវាំងណេន ៨០០ មែត្រក្រឡា តម្លៃប្រហែល១ពាន់​ពាន់​លានដុង ដើម្បីបើកផ្លូវតភ្ជាប់ពីភូមិ​ថើយទ្រុងចេញផ្លូវខេត្ត៩១៩។

លោកលៀង ចែករំលែក៖ រៀនសូត្រនិងធ្វើតាមពាក្យអ៊ំ “បក្ខជនគំរូ ប្រ​ជា​ជន​ធ្វើតាម” ខ្ញុំតែង​ឈាន​មុខក្នុងបណ្តាផ្នែក និងចលនាកម្មាភិបាលបក្ខជនប្រ​ជា​ជន​រួមកម្លាំងកសាងភូមិស្រុក​។ ឃើញការឈានមុខគំរូអស់ពីចិត្តរបស់លោក​លៀង និងកម្មាភិបាលបក្ខជនទើបប្រជាជនតែង​ឯក​ភាព​​ខ្ពស់សកម្មគាំទ្របណ្តាគោលការរបស់បក្ស។ សព្វថ្ងៃវាលស្រែ៨០ហិកតាក្នុងភូមិបានប្រជាជនផលិតស្រូវគុណភាពនិហរ័ណ ចំការឈើហូបផ្លែ១៣ហិកតាមានតម្លៃសេដ្ឋកិច្ចខ្ពស់ ១៥​គ្រួសារប្រ​ជា​ជន​ជួបលំ បាកបានឧបត្ថម្ភកសាងផ្ទះមហាសាមគ្គី ភូមិថើយទ្រុងគ្មាននៅគ្រួ​សារ​ក្រ។

លោកត្រឹងវាំងមើយ អនុប្រធានគណៈកម្មាធិការប្រជាជន នាយកមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋ​ឃុំ ដុងផឿក ជាគំរូភ្លឺរបស់សមូហភាពកម្មាភិបាលបុគ្គលិកឃុំ។ មុនពេលរួមបញ្ចូលបង្កើត​ឃុំ​ដុងផឿក លោកមើយជាប្រធានការិយាល័យយុត្តិធម៌ស្រុកចុវថាញ់ ខេត្តហូវយ៉ាង​ (ចាស់)។ កន្លងជាង៧ខែអនុ វត្តភារកិច្ចថ្មីលោកមើយតែងចុះភូមិ យកចិត្តទុកដាក់ស្តាប់បំណងប្រាថ្នាស្របច្បាប់របស់ប្រជាជន ។ ពីការជិតដិតប្រជាជន ខ្ញុំយល់ថាប្រជាជនមិនត្រូវការកម្មាភិបាលសន្យាច្រើន តែត្រូវឃើញការធ្វើពិតរបស់កម្មាភិបាល។ លោកមើយឱ្យដឹងដូច្នេះ។

យល់បានប្រការនោះលោកមើយរួមជាមួយសមូហភាពគណៈកម្មាធិការបក្ស រដ្ឋអំណាចរណៈសិរ្សមាតុ​ភូមិឃុំចង្អុលការនិងចាត់តាំងអនុវត្តភារកិច្ចនយោបាយ ច្នៃប្រតិដ្ឋរួមចំណែកសម្រេចនិង​ផ្លោះ ១២បរិមាណភាគសេដ្ឋកិច្ច-សង្គមការពារជាតិសន្តិសុខរបស់ឃុំក្នុងឆ្នាំ២០២៥។ សំ​ខាន់​លោក មើយ រួមជាមួយបុគ្គលិកមជ្ឈមណ្ឌលបម្រើរដ្ឋបាលរដ្ឋឃុំច្នៃប្រតិដ្ឋទម្រង់ “ថ្ងៃសុក្ររដ្ឋបាលនៅភូមិ”។ យោងតាមនោះនាថ្ងៃសុក្រកម្មាភិបាលបុគ្គលិកប្តូរវេនគ្នាចុះផ្ទាល់២៥ភូមិដោះស្រាយសំណុំរដ្ឋបាល ឱ្យប្រជាជន។ ឆ្នាំ២០២៦លោកមើយស្នើរអនុវត្តបន្ថែមទម្រង់ “ថ្ងៃសៅរ៍រដ្ឋបាលនៅភូមិ” សំដៅឧបត្ថម្ភ​ប្រជាជនអនុវត្តទម្រង់រដ្ឋបាលនៅភូមិងាយស្រួលជាង។

ទម្រង់ “បញ្ជាក់ចុះហត្ថលេខានៅផ្ទះ” ដោយគណៈកម្មាធិការបក្សសង្កាត់សុកត្រាំងចង្អុលការអនុវត្តបានប្រជាជនឯកភាពគាំទ្រ។

អង្គការបក្សពង្រីកតួនាទី “ស្នូល”ដឹកនាំ

ភូមិថាញ់ឡុក ឃុំទ្រុងហឹងមួយថ្ងៃកាន់តែខែងរែងស្អាតបាត។ បណ្តាដងផ្លូវសុទ្ធសឹងទាំងអស់តែងបានក្រាលកៅស៊ូចាក់បេតុងបើកទូលាយពី ៣,៥-៤ មស្ពានជាច្រើនបានកសាងរឹង​មាំការ​ដឹក​ជញ្ជូនមុខទំនិញបានងាយស្រួល សុវត្ថិ​ភាព។ លោកយឿងថាញ់មឹងលេខាសាខាបក្សភូមិប្រធានគណៈប្រ ជាជនភូមិអះអាង៖ សាខាបក្សភូមិតែងចង្អុលការគណៈប្រជាជនភូមិ រណៈសិរ្ស បណ្តាអង្គការមហាជនពិសេសគឺកម្មាភិបាលបក្ខជនអនុវត្តប្រជាធិបតេយ្យ ជំហរច្បាស់លាស់បណ្តាខ្ទង់ប្រមូល ចំណាយ កម្រិតគប់វាល់រួមនិងរបៀបធ្វើក្នុងកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កបានការឯកភាពរបស់ប្រជាជន។ ក្នុង ៥ ឆ្នាំកន្លងភូមិភាគបានកៀរគរបណ្តាប្រភពកសាង​ស្ពានជនបទ២និងលើកកម្ពស់ បើកទូលាយផ្លូវចំនួន៣ប្រវែង ៦០០០ មែត្រទទឹង​៤​មែត្រ បណ្តាដងផ្លូវតែងមានភ្លើងបើកបំភ្លឺ។

សាខាបក្ខភាគឃុំចង្អុលការបង្កើតទម្រង់ឡានសង្រ្គោះ។ តាមនោះសាខាបក្ខភាគចលនាសប្បុរ​សធម៌ឧបត្ថម្ភ ១,៥ ពាន់លានដុងទិញបានឡាន២និងសង្គមូបនីយកម្មធានាសកម្មភាព។ សា​ខា​បក្ខ ភាគចង្អុលការបង្កើតក្រុមសប្បុរសធម៌ភូមិចលនារាល់ខែអង្ករ២០០គីឡូក្រាមជូនគ្រួ​សារ​ក្រ១៥គ្រួ ចលនាសង់ផ្ទះមហាសាមគ្គី ១៥ ខ្នង ផ្ទះមេត្តាធម៌ជូនគ្រួសារក្រ គ្រួសារលំបាក។ ទន្ទឹមនោះចង្អុលការបង្កើតក្រុមជួសជុលផ្លូវ។ល។ កន្លងពីនោះលើកកម្ពស់ជួសជុលអនា​ម័យ​ដង​ផ្លូវជាច្រើនធានាធ្វើដំណើរងាយស្រួល។ពីឆ្នាំ ២០២០​-២០២៥ សាខាបក្ខភូមិបានគណៈ​កម្មា​ធិ​ការ​បក្សទទួលស្គាល់ “សម្រេចឆ្នើមភារកិច្ច”បានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សកឹង​ធើ​ជូន​ប័ណសរសើរ។

តាមលោក ហ្វិញដឹកយុង អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការសង្កាត់សុកត្រាំង ជាមួយការប្តេជ្ញាកសាងនិងអភិវឧ្ឍភូមិភាគក្នុងដំណាក់កាលថ្មីបណ្តាគណៈកម្មាធិការបក្ស អង្គការបក្សរដ្ឋអំណាចកម្មាភិបាលបក្ខ​ជន​ឈានមុខក្នុងសកម្មភាពមិនរអែងលំបាកហ៊ានគិត ហ៊ានធ្វើ ហ៊ានទទួលភារៈនិងតែងដាក់ផលប្រយោជន៍របស់ប្រជាជនឡើងមុនបង្អស់។ ក្នុងឆ្នាំកន្លងសង្កាត់អនុវត្តសម្រេចនិងផ្លោះបណ្តាបរិមាណភាគដាក់ចេញ។ មានទម្រង់សេដ្ឋកិច្ចជាច្រើនមានប្រ សិទ្ធភាពដូចដាំបន្លែ ជីបន្លា ពុទ្រាថៃក្នុងរោងសំណាញ់ ជម្ពូរផ្អែម ចិញ្ចឹមក្តាមក្នុងប្រអប់បច្ចេកវិជ្ជាខ្ពស់ ។ល។ បន្តបានបើកទូលាយ។ ភូមិភាគកៀរគរច្រើនប្រភពកម្លាំងដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ គំរូដូច: គម្រោងផ្លូវខ្សែក្រវាត់១ ផ្លូវខ្សែ​ក្រ​វាត់​២ គម្រោងផ្លូវដៀងបៀងភូ គម្រោងផ្លូវលីថាញ់តុងបានផ្សព្វផ្សាយអនុវត្ត។

លើកកម្ពស់ស្មារតីបម្រើប្រជាជនគណៈកម្មាធិការបក្ស អង្គការបក្សសង្កាត់សុកត្រាំងចង្អុលការអនុ វត្តច្រើនទម្រង់ជាក់ស្តែងក្នុងកែប្រែរដ្ឋបាលដូចទម្រង់ “ចុះឈ្មោះបញ្ជាក់កំណើតលើប្រព័ន្ធឱ្យកុមារនៅមន្ទីពេទ្យសម្ភព កុមារសុកត្រាំង”ទម្រង់ “ថ្ងៃសោរ៍ដើម្បីប្រជាជន” ទម្រង់ “បញ្ជាក់ហត្ថលេខានៅផ្ទះ” ។ល។ បណ្តាទម្រង់បង្កលក្ខណៈដើម្បីប្រជាជនអនុវត្តសំណុំរដ្ឋ​បាល​ងាយស្រួលឆាប់រហ័ស។ លោកហ្វិញដឹកយុង អះអាង៖ ដោយកិច្ចចង្អុលការដាច់ណាត់របស់គណៈកម្មាធិការបក្សក្នុងការអនុវត្តសុក្រឹតបណ្តាភារកិច្ច ឆ្នាំ២០២៥គណៈកម្មាធិការបក្សសង្កាត់​សុកត្រាំងបានគណៈអចិន្ត្រៃយ៍គណៈ កម្មា​ធិការបក្សកឹងធើទទួលស្គាល់“សម្រេចឆ្នើមភារកិច្ច”។

ឆ្នាំ២០២៥ គណៈកម្មាធិការបក្សទីក្រុងកឹងធើមានបក្ខជន៩៥%និងអង្គការបក្សឃុំ សង្កាត់បានវាយតម្លៃ“សម្រេចល្អភារកិច្ច”ក្នុងនោះមានជិត២០%“សម្រេចឆ្នើមភារកិច្ច”។ ទាំងអស់ ១០៣ ឃុំ សង្កាត់ បាន​​គណៈ​​អចិ​ន្ត្រៃយ៍គណៈ​កម្មា​ធិការបក្សវាយតម្លៃ“សម្រេចល្អភារកិច្ច”ក្នុងនោះមាន ២១ បក្ខភាគបានវាយតម្លៃ“សម្រេចឆ្នើមភារកិច្ច”៕

អាញ់យុង - ចន្ថា

ចែករំលែកអត្ថបទ